ពិភាក្សាជាមួយពួកយើង arrow

hipchat ហៅទៅកាន់
text.skipToContent text.skipToNavigation

វិធានការណ៍កូវីដ ១៩ ៖ អ្វីដែលអ្នកត្រូវដឹងសម្រាប់និស្សិតអន្តរជាតិនៅប្រទេសណូវែលហ្សេឡង់

ប្រទេសណូវែលហ្សេឡង់ត្រូវបានគេស្គាល់ថាមានទេសភាពធម្មជាតិស្រស់ស្អាត និងកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងវិស័យអប់រំកម្រិតឧត្តម ប្រទេសនេះក៏ជាទិសដៅសិក្សាដ៏ពេញនិយមមួយសម្រាប់និស្សិតទូទាំងពិភពលោក ដើម្បីបន្តការសិក្សាប្រកបដោយគុណភាព។

ទោះជាយ៉ាងណាក៏ដោយ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ ១៩ សិស្សដែលចង់ធ្វើដំណើទៅណូវែលហ្សេឡង់នឹងត្រូវមានវិធានការការពារ ដើម្បីទទួលបានជោគជ័យក្នុងការសិក្សា។

នៅក្នុងអត្ថបទនេះ យើងនឹងបង្ហាញពីវិធានការចាំបាច់ទាំងអស់ដែលអ្នកនឹងត្រូវអនុវត្ត ដើម្បីធ្វើដំណើរទៅកាន់ប្រទេសនូវែលសេឡង់ដោយសុវត្ថិភាព និងកាត់បន្ថយការពន្យារពេលដល់ការសិក្សារបស់អ្នក។

អ្វីដែលអ្នកត្រូវដឹងដើម្បីសិក្សានៅណូវែលហ្សេឡង់កំឡុងពេលមានជំងឺរាតត្បាត

១. ស្ថានភាពព្រំដែនប្រទេសៅណូវែលហ្សេឡង់សម្រាប់និស្សិតអន្ដរជាតិ

ប្រទេសណូវែលហ្សេឡង់បានផ្លាស់ទៅប្រើប្រាស់ប្រព័ន្ធភ្លើងចរាចរណ៍ មានន័យថាព្រំដែនប្រទេសនេះត្រូវបានបិទសម្រាប់អ្នកដំណើរភាគច្រើន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ។

ទោះជាយ៉ាងណាក៏ដោយ មានករណីលើកលែងមួយចំនួនសម្រាប់និស្សិតដែលចង់ធ្វើដំណើរទៅសិក្សានៅណូវែលហ្សេឡង់។

និស្សិតថ្នាក់បណ្ឌិត និងក្រោយឧត្តមរហូតដល់ ២៥០ នាក់មានសិទ្ធិទៅសិក្សានៅណូវែលហ្សេឡង់ ប៉ុន្តែពួកគេត្រូវមានទិដ្ឋាការដើម្បីសិក្សា និងត្រូវបញ្ជាក់ថាពួកគេមានប្រាក់ ១៥,០០០ ដុល្លារក្នុងមួយឆ្នាំសម្រាប់ថ្លៃរស់នៅ។

លើសពីនេះ និស្សិតថ្នាក់បរិញ្ញាបត្រ និងក្រោយឧត្តមរហូតដល់ ១,០០០ នាក់អាចធ្វើដំណើរទៅប្រទេសនេះដើម្បីសិក្សា ប៉ុន្តែបានតែចំពោះនិស្សិតដែលបានសិក្សានៅណូវែលហ្សេឡង់នៅឆ្នាំ ២០១៩ ឬ ២០២០ ប៉ុន្តែមិនអាចបន្តបាន ដោយសារការបិទព្រំដែន។

ពួកគេក៏ត្រូវផ្តល់ភស្តុតាងថា ពួកគេមានយ៉ាងហោចណាស់ ២0,000 ដុល្លារនូវែលសេឡង់ ក្នុងមួយឆ្នាំសម្រាប់ការចំណាយលើការរស់នៅ។

២. អ្វីដែលត្រូវដឹង និងរៀបចំមុនពេលចាកចេញទៅណូវែលហ្សេឡង់

ប្រសិនបើអ្នកជានិស្សិតដែលចង់វិលត្រឡប់ទៅនូវែលសេឡង់វិញសម្រាប់ការសិក្សា ដំបូងអ្នកត្រូវមានការណែនាំដោយអ្នកផ្តល់ការអប់រំរបស់អ្នក ហើយត្រូវប្រាកដថាអ្នកមានឯកសារភស្តុតាងបង្ហាញថា អ្នកមានប្រាក់គ្រប់គ្រាន់សម្រាប់ការរស់នៅរបស់អ្នក។

