Published: 17th July 2026
ប្រសិនបើអ្នកកំពុងស្វែងរកការអប់រំកម្រិតពិភពលោក និងចង់ពន្លឿនអាជីពរបស់អ្នក អ្នកនឹងរកឃើញឱកាសជាច្រើននៅប្រទេសអូស្ត្រាលី។ មិនថាការចាប់អារម្មណ៍របស់អ្នកស្ថិតនៅក្នុងវិទ្យាសាស្ត្រ វិស្វកម្ម វេជ្ជសាស្ត្រ ឬមនុស្សសាស្ត្រទេ អ្នកនឹងឃើញថា អត្ថប្រយោជន៍នៃការសិក្សានៅប្រទេសនេះគឺពិតជាលេចធ្លោ តាំងពីគុណភាពអប់រំដ៏ល្អឥតខ្ចោះ រហូតដល់គុណភាពនៃការរស់នៅខ្ពស់ និងឱកាសបង្កើតបណ្តាញទំនាក់ទំនងជាសកលលោក។
ដោយសារហេតុផលទាំងនេះហើយ និស្សិតកម្ពុជាជាច្រើនបានជ្រើសរើសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅប្រទេសអូស្ត្រាលី។ ហើយយើងនៅទីនេះដើម្បីជួយអ្នក។ យើងនឹងគាំទ្រអ្នកក្នុងការស្វែងយល់អំពីដំណើរការដើម្បីទទួលបានគុណវុឌ្ឍិនេះ និងផ្តល់ព័ត៌មានទាំងអស់ដែលអ្នកត្រូវការដើម្បីចាប់ផ្តើម។
ប្រទេសអូស្ត្រាលីគឺជាគោលដៅសិក្សាដ៏ល្អ ដែលល្បីល្បាញដោយសារគុណភាពអប់រំ និងជីវិតនិស្សិតដ៏រស់រវើក។ មានសាកលវិទ្យាល័យសរុបចំនួន 42 ស្ថាប័ន រួមមាន 6 សាកលវិទ្យាល័យដែលស្ថិតក្នុងចំណាត់ថ្នាក់កំពូល 100 នៃ Times Higher Education (THE) World University Rankings 2026 ដែលផ្តល់ឱកាសនៃការអប់រំដ៏ល្អឥតខ្ចោះ។ ប្រទេសនេះក៏ជាជម្រើសពេញនិយមផងដែរ ដោយមាននិស្សិតអន្តរជាតិជាង 790,000 នាក់ ដែលមានន័យថា អ្នកនឹងចូលរួមជាមួយសហគមន៍និស្សិតចម្រុះ និងពោរពេញដោយភាពស្វាគមន៍ ដែលអាចជួយឱ្យអ្នកអភិវឌ្ឍខ្លួនបានយ៉ាងល្អ។
អ្នកកំពុងឆ្ងល់ថា ហេតុអ្វីត្រូវសិក្សាថ្នាក់បរិញ្ញាបត្រនៅអូស្ត្រាលី? ចម្លើយគឺស្ថិតនៅក្នុងអត្ថប្រយោជន៍ជាច្រើនដែលប្រទេសនេះផ្តល់ជូន។ ក្នុងនាមជានិស្សិតអន្តរជាតិ អ្នកនឹងទទួលបានការអប់រំដែលត្រូវបានទទួលស្គាល់ជាសកល បង្កើនឱកាសអាជីព និងទទួលបានបរិយាកាសគាំទ្រដែលជួយអភិវឌ្ឍទាំងជីវិតផ្ទាល់ខ្លួន និងអាជីពការងារ។ ខាងក្រោមនេះគឺជាមូលហេតុសំខាន់ 4 យ៉ាងដែលគួរពិចារណា៖
សាកលវិទ្យាល័យ និងរដ្ឋាភិបាលអូស្ត្រាលីផ្តល់អាហារូបករណ៍ ជំនួយ និងថវិកាជាច្រើនសម្រាប់និស្សិតអន្តរជាតិ។ ជំនួយហិរញ្ញវត្ថុទាំងនេះអាចជួយកាត់បន្ថយតម្លៃសិក្សាថ្នាក់បរិញ្ញាបត្ររបស់អ្នក ធ្វើឱ្យការអប់រំកម្រិតខ្ពស់កាន់តែងាយស្រួលក្នុងការចាប់យក់។
