text.skipToContent text.skipToNavigation
Language: ភាសា:
Call us: 023 222 325 | WhatsApp: 0776 67122

កន្លែងដែលអ្នកអាចស្វែងរកកន្លែងលក់គ្រឿងទេសអាស៊ីនៅទីក្រុង អុកឡែន ប្រទេសណូវែលហ្សេឡង់ (ផ្សារទំនើប និងហាងទំនិញដែលអ្នកគួរស្គាល់)

ប្រសិនបើអ្នកជាជនបរទេសដែលកំពុងរស់នៅប្រទេសណូវែលហ្សេឡង់ អ្នកប្រាកដជាបានជួបប្រទះជាមួយបទពិសោធន៍ថ្មីជាមួយនឹងម្ហូបអាហារ ក្នុងតំបន់ដែលមាននៅប្រទេសណូវែលហ្សេឡង់។
អ្វីដែលពួកយើងចង់សំដៅទៅលើមានដូចជា Maori Hangi Crayfish និង Kina ..... ហើយនេះគ្រាន់តែជំហានដំបូងប៉ុណ្ណោះ។
បន្ទាប់ពីអ្នកបានរស់នៅប្រទេសណូវែលហ្សេឡង់បានមួយរយៈ អ្នកនឹងកើតមានអារម្មណ៍នឹកម្ហូបខ្មែរដែលអ្នកបានរស់នៅជាមួយ ម្ហូបទាំងនោះតាំងពីតូចមក។
 


ប្រសិនបើដូច្នេះមែន ចាប់ផ្តើមត្រៀមខ្លួនរបស់អ្នក ហើយចាប់ផ្តើមធ្វើម្ហូបទាំងនោះដោយខ្លួនឯង! នៅពេលនេះ ទោះបីជានៅគ្រប់ផ្សារទំនើប នៅប្រទេសណូវែលហ្សេឡង់មានតំបន់ទំនិញបែបអាស៊ីក៏ដោយ ពួកយើងណែនាំអោយអ្នកទៅធ្វើការទិញទំនិញដែលអ្នកត្រូវការនៅផ្សារទំនើប អាស៊ី ដើម្បីទទួលបាននូវផលិតផលដើម និងស្រស់ៗ។


ជាឧទាហរណ៍ អ្នកប្រហែលជាចង់ស្វែងរកគ្រឿងផ្សំដែលមានដូចជាត្រីទន្លេស្រស់ៗ សម្រាប់ធ្វើម្ហូបខ្មែរដែលមានដូចជាអាម៉ុកជាដើម។


ហាងគ្រឿងទេសអាស៊ីនៅទីក្រុង អុកឡែន ប្រទេសណូវែលហ្សេឡង់
នៅក្នុង Blog មួយនេះ ពួកយើងនឹងធ្វើការចែករំលែកនូវកន្លែងលក់គ្រឿងទេសអាស៊ីនៅទីក្រុងអុកឡែន ប្រទេសណូវែលហ្សេឡង់ដល់អ្នក ទាំងអស់គ្នា។
មិនថាអ្នកកំពុងចង់បរិភោគម្ហូបចិន ជប៉ុន ឥណ្ឌា ឫកូរ៉េ ពួកយើងប្រាកដថា នៅទីនោះនឹងមានហាងគ្រឿងទេសជំនាញដែលអ្នកអាចរក គ្រឿងផ្សំដែលអ្នកត្រូវការ!
មិនដូច្នោះទេ អ្នកអាចទៅកាន់ផ្សារទំនើប Big T ដែលមានជំនាញទៅលើមុខម្ហូបតម្រូវទៅតាមរសជាតិប្រទេសជាច្រើនដូចជា ម៉ាឡេស៊ី ជប៉ុន និងឥណ្ឌូនេស៊ី!


