ពិភាក្សាជាមួយពួកយើង arrow

hipchat ហៅទៅកាន់
text.skipToContent text.skipToNavigation

វិធានការកូវីដ ១៩ ៖ អ្វីដែលអ្នកត្រូវដឹងសម្រាប់និស្សិតអន្ដរជាតិនៅប្រទេសអូស្ត្រាលី

ជាមួយនឹងជម្រើសល្អៗនៃសាកលវិទ្យាល័យដែលមានការទទួលស្គាល់ និងវប្បធម៌អន្តរជាតិ ប្រទេសអូស្ត្រាលីបានក្លាយជាទិសដៅសិក្សាដ៏ពេញនិយមសម្រាប់និស្សិតមកពីជុំវិញពិភពលោក។

ប្រសិនបើអ្នកចង់ទៅសិក្សានៅទីនោះក្នុងកំឡុងពេលនេះ អ្នកគួរយកចិត្តទុកដាក់បន្ថែម និងស្វែងយល់ពីវិធានការណ៍កូវីដ ១៩ ដែលប្រទេសអូស្ត្រាលីកំពុងអនុវត្ត។

ចាប់ពីវិធានការចត្តាឡីស័ក រហូតដល់បទប្បញ្ញត្តិទូទៅសម្រាប់ការរស់នៅប្រចាំថ្ងៃ យើងបានរៀបចំនូវការណែនាំអំពីវិធានការកូវីដ ១៩ របស់ប្រទេសអូស្រ្តាលី ដើម្បីឱ្យអ្វីៗកាន់តែងាយស្រួលសម្រាប់អ្នក។

សូមអានបន្តដើម្បីស្វែងយល់បន្ថែមអំពីអ្វីដែលអ្នកត្រូវដឹង មុននឹងធ្វើដំណើរទៅសិក្សានៅប្រទេសអូស្ត្រាលី!

អ្វីដែលអ្នកត្រូវដឹងដើម្បីសិក្សានៅប្រទេសអូស្ត្រាលីក្នុងកំឡុងពេលមានជំងឺរាតត្បាត

១. ស្ថានភាពព្រំដែនប្រទេសអូស្រ្តាលីសំរាប់និស្សិតអន្ដរជាតិ

អូស្ត្រាលីបានពន្យាពេលការបើកព្រំដែនរបស់ខ្លួន ដោយសារតែការកើតឡើងនៃជំងឺកូវីដប្រភេទអូមីក្រុង ក្នុងពេលថ្មីៗនេះ។

ដោយសារមិនមានកាលបរិច្ឆេទច្បាស់លាស់ ថានឹងអនុញ្ញាតឱ្យត្រលប់ទៅប្រទេសអូស្ត្រាលីវិញ យើងសូមលើកទឹកចិត្តអ្នកឱ្យចាប់ផ្តើមការសិក្សាអនឡាញខណៈពេលកំពុងរង់ចាំ ព្រោះសាលាភាគច្រើនផ្តល់ជូននូវការរៀនបញ្ចូលគ្នា។

នៅពេលដែលព្រំដែនបើកឡើងវិញ អ្នកនឹងត្រូវការការលើកលែងសម្រាប់ធ្វើដំណើរ ដែលនឹងត្រូវបានអនុវត្តដោយរដ្ឋ ឬរដ្ឋាភិបាល - សម្រាប់តែអ្នកដែលត្រូវបានណែនាំ ក្រោមគម្រោងការមកដល់របស់និស្សិតអន្តរជាតិប៉ុណ្ណោះ។

២. អ្វីដែលត្រូវដឹង និងរៀបចំមុនពេលចាកចេញទៅប្រទេសអូស្ត្រាលី

ដើម្បីទៅសិក្សានៅប្រទេសអូស្ដ្រាលី អ្នកត្រូវមានទិដ្ឋាការនិស្សិត ឬចូលរួមក្នុងផែនការមកដល់របស់និស្សិតអន្តរជាតិ។

