ពិភាក្សាជាមួយពួកយើង arrow

hipchat Call
text.skipToContent text.skipToNavigation

សំនួរដែលតែងតែសួរសម្រាប់សេវាកម្មCohort Go របស់ស្ថាប័ន IDP

តើសេវាកម្មប្រភេទណាខ្លះដែលអាចធ្វើការបង់ប្រាក់បានតាមរយៈការប្រើប្រាស់ សេវាកម្ម Cohort Go?

Cohort Go គឺជាសេវាកម្មដែលមានអាជ្ញាប័ណ្ណ ក្នុងការបង់ថ្លៃសិក្សារបស់ស្ថាប័នអប់រំអន្តរជាតិ និង ជាអ្នកផ្តល់សេវាកម្ម រួមបញ្ចូលដូចជា៖

  • ស្ថាប័នអប់រំ
  • ជាអ្នកផ្តល់សេវាកម្មធានារ៉ាប់រង
  • ជាអ្នកផ្តល់សេវាកម្មកន្លែងស្នាក់នៅ
  • ជាអ្នកផ្តល់សេវាកម្មការអប់រំអន្តរជាតិផ្សេងទៀត (ដូចជា ផ្ទះស្នាក់នៅ, ភាពជាអាណាព្យាបាល)
  • ផ្ទេរប្រាក់ទៅកាន់គណនីធនាគារផ្ទាល់ខ្លួនរបស់សិស្សសម្រាប់ការចំណាយលើការរស់នៅ (លើកលែងតែប្រទេសវៀតណាម និង ប្រទេសចិនដែលត្រូវបានកម្រិតដោយរដ្ឋាភិបាលរបស់ ប្រទេសខ្លួន)។

ពួកយើងបានសម្របសម្រួលការទូទាត់ជាអន្តរជាតិដល់ ម្ចាស់ស្ថាប័នអប់រំ និងអ្នកផ្តល់សេវាដ៏ទៃទៀងជាង 3,000 នាក់ នៅទូទាំងពិភពលោក។

ពួកយើងកាន់អាជ្ញាប័ណ្ណសេវាកម្មហិរញ្ញវត្ថុអូស្ត្រាលី  Australian Financial Services Licence  ដែលមានលេខ (455592) ហើយត្រូវបានចុះឈ្មោះជាមួយមជ្ឈមណ្ឌលរាយការណ៍ និង វិភាគលើប្រតិបត្តិការអូស្ត្រាលី Australian Transaction Reporting and Analysis Centre (AUSTRAC), ដែលជាភ្នាក់ងារស៊ើបការណ៍ផ្នែកហិរញ្ញវត្ថុ និងបទប្បញ្ញត្តិរបស់ប្រទេសអូស្ត្រាលី។

សេវាកម្ម Cohort Go​ ធ្វើការផ្ទេរប្រាក់នៅជុំវិញពិភពលោកដោយរបៀបណា? 

ពួកយើងរក្សាទុកគណនីធនាគារក្នុងស្រុក ឬ ប្រភពនៃស្ថាប័នប្រមូលប្រាក់ភាគច្រើននៅស្ទើរតែគ្រប់ប្រទេសទាំងអស់។  តាមរយៈបណ្តាញដៃគូរធនាគារជាសកលនេះ, ពួកយើងអាចធ្វើចលនាបង្វិលប្រាក់ប្រកបដោយប្រសិទ្ធភាពនៅជុំវិញពិភពលោក។ 

នៅពេលដែលពួកយើងទទួលបានប្រាក់ពីប្រទេសកំណើតរបស់លោកអ្នក, ពួកយើងនឹងផ្ទេររូបិយប័ណ្ណក្នុងស្រុក ទៅកាន់អ្នកទទួលម្នាក់ៗ, ដូចជាសាកលវិទ្យាល័យ ឬអ្នកផ្តល់កន្លែងស្នាក់នៅរបស់អ្នក, ឬក្នុងករណីចំណាយលើការរស់នៅ (ប្រសិនជាមាន), ឫធ្វើការផ្ទេរដោយផ្ទាល់ទៅក្នុងគណនីធនាគារនៅ​ក្រៅស្រុករបស់លោកអ្នក។ 

តើត្រូវចំណាយរយៈពេលប៉ុន្មានដើម្បីឱ្យការទូទាត់របស់ខ្ញុំត្រូវបានបញ្ចប់? 

