text.skipToContent text.skipToNavigation
Language: ភាសា:
Call us: 023 222 325 | WhatsApp: 0776 67122

តើអ្នកគួរធ្វើអ្វីខ្លះនៅទីក្រុងឡុងដ៍ - មគ្គុទេសដ៏ល្អសម្រាប់អ្នក

 

តើអ្នកធ្លាប់មានចម្ងល់ពីទីក្រុងឡុងដ៍ដែលឬទេ?


ប្រសិនបើអ្នកសួរមកកាន់ពួកយើង ចម្លើយនោះគឺ ទីក្រុងឡុងដ៍ពិតជាមានអ្វីៗទាំងអស់ដែលអ្នកអាចគិតដល់។ ទីក្រុងនេះ ជាទិសដៅសិក្សាដ៏ល្អបំផុតមួយសម្រាប់សិស្សនិស្សិតដែលមានបំណងចង់ទៅសិក្សានៅបរទេស ហើយក៏ជា មជ្ឈមណ្ឌលនៃការធ្វើជំនួញ និងពាណិជ្ជកម្ម។  ម្យ៉ាងវិញទៀតទីក្រុងមួយនេះក៏ជាទិសដៅដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរមកពីទូទាំងពិភពលោកផងដែរ។


បច្ចុប្បន្ននេះ ទីក្រុងឡុងដ៍មានលក្ខណៈពិសេសជាច្រើនសម្រាប់សិស្សនិស្សិតដែលបានមានបំណងចង់បន្តការសិក្សានៅចក្រភពអង់គ្លេស។
ក្នុងអត្ថបទមួយនេះ ពួកយើងចង់ណែនាំកន្លែងពិសេសៗមួយចំនួន ដើម្បីជួយសន្សំពេលវេលារបស់អ្នកក្នុងការស្រាវជ្រាវ។

ក្នុងអត្ថបទនេះ ពួកយើងនឹងណែនាំចាប់ពី អគារប្រវត្តិសាស្ត្រ រហូតដល់កន្លែងល្បីៗនៅទីក្រុងឡុងដ៍។ មិនតែប៉ុណ្ណោះ ពួកយើងថែមទាំងបានរៀបចំតារាងមួយនេះជាលំដាប់ ដើម្បីងាយស្រួលសម្រាប់ជួយអ្នកក្នុងការដើរកំសាន្តបានយ៉ាងងាយស្រួល។
ប៉ុន្តែ អ្នកកុំភ្លេចយករបស់របស់ចាំបាច់ទៅផងណា៎ (កាតសម្រាប់ជិះរថភ្លើង ទឹកដប និងទូរស័ព្ទដៃ) ហើយត្រៀមខ្លួនដើម្បីដើរកំសាន្តទីក្រុងឡុងដ៍!


១: ចាប់ផ្តើមធ្វើដំណើរចេញពី The London Eye  និងដើរលំហែរតាម The Thames
អ្នកធ្លាប់លឺគេនិយាយថា Singapore Flyer គឺធ្វើចម្លងតាម The London Eye ដែលឬទេ? តែឥឡូវនេះអ្នកអាចមើលរបស់ពិតបាន ដោយខ្លួនឯងនៅទីនេះ។
 


ចាប់ផ្តើមថ្ងៃរបស់អ្នកដោយធ្វើដំណើរទៅកាន់ The London Eye ហើយថតរូបលេង បន្ទាប់មកដើរទៅកាន់ South Bank ដែលជាតំបន់កម្សាន្ត និងពាណិជ្ជកម្មដែលស្ថិតនៅជាប់នឹងទន្លេថេមស៍។


ខណៈពេលដែលអ្នកនៅឯ South Bank អ្នកទាំងអស់គ្នានឹងឃើញមានអ្នកសំដែងតាមផ្លូវដែលមានជំនាញប្លែកៗនៅទីនោះ។ ប្រសិនបើអ្នកធ្វើទៅដំណើរទៅទីនោះ ចំពេលរដូវក្តៅ South Bank ក៏រៀបចំកម្មវិធីពិធីបុណ្យ និងព្រឹត្តិការណ៍សប្បាយផ្សេងៗទៀតផងដែរ។

