text.skipToContent text.skipToNavigation
Language: ភាសា:
Call us: 023 222 325 | WhatsApp: 0776 67122

សិស្ស និស្សិតជាង ៤០០នាក់បានចូលរួមកម្មវិធីពិព័រណ៍ការសិក្សា និងអាហារូបករណ៍នៅ

 រៀបចំឡើងដោយស្ថាប័នអប់រំ IDP កម្ពុជា កម្មវិធីពិរព័ណ៍ការសិក្សា និងអាហារូបករណ៍នៅអង់គ្លេស ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ១៩ ខែមករា ឆ្នាំ២០១៩ បាននាំមកនៅស្ថាប័នអប់រំចំនួនជាង១៥ ស្ថាប័នមកពីអង់គ្លេសមកកាន់សាលា ACE សាខាទួលគោក ទីក្រុងភ្នំពេញ ដើម្បីផ្តល់ប្រឹក្សាផ្ទាល់ និងបង្ហាញនៅជម្រើសសិក្សានានានៅប្រទេសអង់គ្លេសទៅកាន់ សិស្សានុសិស្ស និងមាតាបិតា ។ កម្មវិធីពិព័រណ៍ពីការសិក្សា និងអាហារូបករណ៍ នៅអង់គ្លេស គឺជាវេទិកាដ៏ធំមួយប្រចាំឆ្នាំ ដែលបង្ហាញនៅឱកាសសិក្សា លំដាប់ថ្នាក់ពិភពលោក នៅអង់គ្លេស ដែលបានរៀបចំដោយស្ថាប័នអប់រំ IDP កម្ពុជា ដែលជាស្ថាប័ននាំមុខគេជុំវិញពិភពលោកក្នុងការផ្តល់ប្រឹក្សាពត៌មាន និងក្នុងការបញ្ជូនសិស្ស និស្សិតទៅសិក្សានៅអង់គ្លេស អូស្រា្តលី ណូវែលហ្សេឡង់ កាណាដា អាមេរិក និងអៀរឡង់។ ស្ថាប័ន IDP មានជាង ១០០ ការិយាល័យជុំវិញពិភពលោក និងនៅអង់គ្លេសផ្ទាល់ផងដែរ។ 

«ដូចអ្វីដែលយើងបានដឹងរួចមកហើយ ប្រព័ន្ធការសិក្សានៅប្រទេសអង់គ្លេសផ្តល់អោយសិស្ស និស្សិតនូវស្តង់ដារការអប់រំលំដាប់ពិភពលោកនូវគ្រប់កម្រិតសិក្សា និងត្រូវបានគេទទួលស្គាល់ជាសកលលោកទៀតផង។ កំនើនសិស្ស និស្សិតក៏ដូចជាអាណាព្យាបាលកាន់តែច្រើនឡើងបានដឹង និងស្វែងយល់ពីហេតុផលនេះ ហើយក៏បានធ្វើការសម្រេចចិត្តជ្រើសរើសទៅសិក្សានៅប្រទេសអង់គ្លេសជាច្រើនទៀតផង។ សិស្ស និស្សិតដែលបានទៅបន្តការសិក្សានៅប្រទេសអង់គ្លេស ហើយតែងតែត្រលប់មកកម្ពុជាវិញជាមួយភាពជាអ្នកដឹកនាំសម្រាប់ប្រទេស និងចំណេះដឹងដែលមានគុណភាពល្អប្រសើរ» ប្រសាសន៍របស់លោក ម៉ៅ ស្រេង នាយកស្ថាប័នអប់រំ IDP ប្រចាំប្រទេសកម្ពុជា។ ស្ថាប័នអប់រំច្រើនជាង ១៥ មកពីប្រទេសអង់គ្លេសបានមានវត្តមាននៅកម្មវិធីពិព័រណ៍ និងសិស្ស និស្សិត និងអាណាព្យាបាលបានមកជួបប្រឹក្សាជាមួយនឹងអ្នកតំណាងដែលមកពីស្ថាប័នទាំងអស់ និងទទួលយកពត៌មានអំពីជម្រើសសិក្សាគ្រប់កម្រិតចាប់ពីថ្នាក់វិទ្យាល័យ ថា្នក់អប់រំវិជ្ជាជីវៈវគ្គខ្លី និងកម្មវិធីសិក្សាថ្នាក់សាកលវិទ្យាល័យ ក៏ដូចជាព័ត៌មានអំពីអាហារូបករណ៍ដែលពាក់ព័ន្ធ និងតម្រូវការទិដ្ឋាការផ្សេងៗ។ ការចូលរួមពិព័រណ៍នេះ និងការផ្តល់ប្រឹក្សាទៅសិក្សានៅបរទេសរបស់ស្ថាប័ន IDP គឺមិនតម្រូវអោយបង់ប្រាក់ទេ។ 

