ពិភាក្សាជាមួយពួកយើង arrow

hipchat ហៅទៅកាន់
text.skipToContent text.skipToNavigation

ហេតុផលមួយនេះនឹងជំរុញចិត្តអ្នកទៅសិក្សាក្នុងប្រទេសអូស្ត្រាលី

ប្រសិនបើអ្នកកំពុងពិចារណាទៅសិក្សានៅក្រៅប្រទេសនៅក្នុងប្រទេសអូស្ត្រាលី, សូមកុំស្ទាក់ស្ទើរទៀត។

ប្រទេសអូស្រ្តាលី គឺជាកន្លែងមួយដែលល្អបំផុតដើម្បីសិក្សានៅបរទេស, ហើយជាក់ស្តែងនោះគឺមាននិស្សិត អន្តរជាតិ ៩០០.០០០ នាក់ បានសិក្សានៅក្នុងប្រទេសអូស្ត្រាលីក្នុងឆ្នាំ ២០១៨ ផងដែរ។ វាជាទិសដៅ សិក្សាអន្តរជាតិ ដែលមានប្រជាប្រិយបំផុតលំដាប់ទី ៣ នៅលើពិភពលោក ដោយមានហេតុផងល្អៗជាច្រើន។

ប្រសិនបើអ្នកត្រូវការការបញ្ជាក់ ថាអ្នកកំពុងធ្វើការជ្រើសរើសដែលត្រឹមត្រូវក្នុងការសិក្សានៅក្រៅប្រទេស ក្នុង ប្រទេសអូស្ត្រាលីនោះ (សូមចុះទីនេះ), នេះហើយជាមូលហេតុ។

ហេតុអ្វីបានត្រូវសិក្សានៅក្នុងប្រទេសអូស្តា្រលី?

សាកលវិទ្យាល័យរបស់ប្រទេសអូស្រ្តាលី ក៏មានចំណាត់ថ្នាក់ល្អនៅលើពិភពលោក ដូចជា សាកលវិទ្យាល័យ University Ranking of Quacquarelli Symonds (QS) ។ យោងតាម QS Rankings បានអោយដឹងថា, សាកលវិទ្យាល័យចំនួន ៣៧ ក្នុងចំណោមសាកលវិទ្យាល័យល្បីៗនៅលើពិភពលោក គឺស្ថិតនៅក្នុង ប្រទេសអូស្រ្តាលី, ដោយមានសាកលវិទ្យាល័យចំនួន ៥ ដែលស្ថិតនៅក្នុងលំដាប់កំពូលសាកលវិទ្យាល័យទាំង ៥០ នៅលើពិភពលោក។

លើសពីនេះទៅទៀត, ប្រទេសអូស្រ្តាលីក៏ជាកន្លែងដែលប្រមូលផ្តុំទៅដោយក្រុមអ្នកស្រាវជ្រាវដែលមានកិត្យានុភាព ដែលហៅថា Group of Eight universities ដែលបង្កើតបានលទ្ធផលស្រាវជ្រាវច្រើនជាង៥០% នៃលទ្ធផលស្រាវជ្រាវទាំងអស់របស់ប្រទេសអូស្រ្តាលី។

សាកលវិទ្យាល័យនៅក្នុងប្រទេសអូស្រ្តាលីទទួលបានពានរង្វាន់ Nobel Prize Laureates ចំនួន ១៥ ដោយអតីតនិស្សិតរបស់ពួកគេ, ដូច្នេះប្រសិនបើអ្នកបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យរបស់ប្រទេសអូស្រ្តាលី នោះអ្នកអាចប្រាកដថា អ្នកស្ថិតក្នុងចំណោមសិស្សនិស្សិតដែលទទួលបានការគោរព!

ដើម្បីផ្តល់គំនិតល្អជាងនេះដល់អ្នក, ទាំងនេះគឺជាសាកលវិទ្យាល័យកំពូលៗទាំងបីនៅក្នុងប្រទេសអូស្ត្រាលី។

1:សាកលវិទ្យាល័យ Australian National University

ANU គឺជាសាកលវិទ្យាល័យកំពូលរបស់អូស្រ្តាលី និង ជាប់ចំណាត់ថ្នាក់ទី ២៤ នៅលើចំណាត់ថ្នាក់របស់ QS ឆ្នាំ ២០១៩ ។ ហើយស្ថិតក្នុងចំណាត់ថ្នាក់ទី ៧៣ នៅលើ Graduate Employability Rankings ទៅលើចំណាត់ថ្នាក់ភាពមានការងារធ្វើក្រោយបញ្ចប់ការសិក្សា, និស្សិតដែលបញ្ចប់ការសិក្សានឹងមានឳកាស ការងារល្អបំផុតនៅលើពិភពលោក!

