text.skipToContent text.skipToNavigation
Language: ភាសា:
Call us: 023 222 325 | WhatsApp: 0776 67122

ទស្សនវិស័យការងារ

មានចំណាប់អារម្មណ៍ចង់ធ្វើការនៅពេលដែលអ្នកសិក្សានៅប្រទេសណូវែលហ្សេឡង់? នេះជារបៀបដែលអ្នកអាចធ្វើបាន

ការអប់រំអន្ដរជាតិអាចជាបញ្ហាមួយចំពោះថវិការបស់សិស្សនិស្សិត។ នៅប្រទេសណូវែលហ្សេឡង់ សិស្សនិស្សិតភាគច្រើនដែលបានចុះឈ្មោះចូលរៀនវគ្គសិក្សាក្នុងរយៈពេល ១២ ខែឬយូរជាងនេះ អាចធ្វើការក្រៅម៉ោងរហូតដល់ ២០ ម៉ោងក្នុងមួយសប្តាហ៍ក្នុងអំឡុងពេលសម្រាកឆមាសនិងអំឡុងពេលឈប់សម្រាក។ 

អ្នកក៏អាចធ្វើការច្រើនតាមដែលអ្នកចូលចិត្តក្នុងអំឡុងពេលសម្រាកនៃវគ្គសិក្សាដែលបានគ្រោងទុករបស់អ្នក។ ប្រសិនបើកម្មវិធីសិក្សារបស់អ្នក មានរយៈពេលមួយឆ្នាំសិក្សាពេញហើយមានតម្លៃ ស្មើ ១២០ ក្រេដីត  ឬច្រើនជាងនេះ អ្នកអាចមានសិទ្ធិធ្វើការពេញម៉ោងក្នុងកំឡុងពេលសម្រាករបស់វគ្គសិក្សា។ 

ប្រសិនបើកម្មវិធីរបស់អ្នក មានរយៈពេលការមួយឆ្នាំសិក្សាប៉ុន្តែមានតម្លៃតិចជាង ១២០ ក្រេឌីត អ្នកអាចមានសិទ្ធិធ្វើការពេញម៉ោងកំឡុងពេលឈប់ សម្រាកពេលបុណ្យណូអែលនិងឆ្នាំថ្មី។ 

អ្នកគួរតែពិនិត្យមើលទិដ្ឋការរបស់អ្នកម្តងទៀត មុនពេលចាប់ផ្តើមធ្វើការងារណាមួយ។

សូមចងចាំថា ប្រសិនបើអ្នកចង់ទៅធ្វើការនៅប្រទេសណូវែលហ្សេឡង់ អ្នកត្រូវតែមានលេខពន្ធលើប្រាក់ចំណូលពីនាយកដ្ឋានប្រាក់ចំណូលក្នុងស្រុក (IRD) ។

សិទ្ធិរបស់អ្នកនៅកន្លែងធ្វើការ

គ្រប់គ្នាដែលធ្វើការនៅប្រទេសណូវែលហ្សេឡង់រួមទាំងសិស្សនិស្សិតអន្ដរជាតិមានសិទ្ធិជាមូលដ្ឋាននៅកន្លែងការងារ។ 

និយោជករបស់អ្នកត្រូវបានតម្រូវដោយច្បាប់ឲ្យផ្តល់ជូនបុគ្គលិកនូវសិទ្ធិដូចខាងក្រោម:

  • ផ្តល់ជូនអ្នកនូវកិច្ចព្រមព្រៀងការងារជាលាយលក្ខណ៍អក្សរ
  • បង់ប្រាក់ឱ្យអ្នកយ៉ាងហោចណាស់ប្រាក់ឈ្នួលជាអប្បបរមា
  • ផ្តល់ឱ្យអ្នកនូវថ្ងៃឈប់សម្រាកប្រចាំឆ្នាំដែលមានប្រាក់ឈ្នួល
  • ផ្តល់ឱ្យអ្នកនូវពេលសំរាកដែលមានប្រាក់ឈ្នួលនិងការឈប់សម្រាកសម្រាប់ហូបអាហារដែលមិនទទួលបានប្រាក់កំរៃ
  • ឱ្យអ្នកបានឈប់នៅថ្ងៃឈប់សំរាកសាធារណៈ ឬប្រសិនបើអ្នកធ្វើការនៅថ្ងៃឈប់សម្រាកទាំងនេះ ត្រូវទូទាត់សងសម្រាប់ការងាររបស់អ្នក
  • មិនត្រូវកាត់ប្រាក់ពីប្រាក់ឈ្នួលរបស់អ្នកទេ លើកលែងតែកិច្ចសន្យានោះមានជាលាយលក្ខណ៍អក្សរ
  • ផ្តល់ឲ្យនូវកន្លែងការងារដែលប្រកបដោយសុវត្ថិភាព
  • មិនរើសអើងចំពោះអ្នក
  • ប្រព្រឹត្តដោយមានជំនឿជឿជាក់
  • ប្រសិនបើអ្នកមានអារម្មណ៍ថានិយោជករបស់អ្នកមិនបំពេញតាមកាតព្វកិច្ចទាំងនេះ អ្នកអាចទូរស័ព្ទទៅកាន់មជ្ឈមណ្ឌលទំនាក់ទំនងរបស់ក្រសួងអាជីវកម្ម ការច្នៃប្រឌិតនិងការងារ តាមរយះលេខ ០៨០០ ២០ ៩០ ២០ដើម្បីទទួលបានជំនួយ។ 

