Two nurses seen having a chat while walking

IELTS or OET for Nurses - Which Should You Take?

ប្រធានបទគ្របដណ្តប់

  • 5 min
  • Published: 27 June 2024
  • Updated: 26 June 2024

ប្រសិនបើអ្នកចង់ក្លាយជាគិលានុបដ្ឋាយិកាអាជីព អ្នកនឹងតម្រូវឲ្យមានការបញ្ចាក់សមត្ថភាពក្នុង ការប្រាស្រ័យទាក់ទងជាមួយបុគ្គលិក និងអ្នកជម្ងឺជាភាសាអង់គ្លេស និងសម្រាប់ការផ្តល់សេវាកម្មថែទាំសុខភាព។

ក្នុងនោះអ្នកអាចជ្រើសយកការធ្វើសមត្ថភាពភាសាអង់គ្លេសរបស់អ្នកបាន តាមរយៈការធ្វើតេស្ត International English Language Testing System (IELTS) និង Occupational English Test (OET) ។

មុននឹងអ្នកសម្រេចចិត្តថាតើគួរជ្រើសប្រលងតេស្តណានោះ អ្នកគួរតែស្វែងយល់បន្ថែមពីតេស្តទាំពីរនេះ និងភាពខុសគ្នារបស់តេស្តទាំងពីរនេះជាមុនសិន។

What Is IELTS?

តើអ្វីជាតេស្ត IELTS?

ត្រូវបានកំណត់ជាស្តង់ដារដ៏ឆ្នើមសម្រាប់ការធ្វើតេស្តសមត្ថភាពភាសាអង់គ្លេស ។ IELTS ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៩ សម្រាប់វាយតម្លៃភាពស្ទាត់ជំនាញនៃភាសាអង់គ្លេសទាំងទម្រង់សរសេរ និងនិយាយ។

ទទួលស្គាល់ដោយ ស្ថាប័ន ជាង ១១ ០០០ នៅក្នុងប្រទេស ជាង ១៤០ ប្រទេស តេស្ត​ IELTS មានទាំងការតេស្តដោយប្រើក្រដាស និងតេស្តតាមរយៈកុំព្យូទ័រ ដែលត្រូវបានបែងចែក ជាបួនផ្នែក៖ ការនិយាយ ការ សរសេរ ការស្តាប់ និងការអាន។

What Is OET?

តើអ្វីជាតេស្ត OET?

តេស្ត គឺបង្កើតឡើងដើម្បីធ្វើតេស្តសមត្ថភាពអង់គ្លេសសម្រាប់អ្នកជំនាញផ្នែកសុខាភិបាល ក្នុងនោះរួមមានសម្រាប់គិលានុបដ្ឋាយិកា ពេទ្យធ្មេញ អ្នកពិនិត្យភ្នែក និង អ្នកព្យាបាលរោគដោយកាយវប្បកម្ម។

ដំបូងតេស្ត OET គឺត្រូវបានទទួលស្គាល់ពីប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់តែមួយគត់ ក្រោយមក ក្នុងខែ វិចិ្ឆកា ឆ្នាំ ២០១៧ ក្រុមប្រឹក្សា Nursing and Midwifery Council (NMC) ប្រចាំចក្រភពអង់គ្លេសក៏បាន ចាប់ផ្តើមទទួលយកពិន្ទុតេស្តនេះសម្រាប់វាយតម្លៃបេក្ខជន។


5 Things To Consider Before You Select IELTS Or OET

មូលហេតុ ៥ យ៉ាងដែលអ្នកគួរតែពិចារណាមុននឹងសម្រេចជ្រើសរើសប្រលងតេស្ត IELTS ឬ OET

1. IELTS Has A Wider Range Of Content

១ តេស្ត IELTS ផ្តោតលើប្រធានបទច្រើន

តេស្ត ពេញនិយមក្នុងចំណោមអ្នកជំនាញផ្នែកថែទាំសុខភាពប៉ុណ្ណោះ ពីព្រោះវាផ្តោតលើ មាតិកាសុខភិបាលដូចជាការប្រឹក្សាជាមួយអ្នកជម្ងឺ ឬ លិខិតពេទ្យ ចំណែកឯ IELTS នឹងជួយអ្នកឲ្យយល់ដឹងបន្ថែមពីភាសាអង់គ្លេសជារួម។ ម្យ៉ាងវិញទៀត IELTS ត្រូវបានទទួលស្គាល់ទូទាំងពិភពលោក និងប្រើប្រាស់ដោយសិស្ស និស្សិត បញ្ញវន្តជាអន្តរជាតិ ដោយក្នុងនោះតេស្ត IELTS រួមមានប្រធានបទជាច្រើនដទៃទៀតដូចជា ពីការវិវឌ្ឍន៏សង្គម បរិដ្ឋាន
វិស័យអប់រំ និង តម្លៃនៃវប្បធម៌ផងដែរ។

