ពិភាក្សាជាមួយពួកយើង arrow

hipchat ហៅទៅកាន់
text.skipToContent text.skipToNavigation

វិធានការណ៍កូវីដ ១៩ ៖ អ្វីដែលអ្នកត្រូវដឹងសម្រាប់និស្សិតអន្តរជាតិនៅចក្រភពអង់គ្លេស

ចក្រភពអង់គ្លេស គឺជាគោលដៅសិក្សាប្រវត្តិសាស្ត្រ និងល្បីល្បាញទូទាំងពិភពលោកសម្រាប់និស្សិតអន្ដរជាតិ ដែលចង់បន្តការសិក្សា ចាប់ពីពាណិជ្ជកម្ម រហូតដល់ច្បាប់ និងវេជ្ជសាស្ត្រ។ ជាមួយនឹងការប្រមូលផ្តុំនៃសាកលវិទ្យាល័យល្បីៗ និស្សិតទូទាំងពិភពលោកជ្រើសរើសចក្រភពអង់គ្លេស ដើម្បីបន្តការសិក្សាដែលមានការទទួលស្គាល់ សម្រាប់ការចាប់ផ្តើមក្នុងការឆ្ពោះទៅរកគោលដៅអាជីពរបស់ពួកគេ។

ទោះជាយ៉ាងណាក៏ដោយ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ ១៩ និស្សិតដែលចង់ធ្វើដំណើរទៅសិក្សានៅចក្រភពអង់គ្លេស ត្រូវប្រុងប្រយ័ត្នបន្ថែម និងមានវិធានការការពារ ដើម្បីទទួលបានជោគជ័យក្នុងការសិក្សា។

នៅក្នុងអត្ថបទនេះ យើងនឹងពន្យល់ពីអ្វីដែលអ្នកត្រូវដឹង ដើម្បីទៅសិក្សានៅចក្រភពអង់គ្លេសដោយសុវត្ថិភាព ក៏ដូចជាវិធានការផ្សេងៗដែលអ្នកត្រូវអនុវត្ត ដើម្បីកាត់បន្ថយការពន្យារពេលក្នុងការចាប់ផ្តើមការសិក្សារបស់អ្នក។

អ្វីដែលអ្នកត្រូវដឹងដើម្បីសិក្សានៅចក្រភពអង់គ្លេសកំឡុងពេលមានជំងឺរាតត្បាត

១. ស្ថានភាពព្រំដែនចក្រភពអង់គ្លេសសំរាប់និស្សិតអន្ដរជាតិ

ព្រំដែនចក្រភពអង់គ្លេស បើកចំហសម្រាប់និស្សិតអន្ដរជាតិចូលមកសិក្សា។

ទោះជាយ៉ាងណាក៏ដោយ គេកំពុងដំណើរការក្រោមប្រព័ន្ធ “ភ្លើងចរាចរណ៍” (បៃតង លឿង ក្រហម) ដែលសិស្សគ្រប់រូបត្រូវអនុវត្តតាម។ ពណ៌អាស្រ័យទៅតាមប្រទេសរបស់អ្នក។

មនុស្សភាគច្រើននឹងត្រូវ ដាក់ឲ្យនៅដាច់ដោយឡែក ក្រោមវិធានការចត្តាឡីស័ក បន្ទាប់ពីពួកគេបានមកដល់ចក្រភពអង់គ្លេស បើទោះបីជាអ្នកបានចាក់វ៉ាក់ស៊ាំងរួចរាល់ក៏ដោយ ក៏នៅតែមិនមែនជាផ្នែកនៃកម្មវិធីវ៉ាក់សាំងរបស់ចក្រភពអង់គ្លេស

