text.skipToContent text.skipToNavigation
Language: ភាសា:
Call us: 023 222 325 | WhatsApp: 0776 67122

ពិន្ទុ IELTS សម្រាប់ចូលសិក្សានៅសាកលវិទ្យាល័យ នៅកាណាដា


 

ជាមួយនឹងជីវិតវប្បធម៌រស់រវើកនិងសេដ្ឋកិច្ចរីកចម្រើនរបស់ខ្លួន កាណាដាគឺជាប្រទេសដែលមានប្រជាប្រិយភាពបំផុតសម្រាប់សិស្សនិស្សិតអន្តរជាតិ យោងតាមការស្ទង់មតិដោយវិទ្យាស្ថាន ISIS នៅឆ្នាំ ២០១៧  ។
ដើម្បីធានាថាសិស្សទាំងអស់អាចទទួលយកការបង្រៀនភាសាអង់គ្លេសកម្រិតមធ្យម សិស្សនិស្សិតអន្ដរជាតិត្រូវតែបញ្ជាក់ពីសមត្ថភាពជំនាញប្រើប្រាស់ភាសារបស់ពួកគេតាមរយៈការប្រឡង IELTS Academic ដើម្បីចូលរៀននៅសាកលវិទ្យាល័យនៅទីនោះ។


តម្រូវការពិន្ទុមានលក្ខណៈខុសៗគ្នាទៅតាមកម្មវិធីសិក្សារួមមាន វគ្គសិក្សាមូលដ្ឋានគ្រឹះការសិក្សាថ្នាក់បរិញ្ញាបត្រ ឬក្រោយឧត្ដមសិក្សានិងទៅតាមសាកលវិទ្យាល័យ។


នៅក្នុងអត្ថបទនេះយើងនឹងគ្របដណ្តប់លើតម្រូវការ IELTS សម្រាប់ចូលសិក្សានៅសាកលវិទ្យាល័យកាណាដានេះបើយោងតាមចំណាត់ថ្នាក់ Times និង QS ។
 

តម្រូវការ IELTS នៅប្រទេសកាណាដា
ខណៈពេលដែលមិនមានតំរូវការពិន្ទុ IELTS សម្រាប់ធ្វើអន្តោប្រវេសន៍ទៅកាន់ប្រទេសកាណាដា តម្រូវការភាសាដើម្បីចូលសិក្សានៅសាកលវិទ្យាល័យកំពូល ៗ នៅប្រទេសកាណាដាមានភាពតឹងរ៉ឹងទៅលើពិន្ទុរួម និងពិន្ទុតាមផ្នែកនីមួយៗ។


ចំពោះសាកលវិទ្យាល័យល្អ ៗ តម្រូវការពិន្ទុ IELTS ច្រើនតែពិន្ទុរួម ៦.៥ និងយ៉ាងតិច ៦ ក្នុងមួយផ្នែកនីមួយៗ។


នេះជាតម្រូវការពិន្ទុ IELTS អប្បបរមាសម្រាប់កម្មវិធីថ្នាក់បរិញ្ញាប័ត្រ និងក្រោយឧត្តមនៅសាកលវិទ្យាល័យកាណាដាដែលមានចំណាត់ក្នុងសាកលវិទ្យាល័យកំពួលទាំង ២០០ ជុំវិញពិភពលោក។


Times Higher Education World University Rankings ឆ្នាំ ២០១៩
Times Higher Education World Ranking ជារង្វាស់មួយក្នុងចំណោមរង្វាស់ដែលបានបង្កើតឡើងច្រើនក្នុងពិភពលោក។ រង្វាស់នេះវិនិច្ឆ័យសាកលវិទ្យាល័យដោយផ្អែកលើសូចនាករសំខាន់ៗ ចំនួន ៥ គឺការបង្រៀន ការស្រាវជ្រាវ ការចង្អុលបង្ហាញប្រភពដើម ទស្សនវិស័យអន្ដរជាតិ និងចំណូលរបស់ឧស្សាហកម្ម។

