text.skipToContent text.skipToNavigation
Language: ភាសា:
Call us: 023 222 325 | WhatsApp: 0776 67122

កន្លែងសម្រាប់ធ្វើការឡើងភ្នំល្អបំផុតនៅប្រទេសកាណាដា

នេះគឺជាវិធីសាស្រ្តដែលធ្វើអោយការរស់នៅ និងសិក្សានៅប្រទេសកាណាដាកាន់តែមានភាពសប្បាយរីករាយ

«នៅ គ្រប់ការធ្វើដំណើរជាមួយធម្មជាតិ មនុស្សម្នាក់តែងទទួលបានច្រើនជាងអ្វីដែលគាត់ស្វែងរក។» - John Muir

ជាម្ចាស់ផ្ទះនៃជម្រករុក្ខជាតិ និងសត្វដ៏សម្បូរបែប ប្រទេសកាណាដាផ្តល់អោយនូវជ្រលងភ្នំដែលអំណោយផលដល់សកម្មភាពឡើងភ្នំដ៏ស្រស់ស្អាតដាច់គេ មិនថាតំបន់ដែលមានការធ្វើដំណើរតិច ឫច្រើនក្តី។ 

អ្នកជំនាញប្រឹក្សាទៅសិក្សានៅបរទេសរបស់ស្ថាប័នIDP ប្រាកដជាបានណែនាំអ្នកពីប្រទេសកាណាដា និងសម្រស់ប្រទេសនេះរូចហើយ ប៉ុន្តែការបានទៅកាន់ទីនោះ និងបានឃើញផ្ទាល់គឺជាបទពិសោធន៍ដែលមិនអាចបំភ្លេច បាននោះទេ។ វាពិតជាមិនដូចការដើរកំសាន្តនៅរមណីយដ្ឋានគីរីរម្យ ឫទៅលេងប្រាសាទអង្គរវត្តនោះទេ! 

 

សម្រាប់មនុស្សមួយចំនួន ការគេចផុតពីភាពមមាញឹកនៃជីវិតនៅក្នុងទីក្រុងនៃ Great White North គឺជាការស្រមើស្រមៃទៅកាន់ធម្មជាតិដ៏ស្រស់ស្អាត ដែលជាដំណើរការធ្វើអោយពួកគេទទួលបានភាពធូរស្រាលទាំងកាយ និងចិត្ត ។

ជាមួយនឹងអំណោយដ៏ល្អពីធម្មជាតិនេះ ពួកយើងក៏មាននូវផ្លូវឡើងភ្នំដែលល្អៗដាច់គេមួយចំនួននៅប្រទេសកាណាដា ដែលនឹងក្លាយជាបទពិសោធន៍ដែលអ្នកមិនអាចរកបាននៅកន្លែងផ្សេងទៀតលើពិភពលោក។

ផ្លូវលំ Crypt Lake

ឧទ្យានជាតិ Waterton Lakes ទីក្រុង Alberta

អង្គុយនៅជ្រុងអាគ្នេយ៍នៃទីក្រុង Alberta ឧទ្យានជាតិ Waterton Lakes គឺជាកន្លែងដ៏ពេញនិយមសម្រាប់សត្វព្រៃនិងអ្នកឡើងភ្នំ។

កុំភ្លេចធ្វើការស្វែងរកសត្វពពែភ្នំ សត្វខ្លាឃ្មុំខ្មៅ និងសត្វភេទន្លេ នៅពេលដែលអ្នកសម្រេចចិត្តទៅកាន់ផ្លូវលំ Crypt Lake - សមាសភាពចម្រុះនៃទីវាលទឹកជ្រោះ និងខ្សែទឹកតូចៗតាមជ្រលងភ្នំ។

បន្តការផ្សងព្រេងបន្តទៀត នោះអ្នកនឹងមានឃើញនូវភាពអស្ចារ្យនៃ Crypt Falls ដែលជាចំនុចដែលមានភាពកុះករនៅចំកណ្តាលជ្រលងភ្នំ។

 