២: The Big Ben និងវិមានរដ្ឋសភា
បន្តពី South Bank អ្នកទាំងអស់គ្នាអាចធ្វើដំណើរទៅ The Big Ben ពីព្រោះទីនេះ គឺជាកន្លែងដ៏ល្បីបំផុតរបស់ទីក្រុងឡុងដ៍ ហើយក៏ជាកន្លែងដែលអ្នកមិនគួររំលងផងដែរ។ ការពិតពិសេសមួយរបស់ The Big Ben ដែលមនុស្សច្រើនមិនធ្លាប់បានដឹងនេះគឺ ឈ្មោះ The Big Ben គឺសំដៅទៅលើជួងដែលមានទម្ងន់ ១៤ តោន ដែលស្ថិតនៅក្នុងអគារ Elizabeth មិនមែនឈ្មោះរបស់អគារនោះទេ។


 

នៅពេលដែលអ្នកទាំងអស់គ្នាដើរកំសាន្តនៅទីនោះរួចហើយ អ្នកអាចបន្តធ្វើដំណើរឆ្ពោះទៅកាន់វិមានរដ្ឋសភា រួមហើយអ្នកទាំងអស់គ្នាអាចបន្តដំណើរទៅកាន់ The House of Common និង The House of Lords។
មិនថាអ្នកជាមនុស្សដែលចូលចិត្តស្ថាបត្យកម្មឬអត់នោះទេ អគារប្រវត្តិសាស្រ្តទាំងនេះនូវតែធ្វើឲ្យអ្នកទាំងអស់គ្នាស្ញប់ស្ញែង និងចាប់អារម្មណ៍។
 

៣: ព្រះបរមរាជវាំង Buckingham និងទីលាន Trafalgar
បន្ទាប់មកទៀតអ្នកទាំងអស់គ្នាអាចបន្តដំណើរទៅកាន់វិមាន Buckingham ដែលជាទីលំនៅផ្លូវការរបស់ម្ចាស់ក្សត្រី Elizabeth II ។ បើសិនជាអ្នកទាំងអស់គ្នាចាប់អារម្មណ៍ក្នុងការចូលទស្សនានៅខាងក្នុងព្រះបរមរាជវាំង អ្នកទាំងអស់គ្នាអាចបើកមើលកាលបរិច្ឆេទជាក់លាក់ ដែលព្រះបរមរាជវាំងបើកជាសាធារណៈ នៅលើគេហទំព័រ the Royal Collection Trust’s website.
 

ពីព្រះបរមរាជវាំង Buckingham អ្នកទាំងអស់គ្នាអាចបន្តដំណើរទៅកាន់ ទីលាន Trafalgar ដែលជាកន្លែងរស់រវើកពោរពេញទៅដោយភ្ញៀវជាតិ និងអន្តរជាតិ ព្រមជាមួយការប្រមូលផ្តុំហាងទំនិញ ភោជនីយដ្ឋាន និងទេសភាពដ៏ស្រស់ស្អាត។ នៅទីនេះអ្នកនឹងឃើញ Nelson’s Colum ដែលជាបូជនីស្ថានមួយដែលត្រូវបានសាងសង់ឡើងដើម្បីរំលឹកដល់ឧត្តមនាវីឯក Horatio Nelson ដែលបានស្លាប់ក្នុងសមរភូមិ Trafalgar ក្នុងឆ្នាំ ១៨០៥ ។

៤: Piccadilly Circus (តំបន់សម្រាប់ដើរទិញទីនិញដ៏ល្បីល្បាញនៅទីក្រុងឡុងដ៍)

