text.skipToContent text.skipToNavigation
Language: ភាសា:
Call us: 023 222 325 | WhatsApp: 0776 67122

ហេតុអ្វីត្រូវធ្វើតេស្ត IELTS នៅ IDP?

IDP គឺជាសហកម្មសិទ្ធិករជាទីមោទនៈនៃតេស្ត IELTS និងការផ្តល់ជូនការធ្វើតេស្តតាមរយៈមជ្ឈមណ្ឌលតេស្តផ្លូវការសម្រាប់ការធ្វើតេស្ត IELTS នៅប្រទេសកម្ពុជា ក្នុងក្រុងចំនួនបីនៅព្រះរាជាណាចក្រមួយនេះ។ ខាងក្រោមនេះ គឺជាមូលហេតុចំនួនប្រាំមួយដែលអ្នកគប្បីត្រូវធ្វើតេស្ត IELTS ជាមួយស្ថានប័ន IDP Cambodia៖

ចំណុចវិជ្ជមាននៃបទពិសោធន៍របស់យើង

IDP គឺជាមជ្ឈមណ្ឌលធ្វើតេស្ត IELTS ផ្លូវការតែមួយគត់ នៅក្នុងប្រទេសកម្ពុជា និងបានរៀបចំការធ្វើតេស្តជាច្រើននៅក្នុងព្រះរាជាណាចក្រមួយនេះចាប់តាំងពីឆ្នាំ1992 មក។ នៅឆ្នាំ 2017 មជ្ឈមណ្ឌលធ្វើតេស្តនេះ បានប្រារព្ធខួបលើកទី 25 ឆ្នាំនៃភាពជោគជ័យក្នុងការផ្តល់ជូននូវការធ្វើតេស្តនេះនៅក្នុងប្រទេសកម្ពុជា។  

ប្រភេទតេស្ត ដែលសមស្របសម្រាប់អ្នក

IELTS Cambodia  ផ្តល់ជូននូវតេស្តចំនួនបីប្រភេទ ដែលមានបួនម៉ូឌុល៖ តេស្ត IELTS (ការសិក្សានៅមហាវិទ្យាល័យ និងការបណ្តុះបណ្តាលទូទៅ), តេស្ត IELTS សម្រាប់ UKVI (ការសិក្សានៅមហាវិទ្យាល័យ និងការបណ្តុះបណ្តាលទូទៅ), និង IELTS Life Skills ដូច្នេះទោះអ្នកមានតម្រូវការណាមួយក៏ដោយ យើងមានតេស្តនេះសម្រាប់អ្នក។ 

សូមត្រៀមខ្លួនឲ្យបានល្អជាស្រេច

IELTS Cambodia ផ្តល់ជូននូវការសិក្សាស៊ីជម្រៅ ដែលមានតម្លៃទាប និងការគាំទ្រដោយផ្ទាល់ដោយឥតគិតថ្លៃ និងវគ្គសិក្សាត្រៀមអនឡាញសម្រាប់ការធ្វើតេស្ត IELTS  ដើម្បីជួយដល់អ្នក នៅពេលអ្នកសិក្សាសម្រាប់ការធ្វើតេស្តនេះ។

ការជូនដំណឹងមុនពេលធ្វើតេស្ត

IELTS Cambodia ផ្តល់ជូននូវការជូនដំណឹងតាមសារ SMS ដើម្បីរំឮកអ្នកអំពីព័ត៌មានសំខាន់ៗស្តីពីតេស្តរបស់អ្នក ហើយអ្នកក៏អាចពិនិត្យមើលតាមអនឡាញនូវពេលវេលាសម្រាប់តេស្តនិយាយ ដោយមិនចាំបាច់ទាក់ទង ឬមកកាន់មជ្ឈមណ្ឌលធ្វើតេស្តឡើយ។ 

យើងតែងតែនៅទីនេះដើម្បីជួយដល់អ្នកជានិច្ច

យើងមានមោទនភាពចំពោះខ្លួនឯងក្នុងការផ្តល់ជូនសេវាកម្មដ៏ល្អបំផុតសម្រាប់អតិថិជន ដើម្បីធានាថាបេក្ខជនរបស់យើងទទួលបានបទពិសោធន៍ដ៏ល្អបំផុតពុំធ្លាប់មានពីមុនមក នៅពេលពួកគេធ្វើតេស្ត IELTS របស់ពួកគេជាមួយយើង។ ក្រុមអ្នកជំនាញតេស្ត IELTS ត្រៀមខ្លួនរួចជាស្រេចដើម្បីជួយឆ្លើយសំណួរណាមួយដែលអ្នកមាន។ អ្នកអាចទាក់ទងពួកយើងបានតាមរយៈ Facebook អ៊ីម៉ែល ខ្សែទូរសព្ទផ្ទាល់សម្រាប់តេស្ត IELTS របស់យើង ឬអ្នកអាចមកជួបក្រុមការងាររបស់យើងនៅការិយាល័យចុះឈ្មោះធ្វើតេស្ត IELTS ណាមួយក្នុងចំណោមការិយាល័យចំនួនបួនកន្លែងដែលមានទីតាំងស្ថិតនៅមជ្ឈមណ្ឌលធនធានសម្រាប់ការសិក្សានៅក្រៅប្រទេសរបស់ IDP នៅបរិវេណមជ្ឈមណ្ឌល ACE នៅទីក្រុងភ្នំពេញ។ 

ការទទួលលទ្ធផលរបស់អ្នក

អ្នកអាចពិនិត្យមើលលទ្ធផលតេស្តរបស់អ្នកតាមរយៈគេហទំព័រអនឡាញដែលមានសុវត្ថិភាពក្នុងរយៈពេល 13 ថ្ងៃក្រោយការធ្វើតេស្ត មុនពេលមកទទួលទម្រង់បែបបទរបាយការណ៍តេស្ត (TRF) របស់អ្នក ហើយយើងនឹងផ្ញើសារ SMS ទៅអ្នកដើម្បីប្រាប់អ្នកថា លទ្ធផលតេស្តគឺបានរៀបចំរួចរាល់ហើយ។ 

ប្រសិនបើអ្នកចង់កក់កន្លែងសម្រាប់ធ្វើតេស្ត IELTS នៅកម្ពុជា សូមចុចត្រង់នេះ

 

សូមជ្រើសរើសកម្រិតការសិក្សា

បញ្ចូលប្រធានបទមួយហើយជ្រើសពីបញ្ជី

  • វាយបញ្ចូល 3 តួអក្សរនៃឈ្មោះប្រធានបទហើយជ្រើសពីបញ្ជី

  • បញ្ចូលឈ្មោះវគ្គសិក្សាហើយជ្រើសពីបញ្ជី

សូមវាយនិងជ្រើសរើសស្ថាប័ន

  • វាយបញ្ចូល 3 តួអក្សរនៃឈ្មោះសកលវិទ្យាល័យហើយជ្រើសរើសពីបញ្ជី

  • បញ្ចូលឈ្មោះសកលវិទ្យាល័យ ឈ្មោះសាលារៀនហើយជ្រើសរើសពីបញ្ជី