ចំងាយ៖ ២០.៦ គីឡូម៉ែត្រ

ស្ថានភាពផ្លូវ៖ រង្វិលជុំ

កម្រិត៖ ពិបាក

 

Plain of the Six Glaciers  

ឧទ្យានជាតិ Banff, Alberta 

ចូលរួមជាមួយប្រពៃណីរបស់កាណាដាដែលផ្តល់ជូននូវពិភពលោកដ៏ល្អបំផុត: បឹងដ៏ស្រស់ត្រកាល និងផ្ទាំងទឹកកកដ៏អស្ចារ្យ។

មានទីតាំងនៅឧទ្យានជាតិ Banff Plain of the Six Glaciers នឹងនាំអ្នកអោយទទួលបានការធ្វើដំណើរដ៏គួរឱ្យចាប់អារម្មណ៍តាមរយៈទេសភាពប្លែកៗជាច្រើន។

ផ្លូវលំនេះនឹងធ្វើដំណើរយឺតឆ្លងកាត់តាមច្រាំងនៃបឹង Louise ហើយចូលតាមជ្រលងភ្នំតូចមួយឆ្ពោះទៅកាន់ភ្នំ Mount Leftroy មុននឹងឆ្ពោះទៅដល់ផ្ទះតៀមតែមួយដែលមនុស្សជាច្រើនតែងឈប់សម្រាក និងស្រូបយកខ្យល់អាកាស។

ប្រសិនបើអ្នកសាកល្បងជាមួយសមត្ថភាពខ្លួនឯង អ្នកអាចបន្តឡើងភ្នំចំងាយ ១.៣ គីឡូម៉ែត្រទៀត ដើម្បីទៅដល់ Abbots Pass Viewpoint ដើម្បីទទួលបានពានរង្វាន់ដ៏អស្ចារ្យ។

ចំងាយ៖ ១៣.៨ គីឡូម៉ែត្រ

ស្ថានភាពផ្លូវ៖ ក្រៅ និងត្រលប់ក្រោយ

កម្រិត៖ មធ្យម

 

ផ្លូវលំ Gros Morne Mountain

ឧទ្យានជាតិ Gros Morne ទីក្រុង Newfoundland

ប្រសិនបើការដើរភ្នំកាន់តាមផ្លូវដែលមានថ្មឡើងចុះច្រើនជាជម្រើសដែលអ្នកចូលចិត្ត នោះអ្នកមិនត្រូវមើលរំលងផ្លូវលំ Gros Morne ទេ។

មានទីតាំងនៅជិត Norris Point ទីក្រុង Newfoundland និង Labrador ការឡើងភ្នំនៅទីនោះគឺត្រូវបានចាត់ទុកជាការឡើងភ្នំដែលមានភាពលំបាក ដោយសារអ្នកឡើងភ្នំត្រូវឡើងកំពស់ ៨០០ ម៉ែត្រ ដែលជាចំណុចខ្ពស់បំផុតនៃឧទ្យាននេះ។ ពួកយើងណែនាំអោយអ្នកប្រើប្រាស់ស្បែកជើងដែលធន់នឹងការឡើងភ្នំ។ 

ប៉ុន្តែអ្វីដែលរង់ចាំអ្នកនៅទីបំផុតដែលសាកសមជាមួយនឹងកំលាំង និងញើសដែលអ្នកបានឆ្លងកាត់ នោះគឺ ទេសភាពដែលមិនអាចបំភ្លេចបានរបស់ បឹង Ten Mile បណ្តុំភ្នំ Long Range និង ប្រជាជន arctic-alpine បូករួមបញ្ចូលគ្នា។

 ចំងាយ៖ ១៥.៤ គីឡូម៉ែត្រ

ស្ថានភាពផ្លូវ៖ រង្វិលជុំ

កម្រិត៖ ពិបាក

 

ផ្លូវលំ West Coat

ឧទ្យានជាតិ Pacific Rim

ចាត់ទុកជាមួយក្នុងចំណោមផ្លូវលំសម្រាប់ឡើងភ្នំនៅលើពិភពលោក ផ្លូវលំ West Coat ព័ទ្ធខ្វាត់ខ្វែងតាមជ្រលងកោះ Vancover នៃ British Columbia។ 

