text.skipToContent text.skipToNavigation
Language: ភាសា:
Call us: 023 222 325 | WhatsApp: 0776 67122

សត្វទាំង៥ ប្រភេទដែលនឹងធ្វើអោយអ្នកភ្ញាក់ផ្អើល នៅប្រទេសអូស្រ្តាលី

មុននឹងអ្នកចាកចេញទៅកាន់ប្រទេសអូស្រ្តាលី នេះគឺជាសត្វដែលអ្នកនឹងត្រូវជួប ប្រទះពេលដែលអ្នកទៅដល់ទីនោះ។

ប្រសិនបើអ្នកបានបញ្ចប់ដំណើរការឯកសារទៅសិក្សានៅប្រទេសអូស្រ្តាលី ជាមួយនឹងការកក់សំបុត្រយន្តហោះ និងការរៀបចំសេវាកម្មបន្ថែមសម្រាប់សិស្សនិស្សិតបានរួចរាល់ អត្ថបទនេះគឺជារសជាតិបន្តិចបន្តួចដែលអ្នកនឹងជួបប្រទះ។

សម្រាប់សិស្ស​ និស្សិតដែលទៅបន្តការសិក្សាមុខវិជ្ជាទាក់ទងនឹងសត្វ ឬមុខវិជ្ជាដែលពាក់ព័ន្ធនៅសាកលវិទ្យាល័យអូស្ត្រាលីដែលល្បីៗ ពួកយើងជឿថាអ្នកប្រាកដជាបានត្រៀមខ្លួនក្នុងការទទួលយកបទពិសោធន៍មួយនេះ។ ប៉ុន្តែសម្រាប់អ្នកផ្សេងទៀត អ្វីដែលអ្នកនឹងឃើញប្រហែលខុសប្លែកគ្នានឹងនៅប្រទេសកម្ពុជាណាស់។

ចាប់ពីប្រភេទសត្វដែលគួរអោយខ្លាចរហូតដល់ប្រភេទដែលគួរអោយស្រលាញ់ គឺជាការផ្សងព្រេងមួយសម្រាប់សិស្សនិស្សិតអន្តរជាតិ!

 

ទួរគីព្រៃ

សត្វស្លាបដែលមើលទៅឆើតឆាយមួយនេះ គឺតែងតែប្រទះឃើញជាទូទៅនៅលើទីធ្លាសាលា សាកលវិទ្យាល័យ ក៏ដូចជាឧទ្យានសាធារណៈនៅអូស្ត្រាលី ចាប់ពីភាគខាងជើងរដ្ឋឃ្វីនស៍លែនរហូតដល់រដ្ឋញូវសៅវែល។ ជាមួយនឹងស្លាបពណ៌ខ្មៅ ទួរគីព្រៃអូស្ត្រាលីមានសភាពលេចធ្លោជាមួយនឹងក្បាល និងកដែលមានពណ៌ក្រហម តែងតែមានចលនា និងងាកឆ្វេងស្តាំចុះឡើង។

 

សត្វនេះត្រូវបានគេចាត់ទុកថាជាសត្វស្លាបដែលមានទម្លាប់សាងសង់ ដែលជាញឹកញាប់អ្នកនឹងជួបប្រទះទួរគីព្រៃឈ្មោលកំពុងធ្វើសំបុកដោយមានភាពមមាញឹក ដោយប្រើប្រាស់ស្លឹក និងវត្ថុធាតុដែលអាចជីកបាន។

ពួកគេអាចហោះហើរបាន ប៉ុន្តែមិនអាចហោះបានឆ្ងាយនោះទេហើយគួរកត់សម្គាល់ថាពួកគេមិនខ្លាចមនុស្សនោះទេ ជាពិសេសពួកគេអាចព្យាយាមលួចយកនំសាំងវិចរបស់អ្នកអំឡុងពេលដែលអ្នកកំពុងពិចនិកទៀតផង!

សត្វ Ibis ពណ៌សអូស្រ្តាលី

 

សត្វស្លាបដែលសម្បូរមួយទៀតដែលអាចរកឃើញនៅពេញប្រទេសអូស្រ្តាលី នោះគឺ សត្វ Ibis ពណ៌សអូស្រា្តលី ដែលជាសត្វស្លាបដែលមានភាពខុសប្លែកពីគេ និង ជាសត្វដែលអ្នកមិនធ្លាប់បានឃើញនៅប្រទេសកំណើតរបស់អ្នកទេ។ រោមពណ៌សបូករួមជាមួយនឹងក្បាល និងជំពុះពណ៌ខ្មៅ ដូចគ្នានឹងសត្វទួរគីព្រៃដែរ សត្វនេះមិនខ្លាចមនុស្សនោះទេ និងត្រូវបានដឹងថាធ្លាប់លួចយកនំសាំងវិចរបស់អ្នកដែលកំពុងពិចនិកជាច្រើនអ្នក! 