នៅពេលដែលពួកយើងទទួលបានការផ្ទេរប្រាក់ពីធានាគារក្នុងស្រុករបស់លោកអ្នក, ពួកយើងនឹងធ្វើការផ្ទេរប្រាក់របស់លោកអ្នកក្នុងរយៈពេល ១ - ២ ថ្ងៃនៃថ្ងៃធ្វើការ។ 

នៅពេលដែលការផ្ទេរប្រាក់ជូនលោកអ្នកបានបញ្ចប់, ស្ថាប័នអប់រំ ឬអ្នកផ្តល់សេវាកម្មរបស់លោកអ្នក អាចរំពឹងថានឹងឃើញមានមូលនិធិចូលទៅគណនីធានាគារក្នុងរយៈពេល ១-៣ ថ្ងៃនៃថ្ងៃធ្វើការ, ដោយអាស្រ័យលើដំណើរការនៃគណនីធានាគាររបស់ពួកគេ។ 

តាមរយៈដំណើរការនៃការផ្ទេរប្រាក់,  លោកអ្នកនឹងទទួលបានការជូនដំណឹងជាក់ស្តែង ក្នុងការតាមដានពេលវេលាពិតប្រាកដនៃការបង្វិលសាច់ប្រាក់តាមរយៈអ៊ីមែល, ដែលការជូនដំណឹងមួយ មានការណែនាំអំពីការទូទាត់របស់អ្នកបន្ទាប់ពីអ្នកបានបង្កើតការទូទាត់របស់លោកអ្នក, ហើយការជូនដំណឹងមួយទៀត នៅពេលដែលយើងបានទទួលការទូទាត់របស់លោកអ្នក, ហើយការជូនដំណឹងជាចុងក្រោយគឺនៅពេលដែលពួកយើងបានប្រគល់ប្រាក់របស់លោកអ្នក។ 

លោកអ្នកក៏អាចពិនិត្យមើលស្ថានភាពនៃការផ្ទេរប្រាក់របស់លោកអ្នកគ្រប់ពេលតាមរយៈតំណភ្ជាប់របស់លោកអ្នក ឬតាមរយៈ idp.cohortgo.app/en/verification 

តើខ្ញុំអាចផ្ទេរប្រាក់សម្រាប់គោលបំណងចំណាយទៅលើការរស់នៅបានទេ? 

ដើម្បីអាចទូទាត់ថ្លៃចំណាយសម្រាប់ចំណាយលើការរស់នៅ, សិស្សនិស្សិតត្រូវធ្វើការបង់ថ្លៃសិក្សាជាមួយ សេវាកម្ម Cohort Go ក្នុងរយៈពេល ៩ ខែចុងក្រោយ។ មូលនិធិចាំបាច់ត្រូវតែផ្ញើទៅកាន់គណនីធនាគារផ្ទាល់ខ្លួនរបស់សិស្សនិស្សិតនៅក្នុងប្រទេសអូស្ត្រាលី។ 

ការទូទាត់ថ្លៃចំណាយសម្រាប់ការរស់នៅ គឺមិនអាចដំណើរការ ពីប្រទេសកំណើតទាំងអស់បានទេ ដោយសារតែការរឹតត្បិតរបស់រដ្ឋាភិបាលក្នុងតំបន់។ ប្រទេសទាំងនេះរួមមាន សាធារណរដ្ឋសង្គមវៀតណាម និងសាធារណរដ្ឋប្រជាមានិតចិន។ 

តើមានការចំណាយក្នុងប្រើប្រាស់សេវាកម្ម Cohort Go រឺទេ? 