សាកលវិទ្យាល័យនៅអូស្ត្រាលីតែងតែមានចំណាត់ថ្នាក់ក្នុងចំណោមសាកលវិទ្យាល័យល្អបំផុតនៅពិភពលោក ដោយផ្តោតលើការស្រាវជ្រាវ និងការច្នៃប្រឌិត។ តាម QS World University Rankings 2026 មានសាកលវិទ្យាល័យអូស្ត្រាលី 6 ស្ថាប័នស្ថិតក្នុងចំណាត់ ថ្នាក់កំពូល 50 រួមមាន University of Melbourne និង UNSW Sydney។ ការទទួលស្គាល់ជាសកលនេះធានាថា គុណវុឌ្ឍិរបស់អ្នក ដែលអាចបើកជាទ្វាឈ្ពោះទៅកាន់អាជីបដ៏ជោគជ័យមួយ មិនថាអ្នកជ្រើសរើសធ្វើការនៅកន្លែងណាក៏ដោយ ។
ក្រៅពីការសិក្សា អូស្ត្រាលីក៏ផ្តល់បរិស្ថានធម្មជាតិដ៏អស្ចារ្យសម្រាប់អ្នកផងដែរ។ ពីឆ្នេរខ្សាច់ស្រស់ស្អាត ទៅដល់ទេសភាពព្រៃវាលធំទូលាយ និងសត្វព្រៃពិសេសៗ ភាពស្រស់ស្អាតនៃធម្មជាតិរបស់ប្រទេសនេះផ្តល់បទពិសោធន៍ដ៏អស្ចារ្យទៅជីវិតរស់នៅរបស់និស្សិត។
អូស្ត្រាលីមានឈ្មោះល្បីល្បាញដោយសារប្រជាជនដែលមានភាពរួសរាយរាក់ទាក់ និងវប្បធម៌ចម្រុះ។ ប្រទេសនេះមានប្រវត្តិស្វាគមន៍និស្សិតកម្ពុជាយូរមកហើយ និងផ្តល់សេវាគាំទ្រជាច្រើន ដើម្បីជួយអ្នកសម្របខ្លួនទៅនឹងជីវិតថ្មី។
ប្រព័ន្ធអប់រំឧត្តមសិក្សារបស់អូស្ត្រាលីមានការធានាគុណភាពយ៉ាងរឹងមាំ ដោយស្ថាប័នត្រូវបានគ្រប់គ្រងដោយ Tertiary Education Quality and Standards Agency (TEQSA)។ ច្បាប់ Education Services for Overseas Students (ESOS) ក៏ការពារនិស្សិតអន្តរជាតិ និងធានាគុណភាពបទពិសោធន៍សិក្សារបស់ពួកគេផងដែរ។ ដើម្បីជួយអ្នកក្នុងការស្វែងរកសាកលវិទ្យាល័យសម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ខាងក្រោមនេះគឺជាសាកលវិទ្យាល័យល្អបំផុត ទាំង5 នៅអូស្ត្រាលី៖
ជាសាកលវិទ្យាល័យដែលមានចំណាត់ថ្នាក់ខ្ពស់បំផុតនៅអូស្ត្រាលីក្នុង QS 2026 ranking ។ University of Melbourne គឺជាមជ្ឈមណ្ឌលឈានមុខគេ ក្នុងការស្រាវជ្រាវ និងការអប់រំ។ មានឈ្មោះល្បីដោយសារកម្មវិធីសិក្សាដ៏មានកិត្យានុភាព និងជីវិតនៅបរិវេណសាកលវិទ្យាល័យដ៏រស់រវើក ហើយសញ្ញាបត្ររបស់ពីសាកលវិទ្យាល័យត្រូវបានគោរពទទួលស្គាល់ដោយនិយោជកនៅទូទាំងពិភពលោក។
