ពិភាក្សាជាមួយពួកយើង arrow

hipchat ហៅទៅកាន់
text.skipToContent text.skipToNavigation

ប្រព័ន្ធអប់រំនៅប្រទេសអូស្ត្រាលី

ប្រទេសអូស្ត្រាលីផ្តល់ជូននូវជម្រើសសិក្សាជាច្រើនសម្រាប់សិស្សនិស្សិតអន្តរជាតិដែលមានគ្រឹះស្ថានជាង ១១០០ ស្ថាប័ននិងវគ្គសិក្សាចំនួន ២២០០០ ដើម្បីជ្រើសរើស។

អ្នកអាចសិក្សានៅគ្រប់កម្រិតទាំងអស់នៃការអប់រំពីបឋមសិក្សា និងអនុវិទ្យាល័យ ដល់ការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (VET) ពីវគ្គសិក្សាភាសាអង់គ្លេសរហូតដល់ថ្នាក់ឧត្តមសិក្សា (រួមទាំងសាកលវិទ្យាល័យ) ។ ការបង្រៀននៅតាមសាកលវិទ្យាល័យនានាជាទូទៅធ្វើឡើងក្នុងទម្រង់ ជាការបង្រៀនក្រុមធំៗ និងការបង្រៀនផ្ទាល់ជាលក្ខណៈក្រុមតូចៗ។

ទោះបីជាអ្នកកំពុងសិក្សាអ្វី ឬរយះពេលសិក្សា យូរប៉ុនណាក៏ដោយ ច្បាប់របស់ប្រទេសអូស្រ្តាលីលើកកម្ពស់ការអប់រំដែលមានគុណភាព និងការការពារសិស្សនិស្សិតអន្ដរជាតិ។ នេះរួមបញ្ចូលទាំង  ច្បាប់ស្តីពី សេវាកម្មអប់រំសម្រាប់និស្សិតបរទេស (ESOS) អនុម័តឆ្នាំ ២០០០ និងក្រមសីលធម៌ជាតិសម្រាប់អាជ្ញាធរចុះបញ្ជី និងអ្នកផ្តល់ការអប់រំនិងបណ្តុះបណ្តាលដល់សិស្សបរទេស ២០០៧ (ច្បាប់ជាតិ) ។ ទាំងនេះផ្តល់នូវស្តង់ដារស្មើរគ្នាដែលស្របតាមស្តង់ដារជាតិសម្រាប់អ្នកផ្តល់ការអប់រំ និងការបណ្តុះបណ្តាលដល់សិស្សនិស្សិតអន្តរជាតិ។

ការអប់រំថ្នាក់ឧត្តមសិក្សា

ការអប់រំថ្នាក់ឧត្តមសិក្សារួមមានការអប់រំជាន់ខ្ពស់ (ថ្នាក់សាកលវិទ្យាល័យ) និងការ បណ្តុះបណ្តាលវិជ្ជាជីវៈ។

ប្រព័ន្ធកំរិតវប្បធម៌នៃប្រទេសអូស្រ្តាលី

ប្រព័ន្ធអប់រំអូស្រ្តាលីត្រូវបានធ្វើអោយមានភាពខុសប្លែកដាច់ដោយឡែកពីបណ្តាប្រទេសជាច្រើនទៀតដោយប្រព័ន្ធកំរិតវប្បធម៌នៃប្រទេសអូស្រ្តាលី (AQF) ។ AQF គឺជាគោលការណ៍ថ្នាក់ជាតិដែលបង្ហាញថាតើកំរិតវប្បធម៌នានាមានភាពទាក់ទងគ្នាយ៉ាងម៉េចទៅនឹងកំរិតនៃការអប់រំនីមួយៗ។ 

 អត្ថបទផ្សេងៗ

ស្វែងរកសាកលវិទ្យាល័យ

សូមចុចលើប្រទេសដើម្បីរកមើលសាកលវិទ្យាល័យឬមហាវិទ្យាល័យទាំងអស់នៅក្នុងប្រទេសនោះ។

Common healthcare words

ប្រទេសអូស្ត្រាលីត្រូវបានគេស្គាល់ទាំងគុណភាពនៃជីវិតនិងការអប់រំ។ បើប្រៀបធៀបជាមួយបណ្តាប្រទេសអភិវឌ្ឍន៍ខ្ពស់ដទៃទៀតតម្លៃនៃការរស់នៅនិងការសិក្សានៅប្រទេសអូស្ត្រាលីផ្តល់នូវតម្លៃដ៏ល្អសម្រាប់ប្រាក់របស់អ្នក។

សូមជ្រើសរើសកំរិតសិក្សា

បញ្ចូលប្រធានបទជ្រើសពីបញ្ជីឬចុចស្វែងរក

  • ចាប់ផ្តើមវាយ, ជ្រើសពីបញ្ជីឬចុចស្វែងរក

  • បញ្ចូលប្រធានបទជ្រើសពីបញ្ជីឬចុចស្វែងរក

សូមវាយនិងជ្រើសរើសស្ថាប័ន

  • វាយបញ្ចូល 3 តួអក្សរនៃឈ្មោះសកលវិទ្យាល័យហើយជ្រើសរើសពីបញ្ជី

  • បញ្ចូលឈ្មោះសកលវិទ្យាល័យ ឈ្មោះសាលារៀនហើយជ្រើសរើសពីបញ្ជី

សូមជ្រើសរើសកំរិតសិក្សា

Got any ideal countries in mind?