ប្រធានបទគ្របដណ្តប់
ជាមួយនឹងបទពិសោធន៍ដ៏អស្ចារ្យ វប្បធម៌រស់រវើក និងឱកាសសិក្សានៅសាកលវិទ្យាល័យកំពូលៗរបស់ពិភពលោក គ្មានអ្វីគួរឱ្យសង្ស័យទេថាអាមេរិកគឺជាគោលដៅសិក្សាដ៏ទាក់ទាញ។ទោះបីជាមានជំងឺរាតត្បាតក៏ដោយ មាននិស្សិតអន្តរជាតិជាង ៩០០,០០០ នាក់សិក្សានៅសាកលវិទ្យាល័យអាមេរិកចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២១។ មុនពេលមានជំងឺកូវីដ១៩ មានសិស្សច្រើនជាង ១ លាននាក់។ចាប់តាំងពីខែសីហា ឆ្នាំ២០២១ អាមេរិកបានបើកព្រំដែនដល់និស្សិតអន្តរជាតិ ដែលធ្វើឲ្យមានភាពងាយស្រួលសម្រាប់អ្នកដែលមានបំណងចង់បន្តការសិក្សានៅទីនោះ។ទោះជាយ៉ាងណាក៏ដោយ អ្វីដែលអ្នកត្រូវត្រៀមនៅថ្ងៃនេះខុសគ្នាពីពេលមុនមានជំងឺកូវីដ ដូច្នេះអ្នកគួរកត់សម្គាល់នូវអ្វីដែលចាំបាច់ និងត្រូវរៀបចំ ដើម្បីឱ្យដំណើរការកាន់តែរលូន។ប្រសិនបើអ្នកមានគម្រោងបន្តការសិក្សានៅអាមេរិក ទីនេះមានអ្វីគ្រប់យ៉ាងដែលអ្នកត្រូវដឹង ដូច្នេះអ្នកអាចធ្វើដំណើរបានដោយជោគជ័យ។
មុនពេលអ្នកចេញដំណើរ អ្វីដែលសំខាន់បំផុតគឺត្រូវមានទិដ្ឋាការសិស្ស។ក្នុងនាមជានិស្សិតពេញម៉ោងដែលត្រូវសិក្សាច្រើនជាង១៨ ម៉ោងក្នុងមួយសប្តាហ៍នៅមហាវិទ្យាល័យ ឬសាកលវិទ្យាល័យដែលមានការទទួលស្គាល់នៅអាមេរិក អ្នកត្រូវមានទិដ្ឋាការ F-1។ នោះអ្នកអាចស្នាក់នៅអាមេរិកបានរហូតដល់ទៅ៥ ឆ្នាំ។
ដើម្បីអាចធ្វើដំណើរទៅកាន់អាមេរិកបាន អ្នកត្រូវចាក់វ៉ាក់សាំងឱ្យបានពេញលេញ។ដើម្បីឲ្យគេទទួលស្គាល់ថាបានចាក់វ៉ាក់សាំងពេញលេញ អ្នកត្រូវចាក់វ៉ាក់សាំងដែលមានការទទួលស្គាល់ ដូចជា វ៉ាក់ស៊ាំង Janssen/J&J ១ ដូស ឬ Pfizer BioNTech ឬ Moderna ២ ដូស ។លើសពីនេះ អ្នកត្រូវចាក់វ៉ាក់ស៊ាំងដូសទី២ ឲ្យបានយ៉ាងហោចណាស់ ១៤ ថ្ងៃ។សម្រាប់ភ័ស្តុតាងនៃការចាក់វ៉ាក់ស៊ាំង អ្នកត្រូវបង្ហាញកាតវ៉ាក់ស៊ាំងតាមរយៈកូដ QR នៅលើទូរស័ព្ទដៃ ឬកាតវ៉ាក់ស៊ាំងផ្ទាល់។
ក្រោយពេលមកដល់អាមេរិក គេណែនាំឲ្យស្នាក់នៅផ្ទះ និងនៅដាច់ដោយឡែករយៈពេល៧ ថ្ងៃ បើទោះបីជាអ្នកបានចាក់វ៉ាក់សាំង ឬមានលទ្ធផលតេស្តអវិជ្ជមានក៏ដោយ។ទោះជាយ៉ាងណាក៏ដោយ អ្នកអាចមិនធ្វើចត្តាឡីស័កបាន ប្រសិនបើអ្នកបានជាសះស្បើយពីជំងឺកូវីដ១៩ ក្នុងរយៈពេល៩០ ចុងក្រោយ។