មានទីតាំងនៅក្នុងទីក្រុងស៊ីដនី ដែលជាទីក្រុងសកម្មមួយក្នុងប្រទេះអូស្ត្រាលី UNSW Sydney គឺជាសាកលវិទ្យាល័យឈានមុខក្នុងវិស័យវិស្វកម្ម បច្ចេកវិទ្យា និងវិទ្យាសាស្ត្រអនុវត្ត។ សាកលវិទ្យាល័យនេះមានឈ្មោះល្បីល្បាញដោយសារការផ្តោតលើការស្រាវជ្រាវ និងនិស្សិតដែលមានឱកាសការងារខ្ពស់បន្ទាប់ពីបញ្ចប់ការសិក្សា។
ជាសាកលវិទ្យាល័យចាស់ជាងគេ និងមានកិត្យានុភាពខ្លាំងមួយក្នុងប្រទេះអូស្ត្រាលី University of Sydney មានឈ្មោះល្បីល្បាញដោយសារបរិវេណសាលារជាប្រវត្តិសាស្ត្រ និស្សិតចម្រុះ និងកេរ្តិ៍ឈ្មោះល្បីលើសកលលោក។ សាកលវិទ្យាល័យនេះផ្តល់កម្មវិធីសិក្សាច្រើន ត្រូវបានទទួលស្គាល់និងគោរពដោយនិយោជក។
មានទីតាំងនៅទីក្រុង Canberra ដែលជារដ្ឋធានីជាតិ Australian National University (ANU) គឺជាមជ្ឈមណ្ឌលស្រាវជ្រាវ និងអប់រំដែលល្បីល្បាញទូទាំងពិភពលោក។ ANU មានឈ្មោះល្បីល្បាញដោយសារការសិក្សាបែបអន្តរវិស័យ និងមាននិស្សិតដែលមានសមត្ថភាពខ្ពស់។
Monash University ដែលជាសាកលវិទ្យាល័យធំបំផុតនៅអូស្ត្រាលី មានឈ្មោះល្បីល្បាញដោយសារវិធីសាស្ត្រអប់រំ និងការស្រាវជ្រាវដ៏ច្នៃប្រឌិត។ ជាមួយនឹងកិត្យានុភាពជាសកល និងកម្មវិធីសិក្សាចម្រុះ Monash ផ្តល់បទពិសោធន៍សិក្សាដ៏ទំនើប និងពេញលេញ។
ការជ្រើសរើសទីក្រុងត្រឹមត្រូវសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅអូស្ត្រាលី គឺជាផ្នែកសំខាន់មួយនៃបទពិសោធន៍សិក្សានៅបរទេសរបស់អ្នក។ ទោះបីជា Sydney និង Melbourne មានភាពល្បីល្បាញក៏ដោយប្រទេសអូស្ត្រាលីក៏មានទីក្រុងរស់រវើកជាច្រើនដែលមានបរិយាកាស និងលក្ខណៈពិសេសខុសៗគ្នា។
Sydney: ជាទីក្រុងធំបំផុតរបស់អូស្ត្រាលី និងជាមជ្ឈមណ្ឌលសម្រាប់អាជីវកម្ម និងវប្បធម៌។ ការសិក្សានៅ Sydney ផ្តល់បទពិសោធន៍នៃទីក្រុងដ៏សកម្ម ជាមួយឱកាសការងារល្អ និងជីវិតសង្គមរស់រវើក។
Melbourne: ត្រូវបានគេស្គាល់ថាជារដ្ឋធានីវប្បធម៌របស់អូស្ត្រាលី Melbourne មានសិល្បៈវប្បធម៌សម្បូរបែប និងភោជនីយដ្ឋានកម្រិតពិភពលោក។ នេះជាអត្ថប្រយោជន៍សំខាន់នៃការសិក្សានៅ Melbourne ដែលធ្វើឱ្យទីក្រុងនេះក្លាយជាទីក្រុងល្អសម្រាប់និស្សិត និងមានភាពល្បីដោយសារបរិយាកាសច្នៃប្រឌិត។
