text.skipToContent text.skipToNavigation
Language: ភាសា:
Call us: 023 222 325 | WhatsApp: 0776 67122

សេវាថែរក្សានិងសុខុមាលភាព

ប្រសិនបើអ្នកមានអាយុក្រោម ១៨ ឆ្នាំយើងនឹងរកអាណាព្យាបាលសំរាប់អ្នក។

ប្រសិនបើអ្នកមានអាយុក្រោម ១៨ ឆ្នាំនៅពេលអ្នកចាប់ផ្តើមការសិក្សារបស់អ្នករដ្ឋាភិបាលអូស្រ្តាលីតម្រូវឱ្យអ្នកតែងតាំងអាណាព្យាបាលស្របច្បាប់មុនពេលដែលទិដ្ឋាការរបស់អ្នកចេញ។

អ្នកបានដឹងកន្លែងនិងអ្វីដែលអ្នកកំពុងតែសិក្សា ឥឡូវនេះវាដល់ពេលដែលត្រូវរកកន្លែងដ៏ល្អមួយដើម្បីរស់នៅ។

ប្រទេសអូស្រ្តាលីបានផ្តល់ជំរើសកន្លែងស្នាក់នៅជាច្រើនហើយ IDP មានភាពជាដៃគូជាមួយអ្នកផ្តល់សេវាកម្មស្នាក់នៅប្រកបដោយគុណភាពជាច្រើន។

ដោយរួមគ្នាយើងនឹងជួយអ្នករកផ្ទះដែលសក្តិសមនឹងថវិការនិងរបៀបរបបនៃការរស់នៅរបស់អ្នក។ 

អាណាព្យាបាលដែលអាចថែរក្សាបាន

IDP មានលទ្ធភាពប្រើប្រាស់បណ្ដាញក្នុងការរកអាណាព្យាបាលដែលអាចថែរក្សានិងមានបទពិសោធន៍។

ប្រសិនបើអ្នកមិនមានសមាជិកគ្រួសារនៅក្នុងទីក្រុងរបស់អ្នកទេ នោះយើងអាចភ្ជាប់អ្នកទៅកាន់អ្នកទំនុកបំរុងដែលមានជំនាញនិងបទពិសោធន៍ដែលអាចធ្វើជាអាណាព្យាបាលជាផ្លូវការរបស់អ្នកបាន។

អាណាព្យាបាលទាំងអស់នឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យយ៉ាងម៉ត់ចត់របស់នគរបាលស្របតាមច្បាប់អូស្រ្តាលី។

ការគាំទ្រយ៉ាងមានការប្តេជ្ញាចិត្ត

គោលដៅរបស់អាណាព្យាបាលរបស់អ្នកគឺគាំទ្រអ្នកលើ ដំណើរការសិក្សារបស់អ្នក។

ពួកគេនឹងបន្តទំនាក់ទំនងជាទៀងទាត់ជាមួយអ្នក ឪពុកម្តាយរបស់អ្នក និងសាលារៀនរបស់អ្នក។

អាណាព្យាបាលរបស់អ្នកជួយអ្នកក្នុងវិធីផ្សេងទៀតដូចជា ក្នុងការរស់នៅ និងផ្តល់ដំបូន្មានក្នុងការសិក្សា។ ពួកគេថែមទាំងជួយអ្នកឱ្យជួបមនុស្សថ្មី និងស្វែងរកសកម្មភាពសង្គមនិងក្រៅកម្មវិធីសិក្សាផងដែរ។

សូមជ្រើសរើសកំរិតសិក្សា

បញ្ចូលប្រធានបទជ្រើសពីបញ្ជីឬចុចស្វែងរក

  • ចាប់ផ្តើមវាយ, ជ្រើសពីបញ្ជីឬចុចស្វែងរក

  • បញ្ចូលប្រធានបទជ្រើសពីបញ្ជីឬចុចស្វែងរក

សូមវាយនិងជ្រើសរើសស្ថាប័ន

  • វាយបញ្ចូល 3 តួអក្សរនៃឈ្មោះសកលវិទ្យាល័យហើយជ្រើសរើសពីបញ្ជី

  • បញ្ចូលឈ្មោះសកលវិទ្យាល័យ ឈ្មោះសាលារៀនហើយជ្រើសរើសពីបញ្ជី