វគ្គសិក្សាល្អៗបំផុត របស់សាកលវិទ្យាល័យ Australian National University គឺ ទស្សនវិជ្ជា (ចំណាត់ថ្នាក់ទី ៥ លើពិភពលោក), វិទ្យាសាស្រ្តមនុស្សសាស្ត្រ (ចំណាត់ថ្នាក់ទី ៧) និង វិទ្យាសាស្ត្រផែនដី និង សមុទ្រ (ចំណាត់ថ្នាក់ទី ៩)។

2: សាកលវិទ្យាល័យ University of Melbourne

សាកលវិទ្យាល័យ University of Melbourne ជាប់ចំណាត់ថ្នាក់ទី ៣៨ ក្នុងតារាង QS និង ចំណាត់ថ្នាក់ ទី៧ក្នុង Graduate Employability Rankings ទៅលើចំណាត់ថ្នាក់ភាពមានការងារធ្វើក្រោយបញ្ចប់ការសិក្សា។

ជាមួយនឹងចំនួននិស្សិតអន្ដរជាតិដែលមកពី ១៣០ ប្រទេសផ្សេងគ្នា ស្មើរនឹង ៤០ ភាគរយនៃនិស្សិតរបស់ សាកលវិទ្យាល័យ University of Melbourne, វាបានធ្វើអោយស្ថាប័ននេះ ចម្រុះជាតិសាសន៍ និង មាន វប្បធម៌ចម្រុះ!

មុខវិជ្ជាកំពូលៗរបស់សាកលវិទ្យាល័យ University of Melbourne គឺ នីតិសាស្រ្ត និង ការសិក្សាផ្នែកច្បាប់ Law and Legal Studies (ចំណាត់ថ្នាក់ទី ៦ លើពិភពលោក), កាយវិភាគសាស្ត្រ និង សរីរវិទ្យា Anatomy and Physiology (ចំណាត់ថ្នាក់ទី ៩) និង វិស្វកម្មរ៉ែធម្មជាតិ និង ការរុករករ៉ែ Mineral & Mining Engineering (ចំណាត់ថ្នាក់ទី ១១) ។

3: សាកលវិទ្យាល័យ University of Sydney

មានចំណាត់ថ្នាក់ទី ៤ នៃភាពមានការងារធ្វើក្រោយបញ្ចប់ការសិក្សា នៅក្នុងGraduate Employability, សាកលវិទ្យាល័យ University of Sydney ឈរលើលំដាប់ខ្ពស់នៅប្រទេសអូស្ត្រាលីសម្រាប់អនាគតនិស្សិត ដែលបានបញ្ចប់ការសិក្សា។

សាកលវិទ្យាល័យនេះជាប់ចំណាត់ថ្នាក់ទី ៤២ នៅលើពិភពលោក និង ផ្តល់មុខវិជ្ជាសិក្សាជាង ៤០០, ច្រើនជាងគេក្នុងប្រទេសអូស្ត្រាលី។ ជាមួយនឹងវិន័យដ៏ច្បាស់លាស់ និង ជម្រើសនៃការផ្លាស់ប្តូរទៅសិក្សាជុំវិញពិភពលោក, និស្សិតមានសេរីភាពក្នុងការស្វែងរក អ្វីដែលពួកគេចង់បាន និង អភិវឌ្ឍខ្លួនឯង។

វគ្គសិក្សាកំពូលៗ របស់ពួកគេគឺ កីឡា Sports (ចំណាត់ថ្នាក់ទី ៤ នៅលើពិភពលោក), វិទ្យាសាស្ត្រពេទ្យសត្វ Veterinary Science (ចំណាត់ថ្នាក់ទី ៩) និង ការអប់រំ និងបណ្តុះបណ្តាល Education & Training (ចំណាត់ថ្នាក់ទី ១២) ។

ប្រសិនបើនៅតែមិនគ្រប់គ្រាន់ដើម្បីបញ្ចុះបញ្ចូលអ្នកទេ, យើងមានមូលហេតុ ៥ ទៀតដែលធ្វើឱ្យការសិក្សានៅ ក្រៅប្រទេសក្នុងប្រទេសអូស្ត្រាលី គឺជាការសម្រេចចិត្តដ៏វិសេសវិសាល!

