ពិភាក្សាជាមួយពួកយើង arrow

hipchat ហៅទៅកាន់
text.skipToContent text.skipToNavigation

តើការទៅសិក្សានៅបរទេសមានតម្លៃដែរឫទេ? (ហេតុផលទាំង ៥ដើម្បីបញ្ជាក់ថាវាពិតជាមាន!)

ប្រសិនបើអ្នកកំពុងមានបំណងទៅសិក្សានៅបរទេស អ្នកប្រាកដជាមានសំនួរជាច្រើនដែលអ្នកកំពុងស្វែងរកចម្លើយ។

តើខ្ញុំនឹងមិនចូលចិត្តការទៅសិក្សានៅបរទេស ហើយនឹងមានអារម្មណ៍នឹកដល់ផ្ទះ? តើការទៅសិក្សានៅបរទេសនឹងជួយក្នុងវិស័យការងាររបស់ខ្ញុំមែនទេឫទេ? តើវានឹងមានការលំបាកទេក្នុងការដាក់ពាក្យ និងទទួលបានការទទួលអោយចូលរៀនពីសាកលវិទ្យាល័យនានា?

ហើយអ្វីដែលសំខាន់ជាងគេនោះគឺ តើការទៅសិក្សានៅបរទេសនឹងមានតម្លៃដែរឫទេ?


ចម្លើយ គឺប្រាកដជាមាន។ ខណៈពេលដែលទៅសិក្សានៅក្រៅប្រទេស គឺជាការប្តេជ្ញាចិត្តដ៏ធំមួយដែលជាប់ពាក់ព័ន្ធនឹងពេលវេលានិងការចំណាយថវិកាជាច្រើន ប៉ុន្តែស្របពេលនោះវាក៏មានអត្ថប្រយោជន៍ដល់រូបអ្នកតាមរូបភាពជាច្រើន។

នៅលើការកក់សម្គាល់ជាក់ស្តែង ការទទួលសញ្ញាប័ត្រនៅបរទេសបានផ្តល់អោយអ្នកនូវឱកាសជាច្រើន និងធ្វើឱ្យអ្នកនៅលើផ្លូវដែលនាំអ្នកទៅរកភាពជោគជ័យ។ ម្យ៉ាងវិញទៀតការសិក្សានៅក្រៅប្រទេសក៏ជួយឱ្យអ្នករីកចម្រើន និងក្លាយជាបុគ្គលដែលមានឯករាជ្យភាព។

នៅក្នុងអត្ថបទនេះ ពួកយើងនឹងចែករំលែក អត្ថប្រយោជន៍ទាំង៥ នៃការទៅសិក្សានៅបរទេស។ អានបន្តដើម្បីស្វែងយល់បន្ថែម!

1:ទទួលបានតែមនៅក្នុងជីវិតការងារនៅពេលអនាគត និងនៅសាលារៀនដែលអ្នកមានបំណងចង់សិក្សាបន្ត

មូលហេតុដ៏ល្អបំផុតមួយ សម្រាប់ការទៅសិក្សានៅបរទេសគឺនេះអនុញ្ញាតឱ្យអ្នកទទួលបានតែមនៅពេលដាក់ពាក្យសុំទៅសាលាដែលអ្នកចង់ទៅសិក្សាបន្ត ឬនៅកន្លែងធ្វើការដំបូងរបស់អ្នក!

ឥឡូវនេះ គន្លឹះដើម្បីទទួលបានការទទួលយកអោយចួលធ្វើការ (ឬទទួលបាន ទទួលចួលរៀននៅសាលារៀនជាន់ខ្ពស់) ស្ថិតនៅលើភាពលេចធ្លោរបស់អ្នកក្នុងចំណោមបេក្ខជនដាក់ពាក្យទាំងអស់។ សន្មត់ថាអ្នកបានទៅបន្តការនៅក្រៅប្រទេស វាប្រាកដជាជួយអ្នកឱ្យទទួលបាននាំមុខគេទៅលើការប្រកួតប្រជែងរបស់អ្នក។

2. អភិវឌ្ឍន៍ខ្លួនឯងអោយចេញផុតពីតំបន់សុខស្រួលរបស់អ្នក ស្របពេលដែលទទួលយកនៅដំណើរផ្សងព្រេងថ្មី

តើអ្នកដែលធ្លាប់លឺឃ្លាដែលគេតែងនិយាយថា ជីវិតនឹងចាប់ផ្តើមនៅពេលដែលអ្នកសម្រេចចិត្តចាកចេញពីតំបន់សុខស្រួលរបស់អ្នក?

