Margaret
នៅ Y Suites យើងមិនត្រឹមតែផ្តល់ជូនកន្លែងស្នាក់នៅប៉ុណ្ណោះទេ យើងខិតខំធ្វើជាបេះដូង និងជាព្រលឹងនៃសហគមន៍សិស្ស ដោយផ្តល់កម្លាំងចិត្ត ហើយលើកស្ទួយសិស្សដើម្បីសម្រេចក្តីសុបិនម្តងមួយៗ ពេលយើងយល់ដឹងពីបញ្ហាប្រឈមដែលសិស្សជួបប្រទះ ខណៈពេលនៅឆ្ងាយពីផ្ទះ។ កន្លែងស្នាក់នៅរបស់សិស្សរបស់យើងត្រូវបានសាងសង់ និងរចនាដោយដាក់អតិថិជនរបស់យើងជាស្នូល ដែលមានកន្លែងមិនត្រឹមតែសម្រាប់ការស្នាក់នៅប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ការធ្វើការងារ និងការកំសាន្តផងដែរ។





Facilities
Wifi
Laundry
Cinema
Events program
Gym
Social
Gaming facilities
Outdoor living
Study Areas
Bike storage
Security and property rules
24/7security
កន្លែងស្នាក់នៅដែលបានណែនាំបង្ហាញខាងក្រោមមិនឆ្លុះបញ្ចាំងពីការមានបន្ទប់នៅសល់ ឬតម្លៃចុងក្រោយទេ។ សម្រាប់ការស្វែងយល់ពីបន្ទប់នៅសល់ និងតម្លៃត្រឹមត្រូវ សូមចុចលើ 'បន្តការកក់' នៅក្រោមកន្លែងស្នាក់នៅដែលអ្នកចង់បាន
កន្លែង ទាំងមូល, អចលនទ្រព្យដែលខ្លួនមានពេញលេញ

