ពិភាក្សាជាមួយពួកយើង arrow

hipchat ហៅទៅកាន់
text.skipToContent text.skipToNavigation

តើពេលណាអ្នកគួរដាក់ពាក្យទៅសិក្សានៅបរទេស?

ប្រសិនបើអ្នករំពឹងទៅសិក្សានៅបរទេស នេះជាអ្វីដែលអ្នកត្រូវដឹង៖ ការដាក់ពាក្យទៅសាកលវិទ្យាល័យក្រៅប្រទេសអាចមានភាពស្មុគស្មាញច្រើន។

អ្នកត្រូវធ្វើតេស្តមួយចំនួន ប្រមូលឯកសារសម្រាប់ពាក្យស្នើសុំចូលរៀន សរសេរអត្ថបទស្នើសុំចូលរៀន ... ហើយមានដំណាក់កាលច្រើនទៀត។

នៅចំនុចនេះ អ្នកប្រហែលជាមានសំនួរច្រើន ដូចជា៖

តើខ្ញុំគួរដាក់ពាក្យស្នើសុំចូលរៀននៅសាកលវិទ្យាល័យពេលណា?

ហើយការដាក់ពាក្យផុតកំណត់ពេលណា?

តើខ្ញុំត្រូវរៀបចំអ្វីខ្លះដើម្បីដាក់ពាក្យចូលរៀន?

តើពេលណាដែលអ្នកចាប់ផ្តើមដាក់ពាក្យសុំសាកលវិទ្យាល័យ?

ការកំណត់សម្រាប់ការដាក់ពាក្យចូលរៀននៅសាកលវិទ្យាល័យបរទេសពឹងផ្អែកលើកត្តាពីរ៖ តើអ្នកចាប់អារម្មណ៍ទៅរៀននៅប្រទេសមួយណា? តើអ្នកចង់ដាក់ពាក្យសុំឆាប់ៗឬចាំនៅពេលក្រោយទៀត?

យើងមានកាលបរិច្ឆេទសម្រាប់ដាលក់ពាក្យទៅសាកលវិទ្យាល័យនានានៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសអូស្រ្តាលី នៅខាងក្រោមទៀត ដូច្នេះសូមអានដើម្បីស្វែងយល់បន្ថែម!

នៅក្នុងអត្ថបទនេះ ពួកយើងនឹងស្វែងយល់ដំណាក់កាលនីមួយៗក្នុងការដាក់ពាក្យទៅរៀននៅសាកលវិទ្យាល័យបរទេសជាមួយគ្នា!

ការដាក់ពាក្យទៅសាកលវិទ្យាល័យនៅប្រទេសអូស្ត្រាលី: កាលបរិច្ឆេទផុតកំណត់នៃពាក្យស្នើសុំ

សម្រាប់អ្នកដែលដាក់ពាក្យចូលរៀននៅសាកលវិទ្យាល័យអូស្រ្តាលី អ្នកនឹងត្រូវសរសេរសំណេរផ្ទាល់ខ្លួន ប្រវត្តិរូបសង្ខេប វិញ្ញាបនប័ត្រពីសាលា លិខិតណែនាំពីសាស្រ្តាចារ្យឬនិយោជករបស់អ្នកចំនួន ២ លទ្ធផលពិន្ទុប្រលងភាសាអង់គ្លេស IELTS និងច្បាប់ថតចំលងសំបុត្រកំណើតរបស់អ្នកផងដែរ។

នៅប្រទេសអូស្រ្តាលី សាកលវិទ្យាល័យជាទូទៅមានបើកវគ្គចូលរៀនចំនួន ៣ ដងក្នុងខែកុម្ភៈ ខែកក្កដា និងវិច្ឆិកា។ សម្រាប់សិស្សនិស្សិតអន្តរជាតិថ្ងៃផុតកំណត់ចូលរៀនគឺនៅខែតុលា ឧសភា និងកញ្ញា។

តម្រូវការទាំងនេះខុសពីសាកលវិទ្យាល័យមួយទៅសាកលវិទ្យាល័យមួយ ប៉ុន្តែជាទូទៅសាកលវិទ្យាល័យអូស្រ្តាលីចំណាយពេល ៤ ទៅ ៦ សប្តាហ៍ដើម្បីធ្វើការសំរេចចិត្តពាក្យសុំចូលរៀនរបស់សិស្សនីមួយៗ។

ប្រសិនបើអ្នកមានកម្រោងនឹងទៅសិក្សានៅប្រទេសអូស្ត្រាលី អ្នកគួរតែចាប់ផ្តើមរៀបចំពាក្យសុំចូលរៀន ៧ ខែមុនកាលបរិច្ឆេទទទួលពាក្យសិក្សាបិទ។

ការដាក់ពាក្យទៅសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក: កាលបរិច្ឆេទផុតកំណត់នៃពាក្យស្នើសុំ

ចំណាំ៖ ប្រសិនបើអ្នកដាក់ពាក្យសុំចូលសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក អ្នកនឹងត្រូវមានលិខិតណែនាំពីសាស្រ្តាចារ្យឬនិយោជករបស់អ្នកនិងសរសេរសំណេរផ្ទាល់ខ្លួនរបស់អ្នក។

សាកលវិទ្យាល័យអាមេរិកភាគច្រើនមើលលើបិន្ទុ SAT របស់អ្នក (ផ្ទុយពីសាកលវិទ្យាល័យចក្រភពអង់គ្លេសដែលយកលទ្ធផល A-level របស់អ្នក)។ដូច្នេះអ្នកត្រូវប្រលង SAT តាមស្តង់ដារ។ ក្នុងករណីខ្លះ អ្នកត្រូវប្រឡង ACT និង AP ផងដែរ។

