កុំធ្វើលើសកំណត់៖ វិធីធ្វើតេស្ត IELTS ទទួលបានពិន្ទុច្រើន

Two IDP students discussing IELTS speaking test

ប្រធានបទគ្របដណ្តប់

  • Published: 17 April 2024

កុំធ្វើលើសកំណត់៖ វិធីធ្វើតេស្ត IELTS ទទួលបានពិន្ទុច្រើន

Paragraph Image

រាប់ពីបែបបទ និងឯកសារផ្សេងៗ អ្នកដែលនឹងត្រូវប្រឡង IELTS គួរតែស្គាល់ទាំងអស់ដើម្បីដឹងពីការ ធ្វើតេស្តលំដាប់អន្តរជាតិមួយនេះ។

នៅក្នុងអត្ថបទនេះ យើងនឹងលើកយកផ្នែកសំខាន់មួយក្នុងមុខជំនាញសំខាន់ៗដែលទាំងអស់ចំនួនបួន មុខជំនាញនោះគឺ ការធ្វើតេស្តនិយាយ។

ការធ្វើតេស្តនិយាយរបស់ IELTS ធ្វើឡើងក្នុងទម្រង់សំភាសន៍ផ្ទាល់រវាងអ្នកដាក់ពិន្ទុ និងអ្នកធ្វើតេស្ដ។ ក្នុងរយៈពេលដប់ប្រាំនាទី សំណួរនឹងត្រូវបានសួរជាបន្តបន្ទាប់ ដើម្បីវាយតម្លៃសមត្ថភាពរបស់អ្នកក្នុងការសន្ទនានោះ។

អ្នកអាចសួរខ្លួនអ្នកថា តើការធ្វើតេស្តនិយាយអាចពិបាកប៉ុណ្ណា? វាអាចជាមុខជំនាញដ៏សាមញ្ញមួយ ប៉ុន្តែកុំច្រឡំ ប្រសិនបើអ្នកមិនមានការរៀបចំត្រឹមត្រូវនឹងមានការពិបាក។

ចង់រៀនពីរបៀបរក្សាការផ្ដោតលើកិច្ចការដែលនៅនឹងមុខហើយមិនធ្វើលើសលុបទេ?

នេះគឺជាគន្លឹះដ៏មានប្រយោជន៍ចំនួន ៦ ដែលនឹងជួយក្នុងការធ្វើតេស្ដការនិយាយរបស់អ្នក!

គន្លឹះទាំង ៦ ដើម្បីធ្វើតេស្តនិយាយ IELTS របស់អ្នកទទួលបានពិន្ទុល្អដោយមិនចាំបាច់ធ្វើវាលើសលុប

១​ ផ្តោតទៅលើបទពិសោធន៍របស់អ្នក

Paragraph Image

នៅពេលនិយាយអ្នកតែងតែចង់ឲ្យរឿងរបស់អ្នកគួរឲ្យចាប់អារម្មណ៍ហើយ តែអ្នកគួរតែនិយាយពីបទពិសោធន៍ផ្ទាល់ខ្លួនបានកាន់តែច្រើនកាន់តែល្អ។

អ្នកធ្វើតេស្តមួយចំនួនអាចនឹកមានការបន្ថែមបន្ថយទៅលើសាច់រឿងរបស់គេកាន់តែគួរឲ្យចាប់ អារម្មណ៍ ដោយវាមិនមានលក្ខខណ្ឌអ្វីទាំងអស់ទៅលើវា ការបង្កើតសាច់រឿងបន្ថែមមិនធ្វើឲ្យអ្នក កើនពិន្ទុឡើយព្រោះវាជាការធ្វើសមត្ថភាពនិយយាមិនមែនទាក់ទងទៅនឹងសាច់រឿងឡើយ។

ផ្ទុយទៅវិញនិយាយពីបទពិសោធន៍ដែលអ្នកបានជួបប្រទះជាក់ស្តែងដើម្បីឲ្យមានភាពរលូនទៅធម្មតា។

ធ្វើបែបនេះនឹងជួយដល់អ្នកទៅលើការលើកដាក់សម្លេងឲ្យបានត្រឹមត្រូវជៀសជាងគិតពីការបង្កើតរឿង។

២ កុំបារម្ភពីមតិរបស់អ្នកដាក់ពិន្ទុ

Paragraph Image

នៅពេលសន្ទនាជាមួយអ្នកដាក់ពិន្ទុ វាជាការងាយស្រួលក្នុងការវិភាគលើកាយវិការ និងការឆ្លើយតបរបស់គេដែលអាចធ្វើឲ្យមានការគិតច្រើននៅពេលដែលកំពុងគិតថាអ្នកដាក់ពិន្ទុគិតដូចម្តេចមកលើយើង។

