ប្រធានបទគ្របដណ្តប់
ជាមួយនឹងទេសភាពគួរឲ្យចាប់អារម្មណ៍ ទីក្រុងដ៏ស្រស់ស្អាត និងស្ថាប័នអប់រំលំដាប់ពិភពលោកជាច្រើន ប្រទេសណូវែលហ្សេឡង់បានក្លាយជាជម្រើសកំពូលនៃគោលដៅសិក្សាសម្រាប់សិស្សមកពីជុំវិញពិភពលោក។
ប្រសិនបើអ្នកមានបំណងនឹងបន្តការសិក្សារបស់អ្នកនៅក្នុងប្រទេសដ៏ស្រស់ស្អាតនេះ វាជាការសំខាន់ក្នុងការកត់សម្គាល់ថាសាកលវិទ្យាល័យនៅប្រទេសណូវែលហ្សេឡង់តម្រូវឲ្យអ្នកបញ្ជាក់ពីជំនាញភាសាអង់គ្លេសរបស់អ្នក។
ដូច្នេះហើយ អ្នកនឹងត្រូវការធ្វើតេស្តភាសាអង់គ្លេសខ្នាត់អន្តរជាតិ (IELTS) ហើយត្រូវវាយតម្លៃថាតើអ្នកមានភាពស្ទាត់ជំនាញលើការនិយាយ ការស្តាប់ ការអាន និងការសរសេរជាដើម។
នៅពេលដែលអ្នកទទួលបានពិន្ទុ IELTS អប្បបរមាដែលត្រូវការនោះ អ្នកអាចចុះឈ្មោះចូលរៀននៅសកលវិទ្យាល័យ និងវគ្គសិក្សានៃជម្រើសរបស់អ្នកនៅក្នុងប្រទេសនូវែលសេឡង់។
ជាមួយនឹងសាកលវិទ្យាល័យមានឈ្មោះដ៏ល្បីល្បាញ នៅក្នុងប្រទេសដែលមានចំណាត់ថ្នាក់កំពូល 500 នៅលើពិភពលោក គ្មានអ្វីគួរឲ្យឆ្ងល់ទេថាប្រទេសណូវែលហ្សេឡង់គឺជាជម្រើសដ៏ល្អសម្រាប់ទិសដៅសិក្សារបស់អ្នក។
ក្នុងនាមជានិស្សិតអន្តរជាតិដែលកំពុងស្វែងរកការសិក្សានៅប្រទេសណូវែលហ្សេឡង់ អ្នកនឹងត្រូវការពិន្ទុសរុបយ៉ាងហោចណាស់ 5.5 ដើម្បីសម្រេចបានជោគជ័យសិក្សានៅសាកលវិទ្យាល័យទីនោះ។
សម្រាប់ព័ត៌មានលម្អិត សូមអានបន្តដើម្បីស្វែងយល់បន្ថែមអំពីតម្រូវការ IELTS អប្បបរមា យោងទៅតាមសាកលវិទ្យាល័យលំដាប់នៅក្នុងប្រទេសណូវែលហ្សេឡង់។
មួយក្នុងចំនោមការវាយតម្លៃដែលបានបង្កើតឡើង ចំណាត់ថ្នាក់ពិភពលោករបស់ Times Higher Education (THE) វាយតម្លៃសាកលវិទ្យាល័យដោយផ្អែកលើសូចនាករការអនុវត្តសំខាន់ៗចំនួនប្រាំខាងក្រោម៖ ការបង្រៀន ការស្រាវជ្រាវ ការដកស្រង់ ទស្សនវិស័យអន្តរជាតិ និងប្រាក់ចំណូលឧស្សាហកម្ម។
ចំណាត់ថ្នាក់ | សាកលវិទ្យាល័យ | ចំណាត់ថ្នាក់ពីភពលោក | តម្រូវការអប្បបរមា IELTS (ថ្នាក់បរិញ្ញាបត្រ) | តម្រូវការអប្បបរមា IELTS (ថ្នាក់ក្រោយឧត្តមសិក្សា) |
1 | University of Auckland | 139 | 6.0 | 6.5 |
2 | Auckland University of Technology | 251 – 300 | 6.0 | 6.5 |
3 | University of Otago | 301 – 350 | 6.0 | 6.5 |
4 | Lincoln University | 401 – 500 | 6.0 | 6.5 |
5 | Victoria University of Wellington | 401 – 500 | 6.5 | 6.5 |
6 | University of Waikato | 401 – 500 | 5.5 | 6.5 |
7 | University of Canterbury | 601 – 800 | 6.5 | 6.5 |
8 | Massey University | 601 – 800 | 6.5 | 6.5 |
ចំណាត់ថ្នាក់ពិភពលោក Quacquarelli Symonds (QS) ក៏ជាប្រព័ន្ធចំណាត់ថ្នាក់លំដាប់ថ្នាក់ពិភពលោកមួយផ្សេងទៀតដែលវាយតម្លៃសាកលវិទ្យាល័យតាមស្ថាប័ន និងមុខវិជ្ជាតាមរយៈការសិក្សា សិស្ស អ្នកគ្រប់គ្រង និងសូចនាករអន្តរជាតិ។
ចំណាត់ថ្នាក់ | សាកលវិទ្យាល័យ | ចំណាត់ថ្នាក់ពីភពលោក | តម្រូវការអប្បបរមា IELTS (ថ្នាក់បរិញ្ញាបត្រ) | តម្រូវការអប្បបរមា IELTS (ថ្នាក់ក្រោយឧត្តមសិក្សា) |
1 | University of Auckland | 87 | 6.0 | 6.5 |
2 | University of Otago | 217 | 6.0 | 6.5 |
3 | Victoria University of Wellington | 275 | 6.5 | 6.5 |
4 | University of Canterbury | 284 | 6.5 | 6.5 |
5 | Massey University | 292 | 6.0 | 6.5 |
6 | University of Waikato | 331 | 5.5 | 6.5 |
7 | Lincoln University | 368 | 6.0 | 6.5 |
8 | Auckland University of Technology | 486 | 6.0 | 6.5 |
ដំណើរផ្សងព្រេងសិក្សាទៅកាន់ប្រទេសណូវែលហ្សេឡង់កំពុងរង់ចាំលោកអ្នក
តើអ្នកមានចំណាប់អារម្មណ៍សិក្សានៅប្រទេសណូវែលហ្សេឡង់ដ៏ស្រស់ស្អាតនេះមែនទេ?
យើងអាចជួយអ្នកធ្វើវាឲ្យកាយជាការពិត!
នៅ IDP យើងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីធានាថាអ្នកមានដំណើរការធ្វើតេស្ត IELTS ដោយគ្មានភាពរអាក់រអួល ចាប់តាំងពីការផ្តល់ជំនួយ និងធនធានសម្រាប
ការរៀបចំការធ្វើតេស្ត នេះជាមូលហេតុដែលអ្នកគួរតែធ្វើតេស្ត IELTS របស់អ្នកជាមួយយើង!
កំណត់ការធ្វើតេស្តរបស់អ្នកជាមួយ IDP ថ្ងៃនេះ។
បង្កើតកម្រងព័ត៌មានរបស់អ្នក និងដោះសោមុខងារជាច្រើនរួមទាំងការណែនាំផ្ទាល់ខ្លួន កម្មវិធីដែលតាមដានបានលឿន និងច្រើនទៀត។
Dive into our extensive collection of articles by using our comprehensive topic search tool.