គ្មាននោះទេ, ពួកយើងមិនគិតថ្លៃសេវា ទៅលើសេវាកម្មបង់ប្រាក់របស់យើងនោះទេ! ការអនុញ្ញាតឱ្យសិស្សនិស្សិតបង់ប្រាក់ជារូបិយប័ណ្ណក្នុងស្រុក ពួកយើងអាចលុបបំបាត់ការចំណាយលើថ្លៃសេវាកម្មធនាគារដែលតែងតែកើតឡើងក្នុងការផ្ញើ ឫការផ្ទេរប្រាក់នៅទូទាំងពិភពលោក។ ពួកយើងមានមោទនភាពចំពោះសមត្ថភាពខ្លួនឯង ក្នុងការផ្តល់ជូននូវអត្រាប្តូរប្រាក់បរទេសដែលមានការប្រកួតប្រជែងដល់សិស្សនិស្សិតទាំងអស់, ដែលជាការជួយកាត់បន្ថយថ្លៃសិក្សារបស់លោកអ្នកផងដែរ។ 

សូមកត់សម្គាល់ថានៅពេលធ្វើការផ្ទេរប្រាក់, ធនាគារក្នុងតំបន់របស់លោកអ្នកអាចគិតកម្រៃសេវាសម្រាប់សេវាកម្មនេះ។ 

តើខ្ញុំអាចធ្វើការទូទាត់ប្រាក់ដោយប្រើប្រាស់សេវាកម្ម Cohort Go បានដោយរបៀបណា? 

ទាំងនេះគឺជាជំហានងាយៗដើម្បីចាប់ផ្តើមការទូទាត់ប្រាបក់ដោយប្រើប្រាស់សេវាកម្ម Cohort Go ៖ 

ជំហានទី ១៖ បញ្ចូលព័ត៌មានលំអិតនៃការទូទាត់ប្រាក់របស់លោកអ្នកនៅក្នុង Portal នៃការចំណាយរបស់ IDPs ឬ ពិភាក្សាជាមួយអ្នកប្រឹក្សាការសិក្សានៅក្រៅប្រទេសណាម្នាក់របស់ IDP 

ជំហានទី ២៖ យើងនឹងផ្តល់ជូនការណែនាំរបៀបនៃការដាក់ប្រាក់តាមវិធីសាស្រ្តនៃការបង់ប្រាក់ដែលអ្នកបានជ្រើសរើស។ 

ជំហានទី ៣៖ នៅពេលដែលពួកយើងទទួលបានមូលនិធិរបស់លោកអ្នក, ពួកយើងនឹងផ្តល់ជូនការទូទាត់ក្នុងស្រុកទៅដល់អ្នកផ្តល់សេវាកម្មរបស់អ្នក។ 

ជំហានទី ៤៖ ផ្ទៀងផ្ទាត់នៅពេលពួកយើងផ្ទេរប្រាក់របស់លោកអ្នកគ្រប់ជំហ៊ានទាំងអស់ ជាមួយការជូនដំណឹងទៅតាមពេលវេលាជាក់ស្តែង។ 

តើខ្ញុំអាចធ្វើការទូទាត់ប្រាក់ជារូបិយប័ណ្ណក្នុងស្រុករបស់ខ្ញុំ បានដោយរបៀបណា? 

ជម្រើសនៃទូទាត់ក្នុងស្រុកមានភាពខុសប្លែកគ្នាពីប្រទេសមួយទៅប្រទេសមួយ។ 

ក្នុងករណីភាគច្រើន, ការទូទាត់ប្រាក់របស់លោកអ្នកជារូបិយប័ណ្ណក្នុងស្រុកត្រូវផ្ញើទៅកាន់សេវាកម្ម Cohort Go ដោយការផ្ទេរប្រាក់តាមធនាគារជាមួយធនាគារក្នុងតំបន់របស់លោកអ្នកបន្ទាប់ពីអ្នកបង្កើតប្រតិបត្តិការរបស់លោកអ្នក។ នៅពេលការទូទាត់ត្រូវបានបង្កើត,  លោកអ្នកនឹងទទួលបានអ៊ីមែលបញ្ជាក់មួយជាមួយនិងការណែនាំអំពីការបង់ប្រាក់លម្អិតអំពីជំហ៊ានដែលត្រូវការដើម្បីបំពេញការទូទាត់ក្នុងស្រុករបស់លោកអ្នក។ 

ការណែនាំទាំងនោះរួមមាន៖ 

ជំហានទី 1៖ កាលបរិច្ឆេទដែលត្រូវការជាចាំបាច់ដើម្បីបញ្ចប់ប្រតិបត្តិការ។ ប្រសិនបើមិនបានទូទាត់តាមកាលបរិច្ឆេទនេះទេ, ប្រតិបត្តិការរបស់លោកអ្នកនឹងផុតកំណត់ ហើយលោកអ្នកនឹងត្រូវបង្កើតការទូទាត់ប្រាក់ថ្មី។ 