អ្នកធ្វើតេស្តគ្រប់រូបគួរតែចាំថានេះមិនមែនការវាយប្រហារលើគំនិតនិងជំនឿរបស់អ្នកទេ។

រឿងតែមួយគត់ដែលអ្នកដាក់ពិន្ទុផ្តោតទៅលើគឺធ្វើការវាយតម្លៃការប្រើប្រាស់ភាសារបស់អ្នក ថាតើអ្នកមានសមត្ថភាពនិយាយបានល្អប៉ុណ្ណា។

វាក៏ជារឿងធម្មតាសម្រាប់អ្នកដាក់ពិន្ទុធ្វើការរំខានអ្នកធ្វើតេស្តពាក់កណ្តាលប្រយោគ ដើម្បីសួរសំណួរបន្ថែម និងធ្វើការសន្ទនាបន្ត។

ដូច្នេះកុំបារម្ភខ្លាំងពេកចំពោះការយល់ឃើញរបស់អ្នកដាក់ពិន្ទុមកលើអ្នក អ្វីដែលអ្នកត្រូវផ្តោតលើគឺខ្លួនអ្នកផ្ទាល់ និងការសន្ទនារបស់អ្នក

៣ កុំហាត់សមច្រើនពេក - ចេះសន្ទនាដោយរលូន

Paragraph Image

ការព្យាយាមទន្ទេញចម្លើយដែលបង្កើតបានយ៉ាងល្អឥតខ្ចោះ មិនមែនជាយុទ្ធសាស្ត្រដ៏ល្អក្នុងការធ្វើតេស្ដនិយាយ IELTS នោះទេ ការធ្វើដូច្នេះអាចនឹងធ្វើឲ្យអ្នកស្តាប់ទៅដូចជាមនុស្សយន្តដែលកំពុងអានតាមវិញ្ញាសាដែលមានស្រាប់។

អ្នកដាក់ពិន្ទុមានការហ្វឹកហាត់យ៉ាងខ្លាំងទៅលើការចាប់ការចាំចម្លើយ ដែលមិនមានលទ្ធផលល្អ សម្រាប់អ្នកធ្វើតេស្ត។

ការឆ្លើយចម្លើយតាមវិញ្ញាសាមិនអាចធ្វើឲ្យអ្នកដាក់ពិន្ទុមានភាពច្បាស់លាស់ទៅលើសមត្ថភាពភាសានិយាយជាភាសាអង់គ្លេសរបស់អ្នក ហើយនឹងធ្វើឲ្យពិន្ទុរបស់អ្នកធ្លាក់ចុះ។

ផ្ទុយទៅវិញ អ្នកគួរតែប្រើអ្វីដែលអ្នកដឹង ហើយកុំខ្លាចក្នុងការសន្ទនា។

ការធ្វើតេស្តនិយាយ IELTS ប្រហែលជាការប្រឡងតែមួយគត់ដែលអាចធ្វើខ្លួនធម្មតា និងបន្ធូរអារម្មណ៍។

៤ ប្រើប្រាស់ការភ័យព្រួយបារម្ភរបស់អ្នកដើម្បីប្រឡងបានពិន្ទុល្អ

Paragraph Image

គន្លឹះដ៏ល្អមួយនេះកម្រមានអ្នកលើឡើងនិយាយណាស់ ប៉ុន្តែពេលខ្លះការភ័យរបស់អ្នកអាចប្រែក្លាយជាចំនួនប្រសើរមួយដើម្បីទទួលបានពិន្ទុល្អ។

ការរារាំងការកិតគឺជារឿងធម្មតាសម្រាប់អ្នកធ្វើតេស្ត ដូច្នេះ ជៀសជាងការគាំងដោយសារវា អ្នកគួរទាញយកអត្ថប្រយោជន៍ពីស្ថានភាពមួយនេះ។

ជៀសជាងនឹងការនៅស្ងៀម ឬ ប្រើពាក្យដែលមិនគួរប្រើច្រើន អ្នកគួរផ្លាស់ប្តូរការនៅស្ងៀមទៅប្រើឃ្លាដូចជា “សូមទោស ការគិតរបស់ខ្ញុំទទេ” ឬ “ខ្ញុំហាក់ដូចជាមិនច្បាស់ដែរ ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំគិតថា...” ។

ប្រយោគសាមញ្ញទាំងនេះអាចបង្ហាញពីភាពបត់បែនរបស់អ្នក និងការប្រើប្រាស់ភាសាអង់គ្លេសរបស់អ្នកមានសមត្ថភាពខ្ពស់។