ការធ្វើការបន្ទាប់ពីអ្នកបានបញ្ចប់ការសិក្សា

ដោយសារមានកង្វះជំនាញនៅក្នុងវិស័យជាច្រើននៅក្នុងទីផ្សារការងាររបស់ប្រទេសណូវែលហ្សេឡង់ មានតម្រូវការចង់បានសិស្ស និស្សិតបញ្ចប់ការសិក្សាខ្ពស់នៅប្រទេសណូវែលហ្សេឡង់។ ជាពិសេស មានតម្រូវការខ្លាំងក្លាសម្រាប់អ្នកធ្វើការដែលមានជំនាញក្នុងឧស្សាហកម្មវិស័យសុខាភិបាល បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ កសិកម្ម និងវិស្វកម្ម។ 

សិស្សនិស្សិតដែលមានជំនាញជាតម្រូវការនិងមានបំណងស្នាក់នៅក្នុងប្រទេសណូវែលហ្សេឡង់យូរអង្វែងអាចដាក់ពាក្យសុំអ្នកអន្តោប្រវេសន៍មានជំនាញ ដែលទិដ្ឋាការនោះនឹងអនុញ្ញាតឱ្យពួកគេរស់នៅនិងធ្វើការនៅប្រទេសណូវែលហ្សេឡង់ជាអចិន្ត្រៃយ៍។

ប្រសិនបើអ្នកចង់ស្នាក់នៅ និងធ្វើការនៅប្រទេសណូវែលហ្សេឡង់ បន្ទាប់ពីអ្នកបញ្ចប់វគ្គសិក្សាអ្នកនឹងត្រូវដាក់ពាក្យសុំទិដ្ឋាការថ្មីជាមុនសិន។ 

 មានពីរទិដ្ឋាការចំនួន ២:

  • ទិដ្ឋាការការងារក្រោយបញ្ចប់ការសិក្សាអ្នកមានពេលរហូតដល់ ១២ ខែដើម្បីស្វែងរកការងារនៅក្នុងមុខវិជ្ជាពាក់ព័ន្ធ។
  • ទិដ្ឋាការការងារក្រោយបញ្ចប់ការសិក្សា (ជួយដោយនិយោជក) ជម្រើសនេះអនុញ្ញាតឱ្យអ្នកធ្វើការក្នុងការងារជាក់លាក់មួយដែលត្រូវតែទាក់ទងនឹងការសិក្សារបស់អ្នកក្នុងរយៈពេលពីរឆ្នាំទៀត។

ប្រសិនបើអ្នកចង់ស្នាក់នៅនិងធ្វើការនៅប្រទេសណូវែលហ្សេឡង់ជាអចិន្ត្រៃ ហើយអ្នកអាចបំពេញតាមលក្ខណៈវិនិច្ឆ័យដែលពាក់ព័ន្ធ អ្នកអាចដាក់ពាក្យសុំទិដ្ឋាការអន្តោប្រវេសន៍សម្រាប់អ្នកមានជំនាញ។ ដើម្បីស្វែងរកព័ត៌មានបន្ថែមសូមទស្សនា វេបសាយអន្តោប្រវេសន៍ណូវែលហ្សេឡង់។

សូមជ្រើសរើសកម្រិតការសិក្សា

បញ្ចូលប្រធានបទមួយហើយជ្រើសពីបញ្ជី

  • វាយបញ្ចូល 3 តួអក្សរនៃឈ្មោះប្រធានបទហើយជ្រើសពីបញ្ជី

  • បញ្ចូលឈ្មោះវគ្គសិក្សាហើយជ្រើសពីបញ្ជី

សូមវាយនិងជ្រើសរើសស្ថាប័ន

  • វាយបញ្ចូល 3 តួអក្សរនៃឈ្មោះសកលវិទ្យាល័យហើយជ្រើសរើសពីបញ្ជី

  • បញ្ចូលឈ្មោះសកលវិទ្យាល័យ ឈ្មោះសាលារៀនហើយជ្រើសរើសពីបញ្ជី