text.skipToContent text.skipToNavigation
Language: ភាសា:
Call us: 023 222 325 | WhatsApp: 0776 67122

ហេតុអ្វីគួរជ្រើសរើស IDP?

អំពី IDP Education

IDP Education គឺជាអ្នកនាំមុខគេក្នុងការផ្តល់សេវាកម្មស្វែងការទីតាំងសិក្សាសម្រាប់សិស្ស និស្សិតអន្តរជាតិ។ ជាមួយនឹងបណ្តាញនៃមជ្ឈមណ្ឌលស្វែងរកការសិក្សាសម្រាប់សិស្ស និស្សិតអន្តរជាតិជាង ១០០ កន្លែង យើងមានវត្តមានជាសាកលនៅជាង ៣២ ប្រទេស។ 

ការស្វែងរកកន្លែងសិក្សាសម្រាប់សិស្សនិសិ្សត

IDP Education Limited គឺជាក្រុមហ៊ុនដែលបានចុះបញ្ជីក្នុង ASX ដែលមាន ៥០% ជាកម្មសិទ្ធិរបស់ ៣៨ សាកលវិទ្យាល័យនៅប្រទេសអូស្ត្រាលី។ អស់រយៈពេលជាង ៤៥ ឆ្នាំមកហើយ យើងបានដើរតួយ៉ាងសំខាន់ក្នុងការអប់រំអន្តរជាតិ។ យើងបានបញ្ជូនសិស្សជាង ៤០០០០០ នាក់ទៅស្ថាប័នអប់រំដែលមានគុណភាពល្អនាៗនៅប្រទេសអូស្ត្រាលី ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក ប្រទេសកាណាដា និងប្រទេសណូវែលសេឡង់។

IELTS

យើងជាសហកម្មសិទ្ធិដ៏មានមោទនភាពនៃ IELTS (ប្រព័ន្ធធ្វើតេស្តភាសាអង់គ្លេសអន្តរជាតិ)។ IELTS ត្រូវបានគ្រប់គ្រងរួមគ្នាដោយ British Council ព្រមទំាង IDP: IELTS Australia និង Cambridge English Language Assessment ។ ចាប់តាំងពីការចាប់ផ្តើមនៅឆ្នាំ ១៩៨៩ IELTS បានក្លាយជាតេស្តវាស់ស្តង់សមត្ថភាពភាសាអង់គ្លេសដែលមានប្រជាប្រិយបំផុតនៅលើពិភពលោក។ 

អង្គការជាង ៩០០០ កន្លែងនៅទូទាំងពិភពលោកបានទទួលយក IELTS ជាភស្តុតាងនៃជំនាញភាសាអង់គ្លេស។ កាលពីឆ្នាំមុន តេស្តជាង ២.៥ លានតេស្តត្រូវបានគេធ្វើនៅទូទាំងពិភពលោក។ IDP Education ផ្តល់ការប្រឡង IELTS នៅក្នុងទីតាំងធ្វើតេស្តជាង ៤០០ កន្លែងនៅក្នុងប្រទេសចំនួន ៥០។

ការបង្រៀនភាសាអង់គ្លេស

IDP Education បានចូលរួមនៅក្នុង ការបង្រៀនភាសាអង់គ្លេស ចាប់តាំងពីឆ្នាំ ១៩៨៨ និងបានដំណើរការសាលាភាសាអង់គ្លេសនៅក្នុងប្រទេសថៃ ប្រទេសវៀតណាម និងប្រទេសកម្ពុជា។

សូមជ្រើសរើសកម្រិតការសិក្សា

បញ្ចូលប្រធានបទមួយហើយជ្រើសពីបញ្ជី

  • វាយបញ្ចូល 3 តួអក្សរនៃឈ្មោះប្រធានបទហើយជ្រើសពីបញ្ជី

  • បញ្ចូលឈ្មោះវគ្គសិក្សាហើយជ្រើសពីបញ្ជី

សូមវាយនិងជ្រើសរើសស្ថាប័ន

  • វាយបញ្ចូល 3 តួអក្សរនៃឈ្មោះសកលវិទ្យាល័យហើយជ្រើសរើសពីបញ្ជី

  • បញ្ចូលឈ្មោះសកលវិទ្យាល័យ ឈ្មោះសាលារៀនហើយជ្រើសរើសពីបញ្ជី