៥ កុំយល់ស្របជាមួយអ្នកដាក់ពិន្ទុ ប្រសិនបើអ្នកមានទស្សនៈខុសគ្នា

Paragraph Image

សិស្សភាគច្រើនជឿថាវិធីដើម្បីទទួលបានពិន្ទុកាន់តែប្រសើរគឺការយល់ស្របជានិច្ចជាមួយទៅនឹងអ្វីគ្រប់យ៉ាងដែលអ្នកដាក់ពិន្ទុនិយាយ ផ្ទុយទៅវិញ នេះមិនមែនជាការពិតនោះទេ។

គ្រាន់តែអ្នកមានទស្សនៈខុសគ្នាពីអ្នកដាក់ពិន្ទុ មិនមានន័យថាការសន្ទនាមិនមានភាពរលូននោះទេ។

ការធ្វើឲ្យអ្នកដាក់ពិន្ទុដោយមានគោលគំនិតដូចគ្នា មិនមែនអ្នកអាចទទួលបានពិន្ទុខ្ពស់នោះទេ ផ្ទុយទៅវិញវាពឹងទៅលើការសន្ទនាមានភាពស៊ីសង្វាក់គ្នា វេយ្យាករណ៍ល្អ និងការបញ្ចេញសម្លេងបានត្រឹមត្រូវ។

ប្រសិនបើអ្នកមិនយល់ស្របទៅនឹងគោលគំនិតរបស់អ្នកដាក់ពិន្ទុ អ្នកលើគំនិតរបស់ខ្លួនផ្ទាល់ដោយមានការគោរពលើផ្នត់គំនិតរបស់ពួកគាត់។

៦ កុំក្លែងបន្លំសំឡេងដើម ឬពាក្យស្លោក

Paragraph Image

សម្រាប់សិស្សានុសិស្សដែលមានការបញ្ចេញសម្លេងដើមកំណើតខ្លាំង កុំបារម្ភអំពីការត្រូវបានដាក់ពិន័យ ការមានការបញ្ចេញសម្លេង ឬពាក្យស្លោកធម្មជាតិនឹងមិនមានការប៉ះពាក់លើពិន្ទុតេស្តរបស់អ្នកទេ។

ប៉ុន្តែប្រសិនបើអ្នកមិនមានការបញ្ចេញសម្លេងអ្វីនោះទេ កុំបញ្ចេញសម្លេងក្លែងក្លាយ។

អ្នកធ្វើតេស្តមិនត្រូវវាយតម្លៃទៅលើ ការគួរឲ្យចាប់អារម្មណ៍ ឬ សមត្ថភាពបញ្ចេញសម្លេងរបស់ពួកគេ។

អ្វីដែលអ្នកត្រូវធ្វើគឺផ្តោតលើរួមមានដូចជាភាពរលូន វេយ្យាករណ៍ និងការបញ្ចេញសំឡេងនៃការសន្ទនារបស់អ្នក។

និយាយដោយមានទំនុកចិត្តជាមួយទីប្រឹក្សា IDP របស់យើង!

គន្លឹះក្នុងការធ្វើតេស្តនិយាយ IELTS បានពិន្ទុច្រើន គឺការចេះរៀបចំខ្លួននិងការធ្វើជាខ្លួនឯង

គោលដៅរបស់អ្នកគឺស្តាប់ទៅធម្មជាតិតាមដែលអាចធ្វើទៅបាន និងមិនធ្វើឲ្យវាហួសប្រមាណ។

សម្រាប់អ្នកដែលអាចប្រើឧបករណ៍ និងការណែនាំ និងឯកសារត្រៀមខ្លួន។ IDP មានឯកសារជាច្រើនដែលសិស្សអាចទាញយកបាន។

អ្វីដែលអ្នកត្រូវធ្វើការទាញយក កម្មវិធី IDP ដើម្បីទទួលបានឯកសារត្រៀមខ្លួនផ្សេងៗ។

ត្រូវការការណែនាំពីអ្នកជំនាញមែនទេ? អ្នកប្រឹក្សាអប់រំ IDP របស់យើងអាចដឹកនាំអ្នកគ្រប់ជំហាន។

កំណត់ថ្ងៃប្រឡងថ្ងៃនេះ យើងនិងជួយអ្នកទទួលបានពិន្ទុដែលអ្នកចង់បាន។

គណនីមួយសម្រាប់តម្រូវការការសិក្សានៅបរទេសរបស់អ្នកទាំងអស់។

បង្កើតកម្រងព័ត៌មានរបស់អ្នក និងដោះសោមុខងារជាច្រើនរួមទាំងការណែនាំផ្ទាល់ខ្លួន កម្មវិធីដែលតាមដានបានលឿន និងច្រើនទៀត។

អត្ថបទដែលពាក់ព័ន្ធ

Search for articles

Dive into our extensive collection of articles by using our comprehensive topic search tool.

Select a category