អ្នកអាចកត់ចំណាំ កាលបរិច្ឆេទផុតកំណត់ ៣ ប្រភេទដូចខាងក្រោម៖

● ពាក្យសុំចូលរៀនធម្មតាទទួលពាក្យពីថ្ងៃទី ១ មករា ដល់ថ្ងៃទី ១ កុម្ភៈ

● ពាក្យសុំចូលរៀនលឿនទទួលពាក្យពីថ្ងៃទី ១ វិច្ឆិកា ដល់ថ្ងៃទី ១១ វិច្ឆិកា

● ពាក្យសុំចូលរៀនដែលកំណត់ថ្ងៃផុតកំណត់ដោយផ្អែកលើការសំរេចចិត្តរបស់សាកលវិទ្យាល័យផ្ទាល់

យើងណែនាំឱ្យអ្នកចាប់ផ្តើមរៀបចំទៅសិក្សានៅសហរដ្ឋអាមេរិក ៣ ខែមុនថ្ងៃផុតកំណត់ទទួលពាក្យ។

ការដាក់ពាក្យទៅសាកលវិទ្យាល័យនៅចក្រភពអង់គ្លេស: កាលបរិច្ឆេទផុតកំណត់នៃពាក្យស្នើសុំ

សាកលវិទ្យាល័យចក្រភពអង់គ្លេសភាគច្រើនតម្រូវឱ្យអ្នកផ្ញើ “សំណេរផ្ទាល់ខ្លួន” ជាមួយពាក្យសុំចូលរៀនរបស់អ្នក ប៉ុន្តែអ្នកមិនចំបាច់ធ្វើតេស្តស្តង់ដារ (ដូចជា SAT) នោះទេ។

ប្រសិនបើអ្នកចង់ចាប់យកជំនាញទាក់ទងនឹងថ្នាំពេទ្យឬទន្តព្ទ្យវិទ្យានៅចក្រភពអង់គ្លេស វគ្គសិក្សាទាំងនេះជាធម្មតាបើកនៅដើមខែកញ្ញាហើយបិទនៅពាក់កណ្តាលខែតុលា។

កម្មវិធីសិក្សាទាំងអស់នៅតាមសាកលវិទ្យាល័យ Oxford និង Cambridge វគ្គសិក្សាជាធម្មតាបើកនៅដើមខែកញ្ញា និងបិទចុងខែតុលា។

សម្រាប់វគ្គសិក្សានៅសាលាផ្សេងទៀត កាលបរិច្ឆេទផុតកំណត់នៃការចូលរៀនចប់នៅពាក់កណ្តាលខែមករា។

ចូរស្វែងរកព័ត៌មានលំអិតជាមួយសាកលវិទ្យាល័យណាមួយដែលអ្នកចង់ចូលរួមដើម្បីបញ្ជាក់ពីថ្ងៃផុតកំណត់នៃការចូលរៀន ហើយអាចតម្រូវឱ្យអ្នកធ្វើតេស្តក្រៅស្តង់ដារមួយចំនួនទៀត ។

យើងណែនាំឱ្យអ្នកចាប់ផ្តើមរៀបចំទៅសិក្សានៅចក្រភពអង់គ្លេស ២ ខែមុនថ្ងៃផុតកំណត់ទទួលពាក្យ។

ចង់សិក្សានៅបរទេសមែនទេ?

នៅស្ថាប័នអាយឌីភី យើងនឹងនាំឱ្យអ្នកឆ្លងកាត់ដំណើរការដាក់ពាក្យសុំទៅសិក្សានៅក្រៅប្រទេសរួមមាន៖

● ផ្តល់ការណែនាំអំពីវគ្គសិក្សាជាច្រើន

● សេវាកម្មដាក់ពាក្យទៅសាកលវិទ្យាល័យនិងសេវាកម្មរៀបចំទិដ្ឋាការសិក្សាផងដែរ

● បទបង្ហាញពីការរៀបចំមុនពេលចាកចេញទៅសិក្សានៅបរទេស

ដើម្បីស្វែងយល់បន្ថែមអំពីការសិក្សានៅបរទេស សូមអានការណែនាំរបស់យើង។

ចង់បោះជំហានដំបូងក្នុងដំណើរផ្សងព្រេងដ៏អស្ចារ្យមែនទេ? ស្វែងរកវគ្គសិក្សានៅបរទេសជាមួយស្ថាប័នអាយឌីភីនៅថ្ងៃនេះ!

សូមជ្រើសរើសកំរិតសិក្សា

បញ្ចូលប្រធានបទជ្រើសពីបញ្ជីឬចុចស្វែងរក

  • ចាប់ផ្តើមវាយ, ជ្រើសពីបញ្ជីឬចុចស្វែងរក

  • បញ្ចូលប្រធានបទជ្រើសពីបញ្ជីឬចុចស្វែងរក

សូមវាយនិងជ្រើសរើសស្ថាប័ន

  • វាយបញ្ចូល 3 តួអក្សរនៃឈ្មោះសកលវិទ្យាល័យហើយជ្រើសរើសពីបញ្ជី

  • បញ្ចូលឈ្មោះសកលវិទ្យាល័យ ឈ្មោះសាលារៀនហើយជ្រើសរើសពីបញ្ជី

សូមជ្រើសរើសកំរិតសិក្សា

Got any ideal countries in mind?