-
More

ហេតុផលមួយនេះហើយ ដែលនឹងជំរុញចិត្តរបស់អ្នកអោយទៅសិក្សានៅក្នុងប្រទេសណូវែលហ្សេឡង់
ប្រសិនបើអ្នកចង់មានបទពិសោធន៍ផ្សងព្រេងនៅពេលអ្នកសិក្សានៅបរទេសនោះ, ដូច្នេះហើយអ្នកប្រហែលជា អាចពិចារណាទៅលើប្រទេសណូវែលហ្សេឡង់បាន។
យ៉ាងណាមិញ, វាជាប្រទេសដែលពោរពេញទៅដោយទេសភាព ព្រមទាំងពោរពេញទៅដោយទិដ្ឋភាព ដ៏អស្ចារ្យ និង ទទួលបានអារម្មណ៍សំរាប់ការផ្សងព្រេង។ សម្រាប់អ្នកដែលបានមើលរឿងត Lord of the Rings ទាំង ៣ ភាគនោះ, អ្នកប្រហែលជាដឹងហើយថា Middle Earth ត្រូវបានគេថតនៅ ប្រទេសណូវែលហ្សេឡង់។
វាពិតជាអស្ចារ្យណាស់ពេលទៅសិក្សានៅកន្លែងប្លែកបែបនេះ!
មិនថាវាគឺ Rotorua ដែលស្ថិតនៅ North Island ឬ Queenstown ដែលស្ថិតនៅ South Island នោះទេ, អ្នកអាចរំពឹងថានឹងទទួលបានទេសភាពស្អាតមិនថាអ្នកទៅទីណាក៏ដោយ។
ពិតប្រាកដណាស់, មានន័យថាអ្នកនឹងត្រូវទទួលបានបទពិសោធន៍ក្នុងការសិក្សាក្នុងបរិយាកាស ដែលមាន ធម្មជាតិពិតៗ ដែលដូចជាវេទមន្តដែលជម្រុញអារម្មណ៍នៅពេលអ្នកដែលសិក្សានោះ!
ទទួលបានដំណើរផ្សងព្រេងគ្រប់ពេលចំពោះការសិក្សាក្នុងប្រទេសណូវែលហ្សឡង់
ក្នុងអំឡុងពេលវិស្សមកាលសាលារៀនរបស់អ្នក, វាជាពេលវេលាសម្រាប់អ្នកដើម្បីស្វែងរកតំបន់ផ្សេងៗនៅក្នុង ប្រទេសនូវែលហ្សេឡង់។ Auckland គឺល្អឥតខ្ចោះសម្រាប់អ្នកដែលស្រឡាញ់ទីក្រុង, ហើយប្រសិ បើអ្នកចង់ ទទួលបាន ទិដ្ឋភាពភ្នែកពីកំពស់ខ្ពស់របស់ទីក្រុងនោះ, អគារដែលមានកំពស់ ៣២៨ ម៉ែត្រ the 328-meter Sky Tower គឺជាតំបន់ដែលគួរឱ្យចាប់អារម្មណ៍បំផុតក្នុងការទស្សនា។
ជាអ្នកស្រឡាញ់ធម្មជាតិមែនទេ? ការដើរទៅឡើងលើភ្នំដែលសំបូរដោយព្រៃ ឬ សំរាកលំហែរនៅឆ្នេរខ្សាច់ - ឬ ឆ្នេរខ្សាច់ខ្មៅ ដែលព័ទ្ធជុំវិញទីក្រុង។
ដោយមានកន្លែងជាច្រើនដើម្បីលំហែកាយនិងសកម្មភាពជាច្រើនដើម្បូជំរុញចិត្តនោះ វាគ្មានអ្វីដែលត្រូវឆ្ងល់ទេ ដែលថានៅពេលដែលអ្នកសិក្សានៅប្រទេសណូវែលហ្សេឡង់, អ្នកនឹងទទួលបានអារម្មណ៍ ដូចជាការ ផ្សងព្រេងស្ទើរតែគ្រប់ពេលវេលា។
ប្រសិនបើវាមិនគ្រប់គ្រាន់ដើម្បីបញ្ចុះបញ្ចូលអ្នក, នេះគឺជាហេតុផលដ៏អស្ចារ្យបួនផ្សេងទៀតដែលអ្នកគួរតែសិក្សានៅបរទេសនៅប្រទេសណូវែលហ្សេឡង់។
