ពិភាក្សាជាមួយពួកយើង arrow

hipchat ហៅទៅកាន់
text.skipToContent text.skipToNavigation

ប្រទេសកាណាដា និងចក្រភពអង់គ្លេស: អ្នកគួរទៅរៀននៅប្រទេសមួយណា

ប្រសិនបើអ្នកចូលចិត្តសាកលវិទ្យាល័យដែលមានអគារបែបបុរាណ ហើយពោរពេញទៅដោយប្រវត្តិសាស្ត្រអ្នកច្បាស់ជានឹកឃើញដល់ការសិក្សានៅប្រទេសកាណាដាឬនៅចក្រភពអង់គ្លេសហើយ។

ដោយមានលទ្ធភាពច្រើន ការជ្រើសរើសទៅរៀននៅប្រទេសមួយគឺពិតជាពិបាក។

តើអ្នកជាមនុស្សដែលចូលចិត្តធម្មជាតិ ឬក៏ការប្រគុំតន្ត្រីប្លែកៗមែនទេ? រស់នៅក្នុងទីក្រុងមួយដែលពោរពេញទៅដោយសកម្មភាពដែលគួរឱ្យចាប់អារម្មណ៍ អាចធ្វើឱ្យការសិក្សានៅក្រៅប្រទេសរបស់អ្នកកាន់តែមានភាពរីករាយនិងមិនអាចបំភ្លេចបាន។

មុនពេលអ្នករំភើបជាមួយនឹងជម្រើសទាំងអស់នេះ សូមក្រឡេកមកមើលចំណុចសំខាន់ៗដែលគួរពិចារណាមួយចំនួនសិន - រួមមានចាប់ពីគុណភាពនិងតម្លៃនៃវិស័យអប់រំជាន់ខ្ពស់ រហូតដល់ទីកន្លែងដំណើរកម្សាន្តនិងពិធីប្រពៃណីដែលអ្នកអាចទន្ទឹងរង់ចាំ។

#១: គុណភាពអប់រំ

មិនថាអ្នកចង់ទៅសិក្សានៅចក្រភពអង់គ្លេសឬកាណាដាទេ គុណភាពរបស់សាកលវិទ្យាល័យគួរតែជាអាទិភាពទីមួយរបស់អ្នក។ បរិយាកាសល្អដែលបណ្ដុះចំណង់ចំណូលចិត្តរបស់អ្នក និងបង្កើតចំណាប់អារម្មណ៍ថ្មី គឺជាលក្ខណៈវិនិច្ឆ័យទីមួយសម្រាប់ការជ្រើសរើសសកលវិទ្យាល័យ។

ហេតុអ្វីបានជាសិក្សានៅចក្រភពអង់គ្លេស?

អ្នកនឹងទទួលបានបទពិសោធន៍ប្លែកៗ ពីការសិក្សានៅតំបន់ផ្សេងៗនៃចក្រភពអង់គ្លេស! បើអ្នកចូលចិត្ត អាគារថ្មស្ងួតនៅប្រទេសស្កុតឡេន អ្នកប្រហែលជាចាប់អារម្មណ៍នឹងការសិក្សានៅសាកលវិទ្យាល័យ University of Edinburgh ឬសាកលវិទ្យាល័យ University of Glasgow។

ឬក៏អ្នកចូលចិត្តទីប្រជុំជនដូចទីក្រុងឡុងដ៍ជាង? ស្ថាប័នដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញមានដូចជា UCL, មហាវិទ្យាល័យ Imperial College London និង LSE។

ដោយមានសាកលវិទ្យាល័យចំនួន ២៨ ជាប់ចំណាត់ថ្នាក់សាកលវិទ្យាល័យកំពូលទាំង ២០០ របស់ Times អ្នកប្រាកដជារកឃើញនូវអ្វីដែលសាកសមនឹងអ្នក!

ហេតុអ្វីបានជាសិក្សានៅប្រទេសកាណាដា?

ដោយមានសាកលវិទ្យាល័យចំនួន ៣០ ដែលមាននៅក្នុងចំណាត់ថ្នាក់ Times Higher Education ប្រទេសកាណាដាក៏មិនអន់ដែរបើនិយាយអំពីគុណភាព។

សាកលវិទ្យាល័យកំពូលៗ មានសាកលវិទ្យាល័យ University of Toronto (ចំណាត់ថ្នាក់លេខ ១៨) សាកលវិទ្យាល័យ University of British Columbia (ចំណាត់ថ្នាក់លេខ ៣៤) និងសាកលវិទ្យាល័យ McGill University (ចំណាត់ថ្នាក់លេខ ៤២) ។