ហេតុដូចនេះ អ្នកនឹងអាចបង្កើនសមត្ថភាពរបស់អ្នកក្នុងការសរសេរ និងយល់ដឹងបន្ថែម លើប្រធានបទជាច្រើន ដែលវានឹងធ្វើឲ្យការទំនាក់ទំនងរបស់អ្នកកាន់តែប្រសើរ។

2. Two IELTS Versions vs 12 Versions Of The OET

២ តេស្ត IELTS មាន ២ ប្រភេទ ខណៈឯតេស្ត​ OET មានរហូតដល់ ១២ ប្រភេទ

តេស្ត IELTS មាន ២ ប្រភេទគឺ Academic និង General Training ដែលប្រើប្រាស់សម្រាប់វាស់ស្ទង់សមត្ថភាពភាសា ដើម្បីរៀនបន្ត ឬរស់នៅក្រៅប្រទេស។

ជំនាញ ស្តាប់ និងនិយាយរបស់ប្រភេទតេស្តទាំងពីរគឺដូចគ្នា ប៉ុន្តែជំនាញអាន និងសរសេររបស់តេស្ត Academic គឺផ្តោតសម្រាប់ការរៀនបន្តកម្រិតខ្ពស់ បើប្រៀបធៀបនឹងតេស្ត General Training ។

ផ្ទុយទៅវិញ តេស្ត OET មានរហូតដល់ ១២ ប្រភេទ សម្រាប់អ្នកជំនាញផ្នែកសុខាភិបាល។ រាល់ជំនាញអាន និងស្តាប់របស់ប្រភេទតេស្តខាងលើនេះគឺមានលក្ខណៈដូចគ្នា ប៉ុន្តែសម្រាប់ជំ​នាញ

និយាយ​ និងសរសេរគឺផ្តោតលើកលៈទេសៈផ្សេងៗក្នុងការប្រើប្រាស់ភាសាអង់គ្លេស។

3. IETLS Has A Shorter Test Format Than The OET

៣ ទម្រង់នៃការប្រលងរបស់ IELTS គឺខ្លីជាងតេស្ត OET

បើទោះបីជា IELTS និង OET វាយតម្លៃតាមរយៈការប្រលងជំនាញទាំងបួនដូចគ្នា IELTS គឺមានទម្រង់ខ្លីជាង។

ជំនាញស្តាប់

តេស្ត IELTS គឺមាន បួនផ្នែក ដោយធ្វើការស្តាប់ និងការឆ្លើយសំនួរ ខណៈពេលដែល OET មានពីផ្នែកប៉ុន្តែយូរជាងដោយក្នុងនោះ ផ្នែកទីមួយត្រូវធ្វើការកត់ត្រាលើការប្រឹក្សាជា​មួយអ្នកជម្ងឺ បន្ទាប់មកនៅផ្នែកទីពីរ គឺជាការឆ្លើយសំនួរក្រោយការស្តាប់ការបង្រៀនអំពីការថែទាំសុខភាព។

ជំនាញអាន

តេស្ត IELTS គឺផោ្តតលើការឆ្លើយសំនួរអត្ថបទទាំងបី ពីកាសែត ឬកំណត់ត្រា។ សម្រាប់តេស្ត OET វិញមានពីរផ្នែកដោយក្នុងនោះអ្នកប្រលងតម្រូវឲ្យធ្វើការសង្ខេបប្រធានបទពីអត្ថបទចំនួនបួនខ្លីៗ រីឯតេស្ត ផ្នែកបន្ទាប់គឺជាការឆ្លើយសំនួរជ្រើសរើស ក្រោយការអានអត្ថបទវែង ២។

ជំនាញសរសេរ

ជំនាញសរសេរក្នុងតេស្ត IELTS គឺជាការបកស្រាយទិន្នន័យ និងក្រាហ្វដែលមានក្នុងតេស្ត បន្ទាប់មក OET តម្រូវឲ្យមានការសរសេរសំណេរតាមប្រធានបទដែលបានដាក់ឲ្យ។ ចំណែកតេស្ត តម្រូវឲ្យបេក្ខជន ប្រលងអានកំណត់ត្រាលើករណីផ្សេងៗ ហើយធ្វើការសរសេរលិខិតទៅតាមការកំណត់។

