ពិភាក្សាជាមួយពួកយើង arrow

hipchat ហៅទៅកាន់
text.skipToContent text.skipToNavigation

បណ្តាញផ្ទះសំណាក់គ្រួសារក្នុងតំបន់អូស្ត្រាលី (Australian Homestay Network)

ប្រសិនបើអ្នកកំពុងស្វែងរកកន្លែងស្នាក់នៅប្រកបដោយសុវត្ថិភាព និងតម្លៃសមរម្យនៅក្នុងប្រទេសអូស្ត្រាលីដែលមាន ផាសុកភាពដូចនៅផ្ទះ - បណ្តាញផ្ទះសំណាក់គ្រួសារក្នុងតំបន់អូស្ត្រាលី (AHN) មានគ្រប់អ្វីៗដែលអ្នកត្រូវការ។

AHN គឺជាក្រុមហ៊ុនផ្ទះសំណាក់គ្រួសារក្នុងតំបន់ដ៏ធំបំផុត ហើយមានបទពិសោធន៍ច្រើនបំផុតរបស់ប្រទេសអូស្ត្រាលី។ ចាប់តាំងពីឆ្នាំ 2008 មក យើងបានដាក់សិស្សអន្តរជាតិជាង 63,000 នាក់មកពី 183 ប្រទេស នៅតាមផ្ទះសំណាក់ គ្រួសារក្នុងតំបន់ប្រកបដោយសុវត្ថិភាព ទទួលស្វាគមន៍ និងមានន័យខ្លឹមសារខាងវប្បធម៌។

AHN ប្រតិបត្តិការនៅក្នុងតំបន់សំខាន់ៗទាំងអស់នៃប្រទេសអូស្ត្រាលី ជាមួយនឹងបុគ្គលិកដែលបានប្តូរផ្តាច់គាំទ្រសិស្ស 24 ម៉ោងក្នុងមួយថ្ងៃ 7 ថ្ងៃក្នុងមួយសប្តាហ៍។

ផ្ទះសំណាក់គ្រួសារក្នុងតំបន់ = គ្រួសារអូស្ត្រាលីរបស់អ្នក

AHN Homestay គឺជាវិធីដ៏ល្អមួយដើម្បីចាប់ផ្តើមជីវិតថ្មីរបស់អ្នកនៅក្នុងប្រទេសអូស្ត្រាលី។ វាជាឱកាសដ៏ល្អក្នុងការ រស់នៅជាមួយគ្រួសារក្នុងតំបន់ ទទួលបទពិសោធន៍ខាងវប្បធម៌ និងស្គាល់ទីក្រុងដែលអ្នកនឹងរស់នៅ។ 

សុវត្ថិភាព និងម្ចាស់ផ្ទះដែលទទួលស្វាគមន៍

ម្ចាស់ផ្ទះរបស់យើងផ្តល់ជូនច្រើនជាងបន្ទប់សម្រាប់ជួល។ ពួកគេផ្តល់ជូនប្រព័ន្ធគាំទ្រ និងការចាប់អារម្មណ៍យ៉ាងយកចិត្តទុកដាក់ក្នុងការស្វាគមន៍សិស្សមកកាន់ប្រទេសអូស្ត្រាលី។ ម្ចាស់ផ្ទះទាំងអស់ឆ្លងកាត់ការបណ្តុះបណ្តាល ការត្រួតពិនិត្យប្រវត្តិរូប ការសម្ភាសន៍ក្នុងផ្ទះ និងការត្រួតពិនិត្យផ្ទះ ដើម្បីជាផ្នែកនៃសហគមន៍ AHN។

ម្ចាស់ផ្ទះសំណាក់គ្រួសារក្នុងតំបន់របស់អ្នក នឹងផ្តល់ជូនអ្នកនូវការណែនាំតំរង់ទិស បង្រៀនអ្នកពីទំនៀមទម្លាប់ក្នុង តំបន់ ជួយឱ្យភាសាអង់គ្លេសរបស់អ្នកបានប្រសើរឡើង និងលើកទឹកចិត្តអ្នកឱ្យចូលរួមក្នុងសកម្មភាពនានា។

មានតម្លៃសមនឹងទឹកប្រាក់

ផ្ទះសំណាក់គ្រួសារក្នុងតំបន់របស់អ្នក គឺជាមធ្យោបាយដ៏ល្អមួយដើម្បីឱ្យអ្នកមានទំនុកចិត្ត នៅពេលអ្នកចាប់ផ្តើមការ សិក្សារបស់អ្នក និងកសាងទំនុកចិត្តដើម្បីផ្លាស់ទីទៅកន្លែងស្នាក់នៅឯករាជ្យ ឬចែករំលែកលំនៅដ្ឋាននៅពេលដែល អ្នកបានតាំងទីលំនៅរួចរាល់។

AHN មានកញ្ចប់អាហារជាច្រើនប្រភេទដើម្បីបំពេញតម្រូវការ និងថវិកាផ្សេងៗគ្នា។ ទីស្នាក់អាស្រ័យ អ៊ិនធឺណិត និងសេវាកម្មមានប្រយោជន៍នានាត្រូវបានរួមបញ្ចូលក្នុងតម្លៃសរុប ដែលជួយសន្សំសំចៃអ្នកពីការចំណាយបន្ថែម។

យើងក៏ផ្តល់ជូនរយៈពេលស្នាក់នៅដែលអាចបត់បែនបានផងដែរ (យ៉ាងតិច 4 សប្តាហ៍) ជាមួយនឹងជម្រើស ក្នុងការបន្ត - មិនតម្រូវឱ្យមានកិច្ចសន្យារយៈពេលវែង ប្រាក់កក់ធានា ឬការជួលរយៈពេលវែង។

សូមមើលពីអ្វីដែលសិស្សកំពុងនិយាយអំពី AHN Homestay 

សូមជ្រើសរើសកំរិតសិក្សា

បញ្ចូលប្រធានបទជ្រើសពីបញ្ជីឬចុចស្វែងរក

  • ចាប់ផ្តើមវាយ, ជ្រើសពីបញ្ជីឬចុចស្វែងរក

  • បញ្ចូលប្រធានបទជ្រើសពីបញ្ជីឬចុចស្វែងរក

សូមវាយនិងជ្រើសរើសស្ថាប័ន

  • វាយបញ្ចូល 3 តួអក្សរនៃឈ្មោះសកលវិទ្យាល័យហើយជ្រើសរើសពីបញ្ជី

  • បញ្ចូលឈ្មោះសកលវិទ្យាល័យ ឈ្មោះសាលារៀនហើយជ្រើសរើសពីបញ្ជី

សូមជ្រើសរើសកំរិតសិក្សា

Got any ideal countries in mind?