«ការទៅសិក្សានៅប្រទេសអង់គ្លេសមិនត្រឹមតែផ្តល់ឱកាសអោយនិស្សិតទទួលបាននៅការអប់រំតាមបែបទំនើប និងទាន់សម័យប៉ុណ្ណោះទេ ប៉ុន្តែក៏បានផ្តល់អោយនិស្សិតនូវឱកាសការងារល្អៗ ដោយសារតែសញ្ញប័ត្រ និងគុណភាពសិក្សានៅអង៉ក្លេសត្រូវបានទទួលស្គាល់ទូទាំងសកលលោកទៀតផង។ សម្រាប់សិស្ស និស្សិត និងឳពុកម្តាយដែលអញ្ជើញមកនៅថ្ងៃនេះ ខ្ញុំសង្ឃឹមថាកម្មវិធីពិព័រណ៍ការសិក្សា និងអាហារូបករណ៍នៅអង់គ្លេសនាថ្ងៃនេះ ផ្តល់នៅបទពិសោធន៍ល្អៗដែលអាចធ្វើអោយអ្នកចូលរួមទាំងអស់ ងាយស្រូលក្នុងការសម្រេចចិត្តទៅបន្តការសិក្សានៅអង់គ្លេស» ប្រសាសន៍លោកជំទាវ Tina Redshaw អគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា។

 ដោយឡែក មជ្ឈមណ្ឌលអូស្រា្តលីសម្រាប់ការបណ្តុះបណ្តាល (ACE) ក៏មានបានវត្តមានក្នុងកម្មវិធីនេះដែរ និងបានផ្តល់នូវព័ត៌មានទាក់ទងនឹងការសិក្សាភាសាអង់គ្លេស ដើម្បីត្រៀមខ្លួនបំពេញលក្ខខណ្ឌ របស់ស្ថាប័នអប់រំ អង់គ្លេស។ មន្រ្តីមណ្ឌលប្រលង IELTS ប្រចាំប្រទេសកម្ពុជា ក៏បានចូលរួមផ្តល់ប្រឹក្សាពី ការចុះឈ្មោះប្រលង និងការត្រៀមប្រលង IELTS។ ស្របគ្នានេះដែរ មជ្ឈមណ្ឌលតេស្ត IELTS ប្រចាំកម្ពុជា បានធ្វើការបើកដំណើរការ និងកាត់ខ្សែបូរស្វាគមន៍ក្នុងការបើកដំណើរការបន្ទប់ CDI Lab ជាលើកដំបូងផងដែរ។ ជាមួយនឹងប្រព័ន្ធថ្មីនេះដែរ សាធារណជនអាចធ្វើការជ្រើសរើសធ្វើតេស្ត IELTS តាមប្រព័ន្ធកុំព្យូទ័រ។ ប្រព័ន្ធតេស្ត IELTS CDI នេះត្រូវបានគេរំពឺងទុកថានឹងក្លាយជាជម្រើសតេស្តងាយស្រួលដែល ធ្វើអោយតម្រូវការតេស្ត IELTS កើនឡើងជុំវិញពិភពលោក ក៏ដូចជាធ្វើអោយបេក្ខជនប្រលង មានសមត្ថភាពប្រើប្រាស់បចេ្ចកវិទ្យាដែលកំពុងរីកចម្រើន។ ក្នុងនាមជាមជ្ឈមណ្ឌលតេស្តអន្តរជាតិ IELTS តែមួយគត់នៅកម្ពុជា ស្ថាប័នអប់រំ IDP មានក្តីរំភើបរីករាយដែលអាចផ្តល់បទពិសោធថ្មីនេះដល់សាធារណជននៅក្នុងប្រទេសកម្ពុជាដែលជាបេក្ខជនធ្វើតេស្តសម្រាប់ការសិក្សា ការងារ និងការចំណាក់ស្រុកជាដើម។

 

សូមជ្រើសរើសកំរិតសិក្សា

បញ្ចូលប្រធានបទជ្រើសពីបញ្ជីឬចុចស្វែងរក

  • ចាប់ផ្តើមវាយ, ជ្រើសពីបញ្ជីឬចុចស្វែងរក

  • បញ្ចូលប្រធានបទជ្រើសពីបញ្ជីឬចុចស្វែងរក

សូមវាយនិងជ្រើសរើសស្ថាប័ន

  • វាយបញ្ចូល 3 តួអក្សរនៃឈ្មោះសកលវិទ្យាល័យហើយជ្រើសរើសពីបញ្ជី

  • បញ្ចូលឈ្មោះសកលវិទ្យាល័យ ឈ្មោះសាលារៀនហើយជ្រើសរើសពីបញ្ជី