ពិភាក្សាជាមួយពួកយើង arrow

hipchat ហៅទៅកាន់
text.skipToContent text.skipToNavigation

តើត្រូវធ្វើដូចម្តេចដើម្បីធ្វើការនៅ្នុងប្រទេសកាណាដា ក្រោយពីបញ្ចប់ការសិក្សានៅទីនោះ?

ការរស់នៅ នឹងធ្វើការនៅក្រៅប្រទេស គឺជាមធ្យោបាយដ៏អស្ចារ្យមួយដើម្បីទទួលបានបទពិសោធន៍ ការងារដ៏មានតំលៃ ខណៈពេលកំពុងសំរបខ្លួនទៅក្នុងវប្បធម៌ដ៏ទៃទៀត, ជាពិសេសនៅក្នុងប្រទេសដូចជា ប្រទេសកាណាដា!

ក្នុងនាមជាទីក្រុងមួយដ៏ធំ ដែលគួរឱ្យទាក់ទាញនោះ នឹងពោរពេញទៅដោយឱកាសដ៏ច្រើន តាមរយៈវិស័យថាមពល និងការផលិតផ្សេងៗនោះ, ប្រទេសកាណាដា គឺជាទិសដៅមួយដែលនិស្សិតជាច្រើនចង់បន្តអាជីពការងាររបស់ពួកគេនៅទីនោះ។

តាមរយៈការប្រឡូកចូលទៅក្នុងកន្លែងធ្វើការដែលមានវប្បធម៌ជាអន្តរជាតិនោះ, អ្នកទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពី ការងាររបស់សាជីវកម្មជាសកល និងទទួលបានការ យល់ដឹងកាន់តែស៊ីជម្រៅអំពីការធ្វើការជាមួយក្រុមសហសេវិក និងអតិថិជន ពីមជ្ឈដ្ឋានដទៃទៀត។

ជាមួយនឹងអត្ថប្រយោជន៍ដ៏ច្រើនសន្ធឹកសន្ធាប់នេះ, វាសញ្ជាក់ថា ការចាប់យកអាជីពដ៏គួរឱ្យចាប់អារម្មណ៍នៅក្នុងប្រទេសកាណាដា ពិតជាមានតម្លៃ ព្រមទាំងអាចពង្រីកការយល់ដឹងរបស់អ្នកបន្ទាប់ពីបញ្ចប់ការសិក្សានៅទីនោះពិតប្រាកដមែន!

មានបំណងធ្វើការនៅក្នុងប្រទេសកាណាដាមែនទេ?

ទន្ទឹមនិងពេលដែលអ្នកបានបញ្ចប់ការសិក្សាហើយនោះ, ការធ្វើការនៅក្នុងប្រទេសកាណាដា ប្រហែលជាគោលដៅចម្បងសម្រាប់អ្នកតែម្តង។ ទោះបីជាដំណើរការដាក់ពាក្យសុំប័ណ្ណការងារអាចមើលទៅគួរឱ្យព្រួយបារម្ភ, ក៏ប៉ុន្តែចូរកុំបារម្ភ។ ដំណើរការនៃការដាក់ពាក្យសុំមិនស្មុគស្មាញ ដូចដែលបានគិតទៅនោះទេ។

ដើម្បីធានាថាដំណើរការពាក្យសុំរបស់អ្នកប្រកបទៅដោយភាពរលូន, ខាងក្រោមនេះគឺជាព័ត៌មានពិស្តារ ដែលសារៈសំខាន់មួយចំនួន ដែលអ្នកគួរតែដឹងមុនពេលដាក់ពាក្យសុំប័ណ្ណការងារក្រោយបញ្ចប់ការសិក្សា។

#១ បានបញ្ចប់ (អប្បបរមា) កម្មវិធីសិក្សារយៈពេល ២ឆ្នាំ នៅសាកលវិទ្យាល័យ នោះអ្នកនិងមានសិទ្ធិទទួលបានប័ណ្ណការងាររយៈពេល ៣ ឆ្នាំ។

#២ ផ្អែកលើគោលការណ៍ណែនាំចុងក្រោយបង្អស់, ក្នុងនាមជានិស្សិតអន្តរជាតិ, អ្នកត្រូវដាក់ពាក្យសុំប័ណ្ណការងារក្នុងរយៈពេលប្រាំមួយខែ (១៨០ ថ្ងៃ) បន្ទាប់ពីបញ្ចប់ការសិក្ស