Brisbane: សម្រាប់អ្នកដែលចង់បានរបៀបរស់នៅបែបស្ងប់ស្ងាត់ និងអាកាសធាតុក្តៅស្រាសសមរម្យ ការសិក្សានៅ Brisbane គឺជាជម្រើសដ៏ល្អ។ វាជាទីក្រុងដែលរួសរាយរាក់ទាក់ មានបរិយាកាសសាមញ្ញ និងតម្លៃរស់នៅទាបជាង Sydney និង Melbourne។
ទីក្រុងពេញនិយមផ្សេងទៀត: កុំកំណត់ខ្លួនឯងតែនៅក្នុងទីក្រុងធំៗ! អ្នកអាចពិចារណាទិសដៅល្អៗផ្សេងទៀតដូចជា ការសិក្សានៅ Adelaide ឬការសិក្សានៅ Perth។ ទីក្រុងទាំងនេះផ្តល់គុណភាពជីវិតល្អ តម្លៃរស់នៅទាប ឱកាសច្រើន និងភាពជាសហគមន៍រឹងមាំ។
ការបំពេញលក្ខខណ្ឌចូលរៀនគឺជាជំហានសំខាន់ក្នុងការធានាកន្លែងសិក្សារបស់អ្នកនៅសាកលវិទ្យាល័យអូស្ត្រាលី។ IDP អាចជួយអ្នកក្នុងដំណើរការនេះ ដើម្បីធានាថាការដាក់ពាក្យរបស់អ្នកមានភាពរលូន។
និស្សិតអន្តរជាតិត្រូវបង្ហាញសមត្ថភាពភាសាអង់គ្លេស។ សាកលវិទ្យាល័យភាគច្រើនទទួលស្គាល់តេស្តដូចខាងក្រោម៖
IELTS
TOEFL iBT
Pearson PTE Academic
Cambridge English (CAE or CPE)
អ្នកអាចទទួលបានការលើកលែង ប្រសិនបើអ្នកបានបញ្ចប់ការសិក្សាពេញម៉ោងយ៉ាងហោចណាស់ពីរឆ្នាំនៅប្រទេសដែលភាសាអង់គ្លេសជាភាសាផ្លូវការ។ ប៉ុន្តែប្រសិនបើអ្នកត្រូវបញ្ជាក់សមត្ថភាពភាសាអង់គ្លេស អ្នកអាចកក់ការប្រឡង IELTS ជាមួយ IDP។ យើងផ្តល់កាលបរិច្ឆេទប្រឡងជាច្រើន និងមណ្ឌលប្រឡងងាយស្រួល ដើម្បីជួយអ្នកឈានទៅរកការសិក្សាបរិញ្ញាបត្រនៅអូស្ត្រាលីដោយមានទំនុកចិត្ត។
ដើម្បីដាក់ពាក្យសិក្សាបរិញ្ញាបត្រនៅអូស្ត្រាលី ជាទូទៅអ្នកត្រូវផ្តល់ឯកសារខាងក្រោម៖
លិខិតបញ្ជាក់លទ្ធផលសិក្សា និងភស្តុតាងគុណវុឌ្ឍិមុនៗ
ភស្តុតាងសមត្ថភាពភាសាអង់គ្លេស
ច្បាប់ចម្លងលិខិតឆ្លងដែន
Statement of Purpose (SOP) ឬ Personal Statement
លិខិតណែនាំ (ប្រសិនបើសាកលវិទ្យាល័យត្រូវការ)
រយៈពេលដាក់ពាក្យសម្រាប់សាកលវិទ្យាល័យអូស្ត្រាលី ជាទូទៅបើកមុនឆ្នាំសិក្សាប្រហែល 12 ខែ។ អ្នកគួរដាក់ពាក្យយ៉ាងហោចណាស់ 6 ខែមុន ដើម្បីមានពេលវេលាដំណើរការឯកសារ។
ជំហានសំខាន់ៗមាន៖
ជ្រើសរើសមុខវិជ្ជា និងសាកលវិទ្យាល័យ: ស្រាវជ្រាវ និងជ្រើសកម្មវិធីដែលសមស្របនឹងគោលដៅអាជីពរបស់អ្នក
រៀបចំឯកសារ: ប្រមូលឯកសារទាំងអស់ដែលបានរាយដូចខាងលើ
ដាក់ពាក្យ: ដាក់ពាក្យតាមប្រព័ន្ធអនឡាញរបស់សាកលវិទ្យាល័យ ឬតាមភ្នាក់ងារអប់រំដែលអាចទុកចិត្តបានដូចជា IDP