1.    ហាងគ្រឿងទេសម្ហូបចិន
 Tai Ping គឺជាហាងមួយក្នុងចំណោមហាងដ៏ទៃដែលត្រូវបានគេស្គាល់ច្រើនទៅលើការលក់គ្រឿងទេសអាស៊ី និងចិន នៅទីក្រុង អុកឡែន ហើយអ្នកអាចរកគ្រឿងទេស(ស្ទើរគ្រប់មុខ)នៅទីនោះ។
 

 

ក្រៅពីជាកន្លែងដែលមានផ្ទុកស្បៀងដែលមានលក្ខណៈស្តង់ដារ អ្នកក៏អាចស្វែងរកបាននៅ ឆ្នាំងដី ចង្ក្រានចល័ត និងឧបករណ៍សម្រាប់ចម្អិតផ្សេងៗជាច្រើនទៀត។ នៅជ្រុងមួយនៃផ្សារនេះ ក៏មានលក់នៅសាច់អាំងស្រស់ៗ ហើយពួកយើងបានលឺមកថា វាមានរសជាតិឆ្ងាញ់ទៀតផង។


ផ្សារ Tai Ping 3037 ផ្លូវ Great North ទីក្រុងអុកឡែន។ ចូលទៅកាន់ គេហទំព័រហ្វេសបុករបស់ Tai Ping ដើម្បីទទួលបានពត៌មានទាក់នឹងកម្មវិធីបញ្ចុះតម្លៃផ្សេងៗ។


2.    ហាងគ្រឿងទេសជប៉ុន
Japan Mart គឺជាបណ្តុំហាងគ្រឿងទេសជប៉ុនដែលបានបង្កើតឡើងនៅប្រទេសណូវែលហ្សេឡង់តាំងពីឆ្នាំ ១៩៨៧។ គ្រប់ Japan Mart សម្បូរទៅដោយអាហារជប៉ុនធំជាងគេដែលអ្នកអាចរកទិញបាននៅប្រទេសណូវែលហ្សេឡង់ និងវាមានសាខានៅជាច្រើនទីតាំងដូចជា Newmarket ឧទ្យាន Sylvia ផ្លូវ Wyndham Manukan Henderson និង Riccartonជាដើម។
 


សាខាដែលថ្មីជាងគេនោះគឺ មានទីតាំងនៅផ្លូវ Wyndham និងមានស្តុកទៅដោយគ្រឿងផ្សំរបស់ជប៉ុនជាច្រើន រួមទាំង ទឹកជ្រលក់មីសូ វ៉ាសាប៊ី និងគ្រឿងផ្សំផ្សេងៗជាច្រើនទៀត។ មិនចង់ធ្វើដំណើរទៅកាន់ហាងផ្ទាល់មែនទេ? អ្នកក៏អាចធ្វើការកុម៉ង់ទិញតាមរយៈ ហាងអនឡាញរបស់ Japan Mart
 Japan Mart 26-28 ផ្លូវ Wyndham, Auckland Central ទីក្រុងអុកឡែន 1010


3.    ហាងគ្រឿងទេសឥណ្ឌា
តើអ្នកកំពុងចង់ទទួលទានអាហារដែលសម្បូរទៅដោយគ្រឿងផ្សំ និងគ្រឿងទេសច្រើនមុខដូចជាអាហារឥណ្ឌាមែនដែរឫទេ?
ហាងគ្រឿងទេសឥណ្ឌាដែលមានល្បីល្បាញជាងគេនៅទីក្រុងអុកឡែននោះគឺ Patel Brothers ដែលមាននៅតាមតំបន់ផ្សេងៗដូចជា ផ្លូវ SunnyBrae ផ្លូវ Carr និង ផ្លូវ Queen។

 

នៅទីនោះអ្នកនឹងអាចរកបាននៅគ្រឿងផ្សំដែលមានតម្លៃថោកសមរម្យ បន្លែស្រស់ អាហារកញ្ចប់ដែលមានរៀបចំរួចរាល់ និងអាហារជាច្រើនប្រភេទទៀត។ ក្រៅពីអាហារឥណ្ឌា Patel Brothers ក៏មានស្តុកនៅគ្រឿងផ្សំរបស់ស្រីលង្កាផងដែរ។ ប្រសិនបើអ្នកឃ្លាន អ្នកក៏អាចរកទិញ Chaats អាហារឥណ្ឌាដ៏មានឱជារស នៅខាងក្រៅហាងបានផងដែរ។