អ្នកនឹងត្រូវបង្ហាញផងដែរថា អ្នកមានមូលនិធិបន្ថែមសម្រាប់ការធ្វើចត្តាឡីស័ក។ អាស្រ័យលើអ្នកផ្តល់ការអប់រំរបស់អ្នក ការចំណាយខ្លះអាចមានការឧបត្ថម្ភសម្រាប់អ្នក។

ប្រសិនបើអ្នកត្រូវបានជ្រើសរើសជានិស្សិតម្នាក់ក្នុងចំណោមនិស្សិត ១,២៥០ នាក់ដើម្បីត្រលប់ទៅសិក្សានៅនូវែលសេឡង់វិញ អ្នកនឹងត្រូវដាក់ឲ្យនៅដោយលែករយៈពេល ២ សប្តាហ៍នៅក្នុងកន្លែងដែលរដ្ឋាភិបាលអនុម័ត។

ប្រសិនបើអ្នកមានដៃគូ ឬអ្នកនៅក្នុងបន្ទុក អ្នកអាចដាក់ពាក្យសុំទិដ្ឋាការ ដើម្បីអនុញ្ញាតឱ្យពួកគេធ្វើដំណើរជាមួយអ្នកទៅប្រទេសណូវែលហ្សេឡង់។ អ្នកអាចស្វែងយល់បន្ថែមនៅទីនេះ។

អ្នកដំណើរទាំងអស់នឹងត្រូវធ្វើតេស្តរកមេរោគកូវីដ ១៩ និងផ្តល់លទ្ធផលអវិជ្ជមានក្នុងរយៈពេល ៧២ ម៉ោងមុនការហោះហើរ។

៣. ច្បាប់ចត្តាឡីស័កដែលត្រូវចំណាំនៅណូវែលហ្សេឡង់

និស្សិតអន្ដរជាតិទាំងអស់ដែលធ្វើដំណើរទៅណូវែលហ្សេឡង់ នឹងត្រូវទាមទារឱ្យមានកន្លែងសម្រាប់ដាក់ឲ្យនៅដោយឡែក តាមរយៈប្រព័ន្ធកន្លែងដាក់ឲ្យនៅដោយឡែក មុនពេលចេញដំណើរ។

អ្នកនឹងត្រូវដាក់ឲ្យនៅដោយឡែក ១៤ ថ្ងៃ ហើយប្រសិនបើអ្នកមានមេរោគកូវីដ ១៩ ឬបង្ហាញរោគសញ្ញាជំងឺកូវីដ ១៩ អ្នកនឹងត្រូវបញ្ជូនទៅកន្លែងចត្តាឡីស័ក។ នីតិវិធីចត្តាឡីស័កនេះ គឺជាកាតព្វកិច្ច បើទោះបីជាអ្នកបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ហើយក៏ដោយ។

លើសពីនេះ ប្រសិនបើអ្នកបដិសេធមិនធ្វើតេស្តរកមេរោគកូវីដ ១៩ អ្នកនឹងត្រូវស្នាក់នៅរហូតដល់ ២៨ ថ្ងៃ។

នៅពេលធ្វើចត្តាឡីស័ក អ្នកនឹងត្រូវប្រកាន់ខ្ជាប់នូវទំនួលខុសត្រូវផ្ទាល់ខ្លួន ដែលរួមមាន៖

  • រក្សាគម្លាត ២ ម៉ែត្រ
  • តេស្តរកមេរោគកូវីដ ១៩ មុនពេលចេញដំណើរ
  • ពាក់ម៉ាស់ពេលនៅខាងក្រៅបន្ទប់
  • រាយការណ៍អំពីរោគសញ្ញាកូវីដ ១៩ ដែលអាចកើតមាន
  • ធ្វើតេស្តរកមេរោគកូវីដ ១៩ នៅថ្ងៃទី ១ ថ្ងៃទី ៣ និង ១២
  • ផ្តល់នូវព័ត៌មានទំនាក់ទំនងក្រោយពេលចាកចេញ

ប្រសិនបើអ្នកល្មើសវិធានការចត្តាឡីស័កទាំងនេះ អ្នកអាចប្រឈមនឹងចំណាត់ការរបស់ប៉ូលីស ក៏ដូចជាពេលវេលាបន្ថែមក្នុងការដាក់ឲ្យនៅដោយឡែក។

៤. បទបញ្ជាទូទៅនៃជំងឺកូវីដ ១៩ សម្រាប់ការរស់នៅប្រចាំថ្ងៃនៅណូវែលហ្សេឡង់

ខណៈពេលនៅណូវែលហ្សេឡង់មិនទាន់បិទខ្ទប់ រដ្ឋាភិបាលមានគោលការណ៍ណែនាំដែលសិស្សានុសិស្សគួរតែអនុវត្តតាម ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគ និងរក្សាសុវត្ថិភាព។