សូមកត់សម្គាល់ថា នៅចំណុចនេះអ្នកមិនគួរដាក់ពាក្យសុំទិដ្ឋាការ ឬការលើកលែងការធ្វើដំណើរ និងរៀបចំធ្វើដំណើរទៅប្រទេសអូស្ត្រាលីដើម្បីចូលរួមក្នុងគម្រោងការមកដល់របស់និស្សិតអន្តរជាតិនោះទេ លុះត្រាតែស្ថាប័នអប់រំរបស់អ្នកណែនាំអ្នកឲ្យធ្វើដូច្នោះ។

ក្នុងករណីដែលអ្នកអាចធ្វើដំណើរបាន អ្នកនឹងត្រូវធ្វើតេស្តក្នុងរយៈពេល ៧២ ម៉ោង មុនម៉ោងហោះហើររបស់អ្នក ហើយផ្តល់លទ្ធផលតេស្តកូវីដ ១៩ អវិជ្ជមាន ដល់ក្រុមហ៊ុនអាកាសចរណ៍របស់អ្នក នៅពេលចុះឈ្មោះហោះហើរ។

នៅពេលអ្នកទៅដល់ អ្នកនឹងត្រូវធ្វើចត្តាឡីស័ក ១៤ ថ្ងៃ។

៣. ច្បាប់ចត្តាឡីស័កដែលត្រូវចំណាំ

យោងតាមក្រសួងសុខាភិបាលប្រទេសអូស្រ្តាលី អ្នកនឹងត្រូវស្នាក់នៅដាច់ដោយឡែកពីគេរយៈពេល ១៤ ថ្ងៃ ពេលមកដល់ប្រទេសអូស្ត្រាលី។

ការធ្វើដំណើរពីកន្លែងមកដល់ ទៅកន្លែងចត្តាឡីស័ក និងការរៀបចំកន្លែងចត្តាឡីស័ក នឹងត្រូវរៀបចំដោយរដ្ឋាភិបាល។

ក្នុងរយៈពេល ៤៨ ម៉ោងដំបូង អ្នកត្រូវធ្វើតេស្តរកមេរោគកូវីដ ១៩ ហើយបន្ទាប់មកនៅចន្លោះថ្ងៃទី ១០ ដល់ថ្ងៃទី ១២។

ក្នុងករណីដែលអ្នកបដិសេធមិនធ្វើតេស្ត អ្នកប្រហែលជាត្រូវដាក់ឲ្យនៅដោយឡែកក្នុងរយៈពេលយូរ។
អាស្រ័យលើរដ្ឋ អ្នកប្រហែលជាត្រូវចំណាយលើការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត។

នៅពេលដែលអ្នកត្រូវបានអនុញ្ញាតឲ្យចូលក្នុងប្រទេសអូស្ត្រាលីហើយ អ្នកអាចធ្វើដំណើរដោយស្របតាមវិធានការរបស់រដ្ឋាភិបាល។

៤. បទបញ្ជាទូទៅនៃជំងឺកូវីដ ១៩ សម្រាប់ការរស់នៅប្រចាំថ្ងៃនាពេលបច្ចុប្បន្ន

ដោយប្រទេសអូស្រ្តាលីបានបញ្ចប់ការបិទខ្ទប់ អ្នកអាចចេញក្រៅបានតែត្រូវមានការប្រុងប្រយ័ត្ន។

នេះរួមបញ្ចូលទាំងទិញម្ហូប ឬសេវាកម្មសំខាន់ៗ ការថែទាំសុខភាព (រួមទាំងការទទួលវ៉ាក់ស៊ាំងការពារជំងឺកូវីដ ១៩) និង ការងារសំខាន់ៗដែលមិនអាចធ្វើនៅផ្ទះបាន។

លើសពីនេះ គេតម្រូវឲ្យពាក់ម៉ាស់នៅគ្រប់ទីកន្លែងបិទជិត មធ្យោបាយសាធារណៈ និងក្រៅផ្ទះផងដែរ។