ទទួលការផ្តល់ជូន(an Offer) និងទទួលយក (an Acceptance): បន្ទាប់ពីទទួលការផ្តល់ជូន អ្នកអាចទទួលយក និងបង់ប្រាក់សិក្សាដំបូងបាន
ដាក់ពាក្យសុំវីសា: ជាមួយ Confirmation of Enrolment (CoE) អ្នកអាចចាប់ផ្តើមដាក់ពាក្យសុំទិដ្ឋាការសិស្ស
តម្លៃសិក្សានៅអូស្ត្រាលីគឺជាកត្តាសំខាន់មួយ ប៉ុន្តែមានជម្រើសហិរញ្ញវត្ថុជាច្រើនដែលអាចជួយអ្នកគ្រប់គ្រងចំណាយបាន។
តម្លៃសិក្សានៅអូស្ត្រាលីប្រែប្រួលអាស្រ័យលើសាកលវិទ្យាល័យ និងកម្មវិធីសិក្សា។ ខាងក្រោមគឺជាជួរតម្លៃទូទៅសម្រាប់បរិញ្ញាបត្រ៖
សាកលវិទ្យាល័យរដ្ឋ: A$17,000 ដល់ប្រហែល A$50,000
សាកលវិទ្យាល័យឯកជន: តម្លៃប្រហាក់ប្រហែល ឬខ្ពស់ជាងសាកលវិទ្យាល័យរដ្ឋបន្តិច
មានអាហារូបករណ៍ និងជំនួយហិរញ្ញវត្ថុជាច្រើនសម្រាប់ជួយនិស្សិតអន្តរជាតិ។
អាហារូបករណ៍រដ្ឋាភិបាល: រដ្ឋាភិបាលអូស្ត្រាលីផ្តល់អាហារូបករណ៍ជាច្រើនសម្រាប់និស្សិតអន្តរជាតិ ដែលអ្នកអាចស្វែងរកបាននៅគេហទំព័រផ្លូវការ
អាហារូបករណ៍សាកលវិទ្យាល័យ: សាកលវិទ្យាល័យភាគច្រើនផ្តល់អាហារូបករណ៍ផ្អែកលើលទ្ធផលសិក្សា វិស័យសិក្សា ឬប្រទេសដើមរបស់អ្នក
ប្រភពក្រៅ: អ្នកក៏អាចមានសិទ្ធិទទួលអាហារូបករណ៍ពីអង្គការឯកជន មូលនិធិ ឬរដ្ឋាភិបាលប្រទេសរបស់អ្នក
សម្រាប់ជម្រើសអាហារូបករណ៍បន្ថែម យើងបានផ្តល់មគ្គុទេសក៍ពេញលេញអំពីអាហារូបករណ៍ និងជំនួយហិរញ្ញវត្ថុសម្រាប់អ្នក។
ការទទួលបានទិដ្ឋាការសិស្សគឺជាជំហានសំខាន់ក្នុងដំណើររបស់អ្នកក្នុងការសិក្សានៅអូស្ត្រាលី។ សូមណែនាំអ្នកអំពីអ្វីដែលអ្នកត្រូវដឹងអំពីដំណើរការស្នើសុំទិដ្ឋាការសិស្សសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅប្រទេសអូស្ត្រាលី។
ដើម្បីរស់នៅ និងសិក្សានៅអូស្ត្រាលីជានិស្សិតអន្តរជាតិ អ្នកត្រូវទទួលបានវីសានិស្សិត (Subclass 500)។ ដើម្បីដាក់ពាក្យ អ្នកត្រូវចុះឈ្មោះក្នុងកម្មវិធីសិក្សាដែលបានចុះបញ្ជី និងទទួលបាន Confirmation of Enrolment (CoE) ពីស្ថាប័នអប់រំរបស់អ្នក។ អ្នកក៏ត្រូវបង្ហាញពីភស្តុតាងនៃ Overseas Student Health Cover (OSHC) និងថវិកាគ្រប់គ្រាន់សម្រាប់តម្លៃសិក្សា និងការរស់នៅ។
