ពិភាក្សាជាមួយពួកយើង arrow

hipchat ហៅទៅកាន់
text.skipToContent text.skipToNavigation

វិធានការកូវីដ ១៩ ៖ អ្វីដែលអ្នកត្រូវដឹងសម្រាប់និស្សិតអន្ដរជាតិនៅប្រទេសកាណាដា

ប្រទេសកាណាដា គឺជាទិសដៅសិក្សាដ៏ពេញនិយមមួយនៅលើពិភពលោកសម្រាប់និស្សិតអន្តរជាតិ។ ជាទីកន្លែងដែលមានសាកលវិទ្យាល័យ និងស្ថាប័នល្បីៗជាច្រើន និស្សិតធ្វើដំណើរទៅប្រទេសកាណាដា ដើម្បីបន្តការសិក្សាដែលមានការទទួលស្គាល់ ដើម្បីទទួលបានអាជីពក្នុងក្ដីស្រមៃរបស់ពួកគេ។

ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងស្ថានភាពជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន សិស្សានុសិស្សត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពេលធ្វើដំណើរឬត្រលប់ទៅប្រទេសកាណាដាដើម្បីបន្តការសិក្សា។

នៅក្នុងអត្ថបទនេះ យើងនឹងរំលេចនូវអ្វីដែលអ្នកត្រូវដឹង ដើម្បីសិក្សាឲ្យបានជោគជ័យនៅប្រទេសកាណាដាដោយសុវត្ថិភាព និងកាត់បន្ថយការពន្យារពេលផ្សេងៗ។

អ្វីដែលអ្នកត្រូវដឹង ដើម្បីសិក្សានៅប្រទេសកាណាដាកំឡុងពេលមានជំងឺរាតត្បាត

១. ស្ថានភាពព្រំដែនប្រទេសកាណាដាសំរាប់និស្សិតអន្ដរជាតិ

បច្ចុប្បន្នព្រំដែនប្រទេសកាណាដា បើកចំហដល់និស្សិតអន្តរជាតិ។

លើសពីនេះ ប្រសិនបើអ្នកបានចាក់វ៉ាក់ស៊ាំងរួចរាល់ហើយ អ្នកអាចមានសិទ្ធិទទួលបានការលើកលែងពីការធ្វើចត្តាឡីស័ក ការដាក់ដោយឡែកនៅសណ្ឋាគារ ក៏ដូចជាតម្រូវការធ្វើតេស្តជំងឺកូវីដនៅថ្ងៃទី៨ ។

អ្នកអាចស្វែងរកព័ត៌មានលម្អិតនៅទីនេះ

២. អ្វីដែលត្រូវដឹង និងរៀបចំ មុនពេលចាកចេញទៅប្រទេសកាណាដា

ដើម្បីទទួលបានជោគជ័យក្នុងការសិក្សានៅប្រទេសកាណាដា និស្សិតត្រូវមានលិខិតអនុញ្ញាតឲ្យសិក្សា។

និស្សិតក៏នឹងត្រូវចូលរួមក្នុងស្ថាប័នសិក្សា Designated Learning Institutions (DLI) ដែលកំណត់ដោយខេត្តឬតំបន់ ដែលបានកំណត់វិធានការសម្រាប់ការ ដាក់ឲ្យនៅដាច់ដោយឡែក ឬចត្តាឡីស័ក។

និស្សិតដែលចូលប្រទេសកាណាដាត្រូវពាក់ម៉ាស់ការពារក្នុងកំឡុងពេលធ្វើដំណើរ រួមទាំងនៅកន្លែងចត្តាឡីស័ក។

និស្សិតគួររំពឹងថា នឹងតម្រូវឲ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃ មុនថ្ងៃចូលរៀនដំបូងនៅស្ថាប័នរបស់ពួកគេ។

លើសពីនេះទៅទៀត នៅពេលមកដល់ប្រទេសកាណាដា ពួកគេនឹងត្រូវបង្ហាញថា ពួកគេមានផែនការសម្រាប់ការធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ ហើយក៏ត្រូវផ្ដល់ព័ត៌មានសម្រាប់ទំនាក់ទំនង និងអាសយដ្ឋាន។