ដោយសារសាលាមិនមានកន្លែងសម្រាប់ធ្វើចត្តាឡីស័ក អ្នកគួរត្រៀមប្រាក់មួយចំនួនសម្រាប់ការធ្វើចត្តាឡីស័ក។វាក៏ជួយផងដែរ ក្នុងការត្រៀមសម្រាប់ថ្លៃធ្វើតេស្ដជំងឺកូវីដ១៩ និងក្នុងករណីដែលអ្នកត្រូវការពិនិត្យសុខភាពនៅពេលណាមួយ។
មិនថាមានជំងឺរាតត្បាត ឬអត់ទេ នេះជារឿងសំខាន់បំផុតមួយសម្រាប់និស្សិតអន្តរជាតិទាំងអស់ត្រូវធ្វើ។មិនថាអ្នកចង់ស្នាក់នៅក្នុងសាលា ឬជួលបន្ទប់នៅជិតសាលានោះទេ អ្នកគួរត្រៀម និងរៀបចំទុកជាមុន។ យ៉ាងណាមិញ អ្នកមិនចង់ជាប់គាំង និងគ្មានកន្លែងស្នាក់នៅនោះទេ នៅពេលដែលកក់កន្លែងដែលអ្នកចង់នៅមិនបាន!
ចាប់ពីការពាក់ម៉ាស រហូតដល់ការនៅឆ្ងាយពីអ្នកដ៏ទៃចម្ងាយ៦ ហ្វីត អ្នកត្រូវរក្សាសុវត្ថិភាព។គេណែនាំឱ្យអ្នកនៅខាងក្រៅជាជាងនៅកន្លែងបិទជិត ព្រោះវាមានសុវត្តិភាពជាងពេលមានការឆ្លងជំងឺកូវីដ១៩។ លើសពីនេះ វាក៏ជួយអ្នកនៅពេលដែលដឹងអំពីបទប្បញ្ញត្តិនៅរដ្ឋដែលអ្នកគ្រោងនឹងទៅ ព្រោះវាអាចខុសគ្នាទៅតាមកន្លែងដែលអ្នកចង់ទៅ។
ឥឡូវនេះអ្នកដឹងថាត្រូវត្រៀមអ្វីហើយ ជំហានបន្ទាប់គឺត្រូវចាប់យកកន្លែងនៅក្នុងវគ្គសិក្សានៅសាកលវិទ្យាល័យអាមេរិកដែលអ្នកចង់បាន។ប្រសិនបើអ្នកមិនដឹងថាត្រូវចាប់ផ្តើមពីកន្លែងណាទេ សូមកុំបារម្ភអី នៅ IDP យើងនៅទីនេះចាំជួយអ្នក! ពីការរុករកក្នុងពេលមានជំងឺរាតត្បាត ដល់ការជ្រើសរើសសាកលវិទ្យាល័យ និងពាក្យសិក្សានៅបរទេស ក្រុមអ្នកប្រឹក្សាផ្នែកអប់រំរបស់យើងនឹងធានាថាអ្នកបានទៅកាន់អាមេរិកដោយជោគជ័យ។កក់វគ្គប្រឹក្សាដោយឥតគិតថ្លៃនៅថ្ងៃនេះ ដើម្បីចាប់ផ្តើម! ម៉្យាងទៀត ប្រសិនបើអ្នកចង់ជួបជាមួយយើងពីផ្ទះរបស់អ្នក អ្នកអាចធ្វើបានតាមរយៈអ៊ីនធឺណែត។
បង្កើតកម្រងព័ត៌មានរបស់អ្នក និងដោះសោមុខងារជាច្រើនរួមទាំងការណែនាំផ្ទាល់ខ្លួន កម្មវិធីដែលតាមដានបានលឿន និងច្រើនទៀត។
Dive into our extensive collection of articles by using our comprehensive topic search tool.