text.skipToContent text.skipToNavigation
Language: ភាសា:
Call us: 023 222 325 | WhatsApp: 0776 67122

អាជីព

IDP Education (Cambodia) មានបុគ្គលិកក្នុងស្រុក និងបុគ្គលិកអន្តរជាតិជាង ៤៥០ នាក់នៅទូទាំងប្រទេសកម្ពុជានៅគ្រប់ទិសទីក្នុងរាជធានីភ្នំពេញនិងខេត្តសៀមរាប។

ការធ្វើការនៅ IDP

IDP Education (កម្ពុជា) ផ្តល់ជូននូវបរិយាកាសការងារពហុវប្បធម៌ដ៏សម្បូរបែបដល់បុគ្គលិកក្នុងស្រុក និងអន្តរជាតិ។ ខណៈពេលដែលបុគ្គលិកបរទេសអាចរីករាយក្នុងការធ្វើការជាមួយសិស្សដែលមានប្រវត្តិផ្សេងគ្នាៗ ហើយក្នុងពេលតែមួយអាចរៀនទាំងភាសានិងវប្បធម៌ពីសមភាគីរបស់ពួកគេ បានជួបនូវជាតិសាសន៍និងវប្បធម៌ជាង ១៥ ផ្សេងៗគ្នា។ បន្ថែមពីលើផ្លូវអាជីព IDP Education បានប្តេជ្ញាចិត្តក្នុងការផ្តល់កញ្ចប់ការងារដែលល្អដូច ឬល្អជាងក្រុមហ៊ុនដទៃដល់បុគ្គលិកទាំងក្នុងស្រុកនិងអន្តរជាតិ។

មុខតំណែងជាគ្រូបង្រៀន

បុគ្គលិកផ្នែកបង្រៀនដែលមិនមែនជាជនជាតិខ្មែរ

ឱកាសនៃការបង្រៀនដ៏អស្ចារ្យមានសម្រាប់គ្រូបង្រៀនដែលមានភាសាអង់គ្លេសជាភាសាដើមកំណើត ហើយមានសមត្ថភាពពេញលេញ មាននៅមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការអប់រំ (ACE) នៅរាជធានីភ្នំពេញនិងខេត្តសៀមរាបក្នុងប្រទេសកម្ពុជា។ មានតម្រូវការជ្រើសរើសគ្រូបង្រៀនសម្រាប់វគ្គសិក្សាដែលចាប់ផ្តើមនៅខែមករា ខែមេសា ខែកក្កដា និងខកញ្ញាជារៀងរាល់ឆ្នាំ។ 

បេក្ខជនដែលដាក់ពាក្យសុំចូលកាន់មុខតំណែងជាគ្រូបង្រៀនត្រូវតែបំពេញតាមតម្រូវការអប្បបរមាដែលតម្រូវអោយមានសញ្ញាប័ត្របរិញ្ញាប័ត្រនិងការហ្វឹកហាត់បង្រៀន ESL / EFL ដែលបានទទួលស្គាល់ជាផ្លូវការ ឧទាហរណ៍ CELTA ឬសញ្ញាប័ត្រដែលមានតម្លៃស្មើ។ ESL / EFL គួរតែមានយ៉ាងហោចណាស់ ១២០ ម៉ោងនៃការបង្ហាត់បង្រៀនក្នុងថ្នាក់ដែលជាធម្មតាមានរយៈពេលជាងបួនសប្តាហ៍និងបង្រៀនជាក់ស្តែងយ៉ាងហោចណាស់ ៦ ម៉ោង។ ACE មិនអាចទទួលយកវគ្គសិក្សាតាមអ៊ិនធឺណិត ឬក៏អ្នកមិនបំពេញតាមតម្រូវការទាំងនេះ។ 

បុគ្គលិកផ្នែកបង្រៀនដែលជាជនជាតិខ្មែរ

បេក្ខជនដែលដាក់ពាក្យសុំចូលកាន់មុខតំណែងជាគ្រូបង្រៀនត្រូវតែបំពេញតាមតម្រូវការអប្បបរមាដែលតម្រូវឲ្យមានបរិញ្ញាប័ត្រអប់រំជាភាសាអង់គ្លេសនិងមានជំនាញភាសាអង់គ្លេសល្អ (កម្រិត IELTS អប្បបរមា ៦.៥) - បេក្ខជនអាចត្រូវបានតម្រូវឱ្យធ្វើតេស្ត IELTS ដើម្បីបង្ហាញ ពិន្ទុ IELTS ដែលត្រូវមាន។ 

ACE ប្តេជ្ញាការពារសិទ្ធិកុមារហើយអាចស្នើសុំភស្តុតាងនៃការបញ្ជាក់ពីប៉ូលិសដួចជាលិខិតថ្កោលទោស។

មុខតំណែងដែលមិនទាក់ទងនឹងការបង្រៀន

ប្រសិនបើអ្នកកំពុងរកកន្លែងដើម្បីអភិវឌ្ឍជំនាញរបស់អ្នក ដើម្បីទំនាក់ទំនងប្រកបដោយវិជ្ជាជីវៈជាភាសាអង់គ្លេស និងដើម្បីកសាងផ្លូវអាជីពដ៏រឹងមាំនោះ IDP Education (កម្ពុជា) គឺជាជម្រើសដំបូងសម្រាប់អ្នក។

ប្រសិនបើអ្នកចាប់អារម្មណ៍ធ្វើការនៅ IDP Education សូមផ្ញើប្រវត្តិរូបនិងលិខិតបញ្ជាក់ទៅឱ្យក្រុមជ្រើសរើសបុគ្គលិកតាមរយះ recruitment.cambodia@idp.com។  

សូមជ្រើសរើសកំរិតសិក្សា

បញ្ចូលប្រធានបទជ្រើសពីបញ្ជីឬចុចស្វែងរក

  • ចាប់ផ្តើមវាយ, ជ្រើសពីបញ្ជីឬចុចស្វែងរក

  • បញ្ចូលប្រធានបទជ្រើសពីបញ្ជីឬចុចស្វែងរក

សូមវាយនិងជ្រើសរើសស្ថាប័ន

  • វាយបញ្ចូល 3 តួអក្សរនៃឈ្មោះសកលវិទ្យាល័យហើយជ្រើសរើសពីបញ្ជី

  • បញ្ចូលឈ្មោះសកលវិទ្យាល័យ ឈ្មោះសាលារៀនហើយជ្រើសរើសពីបញ្ជី