ប្រសិនបើ អ្នកមានសមាជិកគ្រួសារជូនអ្នកទៅប្រទេសកាណាដា ដូចជា ពុកម្តាយ ឬប្តីប្រពន្ធ និងកូន ពួកគេត្រូវតែបង្ហាញពីមូលហេតុនៃការធ្វើដំណើរ ក្នុងការជួយនិសិត្សរៀបចំការរស់នៅក្នុងប្រទេសកាណាដា។


៣. ច្បាប់សម្រាប់ការធ្វើចត្តាឡីស័កដែលត្រូវចំណាំនៅប្រទេសកាណាដា

និសិត្សត្រូវត្រៀមខ្លួនសម្រាប់ការធ្វើចត្តាឡីស័ក ១៤ ថ្ងៃមុនពេលចូលរៀន។ ដូច្នេះ ពួកគេត្រូវមានកន្លែងស្នាក់នៅផ្ទាល់ខ្លួន ដោយមិនរាប់បញ្ចូល សណ្ឋាគារ និងកន្លែងស្នាក់នៅរួមផ្សេងទៀត។

ពួកគេអាចរស់នៅជាមួយអ្នកផ្តល់សេវាស្នាក់នៅ ឬគ្រួសារម្ចាស់ផ្ទះ តែពួកគេត្រូវនៅដាច់ដោយឡែកនៅក្នុងបន្ទប់មួយ និងអនុវត្តការរក្សាគម្លាតពីសមាជិកគ្រួសារដទៃ។

នេះក៏រួមបញ្ចូលទាំងការជៀសវាងកន្លែងសាធារណៈ និងកន្លែងរួមគ្នា និងជៀសវាងទាក់ទងជាមួយអ្នកដែលមានហានិភ័យខ្ពស់នៃការឆ្លង ដូចជាមនុស្សចាស់ជាដើម។

ការខកខានមិនបានអនុវត្តតាមការធ្វើចត្តាឡីស័ក នឹងត្រូវផាកពិន័យយ៉ាងធ្ងន់ធ្ងររហូតដល់ ៧៥០,០០០ ដុល្លារ និង/ឬជាប់ពន្ធនាគាររហូតដល់ ៦ ខែ។

៤. បទបញ្ជាទូទៅនៃជំងឺកូវីដ ១៩ សម្រាប់ការរស់នៅប្រចាំថ្ងៃនៅប្រទេសកាណាដា

ទីភ្នាក់ងារសុខភាពសាធារណៈប្រទេសកាណាដា (PHAC) បានបង្កើតវិធានការ និងការណែនាំអំពីសុខភាពសាធារណៈ ដែលសាធារណជន និងអ្នកដំណើរត្រូវអនុវត្តតាម។

រួមមានទាំងការរក្សាគម្លាតពីគ្នាចម្ងាយពីមួយម៉ែត្រទៅពីរម៉ែត្រ រវាងមនុស្សពីរនាក់មកពីគ្រួសារផ្សេងៗគ្នា។ នេះក៏រួមបញ្ចូលទាំងសកម្មភាពផ្សេងៗ ជាពិសេសសកម្មភាពដែលពាក់ព័ន្ធនឹងការហាត់ប្រាណនៅក្នុងកន្លែងហាត់ប្រាណដែលមានមនុស្សច្រើននាក់។

ការប្រើប្រាស់ម៉ាស់ គឺចាំបាច់ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ ១៩ ។ ប្រជាពលរដ្ឋទាំងអស់ ក៏ត្រូវបានលើកទឹកចិត្តឲ្យអនុវត្តអនាម័យ ដូចជា ការលាងដៃញឹកញាប់ និងការប្រើទឹកលាងដៃនៅពេលចាំបាច់។