ទាំងនេះរួមបញ្ចូលទាំងការពាក់ម៉ាស់នៅកន្លែងដែលមានមនុស្សច្រើន ដូចជានៅក្នុងអគារ ឬមធ្យោបាយធ្វើដំណើរសាធារណៈ ហើយត្រូវនៅផ្ទះប្រសិនបើអ្នកមានអារម្មណ៍ថាមិនស្រួលខ្លួន និងតាមដានកន្លែងដែលបានទៅតាមរយៈកម្មវិធីតាមដានជំងឺកូវីដ ១៩ ។

លើសពីនេះទៀត វាជាការអនុវត្តល្អក្នុងការរក្សានូវការអនុវត្តអនាម័យល្អ ដូចជាការលាងដៃ និងការប្រើទឹកលាងដៃឱ្យបានញឹកញាប់ ជាពិសេសបន្ទាប់ពីអ្នកទៅខាងក្រៅ។

៥. ធនធានគាំទ្រនិស្សិត IDP

នៅ IDP យើងមានធនធាន ដែលនឹងជួយអ្នកឲ្យយល់ដឹងពីរបៀបសិក្សានៅនូវែលសេឡង់ ក្នុងកំឡុងពេលមានជំងឺរាតត្បាតកូវីដ ១៩។

ស្វែងយល់បន្ថែមអំពីស្ថានភាពកូវីដ ១៩ ក្នុងសហគមន៍ និងព័ត៌មានថ្មីៗនៅលើគេហទំព័រផ្លូវការរបស់ប្រទេសនូវែលសេឡង់សម្រាប់និស្សិតអន្ដរជាតិនៅទីនេះ។

អ្នកអាចទាក់ទងមកយើង តាមរយៈបណ្តាញរបស់យើងនៅទីនេះ។

ស្វែងយល់ពីរបៀបសិក្សានៅក្រៅប្រទេសដោយសុវត្ថិភាព និងវិធីរៀបចំខ្លួនសម្រាប់ដំណើរផ្សងព្រេងនៅក្រៅប្រទេស។

ដឹងនូវស្ថានភាពព្រំដែននៃទិសដៅសិក្សាផ្សេងៗ ចាប់ពីប្រទេសកាណាដា ដល់អូស្ត្រាលីនៅលើគេហទំព័ររបស់យើងនៅទីនេះ។

មានសំនួរបន្ថែមអំពីការសិក្សានៅបរទេសក្នុងកំឡុងពេលមានជំងឺរាតត្បាត? យើងមានចម្លើយទាំងអស់សម្រាប់អ្នក នៅក្នុងអត្ថបទនេះ។

សិក្សានៅណូវែលហ្សេឡង់ដោយសុវត្ថិភាពជាមួយ IDP

ការរកកន្លែងសិក្សានៅណូវែលហ្សេឡង់អាចធ្វើឱ្យមានការភ័ន្តច្រឡំ ជាពិសេសក្នុងកំឡុងពេលមានជំងឺរាតត្បាតនេះ។

នេះហើយជាមូលហេតុដែល IDP យើងនៅទីនេះ ដើម្បីជួយឱ្យកាន់តែងាយស្រួល។

ជាមួយក្រុមអ្នកប្រឹក្សាអប់រំរបស់យើង យើងនឹងជួយអ្នកឆ្លងដំណើរការដាក់ពាក្យ ការជ្រើសរើសសាកលវិទ្យាល័យ និងជួយអ្នករៀបចំសម្រាប់ដំណើរទៅប្រទេសណូវែលហ្សេឡង់។

កក់វគ្គប្រឹក្សាឥតគិតថ្លៃនៅថ្ងៃនេះ ហើយចាប់ផ្តើមដំណើរផ្សងព្រេងទៅសិក្សានៅក្រៅប្រទេសនៅថ្ងៃនេះ!

សូមជ្រើសរើសកំរិតសិក្សា

បញ្ចូលប្រធានបទជ្រើសពីបញ្ជីឬចុចស្វែងរក

  • ចាប់ផ្តើមវាយ, ជ្រើសពីបញ្ជីឬចុចស្វែងរក

  • បញ្ចូលប្រធានបទជ្រើសពីបញ្ជីឬចុចស្វែងរក

សូមវាយនិងជ្រើសរើសស្ថាប័ន

  • វាយបញ្ចូល 3 តួអក្សរនៃឈ្មោះសកលវិទ្យាល័យហើយជ្រើសរើសពីបញ្ជី

  • បញ្ចូលឈ្មោះសកលវិទ្យាល័យ ឈ្មោះសាលារៀនហើយជ្រើសរើសពីបញ្ជី

សូមជ្រើសរើសកំរិតសិក្សា

Got any ideal countries in mind?