 

 

ចំពោះការហោះហើរ សត្វ Ibis គឺមានសភាពអស្ចារ្យណាស់ ដោយសារស្លាបរបស់សត្វនេះមានទំហំធំ។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែធម្មជាតិរបស់វា (ចូលចិត្តកកាយសម្រាមចេញពីធុង) វាត្រូវបានគេចាត់ទុកថាជាសត្វល្អិតចង្រៃនៅក្នុងតំបន់ដូចជា រដ្ឋវិចតូរៀរ  

 

សត្វស្លាប Raven អូស្ត្រាលី

សត្វនេះ គឺមានសភាពធំជាងសត្វក្អែករបស់ប្រទេសសឹង្ហបុរី និងវាអាចមើលទៅមិនគួរអោយចូលចិត្តនោះទេ ពេលដែលអ្នកជួបវាលើកដំបូង។ ពួកវាត្រូវបានគេប្រទះឃើញកកាយរកម្ហូបអាហារចេញពីធុងសម្រាម ក្រវែលជុំវិញកៅអីអង្គុយដែលមានអាហារសល់ និងងាយស្រួលរក និងងាយអោយចំណីនៅតាមផ្លូវ។

ទោះបីជាមើលទៅគួរអោយខ្លាច សត្វ Raven នេះ គឺជាសត្វដែលមានសន្តិភាព និងមិនដែលរញ៉េរញ៉ៃជាមួយមនុស្សដោយគ្មានមូលហេតុនោះទេ។ ជារឿយ យើងអាចដឹងពីវត្តមានរបស់សត្វនេះពីចម្ងាយ ដោយគ្រាន់តែស្តាប់ទៅតាមការបញ្ជេញ សម្លេងបញ្ជាក់ពីទឹកដីរបស់វា។

 

សត្វល្មូន Common brushtail possum

សត្វដែលត្រូវគេហៅថា Common brushtail possum  គឺមានដើមកំណើតនៅប្រទេសអូស្ត្រាលី និងអាហារចម្បងរបស់ពួកគេ គឺស្លឹកអេក្រាលីស្តាត និងផ្លែឈើផ្សេងៗ។ សិស្ស និស្សិតអន្តរជាតិជាច្រើនត្រូវជួបប្រទះការលុកលុយពីសត្វនេះ ពីព្រោះប្រភេទសត្វនេះអាចជ្រៀតខ្លួនចូលបានតាមរយៈចន្លោះតូចៗនៃបង្អួចជាដើម។

អ្នកក៏មិនចាំបាច់ភ្ញាក់ផ្អើលនោះទេ ប្រសិនបើអ្នកប្រទះឃើញផលិតផលដែលធ្វើឡើង ដោយរោមសត្វ possum នេះ ប៉ុន្តែពូជរបស់សត្វនេះកំពុងស្ថិតក្រោមការការពារ ដោយសារតែការធ្លាក់ចុះនៅចំនួនសត្វនេះនៅតាមតំបន់មួយចំនួន។

 

សត្វពីងពាងខ្មៅ

ស្រមៃថាអ្នកកំពុងតែសំអាតទូរខោអាវរបស់អ្នក ហើយអ្នកក៏បានប្រទះឃើញសត្វពីងពាងដែលមានទំហំប៉ុនបាតដៃរត់ចេញគំនរខោអាវ! ពួកយើងអាចស្រមៃដឹងថា ភាគច្រើនអ្នកនឹងភ័យខ្លាច ស្រេក ​ឫអាចនឹងចង់ត្រលប់ទៅប្រទេសអ្នកភ្លាមៗ។

ពីងពាងតែងត្រូវគេប្រទះឃើញនៅតាមផ្ទះរបស់ប្រជាជនអូស្រ្តាលីទូទៅ ពីងពាងពណ៌ខ្មៅនេះ គឺជាភាវៈរស់ដែលមានប្រយោជន៍ និងត្រូវបានទទួលស្គាល់ថាពួកគេពូកែក្នុងការទាក់យកសត្វល្អិតដទៃទៀត ប៉ុន្តែច្រើនមានសំបុករញ៉េរញ៉ៃ។

ចង់ស្វែងយល់បន្ថែមអំពីការរស់នៅប្រទេសអូស្រ្តាលី? អាចធ្វើការណាត់ជួបជាមួយអ្នកប្រឹក្សាយោបល់ទៅបរទេសដ៏រួសរាយរបស់យើងបានដោយសេរី!

 

 


សូមជ្រើសរើសកំរិតសិក្សា

បញ្ចូលប្រធានបទជ្រើសពីបញ្ជីឬចុចស្វែងរក

  • ចាប់ផ្តើមវាយ, ជ្រើសពីបញ្ជីឬចុចស្វែងរក

  • បញ្ចូលប្រធានបទជ្រើសពីបញ្ជីឬចុចស្វែងរក

សូមវាយនិងជ្រើសរើសស្ថាប័ន

  • វាយបញ្ចូល 3 តួអក្សរនៃឈ្មោះសកលវិទ្យាល័យហើយជ្រើសរើសពីបញ្ជី

  • បញ្ចូលឈ្មោះសកលវិទ្យាល័យ ឈ្មោះសាលារៀនហើយជ្រើសរើសពីបញ្ជី