គេក៏បានណែនាំផងដែរ ជាពិសេសសម្រាប់សិស្សានុសិស្ស ឱ្យរៀបចំបន្ទប់ឲ្យមានខ្យល់ចេញចូលគ្រប់គ្រាន់ មិនថានៅក្នុងសណ្ឋាគារ ឬផ្ទះស្នាក់នៅរួមគ្នាឡើយ។ ការអនុវត្តនេះនឹងជួយកំចាត់ខ្យល់ដែលអាចមានផ្ទុកវីរុសកូវីដ ១៩ ។

៥. ធនធានគាំទ្រនិស្សិត IDP

នៅ IDP យើងមានធនធាន ដែលនឹងជួយអ្នកឲ្យយល់ដឹងពីរបៀបសិក្សានៅប្រទេសកាណាដា ក្នុងកំឡុងពេលមានជំងឺរាតត្បាត កូវីដ១៩ ។

ស្វែងយល់បន្ថែមអំពីស្ថានភាពកូវីដ ១៩ក្នុងសហគមន៍ និងព័ត៌មានថ្មីៗនៅលើគេហទំព័រផ្លូវការរបស់ប្រទេសកាណាដាសម្រាប់និស្សិតអន្ដរជាតិនៅទីនេះ

អ្នកអាចទាក់ទងមកយើង តាមរយៈបណ្តាញរបស់យើងនៅទីនេះ

ស្វែងយល់ពីរបៀបសិក្សានៅក្រៅប្រទេសដោយសុវត្ថិភាព និងវិធីរៀបចំខ្លួនសម្រាប់ដំណើរផ្សងព្រេងនៅក្រៅប្រទេស។

ដឹងនូវស្ថានភាពព្រំដែននៃទិសដៅសិក្សាផ្សេងៗ ចាប់ពីប្រទេសកាណាដា ដល់ប្រទេសអូស្ត្រាលីនៅលើគេហទំព័ររបស់យើងនៅទីនេះ។

មានសំនួរបន្ថែមអំពីការសិក្សានៅបរទេសក្នុងកំឡុងពេលមានជំងឺរាតត្បាត? យើងមានចម្លើយទាំងអស់សម្រាប់អ្នក នៅក្នុងអត្ថបទនេះ។

សិក្សានៅប្រទេសកាណាដាដោយសុវត្ថិភាពជាមួយ IDP

ការរកកន្លែងសិក្សានៅប្រទេសកាណាដា អាចធ្វើឱ្យមានការភ័ន្តច្រឡំ ជាពិសេសក្នុងកំឡុងពេលមានជំងឺរាតត្បាតនេះ។

នេះហើយជាមូលហេតុដែល IDP យើងនៅទីនេះ ដើម្បីជួយឱ្យកាន់តែងាយស្រួល។

ជាមួយក្រុមអ្នកប្រឹក្សាអប់រំរបស់យើង យើងនឹងជួយអ្នកឆ្លងដំណើរការដាក់ពាក្យ ការជ្រើសរើសសាកលវិទ្យាល័យ និងជួយអ្នករៀបចំសម្រាប់ដំណើរទៅប្រទេសកាណាដា។

កក់វគ្គប្រឹក្សាឥតគិតថ្លៃនៅថ្ងៃនេះ ហើយចាប់ផ្តើមដំណើរផ្សងព្រេងទៅសិក្សានៅក្រៅប្រទេសនៅថ្ងៃនេះ!

សូមជ្រើសរើសកំរិតសិក្សា

បញ្ចូលប្រធានបទជ្រើសពីបញ្ជីឬចុចស្វែងរក

  • ចាប់ផ្តើមវាយ, ជ្រើសពីបញ្ជីឬចុចស្វែងរក

  • បញ្ចូលប្រធានបទជ្រើសពីបញ្ជីឬចុចស្វែងរក

សូមវាយនិងជ្រើសរើសស្ថាប័ន

  • វាយបញ្ចូល 3 តួអក្សរនៃឈ្មោះសកលវិទ្យាល័យហើយជ្រើសរើសពីបញ្ជី

  • បញ្ចូលឈ្មោះសកលវិទ្យាល័យ ឈ្មោះសាលារៀនហើយជ្រើសរើសពីបញ្ជី

សូមជ្រើសរើសកំរិតសិក្សា

Got any ideal countries in mind?