ា។#៣ ខណៈពេលដែលវាអាចចំណាយពេលរហូតដល់ទៅ ៥ខែ ដើម្បីទទួលបានការងារជាប់លាប់នោះ, នេះគឺជាដំណឹងល្អ- ជាមួយនឹងដំណឹងជ្រើសរើសបុគ្គលិកចំនួន ៥៥១.០០០នាក់ នៅក្នុង ប្រទេសកាណាដា ការរំពឹងទុកថាអ្នកនឹងទទួលបានការងារ គឺមានភាពប្រសើរជាងពេលណាៗទាំងអស់។

ទោះជាយ៉ាងណាក៏ដោយ, ការទទួលបានទិដ្ឋាការរយៈពេលវែងនៅតែជាកង្វល់របស់និស្សិតអន្តរជាតិគ្រប់ៗរូប។ វាក៏អាចជាបញ្ហាប្រឈមក្នុងការបញ្ជ្រៀបខ្លួលទៅនិងវប្បធម៌ និងភាសា នៅកន្លែងធ្វើការថ្មីផងដែរ។

នៅ IDP, យើងអាចតម្រង់ដំណើរការទាំងមូលនេះសម្រាប់អ្នក ដោយចែករំលែកជាមួយអ្នកនូវគន្លឹះ និងភាពប៉ិនប្រសព្វរបស់យើង ស្តីពីការធានាបានការងារ និងការស្នាក់នៅក្នុងប្រទេសកាណាដា! ជាមួយនឹងព័ត៌មានចាំបាច់ទាំងអស់ ដែលស្តីពីអន្តោប្រវេសន៍ និងការងារផ្សេងៗ , អ្នកនឹងអាចរៀបចំការដាក់ពាក្យទាំងអសដោយមានទំនុកចិត្ត និងមានភាពឆាប់រហ័សផងដែរ។

ប្រសិនជាការរស់នៅ និងធ្វើការនៅក្នុងប្រទេសកាណាដាក្រោយបញ្ចប់ការសិក្សា ធ្វើអោយអ្នកដកចិត្តមិនបាននោះ, សូមអានដើម្បីស្វែងយល់បន្ថែមអំពី ការទទួលបានប័ណ្ណការងារក្រោយបញ្ចប់ការសិក្សា។

អំពីលិខិតអនុញ្ញាតិការធ្វើការងារសម្រាប់និស្សិតក្រោយបញ្ចប់ការសិក្សា (PGWP)


របៀបនៃកាវិភាគលក្ខណៈសម្បត្តិក្នុងការទទួលបានប័ណ្ណការងារ

យោងទៅតាមច្បាប់អន្តោប្រវេសន៍ប្រទេសកាណាដា, ទាំងអស់ខាងក្រោមនេះជាតម្រូវការលក្ខខណ្ឌផ្សេងៗ សម្រាប់ទទួលបានលិខិតអនុញ្ញាតសិទ្ធិការងារក្នុងប្រទេសកាណាដា ។

  • បានទទួលការសិក្សាពេញម៉ោងនៅក្នុងប្រទេសកាណាដា ក្នុងកម្មវិធីមួយយ៉ាងហោចណាស់មានរយៈពេលប្រាំបីខែ
  • បានបញ្ចប់ការសិក្សាមធ្យមសិក្សាពីស្ថាប័នសាធារណៈ ឫ ស្ថាប័នឯកជន, ឬ ស្ថាប័នឯកជន ដែលទទួលបានការអនុញ្ញាតពីលក្ខន្តិកៈដើម្បីមានសិទ្ធិប្រគល់សញ្ញាប័ត្របាន
  • ដាក់ពាក្យស្នើសុំប័ណ្ណការងារក្នុងរយៈពេល ១៨០ថ្ងៃ បន្ទាប់ពីទទួលបានការបញ្ជាក់ជា លាយលក្ខណ៍អក្សរ អំពីការបញ្ចប់កម្មវិធីសិក្សា
  • ទទួលបានការជូនដំណឹងអំពីសិទ្ធិក្នុងការទទួលបានបរិញ្ញាបត្រ, សញ្ញាបត្រ ឬ វិញ្ញាបនបត្រ
  • មានទិដ្ឋាការសិក្សានៅប្រទេសកាណាដាដែលមានសុពលភាព ឬ លិខិតអនុញ្ញាតឱ្យសិក្សា នៅប្រទេសកាណាដា