ការផាកពិន័យចំពោះការមិនពាក់ម៉ាស់នៅពេលចាំបាច់គឺ ៥០០ ដុល្លារ។

៥. ធនធានគាំទ្រនិស្សិត IDP

ដើម្បីជួយអ្នកឲ្យយល់ដឹងពីរបៀបសិក្សានៅអូស្រ្ដាលីក្នុងកំឡុងពេលមានជំងឺរាតត្បាត យើងមានធនធានមួយចំនួនសម្រាប់អ្នក។

ដើម្បីដឹងអំពីវិធានការណ៍ការពារជំងឺកូវីដ ១៩ របស់ប្រទេសអូស្រ្តាលី អ្នកអាចចូលទៅកាន់ធនធាននិស្សិតផ្លូវការនៅទីនេះ និងស្វែងយល់បន្ថែមអំពីទិដ្ឋាការនិស្សិតកំឡុងពេលមានជំងឺរាតត្បាតនៅទីនេះ

ដូចគ្នានេះផងដែរ អ្នកក៏អាចអានបន្ថែមអំពីការសិក្សានៅបរទេសក្នុងកំឡុងពេលមានជំងឺរាតត្បាត ក៏ដូចជាស្វែងយល់អំពីស្ថានភាពព្រំដែន និងជម្រើសសិក្សាតាមរយៈការណែនាំរបស់យើង។

យើងក៏ធ្លាប់បានឆ្លើយសំនួរខ្លះនៅក្នុងការណែនាំការសិក្សានៅក្រៅប្រទេសរបស់យើង (សម្រាប់ទាំងសិស្ស និងឪពុកម្តាយ) ដែលអ្នកគួរតែពិនិត្យមើល។

ប្រសិនបើអ្នកមានអារម្មណ៍ថាត្រូវការទាក់ទងមកពួកយើង បណ្ដាញរបស់យើងមានជូនអ្នក ២៤ ម៉ោង ហើយអ្នកនឹងអាចជួបពិភាក្សាជាមួយអ្នកប្រឹក្សារបស់យើងអំពីបញ្ហាគ្រប់យ៉ាង។

ខិតទៅជិតការសិក្សានៅប្រទេសអូស្ដ្រាលី

នៅ IDP យើងយល់ថា វាអាចមានអារម្មណ៍ភ័យខ្លាចក្នុងការទៅសិក្សានៅក្រៅប្រទេស ជាពិសេសនៅពេលមានជំងឺរាតត្បាត។

នោះហើយជាមូលហេតុដែលយើងនៅទីនេះចាំជួយអ្នក!

ក្រុមអ្នកប្រឹក្សាដែលមានបទពិសោធន៍របស់យើង នឹងរីករាយណែនាំអ្នកក្នុងដំណើរការនៃការដាក់ពាក្យ ដើម្បីឱ្យដំណើរទៅសិក្សានៅប្រទេសអូស្ត្រាលីទៅមុខដោយរលូន។

កក់វគ្គប្រឹក្សាដើម្បីចាប់ផ្តើម!

ដើម្បីជួបយើងតាមអ៊ិនធឺណែត សូមបំពេញបែបបទនេះ ហើយយើងនឹងទាក់ទងទៅ។

សូមជ្រើសរើសកំរិតសិក្សា

បញ្ចូលប្រធានបទជ្រើសពីបញ្ជីឬចុចស្វែងរក

  • ចាប់ផ្តើមវាយ, ជ្រើសពីបញ្ជីឬចុចស្វែងរក

  • បញ្ចូលប្រធានបទជ្រើសពីបញ្ជីឬចុចស្វែងរក

សូមវាយនិងជ្រើសរើសស្ថាប័ន

  • វាយបញ្ចូល 3 តួអក្សរនៃឈ្មោះសកលវិទ្យាល័យហើយជ្រើសរើសពីបញ្ជី

  • បញ្ចូលឈ្មោះសកលវិទ្យាល័យ ឈ្មោះសាលារៀនហើយជ្រើសរើសពីបញ្ជី

សូមជ្រើសរើសកំរិតសិក្សា

Got any ideal countries in mind?