ពិភាក្សាជាមួយពួកយើង arrow

hipchat ហៅទៅកាន់
text.skipToContent text.skipToNavigation

ម្នាក់ឯងនៅចក្រភពអង់គ្លេស: របៀបសម្របខ្លួន និងស្វែងរកជំនួយ

ឥឡូវនេះអ្នកចាប់ផ្តើមដំណើរផ្សងព្រេងរបស់អ្នកនៅចក្រភពអង់គ្លេសហើយ ហើយវាមានសារៈប្រយោជន៍ណាស់ក្នុងការស្វែងយល់បន្ថែមអំពីវប្បធម៌និងសហគមន៍។

មនុស្សម្នាក់ៗត្រូវការពេលវេលាសំរាប់សម្របខ្លួនទៅនឹងបរិយាកាសថ្មីខុសគ្នាៗ សម្រាប់អ្នកខ្លះត្រូវប្រឈមមុខនឹងភាពឯកកោ ភាពតានតឹង និងអ្វីៗផ្សេងទៀតដែលអាចកើតមានឡើង ពេលនៅឆ្ងាយពីមិត្តភក្តិនិងក្រុមគ្រួសារ។

នៅពេលអ្នកចាប់ផ្តើមទទួលយក និងមានភាពរីករាយក្នុងជីវិតជានិស្សិតអន្ដរជាតិហើយ អ្នកនឹងរៀនចេះស្រលាញ់និងពេញចិត្តនឹងរបៀបរស់នៅ - ឧទាហរណ៍ មធ្យោបាយធ្វើដំណើរ - និងដឹងថាមានបណ្តាញជាច្រើនដែលអ្នកអាចប្រើដើម្បីទ្រទ្រង់ជីវិតរបស់អ្នក ពេលនៅក្រៅប្រទេស។

របៀបសម្របខ្លួនបន្ទាប់ពីផ្លាស់ទៅចក្រភពអង់គ្លេស

នៅពេលដែលអ្នកឆ្លងកាត់ភាពភ័ណ្ឌច្រលំនៃវប្បធម៌នៅពេលដំបូងរួចហើយ ការរស់នៅក្នុងចក្រភពអង់គ្លេសនិងក្លាយជាបទពិសោធន៍មួយដ៏អស្ចារ្យ។

អ្នកនឹងទទួលបានការគាំទ្រយ៉ាងច្រើនពីគ្រូនិងនិស្សិតដែលសិក្សានៅសាកលវិទ្យាល័យនោះ ហើយថែមទាំងមានក្រុមនិងវេទិកាជាច្រើនទៀតដែលអ្នកអាចចូលរួមបាន ប្រសិនបើអ្នកចង់ស្វែងរកឱកាសទំនាក់ទំនងជាមួយសង្គមខាងក្រៅ។

ជាចុងក្រោយ គន្លឹះសំខាន់ក្នុងការស្វែងយល់ពីរបៀបសម្របខ្លួនទៅនឹងសាលាថ្មីនៅចក្រភពអង់គ្លេសគឺត្រូវធ្វើខ្លួនឱ្យសកម្ម!

ដូចពេលចូលរៀននៅសាលាថ្មីណាមួយអញ្ចឹងដែរ អ្នកត្រូវដើរស្វែងរកឱកាសដើម្បីការអភិវឌ្ឍន៍ និងភាពរីកចម្រើនផ្ទាល់ខ្លួនអ្នក។

អ្នកអាចចាប់ផ្ដើមពី:

  • ចូលរួមកម្មវិធីរបស់សាលា: មានព្រឹត្តិការណ៍អស្ចារ្យជាច្រើនដែលអ្នកអាចចូលរួមបន្ទាប់ពីផ្លាស់ទៅចក្រភពអង់គ្លេស ប្រសិនបើអ្នកចង់ទទួលបានអារម្មណ៍ពិតអំពីសាកលវិទ្យាល័យថ្មីរបស់អ្នក។ ឧទាហរណ៍ ពិធី "Freshers" week គឺជាពិធីឆ្លងនៅសាកលវិទ្យាល័យ British Universities នៅក្នុងពិធីនោះ អ្នកអាចជួបមនុស្សថ្មីៗ ស្វែងយល់អំពីបរិវេណសាលា និងចូលរួមកម្មវិធីសប្បាយៗ! ពិធី Freshers week តែងផ្ដល់នូវព្រឹត្តិការណ៍ដ៏អស្ចារ្យ រួមមានទាំងសកម្មភាពក្រុមនៅពេលថ្ងៃ និងការប្រគុំតន្រ្តី ឬការសម្ដែងនៅពេលយប់។
  • ចូលរួមជាមួយក្លឹបដែលសាកសមនឹងអ្នក: នៅពេលដែលអ្នកមិនដឹងថាត្រូវសម្របខ្លួនទៅនឹងសាលាថ្មីដោយរបៀបណា រឿងមួយដែលល្អបំផុតដែលអ្នកអាចធ្វើបានគឺ ស្វែងរកមនុស្សដែលមានចិត្តគំនិតដូចអ្នក។ បើអញ្ចឹង តើអ្នកត្រូវធ្វើដូចម្តេច? ងាយស្រួល - ទៅចូលរួមជាមួយសមាគមន៍របស់សាកលវិទ្យាល័យ។ អ្នកនឹងឃើញមានក្លឹបសិក្សានិងក្រុមសង្គមជាច្រើនដែលបានផ្សព្វផ្សាយទាំងនៅលើគេហទំព័ររបស់សាកលវិទ្យាល័យ និងប្រព័ន្ធបណ្ដាញសង្គម និងនៅលើក្តារព័ត៍មាននៅជុំវិញបរិវេណសាលាផងដែរ។ អ្នកប្រហែលជាអាចនឹងចាប់អារម្មណ៍ចង់សាកល្បងនូវទម្លាប់ថ្មីផងដែរដូចជា កីឡាបាល់ឱប បាល់ទាត់ ឬបាល់ទះក្នុងទឹក!

  • ចាប់យករាល់ឱកាសទាំងអស់: កុំកំណត់ខ្លួនឯងថានៅតែក្នុងក្រុមកីឡា ឬក្រុមកុំព្យូទ័រ! សូមចងចាំថាអ្នកក៏អាចស្វែងរកឱកាសក្នុងសង្គមតាមរយៈ ការស្ម័គ្រចិត្តនៅពិធីសប្បុរសធម៌រៃអង្គាសប្រាក់ ឬក៏ចូលរួមជាមួយក្រុមទេសចរណ៍ដែលផ្តល់ឱកាសឱ្យអ្នកបានទៅរុករកកន្លែងដែលល្អៗនៅជុំវិញចក្រភពអង់គ្លេស!

ការរស់នៅចក្រភពអង់គ្លេស: របៀបស្វែងរកជំនួយ

បើអ្នកយល់ឃើញថាការសម្របខ្លួននៅសាកលវិទ្យាល័យនៅចក្រភពអង់គ្លេសហាក់ដូចជាលើសលុប សូមអ្នកកុំបារម្ភ។

វាមិនមានអ្វីខុសប្រក្រតីនោះទេ ចំពោះអារម្មណ៍ភ័យខ្លាចបន្តិចបន្តួច និងនឹកផ្ទះនោះ។

អ្នកបានផ្លាស់ទៅនៅពិភពថ្មីមួយដែលមានបរិយាកាសថ្មី ដែលអ្នកមិនធ្លាប់បានជួបពីមុនមក។ គ្មានអ្វីចម្លែកទេដែលអ្នកមានអារម្មណ៍ថាត្រូវការជំនួយបន្ថែម។

ដំណឹងល្អ? ជំនួយនៅខាងនេះ។

អ្នកនឹងឃើញមានមនុស្សជាច្រើន ដែលមានអារម្មណ៍ដូចអ្នកនៅលើវេទិការនិសិ្សត ដូចជានោលើ TheStudentRoom.co.uk។ ឬក៏អ្នកអាចចូលរួមក្រុមនិសិ្សតអន្ដរជាតិនៅលើបណ្ដាញសង្គម Facebook, Instagram, និង LinkedIn។

