-
More

ពិន្ទុ IELTS សម្រាប់ចូលសិក្សានៅសាកលវិទ្យាល័យ នៅកាណាដា
ជាមួយនឹងជីវិតវប្បធម៌រស់រវើកនិងសេដ្ឋកិច្ចរីកចម្រើនរបស់ខ្លួន កាណាដាត្រូវបានជ្រើសរើសជាគោលដៅសិក្សាដែលមានប្រជាប្រិយភាពបំផុត ដោយការបោះឆ្នោតថ្មីៗនេះរបស់សនិស្សិត។
ដើម្បីធានាថាសិស្សទាំងអស់អាចទទួលយកការបង្រៀនភាសាអង់គ្លេសកម្រិតមធ្យម សិស្សនិស្សិតអន្ដរជាតិដែលចង់សិក្សានៅកាណាដាត្រូវតែបញ្ជាក់ពីសមត្ថភាពជំនាញប្រើប្រាស់ភាសារបស់ពួកគេតាមរយៈការប្រឡង IELTS Academic ដើម្បីចូលរៀននៅសាកលវិទ្យាល័យនៅទីនោះ។
តម្រូវការពិន្ទុមានលក្ខណៈខុសៗគ្នាទៅតាមកម្មវិធីសិក្សារួមមាន វគ្គសិក្សាមូលដ្ឋានគ្រឹះការសិក្សាថ្នាក់បរិញ្ញាបត្រ ឬក្រោយឧត្ដមសិក្សានិងទៅតាមសាកលវិទ្យាល័យ។
នៅក្នុងអត្ថបទនេះយើងនឹងគ្របដណ្តប់លើតម្រូវការ IELTS សម្រាប់ចូលសិក្សានៅសាកលវិទ្យាល័យកាណាដានេះបើយោងតាមចំណាត់ថ្នាក់ Times និង QS ។
តម្រូវការ IELTS នៅប្រទេសកាណាដា
ខណៈពេលដែលមិនមានតំរូវការពិន្ទុ IELTS សម្រាប់ធ្វើអន្តោប្រវេសន៍ទៅកាន់ប្រទេសកាណាដា តម្រូវការភាសាដើម្បីចូលសិក្សានៅសាកលវិទ្យាល័យកំពូល ៗ នៅប្រទេសកាណាដាមានភាពតឹងរ៉ឹងទៅលើពិន្ទុរួម និងពិន្ទុតាមផ្នែកនីមួយៗ។
ចំពោះសាកលវិទ្យាល័យល្អ ៗ តម្រូវការពិន្ទុ IELTS ច្រើនតែពិន្ទុរួម ៦.៥ និងយ៉ាងតិច ៦ ក្នុងមួយផ្នែកនីមួយៗ។
នេះជាតម្រូវការពិន្ទុ IELTS អប្បបរមាសម្រាប់កម្មវិធីថ្នាក់បរិញ្ញាប័ត្រ និងក្រោយឧត្តមនៅសាកលវិទ្យាល័យកាណាដាដែលមានចំណាត់ក្នុងសាកលវិទ្យាល័យកំពួលទាំង ២០០ ជុំវិញពិភពលោក។
Times Higher Education World University Rankings ឆ្នាំ ២០២២
Times Higher Education World Ranking ជារង្វាស់មួយក្នុងចំណោមរង្វាស់ដែលបានបង្កើតឡើងច្រើនក្នុងពិភពលោក។ រង្វាស់នេះវិនិច្ឆ័យសាកលវិទ្យាល័យដោយផ្អែកលើសូចនាករសំខាន់ៗ ចំនួន ៥ គឺការបង្រៀន ការស្រាវជ្រាវ ការចង្អុលបង្ហាញប្រភពដើម ទស្សនវិស័យអន្ដរជាតិ និងចំណូលរបស់ឧស្សាហកម្ម។
ឈ្មោះសាកល វិទ្យាល័យ |
ចំណាត់ ថ្នាក់ |
ពិន្ទុ IELTS (ថ្នាក់បរិញ្ញាបត្រសិក្សា) |
ពិន្ទុ IELTS (ថ្នាក់ក្រោយឧត្តមសិក្សា) |
University of Toronto |
18 |
6.5 |
6.5 |
University of British Columbia |
37 |
6.5 |
6.5 |
McGill University |
44 |
6.5 |
6.5 |
McMaster University |
80 |
6.5 |
6.5 |
University of Montreal |
88 |
Contact institution |
Contact institution |
University of Alberta |
125 |
6.5 |
6.5 |
University of Ottawa |
162 |
6.5 |
6.5 |
University of Calgary |
201-250 |
6.5 |
6.5 |
Simon Fraser University |
201-250 |
6.5 |
6.5 |
University of Waterloo |