២. អ្វីដែលត្រូវដឹង និងរៀបចំ មុនពេលចាកចេញទៅចក្រភពអង់គ្លេស

ដើម្បីទទួលបានជោគជ័យក្នុងការសិក្សានៅចក្រភពអង់គ្លេស អ្នកត្រូវមានទិដ្ឋាការសិស្សថ្នាក់ទី ៤ ក៏ដូចជាលិខិតអនុញ្ញាតឲ្យសិក្សា (CAS) ពីស្ថាប័នរបស់អ្នក។

លើសពីនេះទៀត អ្នកត្រូវផ្តល់លទ្ធផលតេស្តកូវីដ ១៩ អវិជ្ជមាន មុនពេលអ្នកធ្វើដំណើរទៅចក្រភពអង់គ្លេស។ នៅពេលមកដល់ចក្រភពអង់គ្លេស អ្នកនឹងត្រូវធ្វើតេស្តរកមេរោគកូវីដ ១៩ ទៀត។

ដូច្នេះ មុនពេលអ្នកធ្វើដំណើរទៅចក្រភពអង់គ្លេស អ្នកត្រូវ៖

វាជាការសំខាន់ដែលអ្នកត្រូវដឹងថា អ្នកត្រូវធ្វើចត្តាឡីស័ករយៈពេល ១០ថ្ងៃ ហើយគួរតែទុកពេលនោះ សម្រាប់រៀបចំការសិក្សារបស់អ្នក។

នេះមានន័យថា អ្នកគួរមកចក្រភពអង់គ្លេសមុនពេល ឬសាកសួរអ្នកផ្តល់សេវាអប់រំ ឬសាកលវិទ្យាល័យរបស់អ្នក ថាតើពួកគេនឹងផ្តល់ការគាំទ្របែបណាខ្លះក្នុងអំឡុងពេលនេះ ដូចជាការសិក្សាអនឡាញ ការប្រជុំអនឡាញជាមួយគ្រូ និងបញ្ហារដ្ឋបាលផ្សេងទៀត។

វាមានសារៈសំខាន់ណាស់ក្នុងការចាប់ផ្តើមទំនាក់ទំនងជាមួយអ្នកផ្តល់សេវាអប់រំរបស់អ្នក អំពីស្ថានភាពរបស់អ្នក ដូច្នេះពួកគេអាចផ្តល់ដំបូន្មានទាន់ពេលវេលា និងជំនួយផ្សេងៗជូនអ្នក។

ក្នុងនាមជានិស្សិតអន្ដរជាតិ ក្រៅពីការធានារ៉ាប់រងផ្ទាល់ខ្លួនរបស់អ្នក សុខភាពសាធារណរបស់ចក្រភពអង់គ្លេស ផ្តល់ការព្យាបាលដោយឥតគិតថ្លៃ នៅពេលធ្វើតេស្ត និងការព្យាបាលជំងឺកូវីដ១៩ ក៏ដូចជាការចាក់វ៉ាក់សាំង ប្រសិនបើអ្នកចង់ធ្វើនៅចក្រភពអង់គ្លេស។

៣. ច្បាប់សម្រាប់ការធ្វើចត្តាឡីស័កដែលត្រូវចំណាំនៅចក្រភពអង់គ្លេស

និសិត្សត្រូវត្រៀមខ្លួនធ្វើចត្តាឡីស័ករយៈពេល ១០ ថ្ងៃមុនពេលចូលរៀន។

សម្រាប់ការធ្វើចត្តាឡីស័ក កាតព្វកិច្ចរបស់អ្នកនឹងខុសគ្នា អាស្រ័យលើប្រទេសដែលអ្នកទៅ។

ប្រសិនបើអ្នកទៅប្រទេសអង់គ្លេស អ្នកត្រូវតែធ្វើចត្តាឡីស័កនៅក្នុងសណ្ឋាគារដែលបានអនុញ្ញាតដោយរដ្ឋាភិបាលរយៈពេល ១០ ថ្ងៃ។ ប្រសិនបើអ្នកទៅប្រទេសស្កុតឡែន អ្នកត្រូវតែធ្វើចត្តាឡីស័កនៅក្នុងសណ្ឋាគារដែលបានអនុញ្ញាតដោយរដ្ឋាភិបាលរយៈពេល ១០ ថ្ងៃ។