អត្ថប្រយោជន៌នៃលិខិតអនុញ្ញាតិការធ្វើការងារសម្រាប់និស្សិតក្រោយបញ្ចប់ការសិក្សា PGWP

ការទទួលបាន PGWP អនុញ្ញាតឱ្យអ្នកទទួលបានបទពិសោធន៍ការងារដ៏មានតម្លៃនៅក្នុងប្រទេសកាណាដា។

ប្រសិនបើអ្នកមានគម្រោងទៅរស់នៅក្នុងប្រទេសកាណាដាក្នុងរយៈពេលវែង, បទពិសោធន៍ការងាររបស់អ្នក អាចជួយអោយអ្នកទទួលបានការស្នាក់នៅជាអចិន្ត្រៃយ៍តាមរយៈ Express Entry ។


ដោយទទួលបានធ្វើការនៅប្រទេសកាណាដាពេញម៉ោងរយៈពេល ១២ ខែ, អ្នកនឹងអាច ដាក់ពាក្យស្នើសុំ ការស្នាក់នៅជាអចិន្ត្រៃយ៍បានតាមរយៈ Canadian Experience Class ។


ម្យ៉ាងវិញទៀត, ការទទួលបាន PGWP អនុញ្ញាតឱ្យអ្នកធ្វើការនៅប្រទេសកាណាដា លើប័ណ្ណការងាររយៈពេល 3ឆ្នាំ។ នេះនឹងជួយឱ្យអ្នកស្រូបយកនូវវប្បធម៌របស់ប្រទេសកាណាដា នឹងទទួលបានបទពិសោធន៍ការងារអន្តរជាតិមួយចំនួន ដើម្បីធ្វើអោយប្រវត្តិរូបការងាររបស់អ្នកកាន់តែមានភាពទាក់ទាញ។

របៀបបង្កើនឱកាសរបស់អ្នកកំឡុងពេលកំពុងសិក្សា

ក្នុងនាមជានិស្សិតអន្តរជាតិម្នាក់, វាក៏ជាជំនួយតាមរយៈការចុះធ្វើកម្មសិក្សានៅក្រុមហ៊ុនផ្សេងៗ ក្នុងប្រទេសកាណាដា ក្នុងអំឡុងពេលវិស្សមកាលរបស់សាលារៀនអ្នក ដែលវានឹងធ្វើឱ្យអ្នកកាន់តែស្គាល់ច្បាស់ពីវប្បធម៌ការងាររបស់ពួកគេផងដែរ។

ការធ្វើដូច្នេះ នឹងជួយបង្កើនឱកាសរបស់អ្នកក្នុងការទទួលបាន PGWP ហើយនឹងនាំអ្នកឆ្ពោះទៅរកក្តីសុបិន្តរបស់អ្នកកាន់តែជិត ក្នុងការធ្វើការនៅក្នុងប្រទេសកាណាដា។

តើបានត្រៀមខ្លួនដើម្បីបោះជំហានឆ្ពោះទៅរកការធ្វើការនៅក្នុងប្រទេសកាណាដារួចហើយឬនៅ?

មុនពេលអ្នកធ្វើដំនើរកាន់ទៅប្រទេសកាណាដា, អ្នកប្រហែលជាចង់ស្វែងយល់បន្ថែមអំពីការសិក្សា និងការរស់នៅទីនោះ, ហើយអ្វីដែលប្រសើរជាងនេះ គឺការណាត់ជួបជាមួយអ្នកប្រឹក្សាជំនាញម្នាក់របស់ IDP។ ពួកគេមានបទពិសោធន៍ក្នុងការផ្តល់ដំបូន្មានដ៏មានប្រយោជន៍ ដើម្បីជួយអ្នកក្នុងការចាប់ផ្តើមដំណើរការសិក្សានៅបរទេសរបស់អ្នក។

សូមជ្រើសរើសកំរិតសិក្សា

បញ្ចូលប្រធានបទជ្រើសពីបញ្ជីឬចុចស្វែងរក

  • ចាប់ផ្តើមវាយ, ជ្រើសពីបញ្ជីឬចុចស្វែងរក

  • បញ្ចូលប្រធានបទជ្រើសពីបញ្ជីឬចុចស្វែងរក

សូមវាយនិងជ្រើសរើសស្ថាប័ន

  • វាយបញ្ចូល 3 តួអក្សរនៃឈ្មោះសកលវិទ្យាល័យហើយជ្រើសរើសពីបញ្ជី

  • បញ្ចូលឈ្មោះសកលវិទ្យាល័យ ឈ្មោះសាលារៀនហើយជ្រើសរើសពីបញ្ជី

សូមជ្រើសរើសកំរិតសិក្សា

Got any ideal countries in mind?