text.skipToContent text.skipToNavigation
Language: ភាសា:
Call us: 023 222 325 | WhatsApp: 0776 67122

ប្រាក់និងការចំនាយក្នុងការរស់នៅ

ប្រើប្រាស់ប្រាក់របស់អ្នកឲ្យបានល្អបំផុត

គុណសម្បត្តិមួយនៃការសិក្សានៅប្រទេសណូវែលហ្សេឡង់គឺតម្លៃនៃទឹកប្រាក់របស់អ្នក។ ទាំងការចំណាយរស់នៅនិងការចំណាយលើការសិក្សាគឺមានតំលៃសមរម្យអាចទទួលយកបាន។ តម្លៃសិក្សាអាចមានការប្រែប្រួលអាស្រ័យលើប្រភេទនៃមុខវិជ្ជា (សិល្បៈឬវិទ្យាសាស្ត្រ ថ្នាក់ឧត្តមសិក្សា បរិញ្ញាប័ត្រ ឬក្រោយថ្នាក់ក្រោយឧត្តមសិក្សា) និងរយៈពេលនៃវគ្គសិក្សា។

ការដឹងថាតើអ្នកត្រូវការចំនាយប៉ុន្មានសម្រាប់ការចំណាយប្រចាំថ្ងៃក្នុងការរស់នៅរបស់អ្នកគឺជាចំណុចចាប់ផ្តើមដ៏ល្អមួយ ក៏ប៉ុន្តែវាជាការសំខាន់ក្នុងការកត់សម្គាល់ថាតម្លៃនៃការរស់នៅនឹងប្រែប្រួលបន្តិចបន្តួចអាស្រ័យលើទីក្រុងនៅប្រទេសណូវែលហ្សេឡង់ដែលអ្នកជ្រើសរើសរស់នៅ និងសិក្សា។ ប្រទេសណូវែលហ្សេឡង់ក៏មានពន្ធលើទំនិញ និងសេវាកម្ម (GST) ចំនួន ១៥ ភាគរយផងដែរ ដែលត្រូវបានបន្ថែមទៅលើតម្លៃនៃទំនិញភាគច្រើនដែលអ្នកទិញ។ សម្រាប់ជម្រើសនៃសេវាកម្មធនាគារនិងការទូទាត់របស់អ្នក រូបិយប័ណ្ណរបស់ប្រទេសណូវែលហ្សេឡង់ជាប្រាក់ដុល្លារណូវែលហ្សេឡង់ (NZ$) ។

ចំពោះការគ្រប់គ្រងសាច់ប្រាក់របស់អ្នក អ្នកអាចមានជម្រើសតាមវិធីមួយចំនួន។ អ្នកអាចសម្រេចចិត្តបង្កើតគណនីធនាគារជាមួយធនាគារជាតិ ឬសហជីពឥណទានដែលអ្នកអាចបង្កើតគណនីនោះ មុន ឬក្រោយពេលអ្នកមកដល់ប្រទេសណូវែលហ្សេឡង់។ នៅពេលបង្កើតគណនីរបស់អ្នក អ្នកនឹងត្រូវការលិខិតផ្តល់ជូន (Letter of Offer) និងទម្រង់បែបបត់បង្ហាញអត្តសញ្ញាណផ្សេងទៀតរបស់អ្នក។ អ្នកក៏អាចត្រូវការលេខពីនាយកដ្ឋានប្រាក់ចំណូលក្នុងផ្ទៃប្រទេសរបស់ប្រទេសណូវែលហ្សេឡង់ (New Zealand Inland Revenue Department) ដែលអ្នកអាចដាក់ពាក្យសុំលេខនេះដោយចូលទៅកាន់គេហទំព័រ Inland Revenue។ ធនាគារជាច្រើនផ្តល់ជូននូវ គណនីសិស្ស និស្សិត ដែលអាចផ្តល់អត្ថប្រយោជន៍ដូចជាសេវាធនាគារដោយឥតបង់ប្រាក់ ឥណទានកំណត់ដែលមិនគិតការប្រាក់ និងការបញ្ចុះតម្លៃសម្រាប់ការធើ្វដំណើរជាដើម។

ការភ្ជាប់ទូរស័ព្ទនិងអ៊ីនធឺណិត

អ្នកប្រហែលជាចង់ទទួលបានទូរស័ព្ទ និងអ៊ីនធឺណិតរបស់អ្នកអោយបានឆាប់ៗបន្ទាប់ពីអ្នកបានទៅដល់ប្រទេសណូវែលហ្សេឡង់។ ខណៈពេលដែលមានអ្នកផ្តល់សេវាកម្មបណ្តាញផ្សេងៗគ្នាជាច្រើនសម្រាប់ទូរស័ព្ទរបស់អ្នក មានជម្រើសមូលដ្ឋានបីដែលអ្នកនឹងត្រូវពិចារណា:

  • ខ្សែទូរសព្ទ ធម្មតាគឺទាក់ទងតែនឹងអ្នកដែលរស់នៅក្រៅបរិវេណ កន្លែងជួលរបស់អ្នក។ អ្នកអាចទទួលបានការប្រើប្រាស់កាន់តែប្រសើរឡើងដោយធ្វើការភ្ជាប់បណ្តាញទូរស៍ព្ទរបស់អ្នកជាមួយការភ្ជាប់អ៊ីនធឺណិត។
  • ទូរស័ព្ទដៃបង់ប្រាក់ជាមុន អនុញ្ញាតឱ្យអ្នកត្រួតពិនិត្យថាតើអ្នកចំណាយប៉ុន្មាន ហើយអាចរកបានយ៉ាងទូលំទូលាយនៅក្នុងហាងនិងផ្សារទំនើបក្នុងស្រុក ក៏ដូចជាតាមរយៈអ្នកផ្តល់សេវាទូរស័ព្ទចល័ត។ តាមរយៈជម្រើសបង់ប្រាក់ជាមុនអ្នកក៏អាចលុបចោលសេវាកម្មប្រើប្រាស់នៅគ្រប់ពេលវេលាដែលអ្នកផ្លាស់ប្តូរចិត្តផងដែរ។
  • ទូរស័ព្ទដៃជាកិច្ចសន្យា អាស្រ័យលើរយៈពេលដែលអ្នកនឹងរស់នៅក្នុងប្រទេសណូវែលហ្សេឡង់និងថាតើអ្នកប្រើទូរស័ព្ទញឹកញាប់ប៉ុណ្ណា អ្នកក៏អាចជ្រើសរើសគម្រោងប្រចាំខែផ្សេងៗជាច្រើនផងដែរ។

ស្រដៀងគ្នាទៅនឹងអ្នកផ្តល់សេវាទូរស័ព្ទ មានអ្នកផ្តល់សេវាអ៊ិនធឺណិតជាច្រើននៅប្រទេសណូវែលហ្សេឡង់ហើយគម្រោងប្រើប្រាស់ដែលពួកគេផ្តល់ជូនប្រែប្រួលអាស្រ័យលើដែនកំណត់នៃការទាញយក និង កន្លែងដែលអ្នករស់នៅ។ អ្នកប្រហែលជាចង់ប្រៀបធៀបតម្លៃនៃគម្រោងប្រើប្រាស់នីមួយៗជាមុនសិនដើម្បីស្វែងរកគម្រោងប្រើប្រាស់ដ៏ត្រឹមត្រូវដើម្បីបំពេញតម្រូវការរបស់អ្នក។

ស្ថាប័នអប់រំភាគច្រើនផ្តល់ការប្រើប្រាស់ប្រព័ន្ធ WIFI ដោយឥតគិតថ្លៃ ដែលអ្នកអាចតភ្ជាប់បានដោយចុះឈ្មោះចូល និងប្រើប្រាស់លេខសម្ងាត់សិស្សនិស្សិតរបស់អ្នក។ ប្រសិនបើអ្នកមិនអាចចូលប្រើអ៊ិនធឺណិតតាមរយៈកុំព្យូទ័រយួរដៃ ឬកុំព្យូទ័រផ្ទាល់ខ្លួនរបស់អ្នកបាន អ្នកអាចស្វែងរកសេវាដើម្បីប្រើប្រាស់បាននៅក្នុងបណ្ណាល័យរបស់សិស្ស និស្សិតឬក៏នៅក្នុងបណ្ណាល័យសាធារណៈ ឬហាងកាហ្វេអ៊ិនធឺណិតនៅក្រៅបរិវេណសាលា។ កន្លែងសាធារណៈមួយចំនួនក៏អាចផ្តល់ Wi-Fi ដោយឥតគិតថ្លៃ ឬក្នុងតម្លៃថោក។ ទោះជាយ៉ាងណាក្តី វាជាការសំខាន់ក្នុងការពិនិត្យមើលសុវត្ថិភាពនៃបណ្តាញដែលអ្នកកំពុងភ្ជាប់។ ការហៅទូរស័ព្ទទៅក្រៅប្រទេស: ការហៅទូរស័ព្ទអន្តរជាតិអាចមានតម្លៃថ្លៃជាងការហៅទូរស័ព្ទក្នុងស្រុក។

ដើម្បីធ្វើការហៅទូរស័ព្ទទៅក្រៅប្រទេស អ្នកអាចទិញកាតទូរស័ព្ទអន្តរជាតិពីហាងលក់ទំនិញទូទៅ។ សំរាប់ជម្រើសដទៃទៀតដែលមានតម្លៃទាបជាង អ្នកអាចប្រើជម្រើសតាមអ៊ីនធឺណិតដូចជា Skype ឬ FaceTime ។ ដើម្បីធ្វើការហៅចូលទៅលេខទូរស័ព្ទនៅប្រទេសណូវែលហ្សេឡង់ពីក្រៅប្រទេស អ្នកត្រូវបញ្ចូលលេខកូដប្រទេស (៦៤) បន្ទាប់មកលេខកូដតំបន់ហើយបន្ទាប់មកលេខទូរស័ព្ទ។ ដើម្បីហៅទូរស័ព្ទទៅប្រទេសមួយផ្សេងទៀតពីប្រទេសណូវែលហ្សេឡង់ សូមបញ្ចូលលេខ ០០ បន្ទាប់មកទៀតលេខកូដប្រទេសពាក់ព័ន្ធ និងលេខកូដតំបន់ប្រសិនបើចាំបាច់បន្ទាប់មកលេខទូរស័ព្ទ។

សូមជ្រើសរើសកម្រិតការសិក្សា

បញ្ចូលប្រធានបទមួយហើយជ្រើសពីបញ្ជី

  • វាយបញ្ចូល 3 តួអក្សរនៃឈ្មោះប្រធានបទហើយជ្រើសពីបញ្ជី

  • បញ្ចូលឈ្មោះវគ្គសិក្សាហើយជ្រើសពីបញ្ជី

សូមវាយនិងជ្រើសរើសស្ថាប័ន

  • វាយបញ្ចូល 3 តួអក្សរនៃឈ្មោះសកលវិទ្យាល័យហើយជ្រើសរើសពីបញ្ជី

  • បញ្ចូលឈ្មោះសកលវិទ្យាល័យ ឈ្មោះសាលារៀនហើយជ្រើសរើសពីបញ្ជី