មូលហេតុ ៥ យ៉ាងដែលអ្នកគួរសិក្សានៅបរទេសនៅក្នុងប្រទេសអូស្ត្រាលី

អាកាសធាតុដ៏ស្រស់ត្រកាល៖ ព្រះអាទិត្យ និង សមុទ្រ

ប្រទេសអូស្រ្តាលី គឺជាប្រទសដែលមានឆ្នេរខ្សាច់ដ៏ស្រស់ស្អាត និង ឆ្នេរសមុទ្រដ៏អស្ចារ្យនៅទូទាំងប្រទេស។ អាកាសធាតុនៅរដូវក្ដៅ គឺល្អឥតខ្ចោះសម្រាប់ការស្វែងរក កន្លែងដែលល្អបំផុតសំរាប់ការជិះក្តារនៅលើសមុទ្រ ឫ អាំងកំដៅថ្ងៃនៅលើឆ្នេរដ៏ស្រស់ស្អាត។

មិនថាខ្សាច់ពណ៌ស និង ទឹកថ្លាដូចគ្រីស្តាល់នៅ Whitehaven ឬ the surf haven នៅ ឆ្នេរ Bondi Beachទេ, ការសិក្សានៅក្នុងប្រទេសអូស្ត្រាលី នឹងផ្តល់ឱ្យអ្នកនូវពេលជាច្រើនដើម្បីលំហែជាមួយពន្លឺព្រះអាទិត្យ និង សមុទ្រ។

ពង្រឹងភាសាអង់គ្លេសរបស់អ្នកឲ្យកាន់តែច្បាស់

នៅក្នុងប្រទេសអូស្ត្រាលីអ្នកនឹងត្រូវនិយាយភាសាអង់គ្លេសគ្រប់ពេល។ បើទោះបីវាគ្រាន់តែជាការទទួលទាន កាហ្វេមួយពែងក៏ដោយ។ ការប្រលូកដោយផ្ទាល់ មានន័យថាអ្នកនឹងចាប់យកភាសាអង់គ្លេសបានលឿន, សូម្បីតែ ពាក្យស្លោក និង ទំលាប់នៃការប្រើប្រាស់អក្សរកាត់ក៏ដោយ!

មិនទាន់ត្រៀមខ្លួនដើម្បីចូលទៅសិក្សាសាកលវិទ្យាល័យនៅបរទេសនៅឡើយមែនទេ? ចូលរួមកម្មវិធី ELICOS programme (មានតាមតម្រូវការ) អាចផ្តល់ឱ្យអ្នកនូវការត្រៀមខ្លួន ទៅលើការប្រើប្រាស់ជំនាញភាសា អង់គ្លេសរបស់អ្នក សម្រាប់ការប្រលង IETLS និងទទួលបានរសជាតិនៃជីវិត នៅក្នុងប្រទេសអូស្ត្រាលីក្នុងពេលតែមួយ។

ទេសភាពដ៏អស្ចារ្យ និងទាក់ទាញ

នៅក្នុងប្រទេសអូស្ត្រាលីមានអ្វីៗជាច្រើនដែលត្រូវទស្សនា។ ក្នុងអំឡុងពេលវិស្សមកាលរបស់អ្នក, សូមឆ្លៀតយកឱកាសទៅសិក្សាពីប្រទេសអូស្ត្រាលី និង ស្វែងរកទេសភាពដ៏អស្ចារ្យដូចជា the Great Barrier Reef និង The Twelve Apostles។

ទីក្រុងធំៗដែលគួរឲ្យទាក់ទាញ

ក្នុងចំណោមទីក្រុងទាំង ៥០ ដែលមាននិស្សិតទៅសិក្សាច្រើនជាគេ, មានទីក្រុងចំនួន ៦ ដែលស្ថិតនៅក្នុង ប្រទេសអូស្ត្រាលី! សម្រាប់ការឈប់សម្រាករដូវក្តៅបន្ទាប់នេះ អ្នកអាចដាក់ការទស្សនាទីក្រុង ចូលទៅក្នុងគំរោងរបស់អ្នក។

ពីទីក្រុង Sydney ទៅ ទីក្រុង Perth ទៅ ទីក្រុង Adelaide, មានបទពិសោធន៍ចម្រុះជាច្រើនដែលអ្នកគួររំពឹងទុក។ ទីក្រុងធំៗទាំងអស់នេះគឺចំរុះជាតិសាសន៍, មានភាពអូរអរនៅពេលរាត្រី និងមានអាហារដែលមានរសជាតិ ពិសេសៗ។ Pavlova និង នំស្នូលសាច់, មានអ្នកចង់ញ៉ាំទេ?