201-250 |
6.5 |
6.5 |
Western University |
201-250 |
6.5 |
6.5 |
Dalhousie University |
251-300 |
6.5 |
7.0 |
Université Laval |
251-300 |
Contact institution |
Contact institution |
Queen’s University |
251-300 |
6.5 |
Contact institution |
University of Manitoba |
301-350 |
6.5 |
6.5 |
University of Victoria |
301-350 |
6.5 |
6.5 |
York University |
401-500 |
6.5 |
6.5 |
University of Guelph |
501-600 |
6.5 |
6.5 |
University of Saskatchewan |
501-600 |
6.5 |
6.5 |
Carleton University |
601-800 | 6.5 | 6.5 |
Qs World University Rankings ឆ្នាំ ២០២២
ចំណាត់ថ្នាក់ពិភពលោក Quacquarelli Symonds (QS) គឺជាប្រព័ន្ធរង្វាស់ល្បីមួយក្នុងចំណោមរង្វាស់ទាំងអស់នៅលើពិភពលោក។ ប្រព័ន្ធនេះវាយតម្លៃសាកលវិទ្យាល័យនានាទូទាំងពិភពលោកតាមរយៈស្ថាប័ន និងប្រធានបទ តាមរយៈកម្មវិធីសិក្សា សិស្សនិសិ្សត និយោជក និងសូចនាករអន្តរជាតិ។
ឈ្មោះសាកល វិទ្យាល័យ |
ចំណាត់ ថ្នាក់ |
ពិន្ទុ IELTS (ថ្នាក់បរិញ្ញាបត្រសិក្សា) |
ពិន្ទុ IELTS (ថ្នាក់ក្រោយឧត្តមសិក្សា) |
University of Toronto |
26 |
6.5 |
7.0 |
McGill University |
27 |
6.5 |
6.5 |
University of British Columbia |
46 |
6.5 |
6.5 |
University of Montreal |
111 |
Contact institution |
Contact institution |
University of Alberta |
126 |
6.5 |
6.5 |
McMaster University |
140 |
6.5 |
6.5 |
University of Waterloo |
149 |
6.5 |
6.5 |
Western University |
170 |
6.5 |
6.5 |
University of Ottawa |
230 |
6.5 |
6.5 |
University of Calgary |
235 |
6.5 |
6.5 |
Queen’s University at Kingston |
240 |
6.5 |
Contact institution |
Dalhousie University |
272 |
6.5 |
7.0 |
Simon Fraser University |
298 |
6.5 |
6.5 |
University of Victoria (UVIC) |
334 |
6.5 |
6.5 |
Université Laval |
414 |
Contact institution |
Contact institution |
University of Saskatchewan |
458 |
6.5 |
6.5 |
York University |
477 |
6.5 |
6.5 |
Concordia University |
521-230 |
6.5 |
6.5 |
University of Guelph |
581-590 |
6.5 |
6.5 |
Université du Québec |
591-600 |
6.5 |
6.5 |
ជម្រើសមួយទៀត អ្នកអាចបញ្ចូលពិន្ទុ IELTS របស់អ្នកចូលទៅក្នុង Degrees.ca’s IELTS Score Calculator ដែលផ្ដល់ឱ្យអ្នកនូវបញ្ជីនៃសាកលវិទ្យាល័យដែលមានតម្រូវការស្មើពិន្ទុរបស់អ្នក។