ប្រាកដណាស់ ការរស់នៅប្រទេសកំណើតរបស់អ្នកមានភាពងាយស្រួល និងផាសុកភាព និងការទៅរស់នៅបរទេស (កន្លែងដែលអ្នកត្រូវមានភាពម្ចាស់ការលើខ្លួនឯង) គឺជារឿងដែលអាក្រក់បំផុត។

ប៉ុន្តែនៅពេលអ្នកដោះស្រាយបញ្ហាប្រឈមថ្មីៗ និងរុករកបរិយាកាសដែលពិបាកផ្សេងៗ ក្នុងការធ្វើជាសិស្សនៅបរទេស អ្នកនឹងសង្កេតឃើញថា អ្នកកាន់តែមានទំនុកចិត្ត មានសមត្ថភាព និងភាពរីកចម្រើនតាមរបៀបដែលអ្នកមិនដែលរំពឹងទុក។

3: ស្វែងយល់ពីចំណាប់អារម្មណ៍ថ្មីនិងវប្បធម៌ថ្មី

នៅពេលដែលអ្នកសិក្សានៅបរទេស ឱកាសនេះអាចបើកភ្នែករបស់អ្នកឡើងអោយទទួលបានការស្វែងយល់ពីបរិបទនៃវប្បធម៌ និងចំណាប់អារម្មណ៍ថ្មីៗជាច្រើន។

ឆ្ពោះទៅចក្រភពអង់គ្លេស? អ្នកប្រហែលជាក្លាយជាអ្នកគាំទ្រកីឡាបាល់អោបដ៏ធំមួយ។

ទៅសិក្សានៅប្រទេសអូស្ត្រាលី? វាអាចទៅរួចដែលអ្នកនឹងស្រលាញ់វប្បធម៌ហាងកាហ្វេដ៏អស្ចារ្យរបស់ពួកគេ និងចាប់ផ្តើមហ្វឹកហ្វឺនក្លាយជាអ្នកឆុងកាហ្វេដ៏ចំណាន់។

4. បង្កើតមិត្តភាពដែលមានភាពយូរអង្វែង

ក្នុងនាមជាសិស្សនិស្សិតអន្ដរជាតិ អ្នកទទួលបានឱកាសដ៏ល្អដើម្បីភ្ជាប់ទំនាក់ទំនងជាមួយសិស្សដទៃទៀត និងបង្កើតមិត្តភាពដែលមានភាពយូរអង្វែងអស់មួយជីវិត។ ជឿពួកយើងចុះ មិត្តភក្ដិទាំងនេះនឹងក្លាយទៅជាគ្រួសារទីពីររបស់អ្នក ហើយអ្នកនឹងស្រឡាញ់ពួកគេជាខ្លាំង ។

ឥឡូវអ្នកអាច ឬមិនអាច ជួបមិត្ដភក្ដិទាំងនេះញឹកញាប់នៅពេលអ្នកបញ្ចប់ការសិក្សា (អាស្រ័យទៅលើថាតើអ្នកត្រឡប់ទៅប្រទេសកំណើតវិញឬទេ) ។ នៅពេលអ្នកទៅជួបមិត្តភក្តិរបស់អ្នក អ្នកនឹងមានអារម្មណ៍ដូចជាអ្នកមិនដែលបែកគ្នានោះទេ។

