text.skipToContent text.skipToNavigation
Language: ភាសា:
Call us: 023 222 325 | WhatsApp: 0776 67122

តម្លៃសិក្សានៅប្រទេសអៀរឡង់

ចូរស្វែងយល់អំពីការរស់នៅរបស់អ្នកនៅប្រទេសអៀរឡង់ក្នុងនាមជាសិស្សនិស្សិតអន្តរជាតិ

តើការចំណាយក្នុងការសិក្សានៅប្រទេសអៀរឡង់សុទ្ធតែមានតម្លៃថ្លៃមែនទេ? វាមិនពិតទេបើប្រៀបធៀបទៅនឹងសាកលវិទ្យាល័យកម្រិតខ្ពស់ដទៃទៀតនៅជុំវិញពិភពលោក ។ ទីក្រុងឌុបលីន រដ្ឋធានីរបស់ប្រទេសអៀរឡង់គឺជាទីក្រុងថ្លៃបំផុតសម្រាប់ការរស់នៅប៉ុន្តែទីក្រុងអៀរឡង់មានតម្លៃដែលអាចទទួលយកបាន បើប្រៀបធៀបទៅនឹងគោលដៅសិក្សាពេញនិយមដទៃទៀតដែលក្នុងនោះរួមមានចក្រភពអង់គ្លេស។

តើសិស្សនិស្សិតនៅអៀរឡង់ត្រូវចំណាយលើថ្លៃជីវភាពរស់នៅអ្វីខ្លះ?

តម្លៃនៃការរស់នៅក្នុងប្រទេសអៀរឡង់សម្រាប់សិស្សម្នាក់ក្នុងមួយឆ្នាំសិក្សាគឺ​ ៧០០០ ដល់ ១២០០០ អឺរ៉ូក្នុងមួយឆ្នាំ។ នេះរាប់បញ្ចូលទាំងថ្លៃឈ្នួល ម្ហូបអាហារ សៀវភៅបោកគក់ និងឱសថ ព្រមទាំងប័ណ្ណចំណាយលើការធ្វើដំណើរនិងចំណាយផ្សេងៗ (មិនរាប់បញ្ចូលថ្លៃសិក្សា) ។

ជាការពិតណាស់ ការចំណាយរបស់អ្នកនឹងប្រែប្រួលអាស្រ័យលើទីតាំងសាលារៀនប្រភេទកន្លែងស្នាក់នៅ និងរបៀបនៃការរស់នៅដែលអ្នកជ្រើសរើស។

ការចំណាយដូចជាការទិញសម្ភារៈផ្ទះបាយ ពូក ទូរសព្ទ័ជាដើមតម្រូវអោយអ្នកចំណាយថវិកាតែម្តងប៉ុណ្ណោះ។

តើថ្លៃសិក្សានៅប្រទេសអៀរឡង់មានតម្លៃប៉ុន្មាន?

វគ្គសិក្សាថ្នាក់បរិញ្ញាបត្រ: ៩០០០ អឺរ៉ូ (១០១៩០ ដុល្លារអាមេរិក) - ៤៥០០០ អឺរ៉ូ (៥០៩៤៧ ដុល្លារអាមេរិក) ក្នុងមួយឆ្នាំ។

វគ្គសិក្សាថ្នាក់អនុបណ្ឌិតនិងថ្នាក់បណ្ឌិតថ្នាក់បរិញ្ញាបត្រ: ៩១៥០ អឺរ៉ូ (១០៣៥៩ ដុល្លារអាមេរិក) - ៣៧០០០ អឺរ៉ូ (៤១៨៩៦ ដុល្លារអាមេរិក) ក្នុងមួយឆ្នាំ។

វាមានភាពខុសគ្នារវាងតម្លៃសិក្សាដោយអាស្រ័យទៅលើមុខវិជ្ជា កម្មវិធី និងសាកលវិទ្យាល័យដែលអ្នកជ្រើសរើស។

អ្នកអាចនឹងត្រូវបង់ប្រាក់ប្រហែល ២៥០០ អឺរ៉ូ (២៨៣១ ដុល្លារអាមេរិក) ក្នុងមួយឆ្នាំសម្រាប់សេវាកម្មសិស្សនិស្សិតដូចជា ការប្រលងនិងការគាំទ្រសម្រាប់ក្លឹបនិងសង្គម។

តើខ្ញុំត្រូវចំណាយប៉ុន្មានសម្រាប់របស់របរប្រចាំថ្ងៃ? 

ទឹកដោះគោ១លីត្រ 

€១ (USD$១.១៣)

កូកាកូឡា១កំប៉ុង

€១.៤ (USD$១.៥៩)

កាហ្វេ១កែវ

€២.៧ (USD$៣.០៦)

អាហារពេលថ្ងៃនៅក្នុងអាហារដ្ឋានសាលា

€៧.៥ (USD$៨.៤៩)

អាហារនៅហាងកាហ្វេធម្មតា

€១៥ (USD$១៦.៩៨)

អាហារនៅភោគជនីយដ្ឋានធម្មតា

€៥៥ (USD$៦២.២៨)

សំបុត្រកុន

€១០ (USD$១១.៣២)

នាទីហៅចេញតាមរយៈទូរស័ព្ទដៃ

€០.២៦ (USD$០.២៩)

តាក់សីក្នុង១គីឡូ 

€១.២៥ (USD$១.៤២)

សាំងក្នុង១លីត្រ 

€១.៣ (USD$១.៤៧)

អាផាតមិនបន្ទប់មួយដែលមានទីតាំងនៅក្នុងទីក្រុង

€១០២៩ (USD$១១៦៥)

អាផាតមិនបន្ទប់មួយដែលមានទីតាំងនៅជាយក្រុង

€៨២៩ (USD$៩៣៩)

សូមជ្រើសរើសកំរិតសិក្សា

បញ្ចូលប្រធានបទជ្រើសពីបញ្ជីឬចុចស្វែងរក

  • ចាប់ផ្តើមវាយ, ជ្រើសពីបញ្ជីឬចុចស្វែងរក

  • បញ្ចូលប្រធានបទជ្រើសពីបញ្ជីឬចុចស្វែងរក

សូមវាយនិងជ្រើសរើសស្ថាប័ន

  • វាយបញ្ចូល 3 តួអក្សរនៃឈ្មោះសកលវិទ្យាល័យហើយជ្រើសរើសពីបញ្ជី

  • បញ្ចូលឈ្មោះសកលវិទ្យាល័យ ឈ្មោះសាលារៀនហើយជ្រើសរើសពីបញ្ជី