Patel Brothers, 92 Sunnybrae Road, Hillcrest, Auckland 0627

ហាងម្ហូបឥណ្ឌាដែលមានល្បីល្បាញមួយទៀតនៅទីក្រុង អុកឡែនមួយទៀតគឺ ផ្សារទំនើប Lotus នៅផ្លូវ Stoddard ដែលនៅទីនោះមានលក់គ្រឿងទេសរបស់ឥណ្ឌា បន្លែ អាហារក្លាសេ និងឥវ៉ាន់សម្រាប់គោរពបូជាផ្សេងៗ។ លើសពីនោះក៏បានហាងលក់សាច់ហាឡាល់ដែលស្ថិតនៅតំបន់តែមួយ និង ហាងលក់នំ Chapati ស្រស់ៗដែលធ្វើពីដៃផ្ទាល់។
 
Lotus Supermarket, 64 Stoddard Rd, Mount Roskill, Auckland 1041


4.    ហាងគ្រឿងទេសកូរ៉េ

ប្រសិនបើអ្នកកំពុងស្វែងរកគ្រឿងផ្សំអាហារកូរ៉េ ផ្សារទំនើបដែលជាជម្រើសរបស់អ្នកប្រាកដជា H Mart។
 

ហាងមួយនេះសម្បូរទៅដោយផលិតផលអាហារកូរ៉េជាច្រើនប្រភេទ រួមមានរ៉ាមែន គឹមឈី ម្សៅម្ទេសកូរ៉េ និងគ្រឿងផ្សេងៗជាច្រើនទៀត។ H Mart ក៏មាន ហាងអនឡាញ ដែលអ្នកអាចស្វែងរកផលិតផលដែលទើបមកដល់ និងផលិតបញ្ចុះតម្លៃផ្សេងៗផងដែរ។
 H Mart, 166c Harris Rd, East Tamaki, Auckland 2013


ក្លាយខ្លួនជាប្រជាជនណូវែលហ្សេឡង់

អ្នកប្រហែលត្រូវចំណាយពេលខ្លះក្នុងការសម្របខ្លួនរស់នៅទីក្រុងអុកឡែន ប៉ុន្តែមិនគួរប្រញាប់ប្រញាល់នោះទេ។ ចាប់ផ្តើមពីការរុករកហាងគ្រឿងទេសអាស៊ីនានា និងស្វែងរកថាតើអ្នកគួរទៅកន្លែងណាទៀត!

សម្រាប់អ្នកដែលមានបំណងចង់ទៅសិក្សា និងរស់នៅប្រទេសណូវែលហ្សេឡង់ ស្ថាប័ន IDP នៅទីនេះ ដើម្បីជួយអ្នកក្នុងការប្រឹក្សាយោបល់ផ្សេងៗ។

ក្រៅពីជួយក្នុងការនាំសិស្សនិស្សិត រៀបចំដាក់ពាក្យសិក្សានៅបរទេស និងតាមសាកលវិទ្យាល័យនីមួយៗ ពួកយើងក៏ជួយអោយសិស្សនិស្សិតសម្របខ្លួនរស់នៅបរទេស និងធ្វើការណែនាំទៅលើការស្នាក់នៅ និងសុខុមាលភាពទៀតផង។

អ្នកណាអាចដឹង? ពេលនេះឆ្នាំក្រោយ អ្នកអាចកំពុងបន្តការសិក្សានៅទីក្រុងអុកឡែន និងកំពុងចម្អិនម្ហូបដោយខ្លួនឯងនៅក្នុងអាផាតមិនផ្ទាល់ខ្លួន។ មើលគេហទំព័រពួកយើងបន្ថែមដើម្បីទទួលបានពត៌មានល្អៗផ្សេងៗទៀត!
 

សូមជ្រើសរើសកំរិតសិក្សា

បញ្ចូលប្រធានបទជ្រើសពីបញ្ជីឬចុចស្វែងរក

  • ចាប់ផ្តើមវាយ, ជ្រើសពីបញ្ជីឬចុចស្វែងរក

  • បញ្ចូលប្រធានបទជ្រើសពីបញ្ជីឬចុចស្វែងរក

សូមវាយនិងជ្រើសរើសស្ថាប័ន

  • វាយបញ្ចូល 3 តួអក្សរនៃឈ្មោះសកលវិទ្យាល័យហើយជ្រើសរើសពីបញ្ជី

  • បញ្ចូលឈ្មោះសកលវិទ្យាល័យ ឈ្មោះសាលារៀនហើយជ្រើសរើសពីបញ្ជី