វីសានិស្សិតអនុញ្ញាតឱ្យអ្នកស្នាក់នៅអូស្ត្រាលីក្នុងរយៈពេលសិក្សារបស់អ្នក។ វាក៏អនុញ្ញាតឱ្យអ្នកធ្វើការក្រៅម៉ោង (រហូតដល់ 48 ម៉ោងក្នុងរយៈពេលពីរសប្តាហ៍) ខណៈពេលកំពុងសិក្សា និងធ្វើការពេញម៉ោងក្នុងអំឡុងពេលវិស្សមកាលដែលបានកំណត់។
បន្ទាប់ពីអ្នកបញ្ចប់បរិញ្ញាបត្រនៅអូស្ត្រាលី អ្នកអាចបន្តការស្នាក់នៅដើម្បីទទួលបានបទពិសោធន៍ការងារដ៏មានតម្លៃ។ និស្សិតអន្តរជាតិជាច្រើនអាចដាក់ពាក្យសុំ Temporary Graduate visa (Subclass 485) ដែលអនុញ្ញាតឱ្យអ្នករស់នៅ សិក្សា ឬធ្វើការនៅអូស្ត្រាលីក្នុងរយៈពេលជាក់លាក់។ វាជាឱកាសល្អក្នុងការទទួលបានជំនាញវិជ្ជាជីវៈ និងប្រើប្រាស់អត្ថប្រយោជន៍ពីគុណវុឌ្ឍិអន្តរជាតិរបស់អ្នក។
មានអារម្មណ៍ច្របូកច្របល់មែនទេ? យើងអាចជួយណែនាំអ្នកអំពីជម្រើស និងដំណើរការដាក់ពាក្យសម្រាប់សាកលវិទ្យាល័យ និង ទិដ្ឋាការសិស្ស។ និយាយជាមួយអ្នកជំនាញអប់រំអន្តរជាតិរបស់យើងឥឡូវនេះដោយឥតគិតថ្លៃ។
សញ្ញាបត្របរិញ្ញាបត្រពីអូស្ត្រាលីត្រូវបានទទួលស្គាល់ជាសកល និងត្រូវបានការគោរពខ្ពស់ដោយនិយោជក និងស្ថាប័នអប់រំនៅទូទាំងពិភពលោក។
តម្លៃសិក្សាបរិញ្ញាបត្រនៅអូស្ត្រាលីប្រែប្រួល ដោយតម្លៃសិក្សាធម្មតាស្ថិតនៅចន្លោះ A$17,000 ដល់ A$50,000 ក្នុងមួយឆ្នាំ ខណៈតម្លៃរស់នៅសម្រាប់និស្សិតនៅអូស្ត្រាលីជាមធ្យមប្រហែល A$21,041 ក្នុងមួយឆ្នាំ។
បាន។ វីសានិស្សិតអនុញ្ញាតឱ្យអ្នកធ្វើការក្រៅម៉ោង (រហូតដល់ 48 ម៉ោងក្នុងរយៈពេលពីរសប្តាហ៍) ខណៈពេលសិក្សា និងធ្វើការពេញម៉ោងក្នុងអំឡុងពេលវិស្សមកាល។ នេះជាអត្ថប្រយោជន៍មួយនៃការសិក្សាបរិញ្ញាបត្រនៅអូស្ត្រាលី ព្រោះវាជួយ អោយអ្នកទទួលបានបទពិសោធន៍ការងារ និងជួយគ្រប់គ្រងចំណាយរស់នៅខ្លះ។
មាន។ សាកលវិទ្យាល័យ និងអង្គការរដ្ឋាភិបាលអូស្ត្រាលីផ្តល់សេវាគាំទ្រជាច្រើន រួមមានកម្មវិធីណែនាំ ការជួយផ្នែកសិក្សា និងសេវាសុខភាព និងសុខុមាលភាព ដើម្បីជួយអ្នកឱ្យជោគជ័យក្នុងការសិក្សាបរិញ្ញាបត្រនៅអូស្ត្រាលី។
បញ្ចូលព័ត៌មានរបស់អ្នក ហើយអ្នកប្រឹក្សាជំនាញរបស់យើងម្នាក់នឹងទាក់ទងអ្នក ដើម្បីជួយភ្ជាប់អ្នកទៅកាន់មុខវិជ្ជាសិក្សា ប្រទេស សាកលវិទ្យាល័យ និងអាហារូបករណ៍ដែលសមស្របបំផុតសម្រាប់អ្នក។