ជំហានទី ២. ទិសដៅក្នុងការដាក់បញ្ចូលច្បាប់ចម្លងនៃភស្តុតាងនៃការទូទាត់របស់លោកអ្នកដើម្បីផ្ទៀងផ្ទាត់ការផ្ទេរប្រាក់របស់លោកអ្នក។ 

ជំហានទី ៣. ព័ត៌មានលម្អិតអំពីគណនីធនាគារដៃគូក្នុងតំបន់របស់សេវាកម្ម Cohort Go សម្រាប់ការផ្ទេរប្រាក់។ 

សម្រាប់ការផ្ទេររូបិយប័ណ្ណក្នុងស្រុកពីសាធារណរដ្ឋប្រជាមានិតចិន និង ប្រទេសកាណាដា, មានផ្តល់ជូនសេវាកម្មរហ័សបង់ប្រាក់តាមអ៊ីនធឺណិតភ្លាមៗ។ 

តើខ្ញុំត្រូវផ្តល់ឯកសារអ្វីខ្លះដើម្បីកក់ប្រតិបត្តិការរបស់ខ្ញុំជាមួយសេវាកម្ម Cohort Go? 

មិនចាំបាច់ចំណាយពេលរៀបចំឯកសារច្រើននោះទេ! គ្រាន់តែបញ្ចូលនូវ លិខិតនៃការទទួលអោយសិក្សារបស់លោកអ្នក ឬវិក្កយបត្រពីស្ថាប័នរបស់លោកអ្នក ឬអ្នកផ្តល់សេវាកម្មរបស់លោកអ្នកកំឡុងពេលដំណើរការនៃការទូទាត់ប្រាក់។ សម្រាប់ការទូទាត់ប្រាក់ជាលើកដំបូងរបស់លោកអ្នក, ពួកយើងក៏ធ្វើការផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់លោកអ្នកផងដែរ។ សម្រាប់ការផ្ទៀងផ្ទាត់អត្តសញ្ញាននេះ, លោកអ្នកគ្រាន់តែត្រូវការផ្តល់នូវច្បាប់ចម្លងនៃលិខិតឆ្លងដែនរបស់លោកអ្នកសម្រាប់ការផ្ទេរប្រាក់ជាលើកដំបូងរបស់លោកអ្នក។ ប្រសិនបើជាអ្នកផ្សេងបង់ប្រាក់ជំនួសលោកអ្នក, លោកអ្នកនឹងត្រូវផ្តល់លិខិតឆ្លងដែនរបស់ពួកគេដើម្បីធ្វើការផ្ទៀងផ្ទាត់ផងដែរ។ 

ប្រទេសខ្លះក៏តម្រូវអោយមានការអនុលោមបន្ថែមមួយចំនួនទៀតផងដែរ។ 

នៅក្នុងប្រទេសឥណ្ឌា, សម្រាប់ការផ្ទេរប្រាក់ដំបូងរបស់លោកអ្នក, លោកអ្នកត្រូវបានតម្រូវឱ្យបញ្ជូនច្បាប់ចម្លងនៃកាត PAN របស់លោកអ្នកបង់ប្រាក់។ សម្រាប់ប្រតិបត្តិការនីមួយៗ, លោកអ្នកក៏ត្រូវបំពេញបែបបទ A2 ផងដែរ។ នៅពេលលោកអ្នកបានបង្កើតការទូទាត់របស់លោកអ្នក, លោកអ្នកនឹងទទួលបានច្បាប់ចម្លង A2 របស់លោកអ្នកដែលបានបំពេញរួចដើម្បីចុះហត្ថលេខានិងបញ្ជូនត្រឡប់ទៅវិញ។ 

នៅក្នុងសាធារណរដ្ឋសង្គមវៀតណាម, ដែលអ្នកបង់ប្រាក់មិនមែនជានិស្សិត, លោកអ្នកត្រូវស្នើសុំច្បាប់ថតចម្លងសៀវភៅគ្រួសារ ឬសំបុត្រកំណើតជាមួយប្រតិបត្តិការនីមួយៗ។ 

តើអ្នកដទៃអាចបង់ប្រាក់ជំនួសខ្ញុំបានទេ? 