ក្នុងអំឡុងពេលស្នាក់នៅក្នុងសណ្ឋាគារ អ្នកនឹងត្រូវធ្វើតេស្តរកមេរោគកូវីដ ១៩ នៅថ្ងៃទី ២ និងទី ៨ នៃការធ្វើចត្តាឡីស័ក។ ថ្ងៃមកដល់ចក្រភពអង់គ្លេសនឹងចាត់ទុកជាថ្ងៃទី ០ ។

ប្រសិនបើអ្នកធ្វើតេស្តរកមេរោគកូវីដ ១៩ ហើយទទួលបានលទ្ធផលវិជ្ជមាន អ្នកត្រូវបន្តធ្វើចត្តាឡីស័ករយៈពេល ១០ ថ្ងៃទៀត។

ការបំពានលើវិធានការចត្តាឡីស័ក នឹងត្រូវរផាកពិន័យរហូតដល់ ១០,០០០ ផោន។ ប្រសិនបើអ្នកផ្តល់ព័ត៌មានមិនពិត អំពីប្រទេសដែលអ្នកបានទៅក្នុងរយៈពេល ១០ ថ្ងៃចុងក្រោយមុនពេលទៅចក្រភពអង់គ្លេស អ្នកនឹងត្រូវផាកពិន័យ ១០.០០០ ផោន ក៏ដូចជាជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ។

៤. បទបញ្ជាទូទៅនៃជំងឺកូវីដ ១៩ សម្រាប់ការរស់នៅប្រចាំថ្ងៃនៅចក្រភពអង់គ្លេស

រដ្ឋាភិបាលចក្រភពអង់គ្លេស បានផ្តល់ការណែនាំជាសាធារណៈ អំពីរបៀបរក្សាសុវត្ថិភាព និងជួយការពារការរីករាលដាលក្នុងការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។

នេះរួមបញ្ចូលទាំងការពាក់ម៉ាស ឬរបាំងមុខ ជាពិសេសនៅក្នុងកន្លែងបិទជិត និងកន្លែងដែលមានមនុស្សច្រើន ដូចជាមធ្យោបាយធ្វើដំណើរសាធារណៈ។ គេក៏បានលើកទឹកចិត្តឲ្យរៀបចំផ្ទះឲ្យមានខ្យល់ចេញចូលគ្រប់គ្រាន់ និងកន្លែងជួបជុំផ្សេងទៀត ដើម្បីជួយកំចាត់មេរោគកូវីដ ១៩ និងការពារការរីករាលដាលនៃមេរោគនេះ។

ខណៈពេលដែលសកម្មភាពនៅខាងក្រៅ អាចមិនមានការកំណត់ឲ្យរក្សាគម្លាត រីឯនៅក្នុងផ្ទះវិញ មានការកំណត់គម្លាត ១ ម៉ែត្រ ហើយសិស្សត្រូវបានលើកទឹកចិត្ត ឱ្យប្រកាន់ខ្ជាប់នូវចំណុចនេះ ទោះទៅខាងក្រៅក៏ដោយ។

សិស្សានុសិស្សក៏ត្រូវបានលើកទឹកចិត្តឱ្យរក្សាអនាម័យផ្ទាល់ខ្លួន ដោយលាងដៃឱ្យបានញឹកញាប់ និងប្រើទឹកលាងដៃ។ វាក៏ជាការសំខាន់ផងដែរក្នុងការចាប់យកការរៀនបញ្ចូលគ្នា ជាពិសេសសមាសធាតុសិក្សាអនឡាញ នៅពេលអ្នកត្រូវនៅផ្ទះប្រសិនបើអ្នកមានអារម្មណ៍មិនស្រួលខ្លួន។