សាកលវិទ្យាល័យកំពូលៗ របស់ប្រទេសកាណាដាជាប់ចំណាត់ថ្នាក់ខ្ពស់ខាងផ្នែកស្រាវជ្រាវដែលមានឥទ្ធិពល និងមានផ្តល់ជូននូវកម្មវិធីល្អៗ ជាពិសេសផ្នែកវេជ្ជសាស្ត្រ វិស្វកម្មអាកាសចរណ៍ និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល។

ខណៈពេលដែលប្រទេសកាណាដាផ្តល់ជូនកម្មវិធីសិក្សាជាភាសាអង់គ្លេស អ្នកក៏អាចជ្រើសរើសយកកម្មវិធីសិក្សាជាភាសាបារាំងនៅតាមស្ថាប័នដូចជា សាកលវិទ្យាល័យ University of Montreal។ វាក៏គឺជាឱកាសល្អសំរាប់រៀនភាសាថ្មីផងដែរ!

ហើយប្រសិនបើអ្នកកំពុងស្វែងរកសាលាដែលមានសំណង់ស្ថាបត្យកម្មប្លែកៗ អគារថ្មកំបោរ McGill’s grey limestone buildings ប្រាកដជាខុសប្លែកពីកន្លែងដទៃ!

#២: តម្លៃនៃការសិក្សា

ការសិក្សានៅក្រៅត្រូវបានគេដឹងថាមានតម្លៃថ្លៃខ្លាំង ជាពិសេសបន្ទាប់ពីការបូកបញ្ចូលថ្លៃស្នាក់នៅ ថ្លៃធានារ៉ាប់រង និងការចំណាយផ្សេងៗ។

នេះជាដំណឹងល្អ: អ្នកអាចធ្វើការរហូតដល់ ២០ម៉ោងក្នុងមួយសប្តាហ៍ក្នុងកំឡុងពេលសិក្សានិង ៣០ម៉ោងក្នុងពេលឈប់សម្រាក សំរាប់ប្រទេសទាំងពីរ។

ចក្រភពអង់គ្លេស

អ្នកត្រូវផ្ទៀងផ្ទាត់នៅក្នុងគេហទំព័ររបស់សាកលវិទ្យាល័យសម្រាប់តួលេខជាក់ស្តែង ប៉ុន្តែសំរាប់កម្មវិធីថ្នាក់បរិញ្ញាបត្រនិងក្រោយឧត្តម អ្នកត្រូវចំណាយចាប់ពី ១៤.០០០ ផោនទៅ ២២.០០០ ផោន។

សម្រាប់ការចំណាយផ្ទាល់ខ្លួន អ្នកនឹងត្រូវការប្រហែល ១៥.០០០ ផោនក្នុងមួយឆ្នាំ រួមបញ្ចូលទាំងថ្លៃជួលផ្ទះ។

ត្រូវការជំនួយផ្នែកហិរញ្ញវត្ថុសំរាប់ការសិក្សមែនទេ? អ្នកអាចស្វែងរកអាហារូបករណ៍ដែលផ្តល់ដោយសាកលវិទ្យាល័យដែលអ្នកកំពុងដាក់ពាក្យ ដើម្បីកាត់បន្ថយថ្លៃសិក្សារបស់អ្នកបាន!

ប្រទេសកាណាដា

ថ្លៃសិក្សាខុសគ្នាច្រើននៅតាមសាកលវិទ្យាល័យនានានៅប្រទេសកាណាដា។ កម្មវិធីសិក្សាផ្នែកគ្លីនិកនិងវិស្វកម្ម មានតម្លៃប្រហែល ៣០.០០០ ដុល្លាកាណាដា ក្នុងមួយឆ្នាំ។ កម្មវិធីសិក្សាផ្នែកអាជីវកម្ម មានតម្លៃប្រហែល ២៦.០០០ ដុល្លាកាណាដា។ នេះគឺជាឧបករណ៍ដ៏មានប្រយោជន៍របស់ CMEC ដើម្បីជួយអ្នកក្នុងការគណនាថ្លៃសិក្សារបស់អ្នក!

សម្រាប់ការចំណាយក្នុងការរស់នៅ អ្នកនឹងត្រូវការប្រហែល ១៥.០០០ ដុល្លាកាណាដា ក្នុងមួយឆ្នាំ។
ចង់ទៅសិក្សានៅប្រទេសកាណាដាប៉ុន្តែមិនមានមធ្យោបាយទៅមែនទេ? មានអាហារូបករណ៍ជាច្រើនដែលអ្នកអាចរកមើលបាន!