មានសាកលវិទ្យាល័យខ្លះផ្ដល់ក្រុមប្រឹក្សានៅសាកលវិទ្យាល័យផ្ទាល់ សំរាប់អ្នកដែលចង់ប្រឹក្សាផ្ទាល់ជាមួយមិត្តរបស់ពួកគេ។ សូមចាំថា - អ្នកប្រហែលមិនមែនជានិសិ្សតតែម្នាក់ទេដែលនៅក្នុងស្ថានភាពបែបនេះ - ហើយប្រសិនបើនៅសាលារបស់អ្នកមិនទាន់មានក្រុមបែបនេះទេ អ្នកអាចបង្កើតក្រុមមួយដើម្បីឱ្យអ្នកដទៃមានឱកាសបានចូលរួមដែរ!

បើអ្នកមានអារម្មណ៍ថាបាក់ទឹកចិត្ត សូមកុំធ្វើព្រងើយកន្តើយ។ ត្រូវស្វែងរកជំនួយដោយទៅពិភាក្សាជាមួយអ្នកប្រឹក្សានៅសាលារបស់អ្នក - ពួកគេនឹងដឹងថាត្រូវធ្វើអ្វីហើយ។

បង្កើតបទពិសោធន៍ដ៏ល្អបំផុតរបស់អ្នក

ជាចុងក្រោយ ការស្វែងយល់ពីរបៀបរស់នៅរបស់ជនជាតិអង់គ្លេសអាចច្រើនលើសលប់ពីដំបូង ប៉ុន្តែវាប្រាកដជាងាយស្រួលជាងនេះនៅពេលក្រោយ។

ការផ្លាស់ទៅនៅចក្រភពអង់គ្លេសគឺជាជំហានដ៏ធំមួយសម្រាប់អ្នករាល់គ្នា ប៉ុន្តែអ្នកមិនចាំបាច់ព្រួយបារម្ភពីការសម្របខ្លួននោះទេ។ សូមចាំថាមានការជួយគាំទ្រជាច្រើន ហើយក៏មាននិស្សិតអន្ដរជាតិជាច្រើនដែលកំពុងជួបប្រទះបញ្ហាស្រដៀងគ្នានេះដែរ។

ប្រសិនបើអ្នកព្រួយបារម្ភពីការរស់នៅក្នុងចក្រភពអង់គ្លេស សូមទំនាក់ទំនងមកអ្នកប្រឹក្សា IDP ដោយឥតគិតថ្លៃ - ពួកគេក៏ធ្លាប់ឆ្លងកាត់ស្ថានភាពដូចអ្នកពីមុនមកដែរ!

អ្នកក៏អាចស្វែងយល់បន្ថែមអំពីការសិក្សា និងការរស់នៅក្នុងប្រទេសផ្សេងទៀត ឬបញ្ហារទាក់ទងនឹងការស្នាក់នៅនិងធនាគារផងដែរ។

សូមជ្រើសរើសកំរិតសិក្សា

បញ្ចូលប្រធានបទជ្រើសពីបញ្ជីឬចុចស្វែងរក

  • ចាប់ផ្តើមវាយ, ជ្រើសពីបញ្ជីឬចុចស្វែងរក

  • បញ្ចូលប្រធានបទជ្រើសពីបញ្ជីឬចុចស្វែងរក

សូមវាយនិងជ្រើសរើសស្ថាប័ន

  • វាយបញ្ចូល 3 តួអក្សរនៃឈ្មោះសកលវិទ្យាល័យហើយជ្រើសរើសពីបញ្ជី

  • បញ្ចូលឈ្មោះសកលវិទ្យាល័យ ឈ្មោះសាលារៀនហើយជ្រើសរើសពីបញ្ជី

សូមជ្រើសរើសកំរិតសិក្សា

Got any ideal countries in mind?