-
More

ប្រើប្រាស់សេវាកម្ម Cohort Go ជាមួយស្ថាប័ន IDP
សេវាកម្ម Cohort Go គឺជាវិធីសាស្រ្តក្នុងការទូទាត់ប្រាក់ដែលមានលក្ខណៈជាសកល ដែលផ្តល់ជូននៅតម្លាភាព ភាពឆ្លាយវ័យ និងភាពងាយស្រួលសម្រាប់អោយអ្នកទូទាត់ថ្លៃសិក្សាអន្តរជាតិរបស់អ្នក។
សិស្ស និស្សិតអាចធ្វើការសន្សំប្រាក់ពីថ្លៃសិក្សាទាំងមូល ថ្លៃស្នាក់នៅនានា និងថ្លៃសេវាអប់រំដទៃទៀតដោយធ្វើការទូទាត់ប្រាក់ជាមួយរូបិយប័ណ្ឌក្នុងស្រុកជាមួយប្រព័ន្ធបង់ប្រាក់របស់ស្ថាប័ន IDP ផ្ទាល់ជាមួយនឹងអត្រាការប្រាក់ដែលមានភាពប្រកួតប្រជែង និងមិនមានការយកថ្លៃសេវាបន្ថែមខាងក្រៅនោះទេ។
តើសេវានេះដំណើរការបែបណាទៅ
ដោយមានការសហការគ្នារវាងដៃគូរដែលគួរអោយជឿទុកចិត្តជាលក្ខណៈអន្តរជាតិ លោកអ្នកអាចធ្វើការទូទាត់ជាលក្ខណៈអន្តរជាតិជាមួយនឹងរូបិយប័ណ្ឌក្នុងស្រុក ហើយពួកយើងនឹងធ្វើការនាំរូបិយប័ណ្ឌនេះទៅកាន់ទូទាំងពិភពលោក។
ជំហានទី1៖ សូមបញ្ចូលព័ត៌មានបង់ប្រាក់របស់អ្នកនៅក្នុងប្រព័ន្ធបង់ប្រាក់របស់ស្ថាប័ន IDP ឬពិភាក្សាជាមួយអ្នកជំនាញប្រឹក្សាពីការសិក្សានៅបរទេសរបស់ស្ថាប័ន IDP
ជំហានទី2៖ ពួកយើងនឹងធ្វើការផ្តល់យោបល់ទៅលើស្ថាប័នដែលអ្នកគួរដាក់ប្រាក់ចូលទៅតាមវិធីសាស្រ្តក្នុងការទូទាត់ប្រាក់់ដែលអ្នកបានជ្រើសរើស
ជំហានទី3៖ នៅពេលក្រុមការងារទទួលបានប្រាក់របស់អ្នក ពួកយើងនឹងធ្វ់ើប្រតិបត្តិការជាមួយនឹងអ្នកផ្គត់ផ្គង់របស់អ្នក
ជំហានទី4៖ តាមដានដំណើរការនៃការទូទាត់ប្រាក់ជាមួយនឹងព័ត៌មានផ្ទាល់ និងទាន់ពេលវេលា។
ហេតុអ្វីត្រូវជ្រើសរើសសេវាកម្ម Cohort Go?
គ្រប់ការទូទាត់ជាមួយសេវាកម្ម Cohort Go គឺផ្តល់ជូនជាមួយអត្រាការប្រាក់ដែលគួរជាទីពេញចិត្ត និងមិនមានថ្លៃសេវាបន្ថែមយ៉ាងពិតប្រាកដ។
- ទទួលបានអត្រាការប្រាក់ចុងក្រោយបំផុតដែលល្អសម្រាប់អ្នក
- ទូទាត់ជាមួយវិក័យប័ត្រអប់រំជាលក្ខណៈអន្តរជាតិ
- គ្រាន់តែតម្រូវអោយអ្នកដាក់លុយក្នុងស្រុកយ៉ាងសាមញ្ញ ហើយគ្រប់ជំហានបន្ទាប់ជាការងាររបស់ពួកយើង
- ធានាការទូទាត់ជាមួយអ្នកផ្គត់ផ្គង់ត្រឹមតែ 3 ទៅ 5 ថ្ងៃរួចរាល់ជាស្រេច
- ធានាអត្រាការប្រាក់រហូតទៅដល់ 72 ម៉ោង
- មិនមានគិតសេវាបន្ថែម
- តាមដានដំណើរការនៃការទូទាត់យ៉ាងច្បាស់លាស់ និងជាក់ស្តែង
- ទទួលបានការទុកចិត្ត និងស្របជាមួយ Australian Financial Service License
- ក្រុមការងារដែលមានភាពលេចធ្លោចាំឆ្លើយតបនៅសំនួរដែលអ្នកមាន។
ពួកយើងទទួលបានទំនុកចិត្តខ្ពស់