#៣: ដំណើរកម្សាន្ត និងពិធីបុណ្យប្រពៃណីដែលអ្នកទន្ទឹងរង់ចាំ
 

យើងដឹងហើយថាការទៅសិក្សានៅក្រៅប្រទេស មិនមែនគ្រាន់តែទៅរៀននោះទេ។ ទាំងនេះគឺជាគំនិតសប្បាយៗខ្លះៗដែលអ្នកគួរធ្វើ។

ចក្រភពអង់គ្លេស

កុំនិយាយរឿងអ្នកទេសចរណ៍ដូចជាទៅមើលនាឡិកា Big Ben (ត្រូវជួសជុលរហូតដល់ដើមឆ្នាំ ២០២០) ឬ កន្រ្តកវិល London Eye ។ នេះគឺជាអ្វីដែលអ្នកពិតជាអាចធ្វើបាន ដើម្បីឲ្យមានភាពសប្បាយរីករាយនៅចក្រភពអង់គ្លេស។

ទោះបីជាធម្មជាតិមិនដែលធ្វើឱ្យអ្នករំភើបក៏ដោយ សូមកុំខកខានទៅលេងនៅជ្រោះ Seven Sisters Cliff ដ៏អស្ចារ្យ។ យើងអាចឡើងភ្នំយ៉ាងសប្បាយជាមួយនឹងទេសភាពឆ្នេរសមុទ្រដ៏វែងដាច់កន្ទុយភ្នែក។
ឥឡូវអ្នកដឹងហើយងថា អ្នកនឹងទៅទីនោះចំរដូវកាលបុណ្យ អញ្ចឹងចាប់ផ្តើមរៀបចំផែនការចូលរួមពិធីបុណ្យ Isle of Wight និង Glastonburyដ៏ល្បីល្បាញ ឲ្យហើយទៅ។

ហើយចុះពេលដែលនៅសល់ទៀត? យើងដឹងថាអ្នកនឹងត្រូវដើររុករកកន្លែងជាច្រើនទៀត!

ហេតុអ្វីបានជាទៅសិក្សានៅប្រទេសកាណាដា

ប្រទេសកាណាដាជាប្រទេសសំរាប់ដើរលេងទៅខាងក្រៅ។ អ្នកអាចទៅជិះក្ដារលើទឹក នៅ Tofino ឬឡើងភ្នំនៅ Canadian Rockies នៅទីនោះនឹងមានអ្វីដែលធ្វើឱ្យអ្នករំភើបញាប់ញ័រ!

នៅពេលនិយាយដល់សកម្មភាពវប្បធម៌ ពួកគេមានពេញមួយឆ្នាំ។ ត្រៀមមួកខូវប៊យសម្រាប់បុណ្យ Calgary Stampede នៅខែកក្កដា ឬស្បែកជើងស្គីសម្រាប់បុណ្យ Winterludeក៏បាន!

សម្រួលដំណើរសិក្សានៅក្រៅប្រទេសរបស់អ្នកជាមួយ IDP

យើងដឹងថាវាពិតជាលំបាកក្នុងការស្វែងរកព័ត៌មានទាំងអស់ដែលសាកសមនឹងស្ថានភាពរបស់អ្នកនៅលើអ៊ីនធឺណិត។

ដោយបានឆ្លងកាត់ដំណើរការដូចគ្នានៅរយៈពេលមុននេះ អ្នកប្រឹក្សាផ្នែកអប់រំរបស់យើងដឹងពីរបៀបជួយរៀបចំនៅអ្វីដែលអ្នកចង់បាន និងជួយអ្នកក្នុងការសម្រេចចិត្ត។

ធ្វើឱ្យដំណើរសិក្សាទៅក្រៅប្រទេសរបស់អ្នកមានភាពងាយស្រួល ដោយជួបជាមួយអ្នកប្រឹក្សា IDP នៅថ្ងៃនេះ!

សូមជ្រើសរើសកំរិតសិក្សា

បញ្ចូលប្រធានបទជ្រើសពីបញ្ជីឬចុចស្វែងរក

  • ចាប់ផ្តើមវាយ, ជ្រើសពីបញ្ជីឬចុចស្វែងរក

  • បញ្ចូលប្រធានបទជ្រើសពីបញ្ជីឬចុចស្វែងរក

សូមវាយនិងជ្រើសរើសស្ថាប័ន

  • វាយបញ្ចូល 3 តួអក្សរនៃឈ្មោះសកលវិទ្យាល័យហើយជ្រើសរើសពីបញ្ជី

  • បញ្ចូលឈ្មោះសកលវិទ្យាល័យ ឈ្មោះសាលារៀនហើយជ្រើសរើសពីបញ្ជី

សូមជ្រើសរើសកំរិតសិក្សា

Got any ideal countries in mind?