text.skipToContent text.skipToNavigation
Language: ភាសា:
Call us: 023 222 325 | WhatsApp: 0776 67122

ដំបូន្មានអំពីវគ្គសិក្សា

ការជ្រើសរើសវគ្គសិក្សារបស់អ្នកគឺជាការសម្រេចចិត្តដ៏សំខាន់ព្រោះវាអាចនាំអ្នកទៅកាន់ការងារដែលជាក្តីសុបិន្តរបស់អ្នក។ ដូច្នេះអ្នកចាំបាច់ត្រូវធ្វើការពិចារណាយ៉ាងប្រុងប្រយ័ត្នដើម្បីធានាថាអ្នកកំពុងធ្វើការជ្រើសរើសដែលត្រឹមត្រូវ។ អ្នកផ្តល់ប្រឹក្សាពីការសិក្សានៅបរទេស IDP របស់អ្នកអាចជួយអ្នកស្វែងរកវគ្គសិក្សាល្អបំផុត និងសម្របសម្រួលការដាក់ពាក្យចូលរៀននៅស្ថាប័នអប់រំដែលអ្នកចង់សិក្សា។

អ្នកផ្តល់ប្រឹក្សាផ្នែកអប់រំ IDP នឹងណែនាំវគ្គសិក្សាដែលមានលក្ខណៈផ្ទាល់ខ្លួន ដោយផ្អែកលើផែនការសិក្សា និងចំណង់ចំណូលចិត្តរបស់អ្នក។ យើងក៏ប្រើប្រព័ន្ធដ៏វៃឆ្លាត និងមានលក្ខណៈអស្ចារ្យ ដែលមានគ្រប់ព័ត៌មានថ្មីៗបំផុតអំពីស្ថាប័នដៃគូរបស់យើងរួមទាំងថ្នាក់វិទ្យាល័យ ថ្នាក់ភាសាអង់គ្លេស មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និងសាកលវិទ្យាល័យ។

ខាងក្រោមនេះគឺជាកត្តាសំខាន់ៗដែលអ្នកផ្តល់ប្រឹក្សាពីការសិក្សានៅបរទេសIDP ពិចារណាអំឡុងពេលពិគ្រោះយោបល់អំពីវគ្គសិក្សាជាមួយអ្នក:

ប្រធានបទដែលមានសារៈសំខាន់

ជំហានដំបូងក្នុងការស្វែងរកវគ្គសិក្សាល្អបំផុតសម្រាប់អ្នកគឺជាការកត់ត្រានូវព័ត៌មានអំពីប្រវត្តិការសិក្សា បទពិសោធន៍ និងចំណាប់អារម្មណ៍របស់អ្នក។ ចាប់ផ្តើមពីចំណុចនេះ អ្នកផ្តល់ប្រឹក្សាពីការសិក្សានៅបរទេស IDP នឹងធ្វើការជាមួយអ្នកដើម្បីរកវគ្គសិក្សាមួយចំនួន និងកម្មវិធីដែលត្រូវគ្នានឹងចំណាប់អារម្មណ៍របស់អ្នក។ 

ពេលវេលា និងថវិកា

អ្នកផ្តល់ប្រឹក្សាពីការសិក្សានៅបរទេស របស់ IDP នឹងផ្តល់ព័ត៌មានអំពីតម្លៃសិក្សាអោយអ្នកបានដឹងថាតើវគ្គសិក្សាមួយណានឹងត្រូវចំណាយអស់ប៉ុន្មាន។ អ្នកគួរផ្តល់ព័ត៌មានពីផែនការហិរញ្ញវត្ថុលើការអប់រំរបស់អ្នកទៅដល់អ្នកផ្តល់ប្រឹក្សារបស់យើងនៅពេលពិភាក្សាផ្តល់ដំបូន្មានដល់អ្នក។ អ្នកផ្តល់ប្រឹក្សា IDP របស់អ្នកក៏នឹងផ្តល់ដំបូន្មានជាក់ស្តែងអំពីរបៀបដែលអ្នកអាចសន្សំលុយ ឬទីក្រុងណាដែលត្រូវសិក្សាប្រសិនបើថវិការរបស់អ្នកមានកម្រិត។

គោលដៅអាជីពរបស់អ្នក

វគ្គសិក្សាដែលអ្នកបានជ្រើសរើសគួរដាក់អ្នកនៅលើវិថីដែលនឹងនាំអ្នកទៅរកការងារដែលអ្នកស្រឡាញ់។ ក្នុងនាមជាអ្នកជំនាញផ្តល់ប្រឹក្សាអប់រំដែលមានចំនេះដឹងអំពីនិន្នាការនៃការអប់រំជាលក្ខណៈសកល អ្នកផ្តល់ប្រឹក្សា IDP របស់អ្នកអាចផ្តល់ដំបូន្មានដល់អ្នកអំពីវគ្គសិក្សាដែលអាចនាំអ្នកទៅកន្លែងដែលអ្នកចង់ទៅ។

បទពិសោធន៏នៃវគ្គសិក្សានិងជីវិតនៅសាលារៀន

សិស្សនិស្សិតតែងមានចំណង់ចំណូលចិត្តខុសៗគ្នា។ សិស្សនិស្សិតមួយចំនួនប្រហែលជាចង់ទៅសិក្សានៅបរិវេណសាលាដែលរស់រវើក និងអ៊ូរអរហើយមួយចំនួនទៀតប្រហែលជាចង់បានទីតាំងតូច នៅតាមខេត្ត។ នេះហើយជាមូលហេតុដែលបរិស្ថាន និងវប្បធម៌សង្គមរបស់សាលារៀនមានសារៈសំខាន់ព្រោះពួកគេអាចកំណត់ថាតើអ្នកនឹងពេញចិត្ត និងសប្បាយរីករាយឬទេក្នុងអំឡុងពេលនៃការសិក្សារបស់អ្នក។

សូមមកជួបពួកយើងដើម្បីពិភាក្សាពីជម្រើសសិក្សារបស់អ្នក នឹងទទួលបានជំនួយភ្លាមៗ។ 

សូមជ្រើសរើសកំរិតសិក្សា

បញ្ចូលប្រធានបទជ្រើសពីបញ្ជីឬចុចស្វែងរក

  • ចាប់ផ្តើមវាយ, ជ្រើសពីបញ្ជីឬចុចស្វែងរក

  • បញ្ចូលប្រធានបទជ្រើសពីបញ្ជីឬចុចស្វែងរក

សូមវាយនិងជ្រើសរើសស្ថាប័ន

  • វាយបញ្ចូល 3 តួអក្សរនៃឈ្មោះសកលវិទ្យាល័យហើយជ្រើសរើសពីបញ្ជី

  • បញ្ចូលឈ្មោះសកលវិទ្យាល័យ ឈ្មោះសាលារៀនហើយជ្រើសរើសពីបញ្ជី