បាទ/ចាស, អ្នកអាចតែងតាំងអ្នកបង់ប្រាក់ខុសពីខ្លួនលោកអ្នកនៅពេលបង្កើតការផ្ទេរប្រាក់របស់លោកអ្នក។ 

ប្រទេសមួយចំនួនមានការរឹតត្បិតទៅលើអ្នកដែលអាចទូទាត់ប្រាក់ជំនួសលោកអ្នក។ 

នៅសាធារដ្ឋសង្គមវៀតណាម, ធនាគារ The State Bank of Vietnam តម្រូវឱ្យអ្នកបង់ប្រាក់ជាសមាជិកគ្រួសារផ្ទាល់។ លោកអ្នកនឹងត្រូវផ្តល់ភស្តុតាងដែលបង្ហាញពីទំនាក់ទំនងរវាងលោកអ្នក និងអ្នកបង់ប្រាក់ដូចជាសៀវភៅគ្រួសារ ឬសំបុត្រកំណើត។ 

នៅប្រទេសឥណ្ឌា, ធនាគារ The Reserve Bank of India ទាមទារឱ្យអ្នកបង់ប្រាក់គឺជា ពុក ឫ ម្តាយ។ លោកអ្នកនឹងត្រូវផ្តល់ច្បាប់ចម្លងនៃប័ណ្ណ PAN របស់ ពុក ឫ ម្តាយ របស់លោកអ្នក។ 

បង់ថ្លៃសិក្សារបស់អ្នកតាមវិធីដ៏ឆ្លាតវ័យ

សេវាកម្ម Cohort Go គឺជាវិធីក្នុងការទូទាត់ប្រាក់ដែលមានទ្រង់ទ្រាយជាអន្តរជាតិ មានភាពវ័យឆ្លាត និងងាយស្រួលក្នុងការអោយអ្នកទូទាត់ថ្លៃសិក្សាជាលក្ខណៈអន្តរជាតិរបស់អ្នក។

ទូទាត់ថ្លៃសិក្សា ថ្លៃចំណាយស្នាក់នៅផ្សេងៗ និងការចំណាយទៅលើ់ការអប់រំផ្សេងៗជាមួយនឹងរូបិយប័ណ្ឌក្នុងស្រុកជាមួយនឹងអត្រាប្តូរប្រាក់ដែលមានភាពប្រកួតប្រជែង និងមិនមានការយកប្រាក់បន្ថែមទៅលើថ្លៃសេវាកម្មទេ។

ចាប់ផ្តើមបទពិសោធន៍សិក្សារបស់អ្នកយ៉ាងងាយស្រួលបំផុតជាមួយៈ

  • ការផ្តល់ជូនអត្រាប្តូរប្រាក់សម្រាប់រូបិយប័ណ្ឌក្នុងស្រុករបស់អ្នក
  • អត្រាប្តូរប្រាក់ដែលមានភាពប្រកួតប្រជែង ជួយសន្សំសំចៃថវិការបស់អ្នក
  • មិនមានការយកថ្លៃសេវាកម្មពីយើងជាដាច់ខាត
  • តាមដានដំណើរការនៃការបង់ប្រាក់យ៉ាងជាក់ស្តែង និងទាន់ពេល
  • ក្រុមការងារដែលមានបទពិសោធន៍យូរឆ្នាំសម្រាប់ជួយអ្នកគ្រប់ពេលវេលា។ 

សូមជ្រើសរើសកំរិតសិក្សា

បញ្ចូលប្រធានបទជ្រើសពីបញ្ជីឬចុចស្វែងរក

  • ចាប់ផ្តើមវាយ, ជ្រើសពីបញ្ជីឬចុចស្វែងរក

  • បញ្ចូលប្រធានបទជ្រើសពីបញ្ជីឬចុចស្វែងរក

សូមវាយនិងជ្រើសរើសស្ថាប័ន

  • វាយបញ្ចូល 3 តួអក្សរនៃឈ្មោះសកលវិទ្យាល័យហើយជ្រើសរើសពីបញ្ជី

  • បញ្ចូលឈ្មោះសកលវិទ្យាល័យ ឈ្មោះសាលារៀនហើយជ្រើសរើសពីបញ្ជី