IDP is rated 4.8 out of 5 on Google, and 9 out of 10 students would recommend us to their friends and families.
IDP has 210+ offices across 35+ nations. You can often meet expert counsellors face-to-face in your city, free of charge.
IDP supports you at every step, from university & visa applications to pre-departure briefings and post-arrival help.
IDP គឺជាក្រុមហ៊ុនឈានមុខគេលើសកលលោកផ្នែកសេវាកម្មអប់រំអន្តរជាតិ។ យើងជួយសិស្សអន្តរជាតិ ដូចជាខ្លួនអ្នកឱ្យទៅសិក្សានៅប្រទេសដែលនិយាយភាសាអង់គ្លេស។
បណ្តាញដ៏ទូលំទូលាយនៃអ្នកជំនាញដែលអាចទាក់ទងបានរបស់យើងជួយអ្នកក្នុងការកំណត់ និងធានាបាននូវសាកលវិទ្យាល័យ ឬមហាវិទ្យាល័យដែលអ្នកអាចរីកចម្រើនបាន។
យើងអាចភ្ជាប់អ្នកទៅនឹងវគ្គសិក្សា ដែលអ្នកចង់បន្តនៅក្នុងសាកលវិទ្យាល័យ ឬ គ្រឹះស្ថាន ដែលសមស្របបំផុតដែលមានទីតាំងនៅក្នុងប្រទេសសាកសម។ យើងបានជួយសិស្សនិស្សិតអស់រយៈពេលជាងកន្លះសតវត្សមកហើយ ហើយបានបង្កើតបណ្តាញឱកាសដ៏ធំមួយជាមួយនឹងការិយាល័យក្នុង 32 ប្រទេស។
IDP ធ្វើការជាមួយអ្នកដើម្បីបង្វែរផែនការសិក្សានៅបរទេសរបស់អ្នកទៅជាទីចាប់ផ្តើមសម្រាប់ភាពជោគជ័យក្នុងអាជីព និងការរីកចម្រើនផ្ទាល់ខ្លួនរបស់អ្នក។
យើងរួមបញ្ចូលគ្នានូវបទពិសោធន៍ដ៏ធំធេងរបស់យើងនៅក្នុងវិស័យអប់រំ និងបច្ចេកវិទ្យាចុងក្រោយបំផុតដែលមាន ដើម្បីជួយអ្នកធ្វើការសម្រេចចិត្តដែលមានព័ត៌មានច្រើនបំផុតដែលអាចធ្វើទៅបាន។
យើងចាប់ដៃគូជាមួយសាកលវិទ្យាល័យ សាលារៀន និងមហាវិទ្យាល័យឈានមុខជាង 650 នៅទូទាំងប្រទេសអូស្ត្រាលី កាណាដា ណូវែលសេឡង់ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ ជាមួយនឹងការចូលប្រើមូលដ្ឋានទិន្នន័យនៃវគ្គសិក្សា និងកម្មវិធីជាង 180,000 យើងប្រាកដថាយើងអាចជួយអ្នកក្នុងការស្វែងរកអ្វីដែលសមនឹងអ្នកបំផុត។
តេីអ្នកត្រូវការជំនួយក្នុងការស្វែងរកវគ្គសិក្សាល្អបំផុត ការដាក់ពាក្យសុំចូលរៀននៅសាកលវិទ្យាល័យរបស់អ្នក ឬណែនាំពីលក្ខខណ្ឌក្នុងការសំុទិដ្ឋាការដែរឬទេ?
អ្នកប្រឹក្សា IDP នឺងខិតខំប្រឹងប្រែងធ្វើការជាមួយអ្នកយ៉ាងជិតស្និទ្ធ ដើម្បីរៀបចំការធ្វើដំណើរទៅ សិក្សានៅបរទេសរបស់អ្នក និងជួយអ្នកគ្រប់ជំហាន។
យើងដឹងថាការផ្លាស់ប្តូរអាចជាពេលវេលាដ៏រំភើបមួយមិនត្រឹមតែសម្រាប់អ្នកប៉ុណ្ណោះទេ ថែមទាំងសម្រាប់គ្រួសាររបស់អ្នកផងដែរ។ នេះជាមូលហេតុដែលអ្នកប្រឹក្សា IDP នឹងខិតខំប្រឹងប្រែងបន្ថែមទៀត ហើយជួយគាំទ្រទាំងអ្នក និងគ្រួសាររបស់អ្នក នៅពេលអ្នកចាប់ផ្តើមដំណើររបស់អ្នក។
អ្នកប្រឹក្សា IDP ជាច្រើនគឺជា សិស្សអន្តរជាតិ ខ្លួនឯង។
ពួកគេគឺជាអ្នកជំនាញផ្នែកអប់រំអន្តរជាតិ ដែលធ្លាប់នៅទីនោះនៅកន្លែងតែមួយដែលអ្នកនៅឥឡូវនេះ។
ពួកគេដឹងថាការផ្តល់ព័ត៌មានត្រឹមត្រូវមានសារៈសំខាន់មុនពេលធ្វើដំណើរទៅបរទេស ហើយពួកគេសុខចិត្តចែករំលែកអ្វីដែលពួកគេបានរៀនក្នុងដំណើរទៅសិក្សានៅបរទេស របស់ពួកគេ។
ការគាំទ្ររបស់យើងមិនបញ្ចប់នៅពេលដែលអ្នកទទួលបានលិខិតចូលរៀននៅសាកលវិទ្យាល័យរបស់អ្នកទេ។
នៅ IDP យើងប្តេជ្ញាធានាថា អ្នកមានអារម្មណ៍ថាមានការគាំទ្រនៅគ្រប់ដំណាក់កាលនៃដំណើរទៅ សិក្សានៅបរទេសរបស់អ្នក។
សេវាកម្មរបស់យើងមានការវិវឌ្ឍជាបន្តបន្ទាប់ដើម្បីគាំទ្រអ្នករហូតដល់បញ្ចប់ការសិក្សា និងលើសពីនេះទៅទៀត។
កក់ការណាត់ជួបជាមួយអ្នកប្រឹក្សា IDP ម្នាក់ ដើម្បីឱ្យយើងអាចចាប់ផ្តើមរៀបចំផែនការដំណើររបស់អ្នកពីចំណុចដែលអ្នកឈរជើងនៅថ្ងៃនេះ ទៅចំណុចដែលអ្នកចង់ក្លាយជានាពេលអនាគត។
អ្នកក៏អាចរកមើលសាកលវិទ្យាល័យផ្សេងៗ និងតាមដានដំណើរការពាក្យសុំរបស់អ្នកតាមរយៈ កម្មវិធី IDP Liveបានផងដែរ។
ក្នុងនាមជាសហម្ចាស់ដ៏មានមោទនភាពនៃ IELTS យើងអាចជួយអ្នកក្នុងការកក់ និងត្រៀមខ្លួនសម្រាប់ ការធ្វើតេស្ត IELTS របស់អ្នក។ ទទួលស្គាល់ដោយអង្គភាពជាង 12,000 ជុំវិញពិភពលោក IELTS គឺជា ការធ្វើតេស្តភាសាអង់គ្លេសឈានមុខគេរបស់ពិភពលោកសម្រាប់គោលបំណងសិក្សា ការងារ និងការធ្វើចំណាកស្រុក។