ពិភាក្សាជាមួយពួកយើង arrow

hipchat ហៅទៅកាន់
text.skipToContent text.skipToNavigation

សង្គមនៃបណ្តាញផ្ទះស្នាក់កាណាដា 

 អស់រយៈពេលជាង 25 ឆ្នាំមកហើយដែលបណ្តាញផ្ទះស្នាក់កាណាដា (CHN) បានផ្តល់បទពិសោធន៏ដ៏ល្អបំផុតក្នុងការស្នាក់នៅតាមផ្ទះនានាសម្រាប់និស្សិតអន្តរជាតិ និងក្រុមគ្រួសារម្ចាស់ផ្ទះកាណាដា។ តើយើងធ្វើវាដោយរបៀបណា? យើងបានបង្កើតកម្មវិធី និងជំនួយ ដែលយើងចង់បានសម្រាប់មនុស្សជាទីស្រឡាញ់របស់យើង។


ជំនួយក្នុងបណ្តាញផ្ទះស្នាក់កាណាដា​​ (CHN)
 CHN
គឺជាអ្នកផ្តល់សេវាកម្មស្នាក់នៅតាមផ្ទះដំបូងបង្អស់របស់កាណាដា ដែលបានបម្រើការដល់និស្សិតជាង 75,000 នាក់នៅទូទាំងប្រទេសកាណាដា។ ក្រុមគ្រួសារម្ចាស់ផ្ទះរបស់យើងទាំងអស់ត្រូវបានត្រួតពិនិត្យយ៉ាងម៉ត់ចត់ជាមួយនឹងការចុះធ្វើអធិការកិច្ចតាមផ្ទះ ក៏ដូចជាការត្រួតពិនិត្យប្រវត្តិសាវតាផងដែរ។ ការផ្គូផ្គងដោយប្រុងប្រយ័ត្នរបស់យើងធានាបានថា អ្នកនឹងជួបគ្រួសារដ៏ល្អដែលត្រូវនឹងចំណាប់អារម្មណ៍របស់អ្នក។

តើអ្នកមានសំណួរទេ? ប្រព័ន្ធជំនួយររបស់យើងជាប្រព័ន្ធ​ថ្មីបំផុត។ អ្នកអាចទាក់ទងអ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងរបស់យើងបានតាមរៈ កម្មវិធីជជែក សារអក្សរ អ៊ីមែល ទូរសព្ទ ឬដោយផ្ទាល់តាមតម្រូវការ។ យើងផ្តល់ជំនួយ និងការប្រឹក្សាបន្ទាន់ជាមួយអ្នកជំនាញសុខភាពផ្លូវចិត្ត 24/7

 

ផ្ទះនៅឯនាយសមុទ្ររបស់អ្នក
 
ផ្ទះស្នាក់គឺជាការចាប់ផ្តើមដ៏ល្អឥតខ្ចោះ សម្រាប់បទពិសោធន៍របស់អ្នកនៅកាណាដា។ ក្រុមគ្រួសារម្ចាស់ផ្ទះរបស់អ្នក នឹងទទួលស្វាមគមន៍អ្នកយ៉ាងកក់ក្តៅ និងជួយណែនាំអ្នកអំពីមូលដ្ឋាននៃគម្រោងធ្វើដំណើរ​ និង ការបង្កើតគណនី ណែនាំឱ្យស្គាល់ពីទីក្រុងដែលអ្នកស្នាក់នៅ និងព័ត៌មានជំនួយផ្សេងទៀត ក៏ដូចជាជួយអ្នកឱ្យទម្លាប់ក្នុងការរស់ក្នុងសហគមន៍ថ្មីរបស់អ្នកនៅក្នុងប្រទេសកាណាដាផងដែរ។ ម្ចាស់ផ្ទះរបស់អ្នក គឺជាទំនាក់ទំនងសង្គមដំបូងរបស់អ្នក ហើយពួកគេអាចជួយអ្នកក្នុងការអនុវត្តភាសាអង់គ្លេស ក៏ដូចជារៀនអំពីទំនៀមទម្លាប់ក្នុងតំបន់បានយ៉ាងឆាប់រហ័ស។

 

បណ្តាញផ្ទះស្នាក់កាណាដា (CHN) ផ្តល់ជូននូវផែនការអាហារជាច្រើន និងព័ត៌មានលម្អិតនៃការផ្គូផ្គងផ្សេងៗទៀតដើម្បីធានាថាកន្លែងស្នាក់នៅតាមផ្ទះសមតាមតម្រូវការ និងថវិការបស់អ្នក។ កន្លែងរបស់យើងរួមមាន៖

 

·         តំបន់សិក្សាដែលអាចផ្លាស់ប្តូរបាន កន្លែងការងាររយៈពេលខ្លី និងរយៈពេលវែង

·         ការផ្គូផ្គង​ម្ចាស់ផ្ទះនឹង​និស្សិតជាលក្ខណៈផ្ទាល់ខ្លួន ផ្អែកលើចំណង់ចំណូលចិត្តរបស់អ្នក

·         បន្ទប់ឯកជនមួយដែលមានកន្លែងស្ងប់ស្ងាត់សម្រាប់សិក្សា

·         គ្រួសារកាណាដាដែលយកចិត្តទុកដាក់ចាប់អារម្មណ៍ជួយអ្នកឱ្យជោគជ័យ

·         ជំនួយ​ដល់និស្សិត និងម្ចាស់ផ្ទះគ្មានដែនកំណត់

·         ជម្រើសនៃសេវាកម្មទទួលពីប្រលានយន្តហោះទៅផ្ទះ និង​ ពីផ្ទះត្រលប់ទៅប្រលានយន្តហោះវិញ

·         ការថែទាំជាជម្រើស សម្រាប់និស្សិតមិនទាន់គ្រប់អាយុ

·         ជំនួយជាជម្រើសជាមួយនឹងការទទួលបានការធានារ៉ាប់រងសុខភាព

·         ជំនួយជាជម្រើស ក្នុង​ការទទួលបានលេខទូរសព្ទចល័ត និងស៊ីមកាតកាណាដា

·         ជម្រើសនៃការបង់ប្រាក់ដែលមានភាពបត់បែន

 

យើងសូមអញ្ជើញអ្នកឱ្យក្លាយជាផ្នែកមួយនៃគ្រួសារនៃបណ្តាញផ្ទះស្នាក់កាណាដា (CHN)!

សូមជ្រើសរើសកំរិតសិក្សា

បញ្ចូលប្រធានបទជ្រើសពីបញ្ជីឬចុចស្វែងរក

  • ចាប់ផ្តើមវាយ, ជ្រើសពីបញ្ជីឬចុចស្វែងរក

  • បញ្ចូលប្រធានបទជ្រើសពីបញ្ជីឬចុចស្វែងរក

សូមវាយនិងជ្រើសរើសស្ថាប័ន

  • វាយបញ្ចូល 3 តួអក្សរនៃឈ្មោះសកលវិទ្យាល័យហើយជ្រើសរើសពីបញ្ជី

  • បញ្ចូលឈ្មោះសកលវិទ្យាល័យ ឈ្មោះសាលារៀនហើយជ្រើសរើសពីបញ្ជី

សូមជ្រើសរើសកំរិតសិក្សា

Got any ideal countries in mind?