ពិភាក្សាជាមួយពួកយើង arrow

hipchat ហៅទៅកាន់
text.skipToContent text.skipToNavigation

កម្មវិធីពិព័រណ៍របស់ស្ថាប័នអប់រំ IDP ៖ ហេតុអ្វីពួកយើងធ្វើអ្វីដែលយើងកំពុងធ្វើ?

ប្រសិនបើអ្នកកំពុងមានបំណងទៅសិក្សានៅក្រៅប្រទេស អ្នកសង្កេតឃើញថាដំណើរការនៃការដាក់ពាក្យសុំទៅសិក្សា ពិតជាមានភាពស្មុគស្មាញយ៉ាងខ្លាំង។


យ៉ាងណាមិញអ្វីៗ គឺមិនធម្មតាដូចទៅនឹងការទទួលយកអោយចូលរៀនទៅសាកលវិទ្យាល័យក្រៅប្រទេសទេ។ អ្នកក៏ត្រូវធ្វើការរៀបចំហិរញ្ញវត្ថុរបស់អ្នក រកមើលកន្លែងដែលអ្នកនឹងត្រូវស្នាក់នៅ វិធីសាស្ត្រក្នុងការទទួលបានទិដ្ឋាការសិស្សនិស្សិតរបស់អ្នក និងកត្តាជាច្រើនទៀត។


កំពុងជាប់ការលំបាកក្នុងការដោះស្រាយបញ្ហាទាំងអស់នេះមែនទេ? សូមមកចូលរួមកម្មវិធីពិព័រណ៍ការអប់រំមួយរបស់ស្ថាប័នអប់រំ IDPកម្ពុជា  ហើយពួកយើងនឹងដើរជាមួយអ្នកដោះស្រាយបញ្ហាទាំងឡាយជាមួយអ្នក។


ប្រសិនបើអ្នកមិនប្រាកដថាកម្មវិធីពិព័រណ៍ពីការអប់រំគឺជាអ្វីទេនោះ ពួកយើងសូមបញ្ជាក់ថា កម្មវិធីនេះជាមូលដ្ឋាន គឺជាពិព័រណ៍ពីការអប់រំដែលអ្នកអាចទៅធ្វើការស្វែងយល់បន្ថែមអំពីពត៌មានពីការសិក្សានៅបរទេស។ នៅក្នុងការកម្មវិធីរបស់ពួកយើង អ្នកអាចធ្វើការសាកសួរពត៌មានផ្ទាល់ ដែលមានអ្នកតំណាងមកពីសាកលវិទ្យាល័យជាង ៤០ ប្រទេស នៅទូទាំង 5 ប្រទេសធំៗជុំវិញពិភពលោក ហើយលើសពីនោះអ្នកជំនាញប្រឹក្សាទៅសិក្សានៅបរទេសដែលអ្នកអាចស្វែងរកការផ្តល់ដំបូន្មាននៅក្នុងកម្មវិធីបានទៀតផង។


ចំនុចបន្ថែមៈ ប្រសិនបើអ្នកបំណងចង់ដាក់ពាក្យទៅសិក្សានៅបរទេសនៅក្នុងកម្មវិធី ពួកគេនឹងមិនគិតថ្លៃពាក្សដាក់សុំចូលរៀននោះទេ។ ពិតជាឡូយណាស់មែនទេ?
 
 

ហេតុផលទាំង៣ ដែលពួកយើងធ្វើអ្វីដែលពួកយើងកំពុងធ្វើ
អានបន្ថែមដើម្បីស្វែងយល់ពីមូលហេតុដែលស្ថាប័ន IDP រៀបចំកម្មវីធីពិព័រណ៍ពីការអប់រំជាច្រើន និងគុណប្រយោជន៍របស់កម្មវិធីទៅកាន់សិស្ស និស្សិត(រូបអ្នកផ្ទាល់) ដែលមានបំណងទៅសិក្សានៅបរទេស។

1.    ជួយសម្រេចបំណងសិស្ស និស្សិតក្នុងការទៅសិក្សានៅបរទេស
មិនទាន់សម្រេចចិត្តថាតើសាកលវិទ្យាល័យមួយណាដែលអ្នកចង់ទៅសិក្សា ឬ មុខវិជ្ជាមួយណាដែលអ្នកពេញចិត្ត?
នៅកម្មវិធីពិព័រណ៍ការអប់រំរបស់ IDP អ្នកនឹងអាចជួបពិភាក្សាជាមួយអ្នកតំណាងមក ពីសាកលវិទ្យាល័យជាច្រើន និងអាចទទួលបានជម្រើសជាច្រើនមុននឹងធ្វើការសម្រេចចិត្ត។