បន្ទាប់ដើរកំសាន្តទស្សនាពីប្រវត្តិសាស្ត្រ និងវប្បធម៌ទាំងអស់នោះហើយ អ្នកទាំងអស់គ្នាអាចមកធ្វើការទិញឥវ៉ាន់ម្ដងហើយ! ដោយឆ្ពោះទៅកាន់ Piccadilly Circus ។
 

ប្រសិនបើអ្នកចង់ទិញនូវវត្ថុអនុស្សាវរីយ៍មួយចំនួនសម្រាប់មិត្តភក្តិរបស់អ្នក ពួកយើងសូមណែនាំឲ្យអ្នកទាំងអស់គ្នាទៅកាន់ The Cool Britannia ដែលជាកន្លែងដែលមានលក់នៅរបស់ជាច្រើនដែលអ្នកអាចចង់បានឬត្រូវការ។


៥: បញ្ចប់ការដើរកំសាន្តនៅពេលល្ងាចនៅ Leicester Square
បញ្ចប់ការដើរកំសាន្តរបស់អ្នក ដោយធ្វើដំណើរទៅកាន់ Leicester Square ដែលជាតំបន់ទំនើបទាន់សម័យដែលពោរពេញទៅដោយរោងភាពយន្តជាច្រើនកុះករ។


នៅទីនេះអ្នកនឹងឃើញមានភោជនីយដ្ឋាន និងតូបលក់ចំនីអាហារជាច្រើនដែលមានតម្លៃសមរម្យ ដូច្នេះហើយកុំភ្លេចមកញ៉ាំអីនៅទីនេះបន្តិច មុននឹងបន្តដំណើរត្រឡប់ទៅសណ្ឋាគាររបស់អ្នកវិញ។

ដំណើរកំសាន្តក្នុងទីក្រុងឡុងដ៍ក្នុងរយៈតែមួយថ្ងៃតើអាចទៅរួចទេ? ប្រាកដជាបាន!
នៅពេលដែលអ្នកទាំងអស់គ្នាចង់ធ្វើដំណើរកំសាន្តនៅទីតាំងសំខាន់ៗ នៃទីក្រុងឡុងដ៍ក្នុងពេលមួយថ្ងៃនោះគឺ អ្នកអាចធ្វើវាបាន ប៉ុន្តែនេះគ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណោះនៃទីក្រុងឡុងដ៍ ហើយនៅទីនេះនៅកន្លែងជាច្រើនទៀតដែលអ្នកគួរមកទស្សនា។

ចង់សិក្សានៅទីក្រុងឡុងដ៍ដែលឬទេ? ដើម្បីអ្នកអាចចំណាយពេលរបស់អ្នកដើម្បីស្គាល់ទីក្រុងដ៏អស្ចារ្យមួយនេះ។

កុំភ្លេចធ្វើការទំនាក់ទំនងមកកាន់ IDP ដើម្បីក្រុមការងាពួកយើងអាចធ្វើការណែនាំអំពីការដាក់ពាក្យសុំទៅសិក្សានៅបរទេស។ នៅឆ្នាំក្រោយអ្នកអាចបន្តការសិក្សានៅទីក្រុងឡុងដ៍ ហើយមានដំណើរកំសាន្តផ្សងព្រេងនៅទីនោះទៀតផង!

 


សូមជ្រើសរើសកំរិតសិក្សា

បញ្ចូលប្រធានបទជ្រើសពីបញ្ជីឬចុចស្វែងរក

  • ចាប់ផ្តើមវាយ, ជ្រើសពីបញ្ជីឬចុចស្វែងរក

  • បញ្ចូលប្រធានបទជ្រើសពីបញ្ជីឬចុចស្វែងរក

សូមវាយនិងជ្រើសរើសស្ថាប័ន

  • វាយបញ្ចូល 3 តួអក្សរនៃឈ្មោះសកលវិទ្យាល័យហើយជ្រើសរើសពីបញ្ជី

  • បញ្ចូលឈ្មោះសកលវិទ្យាល័យ ឈ្មោះសាលារៀនហើយជ្រើសរើសពីបញ្ជី