ក្រុមហ៊ុនធានារ៉ាប់រងសុខភាព​ ahm

image

ហេតុអ្វីបានជាជ្រើសរើសធានារ៉ាប់រងសុខភាព​ របស់ក្រុមហ៊ុន ahm?

ធានារ៉ាប់រងសុខភាព​របស់ ahm គឺមានលក្ខណៈសាមញ្ញ សមល្មមនឹងលទ្ធភាពអាចចំណាយបាន និងមានឆន្ទៈក្នុងការផ្តល់ដល់និស្សិតអន្តរជាតិនូវសុខភាពកាន់តែល្អប្រសើរឡើង។

ទំហំធានារ៉ាប់រងសុខភាពនិស្សិតអន្តរជាតិ (OSHC) របស់ ahm គឺអនុលោមតាមទិដ្ឋាការនិស្សិត 100% ហើយនឹងជួយចូលរួមចំណែកបង់ថ្លៃសេវាផ្នែកវេជ្ជសាស្ត្រជាច្រើននៅក្នុងមន្ទីរពេទ្យ និងនៅក្រៅមន្ទីរពេទ្យ (ឧទាហរណ៍ ការទៅជួបវេជ្ជបណ្ឌិត) ខណៈពេលកំពុងសិក្សានៅក្នុងប្រទេសអូស្ត្រាលី * ។ វាក៏ផ្តល់ជូននូវសេវារថយន្តសង្គ្រោះបន្ទាន់នៅពេលមានអាសន្នផងដែរ ** ។

ធានារ៉ាប់រងសុខភាពនិស្សិតអន្តរជាតិ (OSHC)​ របស់ ahm ផ្តល់ជូននូវ៖

  • ការផ្តល់ជូនភ្លាមៗនូវវិញ្ញាបនប័ត្រគោលនយោបាយ OSHC របស់ពួកគេ នៅពេលមានការបង់ប្រាក់បានជោគជ័យ តាមរយៈអ្នកប្រឹក្សាយោបល់របស់ IDP

  • ខ្សែទូរសព្ទសុខភាព និងជំនួយដល់និស្សិតមាន 24/7 សម្រាប់ជំនួយផ្នែកវេជ្ជសាស្រ្តពីគិលានុបដ្ឋាក-យិកាដែលបានចុះបញ្ជីការតាមរយៈទូរសព្ទ

  • ក្រុមសេវាកម្មអតិថិជនដែលមានជំនាញពហុភាសា ចេះស្ទាត់ជំនាញលើភាសាចំនួន 14 ភាសាដើម្បីជួយដល់ការសាកសួរពីទំហំធានារ៉ាប់រងសុខភាព

  • OSHC របស់ ahm មានកិច្ចព្រមព្រៀងជាមួយបណ្តាញដ៏ធំនៃការចេញវិក្កយប័ត្រគិតថ្លៃដោយផ្ទាល់ វេជ្ជបណ្ឌិត និងអ្នកប្រកបវិជ្ជាជីវៈសុខភាព

សម្រាប់ព័ត៌មានលម្អិតអំពីគោលនយោបាយ សូមមើល សេចក្ដីសង្ខេបពីទំហំធានារ៉ាប់រង OSHC របស់ ahm

* រយៈពេលរង់ចាំ និងការលើកលែងត្រូវអនុវត្ត។

** សម្រាប់ការដឹកជញ្ជូនតាមរថយន្តសង្គ្រោះបន្ទាន់ទៅមន្ទីរពេទ្យដែលនៅក្នុងនោះត្រូវការ ការផ្ដល់ការយកចិត្តទុកដាក់ផ្នែកវេជ្ជសាស្រ្តភ្លាមៗ ហើយស្ថានភាពរបស់អ្នក ដល់ថ្នាក់ដែលអ្នកមិនអាចត្រូវបានគេដឹកជញ្ជូនទៅតាមវិធីផ្សេងទៀតបាន។

ahm OSHC

  • ខ្សែទូរសព្ទសុខភាព និងជំនួយដល់និស្សិត 24/7 សម្រាប់សេវាទូរសព្ទ រួមមាន ជំនួយផ្នែកវេជ្ជសាស្រ្ត ពីគិលានុបដ្ឋាក-យិកាដែល បានចុះបញ្ជីការ សេវាប្រឹក្សាយោបល់ ដំបូន្មានផ្នែកច្បាប់ពេលមានអាសន្ន ជំនួយឯកសារធ្វើដំណើរ និងសេវាអ្នកបកប្រែផ្ទាល់មាត់
  • ចូលប្រើប្រាស់អ្នកផ្ដល់សេវាកម្មជាង 1 000 នាក់ (វេជ្ជបណ្ឌិត និងអ្នក​ប្រកប​វិជ្ជា​ជីវៈ​ផ្នែកសុខភាព) នៅតាមទីតាំងគ្លីនិកចេញវិក្កយ​ប័ត្រ​គិតប្រាក់​ដោយ​ផ្ទាល់​ចំនួនជាង​ 300 កន្លែង​នៅទូទាំងប្រទេសអូស្ត្រាលី
  • គ្រប់គ្រងទំហំធានារ៉ាប់រងសុខភាព និងចូលប្រើប្រាស់ជំនួយផ្នែកសុខភាព 24/7 ជាមួយនឹងកម្មវិធី  OSHC របស់ ahm ។ កម្មវិធីនេះមានជាភាសាអង់គ្លេស និងភាសាចិនសាមញ្ញ។
  • ក្រុមសេវាកម្មអតិថិជនរបស់ OSHC ដែលលះបង់ខ្ពស់ មានជំនាញពហុភាសា ចេះស្ទាត់លើភាសាចំនួន 14 ភាសា រួមមាន ភាសាចិនកុកងឺ ភាសាអារ៉ាប់ ភាសាព័រទុយ​ហ្គាល់​ ភាសាអេស្បាញ ភាសាបារាំង) និងចូលប្រើប្រាស់សេវាអ្នកបកប្រែផ្ទាល់មាត់ មានជាង 160 ភាសា
  • វិញ្ញាបនប័ត្រគោលនយោបាយ OSHC ត្រូវបានផ្ញើឱ្យភ្លាមៗ នៅពេលមានការបង់ប្រាក់ដោយជោគជ័យតាមរយៈអ្នកប្រឹក្សាយោបល់របស់ IDP
  • ahm OSHC គឺជាផ្នែកមួយនៃ Medibank គ្រុប ជាក្រុមហ៊ុនធានារ៉ាប់រងសុខភាព ដោយមានបទពិសោធន៍ជាង 40 ឆ្នាំ ដោយផ្តល់នូវដំណោះស្រាយសុខភាពដល់សមាជិកធានារ៉ាប់រងសុខភាពជាង 3.7 លាននាក់