«ខ្ញុំបានមកចូលរួមកម្មវិធីរបស់IDP ច្រើនដែរ ហើយខ្ញុំក៏បានរៀនច្រើនពីកម្មវីធីទាំងនេះ។ ខ្ញុំគិតថាពត៌មានអាហារូបករណ៍ ដែលផ្តល់ជូនដោយស្ថាប័នអប់រំបរទេសដែលមកចូលរួម គឺជាហេតុផលដែលសិស្ស និស្សិតដទៃទៀតគួរមកចូលរួមជាមួយកម្មវិធីពិព័រណ៍របស់ IDP។ កម្មវិធីនេះផ្ទាល់ពីជាល្អប្រសើរបំផុតសម្រាប់ដើរតួជាជំនួយក្នុងការរៀបចំទៅបន្តការសិក្សា និងត្រៀមខ្លួនរបស់អ្នកក្នុងការចាប់ផ្តើមដំណើរសិក្សានៅបរទេស។»


ជាមួយនឹងការធ្វើបទបង្ហាញពីសាកលវិទ្យាល័យនានា ការផ្តល់ប្រឹក្សាទៅលើអាជីពនានា និងទស្សនាទិដ្ឋភាពផ្ទាល់របស់បរិវេនសាកលវិទ្យាល័យតាមរយៈបច្ចេកវិទ្យា ដែលមាននៅ ក្នុងកម្មវិធីរបស់ IDP ផ្ទាល់ អ្នកនឹងអាចធ្វើការសម្រេចចិត្តជ្រើសរើសសាកលវិទ្យាល័យ
ដែលសាកសមបំផុតសម្រាប់ខ្លួនលោកអ្នក។


ចំណាយពេលរ៉ាប់ម៉ោងនៅមុខកុំព្យូទ័រដើម្បីធ្វើការស្រាវជ្រាវ ឬក៏មកទទួលពត៌មានយ៉ាងឆាប់រហ័សពីកម្មវិធីអប់រំរបស់ស្ថាប័ន IDP? អ្នកអាចធ្វើការជ្រើសរើសដោយខ្លួនឯង!

2.     ធ្វើតេស្តគុណភាពនៃដំណើរការពីការដាក់ពាក្យសុំសិក្សារហូតដល់ការស្វែងរកកន្លែងស្នាក់នៅ
ដាក់ពាក្យទៅសិក្សានៅសាកលវិទ្យាល័យនៅបរទេសអាចជាដំណើរការដែលមានការស្មុគស្មាញ និងមានកន្លែងខ្លះមានភាពស៊ាំញ៉ាំទៀតផង។
អ្នកត្រូវដឹងក្នុងចិត្តថា ការដឹងពីជំហានដែលអ្នកត្រូវធ្វើនីមួយៗអោយមានច្បាស់លាស់ពិត ជាមួយសារៈសំខាន់ណាស់។
អ្នកក៏មិនចាំបាច់ព្រួយបារម្មណ៍ពីពត៌មានលំអិតទៀតផង។


នៅក្នុងកម្មវិធីពិព័រណ៍ពីការអប់រំរបស់យើង ពួកយើងនឹងធ្វើការគូសបង្ហាញពីដំណើរការទាំងមូលសម្រាប់អ្នក និងបង្ហាញអ្នកយ៉ាងច្បាស់ពីអ្វីទៅដែលអ្នកនឹងត្រូវធ្វើនៅជំហានបន្ទាប់។


ប្រសិនបើអ្នកចង់បានគន្លឺះនូវក្នុងការធ្វើអោយពាក្យសុំចូលរៀនរបស់អ្នកមានភាពលេខធ្លោ ឫធ្វើយ៉ាងណាអោយអ្នកមានឱកាសត្រូវបានទទួលចូលសិក្សានៅមហាវិទ្យាល័យដែលអ្នកជ្រើសរើសខ្ពស់ ពួកយើងនឹងមានគន្លឹះ និងយោបល់ជាច្រើនសម្រាប់ផ្តល់អោយអ្នកនៅថ្ងៃនោះ។


 

3.    ជួយសិស្ស និស្សិតអោយយល់ច្បាស់ពីជម្រើសរបស់ពួកគេ
នៅពេលនេះដូចដែលយើងបានដឹងហើយថាការទៅសិក្សានៅបរទេស ត្រូវចំណាយប្រាក់មិនតិចនោះទេ ដែលបូករួមទាំងថ្លៃសិក្សា ថ្លៃសំបុត្រយន្តហោះ និងផ្សេងៗ ជាច្រើនទៀត។


សង្ឃឹមថាអ្នកនឹងទទួលបានអាហារូបករណ៍ ឬ ជំនួយហិរញ្ញវត្ថុផ្សេងៗ ដើម្បីជួយសម្រួលដល់ការចំណាយរបស់អ្នកពេលទៅសិក្សានៅបរទេស?