ឈ្មោះសាកល

វិទ្យាល័យ 

ចំណាត់

ថ្នាក់ 

ពិន្ទុ IELTS

(ថ្នាក់បរិញ្ញាបត្រសិក្សា) 

ពិន្ទុ IELTS

(ថ្នាក់ក្រោយឧត្តមសិក្សា)

University of Toronto 

21 

6.5 

7.0 

University of British Columbia 

37 

6.5 

6.5 

McGill University 

44 

6.5 

6.5 

McMaster University 

77 

6.5 

6.5 

University of Montreal 

90 

ទាក់ទងទៅកាន់សាកលវិទ្យាល័យ

ទាក់ទងទៅកាន់សាកលវិទ្យាល័យ

University of Alberta 

132 

6.5 

6.5 



Qs World University Rankings ឆ្នាំ ២០១៩
ចំណាត់ថ្នាក់ពិភពលោក Quacquarelli Symonds (QS) គឺជាប្រព័ន្ធរង្វាស់ល្បីមួយក្នុងចំណោមរង្វាស់ទាំងអស់នៅលើពិភពលោក។ ប្រព័ន្ធនេះវាយតម្លៃសាកលវិទ្យាល័យនានាទូទាំងពិភពលោកតាមរយៈស្ថាប័ន និងប្រធានបទ តាមរយៈកម្មវិធីសិក្សា សិស្សនិសិ្សត និយោជក និងសូចនាករអន្តរជាតិ។
 

ឈ្មោះសាកល

វិទ្យាល័យ 

ចំណាត់

ថ្នាក់ 

ពិន្ទុ IELTS

(ថ្នាក់បរិញ្ញាបត្រសិក្សា) 

ពិន្ទុ IELTS

(ថ្នាក់ក្រោយឧត្តមសិក្សា)

University of Toronto 

28 

6.5 

7.0 

McGill University 

33 

6.5 

6.5 

University of British Columbia 

47 

6.5 

6.5 

University of Alberta 

109 

6.5 

6.5 

McMaster University 

146 

6.5 

6.5 

University of Montreal 

14 

Contact institution 

Contact institution 

University of Waterloo 

163 

7.0 

7.0 

 
ជម្រើសមួយទៀត អ្នកអាចបញ្ចូលពិន្ទុ IELTS របស់អ្នកចូលទៅក្នុង Degrees.ca’s IELTS Score Calculator ដែលផ្ដល់ឱ្យអ្នកនូវបញ្ជីនៃសាកលវិទ្យាល័យដែលមានតម្រូវការស្មើពិន្ទុរបស់អ្នក។
 

ប្រសិនបើអ្នកមិនបានបំពេញតាមតំរូវការពិន្ទុ IELTS សម្រាប់សាកលវិទ្យាល័យដែលអ្នកចង់ទៅសិក្សា អ្នកមានជម្រើសមួយចំនួនទៀតដែលអ្នកអាចធ្វើបាន។


ពាក្យស្នើសុំរបស់អ្នកនឹងត្រូវបានវាយតម្លៃដោយឡែក ដែលអនុញ្ញាតឱ្យអ្នកប៉ះប៉ូវពិន្ទុ IELTS ដែលមិនគ្រប់តាមតម្រូវការរបស់អ្នក ជាមួយនឹងសមិទ្ធផលផ្នែកសិក្សានិងវិជ្ជាជីវៈផ្សេងៗទៀតដែលអ្នកមាន។


 បើមិនដូច្នោះទេ អ្នកអាចប្រឡងម្តងទៀត ដោយផ្តោតតែទៅលើផ្នែកដែលខ្សោយ និងដាក់ពិន្ទុថ្មីនោះទៅសាកលវិទ្យាល័យ។