ប្រសិនបើវានៅតែមិនគ្រប់គ្រាន់ដើម្បីបញ្ចុះបញ្ចូលអ្នកនោះទេ, នេះគឺជាហេតុផលបួនដ៏អស្ចារ្យផ្សេងទៀតដែល អ្នកគួរតែសិក្សានៅបរទេសនៅក្នុង ប្រទេសណូវែលហ្សេឡង់។
សាកលវិទ្យាល័យមានកេរ្តិ៍ឈ្មោះ និង មានការទទួលស្គាល់ខ្ពស់
ប្រវត្តិសាស្ត្រ និង វប្បធម៌ដ៏សម្បូរបែប ដែលបើកចំហរទូទាំងប្រទេស
សមត្ថភាពក្នុងការសិក្សា និង ការងារ
សូមរីករាយជាមួយសុវត្ថិភាព និង ស្ថេរភាព
ប្រសិនបើអ្នកព្រួយបារម្ភអំពីសុវត្ថិភាពនៅប្រទេសណូវែលហ្សេឡង់នោះ, វាអាចធានាឱ្យអ្នកដឹងថា ប្រទេសនេះ គឺជាប្រទេសដែលមានសុវត្ថិភាពចំណាត់ថ្នាក់ទី ២ នៅលើពិភពលោក។
ដោយសារវប្រទេសក៏មានស្ថេរភាពផ្នែកនយោបាយ និង មានអត្រាឧក្រិដ្ឋកម្មទាប, អ្នកអាចសិក្សា និង ស្វែងយល់ពីប្រទេសនេះបានដោយស្រួល។
ប្រសិនបើសញ្ញាប័ត្រ ឬ គុណវុឌ្ឍិរបស់អ្នកមាន កម្រិត ៤ ឬ កម្រិត ៥, អ្នកនឹងមានសិទ្ធិទទួលបានទិដ្ឋាការ Post Study Work រយៈពេល ១២ ខែ។
ដូច្នេះ, វានឹងមានភាពងាយស្រួលសម្រាប់អ្នកក្នុងការទទួលបានការងារ ហើយនៅទីបំផុតអ្នកក៏ត្រូវរស់នៅក្នុង ប្រទេសណូវែលហ្សេឡង់ ប្រសិនបើវាជាអ្វីដែលអ្នកចង់បាននោះ។
មានបំណងចង់ចាប់យកដំណើរផ្សងព្រេងសិក្សានៅប្រទេសណូវែលហ្សេឡង់របស់អ្នក?
ជាមួយនឹងអត្ថប្រយោជន៍ទាំងអស់ដែលប្រទេសនេះផ្តល់អោយ, គ្មានអ្វីគួរអោយសង្ស័យទេ ដែលការសិក្សា នៅប្រទេសណូវែលហ្សេឡង់ នឹងអភិវឌ្ឍអ្នកមិនត្រឹមតែជានិស្សិត ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអភិវឌ្ឍអ្នកអោយ ក្លាយខ្លួនជាមនុស្សម្នាក់ទៀតផង។
នៅ IDP, យើងអាចជួយធ្វើឱ្យដំណើរការរបស់អ្នកទៅសិក្សានៅបរទេស ប្រកបដោយភាពរលូនដោយតំរង់ ណែនាំអ្នករយៈខ្លួនអ្នកផ្ទាល់។
ប្រសិនបើអ្នកពិតជាចាប់ចិត្តនឹងប្រទេសណូវែលហ្សេឡង់មែននោះ, សូមធ្វើតាមការហៅនៃសំលេងរបស់ ធម្មជាតិ និង ត្រៀមខ្លួនសម្រាប់ការផ្សងព្រេងរបស់អ្នក! ចាប់ផ្តើមថ្ងៃនេះជាមួយ IDP!
តោះចាប់ផ្តើម
ចូលទៅកាន់គណនីដោយធ្វើការចុចមួយ
មើលបញ្ជីសម្រាំងរបស់អ្នក ឬបិទប្រអប់នេះដើម្បីបន្តការស្រាវជ្រាវ