ជំនាញនិយាយ

តេស្តនិយាយក្នុង IELTS គឺជាការនិយាយអំពីប្រធានបទផ្សេងៗរួមមាន ចំណូលចិត្ត និងការធ្វើសកម្មភាពកំសាន្តនានា ឯផ្នែកចុងក្រោយនៃតេស្ត គឺជាការនិយាយទៅតាមប្រធានបទទៅតាមកាតដែលបានដាក់ឲ្យ។

សម្រាប់តេស្តនិយាយ របស់ OET គឺអ្នកនឹងទទួលបានប្រធានបទបែបវេជ្ជសាស្ត្រដោយក្នុងនោះអ្នកនឹងតម្រូវឲ្យដើរតួជាគិលានុបដ្ឋាយិកា រីឯអ្នកវាយតម្លៃតេស្តនឹងធ្វើជាអ្នកជម្ងឹ។

4. IELTS Has World Recognition Compared To The OET

៤ IELTS ត្រូវបានទទួលស្គាល់ជាសកល បើប្រៀបធៀបនឹង OET

បើប្រៀបធៀបជាមួយនឹង OET តេស្ត IELTS ត្រូវបានទទួលស្គាល់ជាសកល ដែលក្នងនោះការិយាល័យធ្វើ
តេស្ត មានប្រមាណជាង ១១០០ កន្លែងក្នងបណ្តា ១៤០ ប្រទេសរួមមាន អូស្ត្រាលី ណូវែលហ្សេឡង់ កាណាដា
ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។

OET ពេញនិយមចំណោមអ្នកជំនាញផ្នែកសុខាភិបាល និងអ្នកមានបំណងរៀនបន្តផ្នែកនេះនៅប្រទេសអៀរឡង់ ឌូបៃ អូស្ត្រាលី និងណូវែលហ្សេឡង់ ដែលក្នុងនោះការិយាល័យធ្វើតេស្តមានប្រមាណ ១១៥ កន្លែងក្នុងបណ្តាប្រទេសតែប្រមាណ ៤០ ប៉ុណ្ណោះ។

5. IELTS Has A Lower Cost & More Availability

៥ IELTS មានតម្លៃតេស្តទាបជាង ហើយលទ្ធភាពក្នុងការធ្វើតេស្តមានច្រើន

មូលហេតុដែលថាទីតាំងធ្វើតេស្ត IELTS មានច្រើន លទ្ធភាពក្នុងការធ្វើតេស្តក៏មានច្រើនដែរ។ ដូច្នេះ វាមានភាពងាយស្រួលក្នុងការកំណត់ថ្ងៃប្រលង។

លើសពីនេះ តេស្ត IELTS មានតម្លៃទាបជាងតេស្ត OET ។

Get Ready For Your IELTS Test With IDP

ត្រៀមខ្លួនសម្រាប់ការធ្វើតេស្ត IELTS ជាមួយនឹង IDP
តើអ្នកមានបំណងប្រលងតេស្ត IELTS ដើម្បីក្លាយជាគិលានុបដ្ឋាយិកាអាជីពមែនទេ?

នៅ IDP ពួកយើងមានបទពិសោធន៍ក្នុងការជួយសិស្សានុសិស្សក្នុងការត្រៀមខ្លួនដើម្បីប្រលង ហើយយើងក៏អាចជួយអ្នកបានផងដែរ។

យើងមានឯកសារជាច្រើនសម្រាប់ជួយអ្នកត្រៀមក្នុងការប្រលងឲ្យជោគជ័យ ហើយយើងធានាបានថាអ្នកនឹងទទួលបានពិន្ទុល្អក្រោមការជម្រុញគាំទ្រពីអ្នកជំនាញរបស់យើង។

ប្រលងតេស្ត IELTS របស់អ្នក ក្នុងថ្ងៃនេះជាមួយយើង!

គណនីមួយសម្រាប់តម្រូវការការសិក្សានៅបរទេសរបស់អ្នកទាំងអស់។

បង្កើតកម្រងព័ត៌មានរបស់អ្នក និងដោះសោមុខងារជាច្រើនរួមទាំងការណែនាំផ្ទាល់ខ្លួន កម្មវិធីដែលតាមដានបានលឿន និងច្រើនទៀត។

IELTS app icon

Book your IELTS test

Watch the story of lifelong dreams, passion and determination that truly reflects the journey of our IELTS test takers. IELTS is the breakthrough to a world of full of incredible.

អត្ថបទដែលពាក់ព័ន្ធ

Search for articles

Dive into our extensive collection of articles by using our comprehensive topic search tool.

Select a category