ប្រសិនបើអ្នកមិនបានបំពេញតាមតំរូវការពិន្ទុ IELTS សម្រាប់សាកលវិទ្យាល័យដែលអ្នកចង់ទៅសិក្សា អ្នកមានជម្រើសមួយចំនួនទៀតដែលអ្នកអាចធ្វើបាន។
ពាក្យស្នើសុំរបស់អ្នកនឹងត្រូវបានវាយតម្លៃដោយឡែក ដែលអនុញ្ញាតឱ្យអ្នកប៉ះប៉ូវពិន្ទុ IELTS ដែលមិនគ្រប់តាមតម្រូវការរបស់អ្នក ជាមួយនឹងសមិទ្ធផលផ្នែកសិក្សានិងវិជ្ជាជីវៈផ្សេងៗទៀតដែលអ្នកមាន។
បើមិនដូច្នោះទេ អ្នកអាចប្រឡងម្តងទៀត ដោយផ្តោតតែទៅលើផ្នែកដែលខ្សោយ និងដាក់ពិន្ទុថ្មីនោះទៅសាកលវិទ្យាល័យ។
គួរកត់សម្គាល់ថា ពិន្ទុអាចមានការផ្លាស់ប្ដូរ។ សម្រាប់ព័ត៌មានចុងក្រោយ សូមពិនិត្យមើលគេហទំព័ររបស់ស្ថាប័នអប់រំ និង/ឬ ទាក់ទងទៅការិយាល័យចុះឈ្មោះដោយផ្ទាល់។
ខណៈពេលដែល IELTS គឺជាតេស្តភាសាអង់គ្លេសដែលពេញនិយមសម្រាប់សាកលវិទ្យាល័យកាណាដា ក៏មានតេស្តជាច្រើនទៀតដែលអ្នកអាចធ្វើ ដើម្បីបំពេញតម្រូវការភាសាដែលត្រូវបានទទួលស្គាល់ដោយសាកលវិទ្យាល័យមួយចំនួននៅទីនោះ។
English Language Test Equivalency Table
IELTS |
5.0 |
5.5 |
6.0 |
6.5 |
7.0 |
7.5 |
A Level English |
D |
D |
C |
C |
B |
B |
GCSE English |
D |
D |
C |
C |
B |
B |
IB** |
grade 3 in A or B HL or SL |
grade 4 in A or B HL or SL |
IB B SL grade 6 IB B HL -grade 4 IB A1/A2 HL/ SL grade 4 |
IB B SL grade 6 IB B HL -grade 5 IB A1/A2 HL/ SL- grade 5 |
IB B SL grade 7 IB B HL -grade 5 IB A1/A2 HL/ SL grade 5 |
IB B HL -grade 6 IB A1/A2 HL/ SL grade 6 |
TOEFL ibt |
60(10, 10, 13, 16) |
70(13, 13, 13, 16) |
80(17, 18, 17, 20) |
90(17, 18, 17, 20) |
100(20, 20, 20, 20) |
110(22, 22, 22, 22 |
តេស្តទាំងនោះរួមមាន TOEFL MELAB និង PTE Academic។ អ្នកអាចស្វែងរកតម្រូវការពិន្ទុទាំងនេះ នៅលើគេហទំព័ររបស់សាកលវិទ្យាល័យ ដោយអាចមានកម្រិតតម្រូវការខុសគ្នាអាស្រ័យលើប្រធានបទនិងកម្មវិធីដែលអ្នកបានជ្រើសរើស។
ត្រៀមខ្លួនរួចរាល់ដើម្បីធ្វើតេស្ត IELTS?
មានពិន្ទុ IELTS ខ្ពស់ដើម្បីបង្ហាញពីសមត្ថភាពក្នុងការប្រើប្រាស់ភាសាអង់គ្លេសរបស់អ្នក និងបើកទំព័រជីវិតថ្មីទៅកាន់សាកលវិទ្យាល័យក្នុងក្តីស្រមៃរបស់អ្នក!
នៅ IDP យើងប្តេជ្ញាជួយសិស្សនិស្សិតឱ្យចូលរៀននៅសាកលវិទ្យាល័យជាជម្រើសរបស់ពួកគេ ហើយផ្នែកមួយនៃដំណើរការនេះគឺជាការរៀបចំធ្វើតេស្ត IELTS ។
កំពុងរកមើលកន្លែងធ្វើតេស្ត IELTS? IDP គឺជាសហម្ចាស់នៃ IELTS ហើយរាល់មជ្ឈមណ្ឌលប្រឡងតេស្តរបស់យើងគឺត្រូវបានអនុម័តដោយ UKVI ។
ចុះឈ្មោះនៅ IDP នៅថ្ងៃនេះ សម្រាប់ការធ្វើតេស្តIELTS ដោយសរសេរ រឺកុំព្យូទ័រ!
តោះចាប់ផ្តើម
ចូលទៅកាន់គណនីដោយធ្វើការចុចមួយ
មើលបញ្ជីសម្រាំងរបស់អ្នក ឬបិទប្រអប់នេះដើម្បីបន្តការស្រាវជ្រាវ