text.skipToContent text.skipToNavigation
Language: ភាសា:
Call us: 023 222 325 | WhatsApp: 0776 67122

អំពីយើងខ្ញុំ

ទៅសិក្សានៅបរទេសជាមួយអ្នកដែលស្គាល់ពីវិធីសាស្រ្តច្បាស់លាស់

IDP គឺជាស្ថាប័នឈានមុខគេលើពិភពលោកផ្នែកសេវាអប់រំអន្តរជាតិ។ ជាមួយនឹងបទពិសោធន៍ជិត ៥០ ឆ្នាំរបស់យើងនៅក្នុងឧស្សាហកម្មនេះ ស្ថាប័នយើងបានជួយសិស្ស និស្សិតជិត ៥០ ០០០០ នាក់ឲ្យបានទៅសិក្សានៅប្រទេសអូស្ត្រាលី ប្រទេសកាណាដា ប្រទេស ណូវែលហ្សេឡង់ ចក្រភពអង់គ្លេសនិងសហរដ្ឋអាមេរិក។ ពួកយើងក៏មានមជ្ឈមណ្ឌលស្វែងរកកន្លែងសិក្សាសំសម្រាប់សិស្ស និសិ្សតអន្តរជាតិជាង ១០០ កន្លែងនៅក្នុង ប្រទេសមិនតិចជាង ៣២ ។

នេះជាមូលហេតុផ្សេងទៀតដែល IDP ជាជំរើសត្រឹមត្រូវសម្រាប់អ្នក។

យើងមានទំនាក់ទំនងដ៏ល្អជាមួយស្ថាប័នជាដៃគូរ

IDP គឺជាសហកម្មសិទ្ធិរបស់ ៣៨ សាកលវិទ្យាល័យនិងដៃគូរបស់អូស្រ្តាលីដែលមានសាលា និងមហាវិទ្យាល័យជាង ៦៥០ កន្លែងនៅទូទាំង ប្រទេសអូស្ត្រាលី ប្រទេសកាណាដា ប្រទេសណូវែលហ្សេឡង់ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ នេះមានន័យថា យើងមានលទ្ធភាពទទួលបានទិន្នន័យនៃវគ្គសិក្សានិងកម្មវិធីជាង ១៨០០០០០ ហើយនោះគឺជារបៀបដែលយើងអាចជួយស្វែងរកវគ្គសិក្សាដែលសាកសមនឹងអ្នក។

យើងនៅទីនេះដើម្បីជួយអ្នកគ្រប់ជំហាន

អ្នកជំនាញផ្តល់ប្រឹក្សាទៅសិក្សានៅបរទេស ដ៏មានភាពរស់រាយរបស់យើងនឹងជួយអ្នកក្នុងដំណើរការនៃការសិក្សានៅបរទេសទាំងមូល ចាប់តាំងពីការជ្រើសរើសមុខវិជ្ជា និងសាលារៀនដ៏ល្អបំផុតសម្រាប់អ្នក រហូតដល់ការដាក់ពាក្យសុំទិដ្ឋាការសិស្សសម្រាប់ប្រទេសសិក្សារបស់អ្នក។ ពួកគេគឺជាអ្នកជំនាញក្នុងវិស័យនេះ ហើយពួកគេនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកដើម្បីធានាថាអ្នកនឹងទទួលបាននូវជំនួយទាំងឡាយដែលអ្នកត្រូវការ។ សេវាកម្មរបស់យើងកំពុងបន្តអភិវឌ្ឍដើម្បីជួយគាំទ្រដល់សិស្ស និសិ្សតរបស់ពួកយើងរហូតដល់ការបញ្ចប់ការសិក្សារបស់ពួកគេនិងលើសពីនេះ។

យើងជាសហកម្មសិទ្ធិដ៏មានមោទនភាពរបស់ IELTS

IELTS គឺជាការប្រឡងធ្វើតេស្តភាសាអង់គ្លេសឈានមុខគេលើពិភពលោកសម្រាប់គោលបំណងសិក្សា ការងារ និងធ្វើចំណាកស្រុកទៀតផង។ វាត្រូវបានទទួលស្គាល់ដោយជាង ១០០០០ ស្ថាប័ននៅទូទាំងពិភពលោក។ ក្នុងនាមជាជាសហកម្មសិទ្ធិនៃ IELTS ដែលមានមោទនភាព យើងអាចជួយអ្នកក្នុងការកក់និងរៀបចំសំរាប់ការធ្វើតេស្តរបស់អ្នក។ ប្រសិនបើអ្នកកក់ការធ្វើតេស្ត IELTS ជាមួយ IDP អ្នកនឹងទទួលបានការផ្តល់ជូនដ៏ពិសេសដូចជាការចូលមើលសម្ភារៈប្រើប្រាស់សំរាប់រំលឹកមេរៀនដោយឥតគិតថ្លៃ ការប្រើប្រាស់កាសឥតខ្សែនៅក្នុងការធ្វើតេស្តការស្ដាប់ និងការអញ្ជើញឲ្យចូលរួមសិក្ខាសាលាសម្រាប់អំពីការរៀបចំខ្លួនសម្រាប់ការប្រលងផ្សេងៗ។

ជាមួយនឹង IDP អ្នកស្ថិតនៅក្នុងកណ្តាប់ដៃល្អ។ ធ្វើការកក់ណាត់ជួបជាមួយនឹងអ្នកពិគ្រោះយោបល់ពីការសិក្សានៅបរទេសរបស់ពួកយើង ហើយឱ្យយើងជួយរៀបចំផែនការនៃការដំណើររបស់អ្នកពីកន្លែងដែលអ្នកនៅសព្វថ្ងៃនេះទៅកាន់កន្លែងដែលអ្នកចង់ទៅ។

សូមជ្រើសរើសកំរិតសិក្សា

បញ្ចូលប្រធានបទជ្រើសពីបញ្ជីឬចុចស្វែងរក

  • ចាប់ផ្តើមវាយ, ជ្រើសពីបញ្ជីឬចុចស្វែងរក

  • បញ្ចូលប្រធានបទជ្រើសពីបញ្ជីឬចុចស្វែងរក

សូមវាយនិងជ្រើសរើសស្ថាប័ន

  • វាយបញ្ចូល 3 តួអក្សរនៃឈ្មោះសកលវិទ្យាល័យហើយជ្រើសរើសពីបញ្ជី

  • បញ្ចូលឈ្មោះសកលវិទ្យាល័យ ឈ្មោះសាលារៀនហើយជ្រើសរើសពីបញ្ជី