ការហ្វឹកហាត់ និងការរៀនដោយខ្លួនឯង - វិញ្ញាសាតេស្ត IELTS ១០១

woman writing on book behind a table

ប្រធានបទគ្របដណ្តប់

  • Published: 17 April 2024

ការហ្វឹកហាត់ និងការរៀនដោយខ្លួនឯង - វិញ្ញាសាតេស្ត IELTS ១០១

តើអ្នកមានចំណាប់អារម្មណ៍ទៅសិក្សានៅក្រៅប្រទេសដែរឬ ទេ?​

មិនថាអ្នកមានបំណងចង់ទៅរៀននៅប្រទេសអូស្រ្តាលី ឬ ប្រទេសកាណាដានោះទេ ការប្រលងធ្វើតេស្ត IELTS ឬ​ ក៏មានពាក្យពេញថា International English Language Testing System ដែលជាតម្រូវការសម្រាប់សិក្សានៅក្រៅប្រទេស។

ដើម្បីចូលរៀននៅសកលវិទ្យាល័យដែលអ្នកចង់ទៅ អ្នកតម្រូវឲ្យប្រលងតេស្ត IELTS ក្នុងពិន្ទុមានការកំណត់។​ ដច្នេះហើយវាមានសារសំខាន់ណាស់ដែលត្រូវយកចិត្តទុកដាក់ចំពោះការរៀបចំខ្លួនឲ្យបានច្បាស់លាស់​ ដើម្បីធ្វើតេស្ត IELTS ​បានពិន្ទុល្អ។

ស្តីពីការរៀបចំខ្លួនក្នុងការប្រលង មានវីធីច្រើនណាស់សម្រាប់ត្រៀមខ្លួនដូចជាការសិក្សាដោយខ្លួនឯងឬ វគ្គសិក្សាដើម្បីត្រៀមខ្លួនសម្រាប់ការប្រលង។​

វាជួយឲ្យអ្នកយល់ដឺងពីអ្វីដែលដំណើរការល្អបំផុតសម្រាប់អ្នក យ៉ាងណាវិញដោយអ្នកមានជម្រើសធ្វើតេស្ត IELTS ជាច្រើនដង ហេតុអ្វីមិនប្រលងតែម្តងដោយមានការត្រៀមខ្លួននិងទំនុកចិត្តពេញលេញនៅថ្ងៃប្រលង។​

នៅ IDP​ ជឿជាក់ថានឹងអាចជួយអ្នកឲ្យមានការរៀបចំខ្លួនពេញលេញសម្រាប់ការប្រលង IELTS ​។ ហេតុដូច្នេះហើយកម្មវិធី IDP ត្រូវបាន​បង្កើតទ្បើងដើម្បីធ្វើឲ្យអ្នកមានភាពងាយស្រួល​ក្នុងការប្រលង យ៉ាងហោចណាស់ទាក់ទងទៅនឹងការទទួលបានសំភារៈសម្រាប់ការរៀបចំខ្លួន។

ប្រសិនជាអ្នកឆ្ងល់ពីវគ្គសិក្សារៀបចំខ្លួនដើម្បីប្រលងតេស្ត IELTS ​យ៉ាងដូចម្តេច សូមអានអត្ថបទបន្តដើម្បីដឹងពីវិធីដែលជួយដល់អ្នក។

មូលហេតុដែលវគ្គសិក្សាសម្រាប់ការរៀបចំតេស្ត IELTS​ មានការប្រសើរជាងដើម្បីបានពិន្ទុល្អ

១. ការជៀសវាងខ្ជះខ្ជាយពេលអត់ប្រយោជន៍ដោយចេះរៀបចំពេលវេលា

នៅពេលធ្វើការកំណត់ថ្ងៃប្រលងតេស្ត IELTS​ អ្នកច្បាស់ជាជ្រើសរើសថ្ងៃប្រលងមានគម្លៀតខ្លះពីថ្ងៃកំណត់ប្រលង។​ នៅពេលដែលវាផ្តល់ពេលវេលាឲ្យគ្រប់គ្រាន់ដើម្បីសិក្សាខ្លួនឯង ទន្ទឹមគ្នាដែលវានឹងបង្កើតឧកាសនឹងបង្អង់ព្រោះគិតថា “នៅមានពេលវេលាច្រើន”

ប៉ុន្តែអ្នកអាចជៀសវាងវាបានប្រសិនបើអ្នកចូលរួមវគ្គសិក្សាត្រៀមខ្លូនសម្រាប់តេស្ត IELTS នេះដោយសារតែការសិក្សាក្នុងថ្នាក់មិនថាថ្នាក់តាមឌីជីថល ឬក្នុងថ្នាក់ផ្ទាល់នឹងធ្វើឲ្យអ្នកមានអារម្មណ៍សិក្សានិងមានការរៀបចំពេលវេលាត្រឹមត្រូវ​។

Paragraph Image

២ ការចំណាយថវិកាលើវគ្គត្រៀមប្រលងក៏អាចជួយអ្នកបានផងដែរ

ខណៈពេលដែលសិក្សាដោយខ្លួនឯងហាក់ដូចជាមានប្រសិទ្ធខ្លាំងសម្រាប់ការធ្វើតេស្ត IELTS ដោយអ្នកមិនចាំបាច់ប្រើប្រាស់ថវិកាផ្ទាល់ខ្លួនដើម្បីសិក្សា។​