Ensuite Premium

Studio Premium

Studio Deluxe
ស្វែងយល់បន្ថែមអំពីកន្លែងស្នាក់នៅសម្រាប់សិស្ស (Y Suites)
បើកដំណើរការនៅឆ្នាំ២០២០ Y Suites គឺជាស្ថាប័នផ្តល់កន្លែងស្នាក់នៅថ្មីស្រឡាងសម្រាប់សិស្សក្នុងប្រទេសអូស្ត្រាលី ដោយមានផ្ទះល្វែងដ៏អស្ចារ្យ មានទីតាំងងាយស្រួលនៅជិតសាកលវិទ្យាល័យធំៗ និងកន្លែងលក់គ្រឿងបរិក្ខារប្រើប្រាស់ទាំងក្នុងទីក្រុងអាដឺឡែត និងទីក្រុងម៉ែលប៊ន។
នៅ Y Suites យើងមិនត្រឹមតែផ្តល់ជូនកន្លែងស្នាក់នៅប៉ុណ្ណោះទេ យើងខិតខំធ្វើជាបេះដូង និងជាព្រលឹងនៃសហគមន៍សិស្ស ដោយផ្តល់កម្លាំងចិត្ត ហើយលើកស្ទួយសិស្សដើម្បីសម្រេចក្តីសុបិនម្តងមួយៗ ពេលយើងយល់ដឹងពីបញ្ហាប្រឈមដែលសិស្សជួបប្រទះ ខណៈពេលនៅឆ្ងាយពីផ្ទះ។ កន្លែងស្នាក់នៅរបស់សិស្សរបស់យើងត្រូវបានសាងសង់ និងរចនាដោយដាក់អតិថិជនរបស់យើងជាស្នូល ដែលមានកន្លែងមិនត្រឹមតែសម្រាប់ការស្នាក់នៅប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ការធ្វើការងារ និងការកំសាន្តផងដែរ។
នៅពេលអ្នកជ្រើសរើសកន្លែងស្នាក់នៅរបស់យើង អ្នកនឹងទទួលបានភាពរីករាយជាមួយនឹងអគារ និងគ្រឿងបរិក្ខារប្រើប្រាស់ជាច្រើន រួមមាន៖
កន្លែងហាត់ប្រាណ
បន្ទប់មើលកុន
ចង្ក្រានសាច់អាំង
បន្ទប់សិក្សា
កន្លែងលេងហ្គេម
បន្ទប់ពិធីនានា/បន្ទប់ពហុគោលបំណង
យ៉រកណ្តាលវាល
បន្ទប់បោកអ៊ុតប្រើរួមគ្នា
ផ្ទះបាយរួម
កន្លែងសម្រាប់អង្គុយលេងនៅកំពូលអគារ
ប្រព័ន្ធគ្រប់គ្រងកញ្ចប់ឌីជីថល
ស្ទូឌីយោសម្រាប់រាំ
អ្នកក៏នឹងទទួលបានបទពិសោធន៍នៃកន្លែងស្នាក់នៅរបស់សិស្សដ៏ ល្អឥតខ្ចោះ ជាមួយនឹងសហគមន៍សិស្សចម្រុះរបស់យើង សេវាកម្មអតិថិជនពិសេស ការភ្ជាប់ Wi-Fi ល្បឿនលឿន និងសន្តិសុខគុណភាពខ្ពស់។
ហេតុអ្វីជ្រើសរើស Y Suites?
សហគមន៍សិស្សចម្រុះជាតិសាសន៍
សហគមន៍របស់យើង គឺជាផ្នែកមួយដ៏ធំនៃបទពិសោធន៍កន្លែងស្នាក់នៅរបស់សិស្ស។ បង្កើតទំនាក់ទំនងរឹងមាំជាមួយសហគមន៍សិស្សចម្រុះជាតិសាសន៍ ហើយទទួលបានការគាំទ្រសម្រាប់តម្រូវការ និងបញ្ហាប្រឈមប្រចាំថ្ងៃរបស់អ្នក តាមរយៈក្រុមថែរក្សាការស្នាក់នៅរបស់យើង។ នៅ Y Suites អ្នកស្នាក់នៅទាំងអស់ ត្រូវបានស្វាគមន៍ឱ្យចូលរួមក្នុងកម្មវិធីបទពិសោធន៍សហគមន៍ Y (Y-CEP) ដ៏ពិសេស ដែលមានគោលបំណងលើកកម្ពស់អារម្មណ៍នៃភាពដែលត្រូវបានគេរាប់បញ្ចូល និងការស្គាល់ពីអត្តសញ្ញាណដ៏រឹងមាំនៅក្នុងអ្នក ដើម្បីបង្កើនបទពិសោធន៍ស្នាក់នៅរបស់ពួកគេអោយកាន់តែប្រសើរនៅ Y Suites។
កម្មវិធី Y-CEP ផ្តល់ជូនសកម្មភាពជាច្រើន ដែលផ្តោតលើទិដ្ឋភាពជាច្រើននៃបទពិសោធន៍របស់អ្នក៖
ការផ្សារភ្ជាប់សហគមន៍
ការអភិវឌ្ឍន៍ផ្ទាល់ខ្លួន
ការអប់រំសុខភាព និងសុខុមាលភាព
ជំនួយផ្នែកសិក្សា
ការអភិវឌ្ឍន៍ការយល់ចិត្តខាងវប្បធម៌
ឧត្តមភាពអតិថិជន
សេវាកម្មអតិថិជនគឺជាបេះដូងនៃ Y Suites DNA – ចាប់ពីការចូលមកដល់ ការពិនិត្យមើលការស្នាក់នៅរបស់សិស្ស យើងប្តូរផ្តាច់ផ្តល់ជូននូវបទពិសោធន៍ដ៏រលូន។ អ្នកអាចរំពឹងថាមន្ត្រីសេវាកម្មអតិថិជនដ៏មានសមត្ថភាពរបស់យើង នឹងចូលរួមឆ្លើយតបរាល់តម្រូវការរបស់អ្នក ហើយឆ្លើយតបទៅនឹងសំណើរបស់អ្នកភ្លាមៗ។ យើងក៏មានបុគ្គលិកប្រើប្រាស់ពហុភាសានៅកន្លែងស្នាក់នៅរបស់យើងផងដែរ ដែលនឹងអាចដោះស្រាយតម្រូវការជាក់លាក់របស់អ្នក។
ការផ្តល់ជូនផ្តាច់មុខសម្រាប់តែសិស្ស IDP
នៅពេលអ្នកកក់ទុកបន្ពប់អាផាតមិនជាមួយ Y Suites តាមរយៈស្ថាប័ន IDP អ្នកនឹងទទួលបានភាពរីករាយ ជាមួយនឹងការផ្តល់ជូនផ្តាច់មុខដ៏គួរឱ្យទាក់ទាញដូចខាងក្រោម។
អត្រានៃការបញ្ចុះតម្លៃពិសេស
ការផ្តល់ជូនកញ្ចប់គ្រែគេងដោយឥតគិតថ្លៃ ដែលមានតម្លៃរហូតដល់២០៤ដុល្លារអូស្រ្តាលី*។
* តម្លៃកញ្ចប់គ្រែគេង ប្រែប្រួលទៅតាមប្រភេទអាផាតមិនដែលបានកក់ទុក
IDP Y Suites៖ការចុះកម្មសិក្សាពិសេស
សម្រាប់សិស្ស IDP អ្នកនឹងមានឱកាសធ្វើកម្មសិក្សាជាមួយយើង ក្នុងអំឡុងពេលស្នាក់នៅរបស់អ្នកជាមួយយើង។ ក្នុងភាពជាដៃគូជាមួយស្ថាប័នIDP យើងផ្តល់ជូនកន្លែងកម្មសិក្សារហូតដល់ទៅ៤កន្លែង នៅកន្លែងស្នាក់នៅរបស់សិស្សណាមួយរបស់យើង – Y Suites នៅ Waymouth ឬ Y Suites នៅ A’Beckett សម្រាប់មុខងារការងារផ្សេងៗដូចជាទីផ្សារ ការគ្រប់គ្រងគម្រោង សេវាកម្មអតិថិជន ការគ្រប់គ្រងអគារ និងការគ្រប់គ្រងអចលនទ្រព្យ។ជាដើម។
#SuiteLifeAtYSuites