5: ជ្រើសយក & រៀនភាសាថ្មី

ដើម្បីបញ្ចប់នូវតារាងអត្ថប្រយោជន៍នៃការសិក្សានៅបរទេស ពួកយើងនឹងណែនាំមូលហេតុល្អចុងក្រោយនោះគឺ ការសិក្សានៅបរទេសនឹងផ្តល់ភាពងាយស្រួលសម្រាប់អ្នកក្នុងការរៀនភាសាថ្មី។

ជាការពិតណាស់ អ្នកអាចប្រើ Duolingo ដើម្បីរៀនភាសាបានមិនថាអ្នកនៅទីណានោះទេប៉ុន្តែការបានរស់នៅ និងមានភាពជិតស្និតជាមួយវប្បធម៌របស់ប្រទេសនោះផ្ទាល់ (និងត្រូវបានបង្ខំឱ្យប្រើប្រាស់ភាសានោះជាក់លាក់) នឹងបង្កើនល្បឿនក្នុងការសិក្សាភាសារនោះ ន។

ឱកាសនេះនឹងធ្វើអោយអ្នកត្រលប់ទៅប្រទេសកំណើតដោយអាចនិយាយភាសាទីបីបានយ៉ាងស្ទាត់ជំនាញ។ ពិតជាអស្ចារ្យណាស់មែនទេ?

តើខ្ញុំគួរសិក្សានៅបរទេសដែរឬទេ?

នៅចុងបញ្ចប់ ការសិក្សានៅក្រៅប្រទេស គឺជាបទពិសោធន៍ម្តងក្នុងមួយជីវិតដែលមិនគួរត្រូវបានខកខាន។ តាមន័យផ្សេងគឺថា: វាពិតជាមានសាកសមនឹងការចំណាយតម្លៃពេលវេលានិងប្រាក់របស់អ្នក។ ប្រសិនបើអ្នកចង់ទៅក្រៅប្រទេសដើម្បីសិក្សាប៉ុន្តែអ្នកមិនច្បាស់អំពីរបៀបរៀបចំដំណើរការមួយនេះ យើងនៅទីនេះដើម្បីជួយអ្នក។ នៅ IDP យើងនឹងផ្តល់ប្រឹក្សាដល់អ្នកនូវដំណើរការនៃការដាក់ពាក្យសុំទៅសិក្សានៅបរទេសរួមទាំង:

  • ផ្តល់ដំបូន្មានដល់អ្នកអំពីជម្រើសសិក្សា
  • ដាក់ពាក្យសុំចូលរៀននិងទិដ្ឋាការសិស្សនិស្សិត
  • រៀបចំសម្រាប់ការចាកចេញទៅសិក្សារបស់អ្នក

ដើម្បីស្វែងយល់បន្ថែមអំពីជំហានដែលទាក់ទងនឹងការសិក្សានៅបរទេសសូមអានការណែនាំរបស់យើង។នៅទីនេះគឺដើម្បីជួបប្រទះជីវិតសិស្សនិស្សិតនៅក្រៅប្រទេសនិងចាប់ផ្តើមដំណើរផ្សងព្រេងដ៏អស្ចារ្យ!

សូមជ្រើសរើសកំរិតសិក្សា

បញ្ចូលប្រធានបទជ្រើសពីបញ្ជីឬចុចស្វែងរក

  • ចាប់ផ្តើមវាយ, ជ្រើសពីបញ្ជីឬចុចស្វែងរក

  • បញ្ចូលប្រធានបទជ្រើសពីបញ្ជីឬចុចស្វែងរក

សូមវាយនិងជ្រើសរើសស្ថាប័ន

  • វាយបញ្ចូល 3 តួអក្សរនៃឈ្មោះសកលវិទ្យាល័យហើយជ្រើសរើសពីបញ្ជី

  • បញ្ចូលឈ្មោះសកលវិទ្យាល័យ ឈ្មោះសាលារៀនហើយជ្រើសរើសពីបញ្ជី

សូមជ្រើសរើសកំរិតសិក្សា

Got any ideal countries in mind?