ផ្ទុយទៅវិញ ពេលដែលអ្នកធ្វើការចំណាយទៅលើវគ្គសិក្សាហើយនឹងជម្រុញឲ្យអ្នកមានការខិតខំប្រឹងប្រែងបន្ថែមទៀត មានវត្តមានក្នុងម៉ោងសិក្សានិងខិតខំអស់ពីសមត្ថភាព ធ្វើតេស្តមានពិន្ទុខ្ពស់មិនមែនខ្ជះខ្ជាយថវិការបស់អ្នកទេ។​

៣. ប្រភពព័ត៌មានរបស់អ្នកមានបណ្តាញតែមួយ

ពិតប្រាកដណាស់ប្រសិនបើយើងស្វែងរកក្នុង Google ឬ​ YouTube សម្រាប់ពត៌មានការរៀបចំ IELTS បានយ៉ាងងាយស្រួល ប៉ុន្តែអ្នកនឹងទទួលបានពត៌មានជាផ្នែកៗ មិនបានទាំងអស់។

ជាមួយគ្នានេះពត៌មានដែលអ្នកទទួលបានមានភាពផ្ទួនគ្នានិ​ងអាចបង្កើតការច្របូកច្របល់រារាំងការរៀនសូត្ររបស់អ្នក។

ផ្ទុយទៅវិញវគ្គសិក្សាត្រៀមតេស្ត IELTS វិញជាបណ្តាញមួយដែលមានភាពងាយស្រួលក្នុងការទាញយកឯកសារ អាចទុកចិត្តបាន និង​អាចឆ្លើយរាល់សំណួររបស់អ្នកបាន​។​

៤.​ អត្ថបទសិក្សាបានផ្តល់ឲ្យអ្នករួចជាស្រេច

ផ្នែកមួយកដែលសំខាន់ក្នុងវគ្គសិក្សានេះគឺការផ្តល់អត្ថបទសិក្សាជាច្រើនចាប់ពី​ រៀបចំការប្រលង និងផ្តល់ការណែនាំលើផ្នែកភាសាដើម្បីជួយឲ្យការប្រើប្រាស់ភាសារបស់អ្នកកាន់តែប្រសើរ អ្នកនឹងទទួលឯកសារសម្រាប់សិក្សាជាច្រើនដែលជួយអ្នកក្នុងការត្រៀមតេស្ត IELTS ។

អ្នកមិនចាំបាច់ចំណាយពេលវេលាច្រើនសម្រាប់ការស្វែងរកឯកសារសិក្សានោះទេ អ្នកអាចប្រើប្រាស់ពេលវេលារបស់អ្នកចំណាយទៅលើផ្នែកដែលជាចំណុចខ្សោយដើម្បីពង្រឹងឲ្យអ្នកមានទំនុកចិត្តទៅលើវា។

Paragraph Image

៥.​​ គម្រងសម្រាប់ភាពជោគជ័យ

ប្រសិនបើនេះជាលើទីមួយដែលអ្នករៀបចំខ្លួនត្រៀមតេស្ត IELTS អ្នកអាចនឹងមិនដឹងថាត្រូវត្រៀមខ្លួនបែបណាទេ។

ប៉ុន្តែ វគ្គសិក្សាសម្រាប់តេស្ត IELTS នេះមានឯកសារជាច្រើនជួយអ្នកសម្រាប់ជួយអ្នក និងឲ្យអ្នកមានភាពច្បាស់លាស់និងដឹងពីបែបបត់សិក្សាត្រឹមត្រូវ។​

ធ្វើឲ្យការរៀបចំ IELTS របស់អ្នកកាន់តែល្អប្រសើរជាមួយ IDP

ប្រសិនបើអ្នកមិនដឹងពីរបៀបរៀបចំខ្លួនដើម្បីតេស្ត IELTS​​ ទេ សូមមកកាន់ IDP។

IDP មានផ្តល់ឯកសារជាច្រើនសម្រាប់ការត្រៀមធ្វើតេស្តជាមួយនឺងកម្មវិធី និងវគ្គសិក្សារៀបចំខ្លូនដែលអាចជួយបង្កើនផ្នែកភាសារបស់អ្នកឲ្យល្អជាងមុន។

ជាមួយបទពិសោធន៍ជាច្រើនទសវត្សរ៍នៃការជួយសិស្សានុសិស្សក្នុងការត្រៀមខ្លួន យើងមានទំនុកចិត្តថាពួកយើងនឹងអាចជួយអ្នកបានដូចគ្នា។

កុំភ្លេចធ្វើការទាញយកកម្មវិធីរបស់ IDP ថ្ងៃនេះ។

នៅពេលដែលអ្នកត្រៀមខ្លួនរួចរាល់កុំភ្លេចកំណត់ថ្ងៃប្រលង IELTS​ ថ្ងៃនេះ។

គណនីមួយសម្រាប់តម្រូវការការសិក្សានៅបរទេសរបស់អ្នកទាំងអស់។

បង្កើតកម្រងព័ត៌មានរបស់អ្នក និងដោះសោមុខងារជាច្រើនរួមទាំងការណែនាំផ្ទាល់ខ្លួន កម្មវិធីដែលតាមដានបានលឿន និងច្រើនទៀត។

អត្ថបទដែលពាក់ព័ន្ធ

Search for articles

Dive into our extensive collection of articles by using our comprehensive topic search tool.

Select a category