text.skipToContent text.skipToNavigation
Language: ភាសា:
Call us: 023 222 325 | WhatsApp: 0776 67122

ហេតុអ្វីសិក្សានៅចក្រភពអង់គ្លេស?

នេះគឺជាហេតុផលមួយចំនួនដែលបង្ហាញថា ចក្រភពអង់គ្លេសគឺជាកន្លែងដ៏ល្អមួយសម្រាប់សិស្សនិស្សិតអន្តរជាតិ។

បទដ្ឋានសិក្សានៅចក្រភពអង់គ្លេសស្ថិតក្នុងចំណោមបទដ្ឋានដែលល្អបំផុតនៅក្នុងពិភពលោក

ចក្រភពអង់គ្លេសមានប្រវត្តិនៃការសិក្សាអប់រំដែលចំណាស់ និងដ៏គួរជាទីមោទនៈដោយសាកលវិទ្យាល័យខ្លះបានចាប់កំណើតឡើងតាំងពីសតវត្សទី ១២ និងទី ១៣ មកម្ល៉េះ។ ចក្រភពអង់គ្លេសបានជាប់ចំណាត់ថ្នាក់លេខ២ ក្នុងចំណោមប្រទេសដែលមានទីតាំងសាកលវិទ្យាល័យកំពូលៗទាំង១០០ ច្រើនជាងគេបំផុតនៅលើពិភពលោក ដោយយោងទៅតាមការអោយចំណាត់ថ្នាក់សាកលវិទ្យាល័យលើពិភពលោកធ្វើឡើងដោយ Times Higher។

គ្រិះស្ថានអប់រំលំដាប់ពិភពលោកនៃចក្រភពអង់គ្លេសផ្តល់ជូននូវវគ្គសិក្សាចម្រុះ និងមានលក្ខណៈបទបែនទៅលើគ្រប់កម្រិតសិក្សាទាំងអស់

វគ្គសិក្សានៅចក្រភពអង់គ្លេសមានរយៈពេលខ្លីហើយសន្ទុះនៃការសិក្សាមានលក្ខណៈខ្លាំងជាងប្រទេសដ៏ទៃទៀត ដូច្នេះអ្នកនឹងអាចបញ្ចប់ការសិក្សាបានឆាប់រហ័ស និងប្រកបដោយគុណភាពខ្ពស់។ ដូច្នេការជ្រើសរើសសិក្សានៅទីនេះនឹងជួយសន្សំសំចៃពេលវេលា និងព្រមទាំងការចំណាយលើការសិក្សា និងលើការរស់នៅរបស់អ្នកទៀតផង។

ស្ថាប័នសិក្សាប្រកបដោយគុណភាព

រាល់សាកលវិទ្យាល័យនៅចក្រភពអង់គ្លេសគឺត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់ ដើម្បីធានានូវស្តង់ដាខ្ពស់បំផុតនៃការបង្រៀន  ការរៀន និងការសិក្សាស្រាវជ្រាវ។ ស្ថាប័នទាំងនោះក៏ខិតខំប្រឹងប្រែងផងដែរ ដើម្បីធានាបាននូវបរិយាកាសប្រកបដោយសុវត្ថិភាព ភាពយកចិត្តទុកដាក់ និងការគាំទ្រដល់សិស្សនិស្សិតអន្តរជាតិទាំងអស់។

មានទីតាំងជាប់ជាមួយទ្វីប អឺរ៉ុប

ចក្រភពអង់គ្លេស គឺជាមូលដ្ឋានគ្រឹះដ៏ល្អមួយ ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រ និងវប្បធម៌អឺរ៉ុបទាំងមូល។ ក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃទាប គឺមាននៅព្រលានយន្តហោះអង់គ្លេសជាច្រើន ហើយសិស្សនិស្សិតអន្តរជាតិដែលមកពីស្ទើរគ្រប់ប្រទេសជុំវិញពិភពលោកអាចដាក់ពាក្យសុំទិដ្ឋាការ EU Schengen ដើម្បីអនុញ្ញាតអោយសិស្ស និស្សិតអាចធ្វើដំណើររយៈពេលខ្លីនៅទូទាំងប្រទេសចំនួន ២៤ នៅទ្វីបអឺរ៉ុបតាមទិដ្ឋាការចក្រភពអង់គ្លេសផ្ទាល់។

ជំហានបន្ទាប់

សូមជ្រើសរើសកំរិតសិក្សា

បញ្ចូលប្រធានបទជ្រើសពីបញ្ជីឬចុចស្វែងរក

  • ចាប់ផ្តើមវាយ, ជ្រើសពីបញ្ជីឬចុចស្វែងរក

  • បញ្ចូលប្រធានបទជ្រើសពីបញ្ជីឬចុចស្វែងរក

សូមវាយនិងជ្រើសរើសស្ថាប័ន

  • វាយបញ្ចូល 3 តួអក្សរនៃឈ្មោះសកលវិទ្យាល័យហើយជ្រើសរើសពីបញ្ជី

  • បញ្ចូលឈ្មោះសកលវិទ្យាល័យ ឈ្មោះសាលារៀនហើយជ្រើសរើសពីបញ្ជី