វាផ្តល់អោយនៅវិញ្ញាសាដ៏ពិបាកៗសម្រាប់អ្នកឡើងភ្នំដែលមានបទពិសោធន៍ ចាប់តាំងពីការដើរកាត់ព្រៃក្រាស់ៗ និងស្ថានភាពដីមិនស្មើរគ្នា និងរួមបញ្ចូលការដើរតាមឆ្នេរខ្សាច់ដ៏ពិបាកផងដែរ។

ផ្លូវលំនេះ គឺជាត្បូងពេជ្រសម្រាប់ការដើររុករក ជាមួយនឹងឱកាសបានជួបជាមួយសត្វជា ច្រើនដូចជា ខ្លាត្រី ខ្លាឃ្មុំខ្មៅ និង ខ្លាសមុទ្រ។ 

ចំនុចដែលគួរអោយកត់សម្គាល់នោះគឺ អ្នកត្រូវធ្វើការកក់ទុកជាមុនជាមួយ Parks Canada ដើម្បីបានទៅកាន់ការដើរព្រៃមួយនេះ។

ចំងាយ៖ ៧៥.៣ គីឡូម៉ែត្រ

ស្ថានភាពផ្លូវ៖ ចំនុចមួយ ទៅចំនុចមួយទៀត

កម្រិត៖ ពិបាក

 

ផ្លូវលំ Troll Falls

តំបន់ Kananaskis Village, ទីក្រុង Arberta

ពេលខ្លះ អ្វីដែលអ្នកកំពុងស្វែងរក គឺជាផ្លូវលំដែលមានភាពងាយស្រួលមួយ ដែលលាតត្រដាងតាមទេសភាពពណ៌បៃតង ដោយមិនតម្រូវអោយមានការប្រឡាក់ខោអាវ និងមិនចាំបាច់ប្រុងប្រយ័ត្នជាមួយនឹងដុំថ្មតូច ធំដែលមាននៅតាមផ្លូវនោះ។

អ្នកចង់បានការដើរភ្នំមួយដែលជួយសម្អាតខួរក្បាល សម្រួលអារម្មណ៍ និងវិញ្ញាណរបស់អ្នក។

បើដូច្នេះ អ្នកមានផ្លូវលំ Troll Falls ដែលអ្នកគួរតែពិចារណា។ វាគឺជាការដើរភ្នំមួយដែលមនុស្សគ្រប់រូបពេញចិត្ត ជាផ្លូវដែលមានទៅដោយព្រៃ និងឧបសគ្គតិចតួច ដែលនឹងនាំអ្នកទៅកាន់ទេសភាពថ្មព្រៃជាមួយនឹងជីវៈធម្មជាតិដ៏ស្រស់ ស្អាតមុននឹងបញ្ចប់ដោយទឹកជ្រោះដ៏ស្ងប់ស្ថាត់។

ចំងាយ៖ ៣.៤ គីឡូម៉ែត្រ

ស្ថានភាពផ្លូវ៖ ក្រៅ និងត្រលប់ក្រោយ

កម្រិត៖ ស្រួល

 

សូមជ្រើសរើសកំរិតសិក្សា

បញ្ចូលប្រធានបទជ្រើសពីបញ្ជីឬចុចស្វែងរក

  • ចាប់ផ្តើមវាយ, ជ្រើសពីបញ្ជីឬចុចស្វែងរក

  • បញ្ចូលប្រធានបទជ្រើសពីបញ្ជីឬចុចស្វែងរក

សូមវាយនិងជ្រើសរើសស្ថាប័ន

  • វាយបញ្ចូល 3 តួអក្សរនៃឈ្មោះសកលវិទ្យាល័យហើយជ្រើសរើសពីបញ្ជី

  • បញ្ចូលឈ្មោះសកលវិទ្យាល័យ ឈ្មោះសាលារៀនហើយជ្រើសរើសពីបញ្ជី