text.skipToContent text.skipToNavigation
Language: ភាសា:
Call us: 023 222 325 | WhatsApp: 0776 67122

តម្រូវការទិដ្ឋាការ 

ការដាក់ពាក្យសុំទិដ្ឋាការជាញឹកញាប់ត្រូវបានគេមើលឃើញថាមានភាពស្មុគស្មាញប៉ុន្តែអ្នកផ្តល់ការបណ្តុះ

បណ្តាលរបស់ IDP Education គឺជាអ្នកជំនាញក្នុងការណែនាំសិស្សនិស្សិតតាមរយៈដំណើរការដាក់ពាក្យសុំ។ នេះគឺជាព័ត៌មានមួយចំនួនស្តីពីការដាក់ពាក្យសុំទិដ្ឋាការសិស្សនៅសហរដ្ឋអាមេរិក។ 

ទិដ្ឋាការ F-១ (ទិដ្ឋាការសំរាប់សិស្សទៅសិក្សានៅអាមេរិក)

ទិដ្ឋាការ F-១ (សម្រាប់សិស្សនិស្សិត) អនុញ្ញាតឱ្យបុគ្គលម្នាក់ចូលទៅក្នុងសហរដ្ឋអាមេរិកជាសិស្សនិស្សិតពេញម៉ោងនៅសាកលវិទ្យាល័យ ឬគ្រឹះស្ថានអប់រំដែលមានការទទួលស្គាល់ត្រឹមត្រូវ។ សិស្សនិស្សិតត្រូវតែចុះឈ្មោះចូលរៀននៅក្នុងកម្មវិធីរឺវគ្គសិក្សាដែលអាចបញ្ចប់ដោយទទួលបានសញ្ញាប័ត្រឬ សញ្ញាប័ត្រកម្រិតឌីប្លូម ហើយសាលាត្រូវតែមានការអនុញ្ញាតពីរដ្ឋាភិបាលសហរដ្ឋអាមេរិកដើម្បីទទួលយកសិស្សនិស្សិតពីក្រៅប្រទេសបាន។

ជំហានខ្លះៗសម្រាប់ការដាក់ពាក្យសុំទិដ្ឋាការសិស្សអាមេរិក

ដំណើរការពាក្យសុំទិដ្ឋាការចាប់ផ្តើមឡើងដោយការទទួលបាន I-២០។ I-២០ បញ្ជាក់ពីការទទួលយក និងការចុះឈ្មោះរបស់សិស្សនិស្សិតនៅក្នុងសាកលវិទ្យាល័យ ឬស្ថាប័នអប់រំណាមួយ។

  • បង់ថ្លៃ SEVIS (Student and Exchange Visitor Information System)
  • បង់ថ្លៃសេវាទិដ្ឋាការនៅធនាគារដែលបានជ្រើសរើសឲ្យ
  • បំពេញទម្រង់បែបបទសុំទិដ្ឋាការ
  • ការណាត់សម្ភាសទិដ្ឋាការ
  • ចូលរួមក្នុងការសម្ភាសទិដ្ឋាការ

សូមចងចាំថា អ្នកផ្តល់ប្រឹក្សាផ្នែកអប់រំ IDP ផ្ទាល់ខ្លួនរបស់អ្នកនឹងជួយអ្នកតាំងពីដំបូងរហូតដល់បញ្ចប់ការផ្តល់ជំនួយក្នុងការរៀបចំឯកសារបំពេញសំណុំបែបបទ និងរៀបចំអ្នកសម្រាប់ការសម្ភាសន៍ជាមួយមន្រ្តីទិដ្ឋាការនៅស្ថានទូតអាមេរិក។

សូមជ្រើសរើសកម្រិតការសិក្សា

បញ្ចូលប្រធានបទមួយហើយជ្រើសពីបញ្ជី

  • វាយបញ្ចូល 3 តួអក្សរនៃឈ្មោះប្រធានបទហើយជ្រើសពីបញ្ជី

  • បញ្ចូលឈ្មោះវគ្គសិក្សាហើយជ្រើសពីបញ្ជី

សូមវាយនិងជ្រើសរើសស្ថាប័ន

  • វាយបញ្ចូល 3 តួអក្សរនៃឈ្មោះសកលវិទ្យាល័យហើយជ្រើសរើសពីបញ្ជី

  • បញ្ចូលឈ្មោះសកលវិទ្យាល័យ ឈ្មោះសាលារៀនហើយជ្រើសរើសពីបញ្ជី