នៅក្នុងកម្មវិធីពិព័រណ៍ការសិក្សារបស់យើង អ្នកជំនាញក្នុងការប្រឹក្សាយោបល់ទៅសិក្សានៅបរទេសរបស់យើង នឹងរីករាយក្នុងការផ្តល់នូវជម្រើសអាហារូបករណ៍ជាច្រើន ( និងលក្ខខណ្ឌក្នុងការទទួលបានអាហារូបករណ៍នោះ) ជូនទៅកាន់អ្នក។


គោលបំណងរបស់ពួកយើង គឺជួយអ្នកអោយទៅសិក្សាដោយមិនបាច់បារម្មណ៍ពីការចំណាយច្រើនលើសលប់!


«ខ្ញុំបានជួយសិស្ស និស្សិតដែលមានលក្ខណៈសម្បត្តិសិក្សាល្អដើម្បីទៅសិក្សានៅបរទេស ហើយពួកគេក៏បានជម្រុញអោយពួកគេដាក់ពាក្យសុំចូលរៀនច្រើនជាងសាកលវិទ្យាល័យតែមួយ។ ការធ្វើរបៀបនេះ សិស្ស និស្សិតនឹងមិនត្រូវបានខកខានក្នុងការទទួលបាន អាហារូបករណ៍ដែលផ្តល់អោយសាកលវិទ្យាល័យដទៃ។ ខ្ញុំធ្លាប់បានជួយអោយសិស្ស និស្សិតទទួលបានការជំនួយផ្នែកហិរញ្ញវត្ថុជាច្រើនដែលមានចាប់ពី ២០០០ដុល្លារ ដល់ ៥០ ភាគរយនៅតម្លៃសិក្សាសរុប។ សិស្ស និស្សិតនឹងមានឱកាសទទួលបានប្រាក់ជំនួយបន្ថែម បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាឆ្នាំដំបូងរបស់ពួកគេ។ ខ្ញុំធ្លាប់មានសិស្សម្នាក់ដែលទទួលបានអាហារូបករណ៍ពេញ១០០ ភាគរយ ទៅកាន់សាកលវិទ្យាល័យដែលគាត់បានជ្រើសរើស នៅក្នុងឆ្នាំទី២របស់គាត់ដែលសិក្សានៅទីនោះ។»

 

ចូលរួមជាមួយពួកយើងនៅកម្មវិធីពិព័រណ៍ពីការសិក្សា និងអាហារូបករណ៍នៅអូស្រ្តាលីនៅខែកញ្ញា ២០១៩ ខាងមុខនេះ
មានបំណងចង់ចាប់ផ្តើមជំហានទីមួយនៃការបន្តការសិក្សានៅបរទេសមែនទេ?


ពួកយើងពេញចិត្តក្នុងការជួយដល់ដំណើរការរបស់អ្នក និងធ្វើអោយមានភាពងាយស្រួលបំផុត…ដូច្នេះមកចូលរួមជាមួយ កម្មវិធីពិព័រណ៍ការសិក្សា និងអាហារូបករណ៍នៅអូស្រ្តាលី @សណ្ឋាគារសូហ្វីតែលភ្នំពេញ ដែលនឹងធ្វើឡើងនៅខែកញ្ញា ២០១៩។


 ពួកយើងមានជំនាញច្បាស់លាស់ក្នុងការបញ្ជូនសិស្សទៅសិក្សានៅសាកលវីទ្យាល័យនៅបរទេស និងប្រសិនបើអ្នកកំពុងមានបំណងទៅបន្តការសិក្សានៅបរទេស វិធីដែលងាយស្រួលបំផុតសម្រាប៉អ្នកនោះគឺ មកចូលរួមកម្មវិធីពិព័រណ៍របស់ពួកយើង។


ចុះឈ្មោះចូលរួមដោយឥតគិតថ្លៃឥឡូវនេះតាមរយៈ Cambodia.idp.com/siaexpo
 

សូមជ្រើសរើសកំរិតសិក្សា

បញ្ចូលប្រធានបទជ្រើសពីបញ្ជីឬចុចស្វែងរក

  • ចាប់ផ្តើមវាយ, ជ្រើសពីបញ្ជីឬចុចស្វែងរក

  • បញ្ចូលប្រធានបទជ្រើសពីបញ្ជីឬចុចស្វែងរក

សូមវាយនិងជ្រើសរើសស្ថាប័ន

  • វាយបញ្ចូល 3 តួអក្សរនៃឈ្មោះសកលវិទ្យាល័យហើយជ្រើសរើសពីបញ្ជី

  • បញ្ចូលឈ្មោះសកលវិទ្យាល័យ ឈ្មោះសាលារៀនហើយជ្រើសរើសពីបញ្ជី

សូមជ្រើសរើសកំរិតសិក្សា

Got any ideal countries in mind?