ធ្វើការពេលកំពុងសិក្សា

នៅប្រទេសអូស្រ្តាលី អ្នកអាចធ្វើការកំឡុងពេលសិក្សា ដើម្បីបានប្រាប់ទុកសម្រាប់ការចំណាយ និង ទទួលបានបទពិសោធន៍។ ចាប់ពីការងារក្រៅម៉ោង រហូតដល់ការងារកម្មសិក្សា និស្សិតអាចធ្វើការរហូតដល់ ២០ ម៉ោង ក្នុងមួយសប្តាហ៍ក្នុងកំឡុងពេលសិក្សា និងពេញម៉ោងក្នុងអំឡុងពេលវិស្សមកាល!

ត្រូវការជំនួយបន្ថែមដើម្បីផ្តល់ហិរញ្ញប្បទានដល់ការសិក្សានៅសាកលវិទ្យាល័យរបស់អ្នកមែនទេ? រដ្ឋាភិបាល ប្រទេសអូស្ត្រាលីបានវិនិយោគទឹកប្រាក់ចំនួន ២០០ លានដុល្លារ ក្នុងមួយឆ្នាំ ក្នុងអាហារូបករណ៍អន្តរជាតិ, ដូច្នេះនោះជាជម្រើសមួយផងដែរ!

ធ្វើឱ្យគំនិតរបស់អ្នកក្លាយជាការពិត

ប្រទេសអូស្ត្រាលីមានសង្គមបែបពហុវប្បធម៌ចម្រុះជាតិសាសន៍ និង បរិយាកាសដែលទទួលបានការស្វាគមន៍។ ក្នុងនាមជានិស្សិតអន្តរជាតិ, អ្នកនឹងមានអារម្មណ៍ដូចជានៅផ្ទះរបស់ខ្លួនឯង នៅពេលកំពុងសិក្សានៅឯក្រៅ ប្រទេសក្នុងប្រទេសអូស្ត្រាលី។

ពីការសិក្សានៅសាកលវិទ្យាល័យដ៏ល្បីល្បាញ រហូតដល់ជិះក្តារលើសមុទ្រ និង ឆ្នេរខ្សាច់ដ៏ស្រស់ស្អាត, ក្តីសុបិន្តរបស់អ្នក គឺនៅសល់តែពីរជំហានទៀតប៉ុណ្ណោះ!

នៅ IDP, យើងធ្វើឱ្យគំនិតរបស់អ្នកក្លាយជាការពិត និងធ្វើអោយដំណើរសិក្សារបស់អ្នកទៅក្រៅប្រទេស មានភាពរលូន។ ចាប់ពីដាក់ពាក្យសុំទៅសាកលវិទ្យាល័យមួយ រហូតដល់ជ្រើសរើសកន្លែងស្នាក់នៅ នៅក្នុងប្រទេសអូស្ត្រាលី, យើងនឹងនៅជាមួយអ្នក ដើម្បីណែនាំអ្នកនៅរាល់គ្រប់ជំហានទាំងអស់។

សូមជ្រើសរើសកំរិតសិក្សា

បញ្ចូលប្រធានបទជ្រើសពីបញ្ជីឬចុចស្វែងរក

  • ចាប់ផ្តើមវាយ, ជ្រើសពីបញ្ជីឬចុចស្វែងរក

  • បញ្ចូលប្រធានបទជ្រើសពីបញ្ជីឬចុចស្វែងរក

សូមវាយនិងជ្រើសរើសស្ថាប័ន

  • វាយបញ្ចូល 3 តួអក្សរនៃឈ្មោះសកលវិទ្យាល័យហើយជ្រើសរើសពីបញ្ជី

  • បញ្ចូលឈ្មោះសកលវិទ្យាល័យ ឈ្មោះសាលារៀនហើយជ្រើសរើសពីបញ្ជី

សូមជ្រើសរើសកំរិតសិក្សា

Got any ideal countries in mind?