ទទួលបានការធានាសុវត្ថិភាព គឺផ្តល់អោយមនុស្សគ្រប់រូបនៅសិទ្ធិសេរីភាពក្នុងការរៀនសូត្រ និងបន្តដំណើរទៅមុខយ៉ាងងាយស្រួល ដោយជឿទុកចិត្តថាព័ត៌មានផ្ទាល់ខ្លួន និងហិរញ្ញវត្ថុរបស់ពួកគេគឺមានសុវត្ថិភាព។ ពួកយើងហៅវាថាជាសុខសុវត្ថិភាពផ្លូវចិត្ត។
ដំណោះស្រាយរបស់យើងគឺមានសុវត្ថិភាព រឹងម៉ាំ និងបង្កើតឡើងមកសម្រាប់សិស្ស និស្សិតផ្ទាល់តែម្តង។
ជាមួយសេវាកម្ម Cohort Go ពួកយើងប្រើប្រាស់បច្ចេកវិទ្យាដែលមានសុវត្ថិភាពបំផុតដើម្បីធានាថារាល់ព័ត៌មានផ្ទាល់ខ្លួន និងហិរញ្ញវត្ថុរបស់អ្នកមិនត្រូវបានបែកធ្លាយ។ ប្រព័ន្ធដំណើរការ និងបណ្តាញរបស់ពួកយើងមានភាពរឹងម៉ាំ ត្រូវបានរៀបចំឡើងដោយក្រុមវិស្វករដែលមានគំនិតច្នៃប្រឌិតខ្ពស់ ដើម្បីធានាជូននូវឃ្លាំងស្តុកព័ត៌៌មានដែលសុវត្ថិភាពបំផុត។
ពួកយើងក៏ទទួលបានបញ្ញាប័ត្រពី Australian Financial Services និងធានានូវសុវត្ថិភាពនៃប្រាក់ដែលអ្នកនឹងធ្វើប្រតិបត្តិការជាមួយពួកយើង ដូច្នេះអ្នកអាចជឿទុកចិត្តមកលើសេវាកម្ម Cohort Go តែម្តង។
ពួកយើងក៏ទទួលបានការជឿទុកចិត្តពីសំណាក់សិស្ស និស្សិតជាង 100000 នាក់ពីជាង 180 ប្រទេស។ សេវាកម្ម Cohort Go គឺជាប្រព័ន្ធទូទាត់ប្រាក់ដែលមានសុវត្ថិភាព គួរជាទីទុកចិត្ត និងមានភាពឆ្លាតវៃសម្រាប់ការទូទាត់ជាទ្រង់ទ្រាយអន្តរជាតិទាំងឡាយ។
ត្រៀមខ្លួនសម្រាប់ចេញដំណើរ
ចាប់ផ្តើមបទពិសោធន៍សិក្សានៅបរទេសជាមួយទំនុកចិត្ត និងបង់ថ្លៃសាលាជាមួយសេវាកម្មដែលមានភាពឆ្លាតវៃឥឡូវនេះ គឺសេវាកម្ម Cohort Go។
បង់ថ្លៃសិក្សារបស់អ្នកតាមវិធីដ៏ឆ្លាតវ័យ
សេវាកម្ម Cohort Go គឺជាវិធីក្នុងការទូទាត់ប្រាក់ដែលមានទ្រង់ទ្រាយជាអន្តរជាតិ មានភាពវ័យឆ្លាត និងងាយស្រួលក្នុងការអោយអ្នកទូទាត់ថ្លៃសិក្សាជាលក្ខណៈអន្តរជាតិរបស់អ្នក។
ទូទាត់ថ្លៃសិក្សា ថ្លៃចំណាយស្នាក់នៅផ្សេងៗ និងការចំណាយទៅលើ់ការអប់រំផ្សេងៗជាមួយនឹងរូបិយប័ណ្ឌក្នុងស្រុកជាមួយនឹងអត្រាប្តូរប្រាក់ដែលមានភាពប្រកួតប្រជែង និងមិនមានការយកប្រាក់បន្ថែមទៅលើថ្លៃសេវាកម្មទេ។
ចាប់ផ្តើមបទពិសោធន៍សិក្សារបស់អ្នកយ៉ាងងាយស្រួលបំផុតជាមួយៈ
- ការផ្តល់ជូនអត្រាប្តូរប្រាក់សម្រាប់រូបិយប័ណ្ឌក្នុងស្រុករបស់អ្នក
- អត្រាប្តូរប្រាក់ដែលមានភាពប្រកួតប្រជែង ជួយសន្សំសំចៃថវិការបស់អ្នក
- មិនមានការយកថ្លៃសេវាកម្មពីយើងជាដាច់ខាត
- តាមដានដំណើរការនៃការបង់ប្រាក់យ៉ាងជាក់ស្តែង និងទាន់ពេល
- ក្រុមការងារដែលមានបទពិសោធន៍យូរឆ្នាំសម្រាប់ជួយអ្នកគ្រប់ពេលវេលា។
តោះចាប់ផ្តើម
ចូលទៅកាន់គណនីដោយធ្វើការចុចមួយ
មើលបញ្ជីសម្រាំងរបស់អ្នក ឬបិទប្រអប់នេះដើម្បីបន្តការស្រាវជ្រាវ