text.skipToContent text.skipToNavigation
Language: ភាសា:
Call us: 023 222 325 | WhatsApp: 0776 67122

ការស្នាក់នៅ

ការសិក្សានៅចក្រភពអង់គ្លេសផ្តល់នូវតម្លៃដ៏ល្អបំផុតសម្រាប់ការចំនាយប្រាក់កាស ហើយទោះបីជានៅអង់គ្លេសត្រូវបានគេគិតថាមានតម្លៃថ្លៃ ប៉ុន្តែអ្វីដែលជាការពិត ការសិក្សានៅទីនោះវាពិតជាផ្តល់នូវគុណសម្បត្តិច្រើនណាស់ដល់សិស្ស និស្សិតបើប្រៀបធៀបជាមួយតម្លៃ។

វគ្គសិក្សាដែលមានរយៈពេលខ្លី

វគ្គសិក្សានៅចក្រភពអង់គ្លេសជាទូទៅមានរយៈពេលខ្លីជាងនៅប្រទេសផ្សេងៗ។ ដូច្នេះវានឹងជួយសន្សំសំចៃពេលវេលា ការចំណាយលើការសិក្សា និងការរស់នៅរបស់អ្នក។

តម្លៃវគ្គសិក្សាអាចគ្របដណ្តប់លើចំណាយផ្សេងៗដែលអ្នកប្រហែលជាមិនរំពឹងទុក ដែលរួមទាំងការចូលប្រើបណ្ណាល័យ សកម្មភាពកីឡាផ្សេងៗ សមាជិកសហព័ន្ធសិស្ស និស្សិត និងសកម្មភាពផ្សេងៗជាច្រើនទៀត។

ឱកាសការងារក្រៅម៉ោងសិក្សា

ប្រសិនបើអ្នកទៅសិក្សានៅចក្រភពអង់គ្លេសដោយប្រើទិដ្ឋាការសិស្សលំដាប់ទី ៤  អ្នក អាចមានឱកាសធ្វើការក្រៅម៉ោងក្នុងចំនួនម៉ោងជាក់លាក់ណាមួយក្នុងមួយសប្តាហ៍ ក្នុងពេលឈប់សម្រាកប្រចាំត្រីមាស និងក្នុងអំឡុងពេលឈប់សម្រាក / វិស្សមកាល។ ប្រសិនបើអ្នកទៅប្រទេសអង់គ្លេសដោយប្រើទិដ្ឋាការអ្នកទស្សនៈកិច្ចសិក្សាសម្រាប់សិស្ស និស្សិត ទិដ្ឋាការនៃការមកលេងកូន ឬទិដ្ឋាការនិស្សិតអនាគត នោះអ្នកនឹងមិនមានសិទ្ធិធ្វើការនៅចក្រភពអង់គ្លេសទេ។ សម្រាប់ព័ត៌មានលម្អិតចុងក្រោយបំផុត សូមចូលទៅកាន់វេបសាយរបស់  UKBA។ 

ទទួលបានការបញ្ចុះតម្លៃផ្សេងៗ

ក្នុងនាមជាសិស្សពេញម៉ោងនៅក្នុងវិស័យអប់រំកម្រិតខ្ពស់ អ្នកនឹងមានសិទ្ធិចូលរួមជាមួយសហភាពសិស្ស និស្សិតថ្នាក់ជាតិ (NUSA)ដែលអ្នកនឹងទទួលបានកាតសមាជិកនោះ។ កាតសមាជិកនោះនឹងផ្តល់នូវការបញ្ចុះតម្លៃជាច្រើនទៅលើការសិក្សាចាំបាច់ ការធ្វើដំណើរកម្សាន្ត ការទិញសំលៀកបំពាក់ ម្ហូបអាហារ ភេសជ្ជៈ ការដើរទិញឥវ៉ាន់ផ្សេងៗជាច្រើនទៀត។មិនត្រឹមតែប៉ុណ្ណោះ ប័ណ្ណជិះរថភ្លើង និងឡានក្រុង (កាតជិះឡានក្រុងផ្លូវឆ្ងាយ) អាចផ្តល់នូវការបញ្ចុះតម្លៃដ៏ល្អទៀតផង។

 

 

 

សូមជ្រើសរើសកម្រិតការសិក្សា

បញ្ចូលប្រធានបទមួយហើយជ្រើសពីបញ្ជី

  • វាយបញ្ចូល 3 តួអក្សរនៃឈ្មោះប្រធានបទហើយជ្រើសពីបញ្ជី

  • បញ្ចូលឈ្មោះវគ្គសិក្សាហើយជ្រើសពីបញ្ជី

សូមវាយនិងជ្រើសរើសស្ថាប័ន

  • វាយបញ្ចូល 3 តួអក្សរនៃឈ្មោះសកលវិទ្យាល័យហើយជ្រើសរើសពីបញ្ជី

  • បញ្ចូលឈ្មោះសកលវិទ្យាល័យ ឈ្មោះសាលារៀនហើយជ្រើសរើសពីបញ្ជី