៥. ធនធានគាំទ្រនិស្សិត IDP

នៅ IDP យើងមានធនធាន ដែលនឹងជួយអ្នកឲ្យយល់ដឹងពីរបៀបសិក្សានៅចក្រភពអង់គ្លេស ក្នុងកំឡុងពេលមានជំងឺរាតត្បាតកូវីដ ១៩ ។

ស្វែងយល់បន្ថែមអំពីស្ថានភាពកូវីដ ១៩ក្នុងសហគមន៍ និងព័ត៌មានថ្មីៗនៅលើគេហទំព័រផ្លូវការរបស់ចក្រភពអង់គ្លេសសម្រាប់និស្សិតអន្តរជាតិនៅទីនេះ

អ្នកអាចទាក់ទងមកយើង តាមរយៈបណ្តាញរបស់យើងនៅទីនេះ

ស្វែងយល់ពីរបៀបសិក្សានៅក្រៅប្រទេសដោយសុវត្ថិភាព និងវិធីរៀបចំខ្លួនសម្រាប់ដំណើរផ្សងព្រេងនៅក្រៅប្រទេស។

ដឹងនូវស្ថានភាពព្រំដែននៃទិសដៅសិក្សាផ្សេងៗ ចាប់ពីប្រទេសកាណាដា ដល់ប្រទេសអូស្ត្រាលីនៅលើគេហទំព័ររបស់យើងនៅទីនេះ។

មានសំនួរបន្ថែមអំពីការសិក្សានៅបរទេសក្នុងកំឡុងពេលមានជំងឺរាតត្បាត? យើងមានចម្លើយទាំងអស់សម្រាប់អ្នក នៅក្នុងអត្ថបទនេះ។

សិក្សានៅចក្រភពអង់គ្លេសដោយសុវត្ថិភាពជាមួយ IDP

ការរកកន្លែងសិក្សានៅចក្រភពអង់គ្លេសអាចធ្វើឱ្យមានការភ័ន្តច្រឡំ ជាពិសេសក្នុងកំឡុងពេលមានជំងឺរាតត្បាតនេះ។

នេះហើយជាមូលហេតុដែល IDP យើងនៅទីនេះ ដើម្បីជួយឱ្យកាន់តែងាយស្រួល។

ជាមួយក្រុមអ្នកប្រឹក្សាអប់រំរបស់យើង យើងនឹងជួយអ្នកឆ្លងដំណើរការដាក់ពាក្យ ការជ្រើសរើសសាកលវិទ្យាល័យ និងជួយអ្នករៀបចំសម្រាប់ដំណើរទៅចក្រភពអង់គ្លេស។

កក់វគ្គប្រឹក្សាឥតគិតថ្លៃនៅថ្ងៃនេះ ហើយចាប់ផ្តើមដំណើរផ្សងព្រេងទៅសិក្សានៅក្រៅប្រទេសនៅថ្ងៃនេះ!

សូមជ្រើសរើសកំរិតសិក្សា

បញ្ចូលប្រធានបទជ្រើសពីបញ្ជីឬចុចស្វែងរក

  • ចាប់ផ្តើមវាយ, ជ្រើសពីបញ្ជីឬចុចស្វែងរក

  • បញ្ចូលប្រធានបទជ្រើសពីបញ្ជីឬចុចស្វែងរក

សូមវាយនិងជ្រើសរើសស្ថាប័ន

  • វាយបញ្ចូល 3 តួអក្សរនៃឈ្មោះសកលវិទ្យាល័យហើយជ្រើសរើសពីបញ្ជី

  • បញ្ចូលឈ្មោះសកលវិទ្យាល័យ ឈ្មោះសាលារៀនហើយជ្រើសរើសពីបញ្ជី

សូមជ្រើសរើសកំរិតសិក្សា

Got any ideal countries in mind?