អ្នកបានជ្រើសរើសប្រទេសណូវែលហ្សេឡង់ នៅទីនេះគឺពត៌មានមូលដ្ឋាន
ប្រទេសណូវែលហ្សេឡង់ គឺជាជម្រើសដ៏ពេញនិយមបំផុតមួយសម្រាប់សិស្សនិស្សិតដែលចង់ទៅសិក្សានៅបរទេសដោយសារតែគុណភាពនៃជីវិតដែលអាចទទួលយកបាន ស្របជាមួយនឹងទីតាំងនៅជិតៗប្រទេសនេះជាមួយបណ្តាប្រទេសនៅតំបន់ប៉ាស៊ីហ្វិកផ្សេងទៀតដូចជាប្រទេសអូស្រ្តាលី ហ្វ៊ីជី និងញូកាលីដូនីយ៉ា។
សិស្ស និស្សិតទទួលបានគុណសម្បត្តិជាច្រើនក្នុងការសិក្សានៅប្រទេសណូវែលសេឡង់។ ក្នុងនាមជាប្រទេសតូចមួយក្នុង បណ្តាប្រទេសអភិវឌ្ឃន៍ តនិងមានវប្បធម៌ចម្រុះ នៅលើពិភពលោក អ្នកអាចរំពឹងបានថាអ្នកអាចសិក្សាក្នុងថ្នាក់ដែលមានចំនួនសិស្ស និស្សិតតិច រួមជាមួយភាពសម្បូរបែបនៃជាតិសាសន៍ខុសៗគ្នារួមបញ្ចូលគ្នា ជាលទ្ធផលអនុញ្ញាតអោយអ្នកអាចទទួលបាននូវជំនួយមួយទល់នឹងមួយច្រើនជាមួយនឹងគ្រូ និងឱកាសដើម្បីផ្សារភ្ជាប់និងមានអារម្មណ៍ដូចនៅផ្ទះក្នុងចំណោមវប្បធម៌ខុសគ្នាជាច្រើន។
សុវត្ថិភាព
ប្រទេសនេះក៏មានអត្រាឧក្រិដ្ឋកម្មទាប និងមានការចំណាយលើការរស់នៅទាបបំផុតក្នុងការរស់នៅក្នុងប្រទេសអភិវឌ្ឍន៍ ដែលធើ្វឲ្យប្រទេសនេះជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់អ្នកដែលមានបំណងចង់ទទួលបានសញ្ញាប័ត្រទទួលស្គាល់ជុំវិញពិភពលោកសំរាប់ការសិក្សានៅបរទេស។
សន្ទស្សន៍សន្តិភាពពិភពលោកឆ្នាំ ២០១៣ (The 2013 Global Peace Index) បានដាក់ចំណាត់ថ្នាក់ប្រទេសណូវែលហ្សេឡង់ជាប្រទេសដែលមានសន្តិភាពបំផុតទី ៣ នៅលើពិភពលោកបន្ទាប់ពីប្រទេសអ៊ីស្លង់និង ប្រទេសដាណឺម៉ាក។ នេះបង្ហាញពីស្ថេរភាពនយោបាយ និងការអត់ធ្មត់នៅក្នុងសង្គមដែលជាចំណុចសំខាន់នៃលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសណូវែលហ្សេឡង់។