ខណៈពេលដែល IELTS គឺជាតេស្តភាសាអង់គ្លេសដែលពេញនិយមសម្រាប់សាកលវិទ្យាល័យកាណាដា ក៏មានតេស្តជាច្រើនទៀតដែលអ្នកអាចធ្វើ ដើម្បីបំពេញតម្រូវការភាសាដែលត្រូវបានទទួលស្គាល់ដោយសាកលវិទ្យាល័យមួយចំនួននៅទីនោះ។

 

English Language Test Equivalency Table 

IELTS 

5.0 

5.5 

6.0 

6.5 

7.0 

7.5 

A Level English 

D 

D 

C 

C 

B 

B 

GCSE English 

D 

D 

C 

C 

B 

B 

 IB** 

grade 3 in A or B HL or SL  

grade 4 in A or B HL or SL  

IB B SL grade 6 

IB B HL -grade 4 

IB A1/A2 HL/ SL grade 4 

IB B SL grade 6 

IB B HL -grade 5 

IB A1/A2 HL/ SL- grade 5 

IB B SL grade 7 

IB B HL -grade 5 

IB A1/A2 HL/ SL grade 5 

IB B HL -grade 6 

IB A1/A2 HL/ SL grade 6 

TOEFL ibt 

60(10, 10, 13, 16) 

70(13, 13, 13, 16) 

80(17, 18, 17, 20) 

90(17, 18, 17, 20) 

100(20, 20, 20, 20) 

110(22, 22, 22, 22 


តេស្តទាំងនោះរួមមាន TOEFL MELAB និង PTE Academic។ អ្នកអាចស្វែងរកតម្រូវការពិន្ទុទាំងនេះ នៅលើគេហទំព័ររបស់សាកលវិទ្យាល័យ ដោយអាចមានកម្រិតតម្រូវការខុសគ្នាអាស្រ័យលើប្រធានបទនិងកម្មវិធីដែលអ្នកបានជ្រើសរើស។

ត្រៀមខ្លួនរួចរាល់ដើម្បីធ្វើតេស្ត IELTS?
មានពិន្ទុ IELTS ខ្ពស់ដើម្បីបង្ហាញពីសមត្ថភាពក្នុងការប្រើប្រាស់ភាសាអង់គ្លេសរបស់អ្នក និងបើកទំព័រជីវិតថ្មីទៅកាន់សាកលវិទ្យាល័យក្នុងក្តីស្រមៃរបស់អ្នក!


នៅ IDP យើងប្តេជ្ញាជួយសិស្សនិស្សិតឱ្យចូលរៀននៅសាកលវិទ្យាល័យជាជម្រើសរបស់ពួកគេ ហើយផ្នែកមួយនៃដំណើរការនេះគឺជាការរៀបចំធ្វើតេស្ត IELTS ។


កំពុងរកមើលកន្លែងធ្វើតេស្ត IELTS? IDP គឺជាសហម្ចាស់នៃ IELTS ហើយរាល់មជ្ឈមណ្ឌលប្រឡងតេស្តរបស់យើងគឺត្រូវបានអនុម័តដោយ UKVI ។


ចុះឈ្មោះនៅ IDP នៅថ្ងៃនេះ សម្រាប់ការធ្វើតេស្តIELTS ដោយសរសេរ រឺកុំព្យូទ័រ!

សូមជ្រើសរើសកំរិតសិក្សា

បញ្ចូលប្រធានបទជ្រើសពីបញ្ជីឬចុចស្វែងរក

  • ចាប់ផ្តើមវាយ, ជ្រើសពីបញ្ជីឬចុចស្វែងរក

  • បញ្ចូលប្រធានបទជ្រើសពីបញ្ជីឬចុចស្វែងរក

សូមវាយនិងជ្រើសរើសស្ថាប័ន

  • វាយបញ្ចូល 3 តួអក្សរនៃឈ្មោះសកលវិទ្យាល័យហើយជ្រើសរើសពីបញ្ជី

  • បញ្ចូលឈ្មោះសកលវិទ្យាល័យ ឈ្មោះសាលារៀនហើយជ្រើសរើសពីបញ្ជី