ប្រធានបទគ្របដណ្តប់
- Published: 18 April 2024
មគ្គុទ្ទេសក៍ទេសចរណ៍ទៅកាន់ទីក្រុង Vancouver ប្រទេសកាណាដា
បន្ទាប់ពីរងចាំអស់រយៈពេលដ៏យូរ ពេលនេះការធ្វើដំណើរមានការបន្ធូរបន្ថយ ការរង់ចាំក៏ត្រូវបានបញ្ចប់ — ប្រទេសកាណាដាបើកព្រំដែនទៅកាន់ពិភពលោកជាថ្មីម្តងទៀត! នោះមានន័យថា យើងអាចរុករកនូវអ្វីដែលប្រទេសនេះមានផ្តល់ជូន។
នៅក្នុងនេះ យើងនឹងនាំអ្នកឲ្យស្គាល់ទីក្រុងកំពង់ផែនៃទីក្រុង Vancouver ហើយហេតុអ្វីបានជាអ្នកគួរធ្វើដំណើរទៅទីនោះនៅឆ្នាំក្រោយនេះ។ ប្រសិនបើអ្នកចូលចិត្តទៅខាងក្រៅ កន្លែងសិល្បៈដ៏អ៊ូអរ និងកីឡាផ្សេងៗ សូមអានបន្ត!
ត្រូវអនុវត្តតាមវិធានការសុវត្ថិភាពជំងឺរាតត្បាតក្នុងតំបន់
ដើម្បីធ្វើឲ្យដំណើរកម្សាន្ដរបស់អ្នកកាន់តែអស្ចារ្យ អ្នកត្រូវអនុវត្តតាមវិធានការសុវត្ថិភាពនៃជំងឺកូវីដ១៩។ សម្រាប់ទីក្រុង Vancouver នេះគឺជាច្បាប់ដែលអ្នកត្រូវប្រកាន់ខ្ជាប់៖
ពាក់ម៉ាស់នៅលើយានសាធារណៈ ឬកន្លែងសាធារណៈ
ទាញយកកម្មវិធី COVID Alert ជាកម្មវិធីជូនដំណឹង និងតាមដានជំងឺកូវីដ១៩ របស់កាណាដាដែលប្រាប់អំពីការឆ្លង
រក្សាគម្លាតយ៉ាងហោចណាស់១ម៉ែត្រពីអ្នកដទៃ ជាពិសេសនៅកន្លែងសាធារណៈ
ឥលូវអ្នកបានដឹងហើយ សូមចូលទៅមើលទាំងអស់គ្នា!
៧ យ៉ាងដែលគួរធ្វើ និងសាកល្បងនៅទីក្រុង Vancouver ប្រទេសកាណាដា
១. ទិញទំនិញ និងញ៉ាំអាហារថ្ងៃត្រង់នៅ Trendy Gastown
ទីមួយគឺ តំបន់ដ៏អស្ចារ្យនៅ Gastown ។ ពីអគារបេតិកភណ្ឌ រហូតដល់ស្ថាបត្យកម្មប្រពៃណី ទីក្រុងនេះមានភាពទាក់ទាញដែលមិនអាចរំលងបាន។ នៅទីនេះ អ្នកនឹងឃើញមានសកម្មភាពប្លែកៗគ្រប់ប្រភេទដែលអ្នកអាចធ្វើបានពេញមួយថ្ងៃ។
ទាំងនេះរួមមាន ការទៅទស្សនាសិល្បៈនៅវិចិត្រសាលក្នុងស្រុក រីករាយជាមួយកាហ្វេនៅហាងកាហ្វេ ដើរថតរូបនៅតាមដងផ្លូវនៃ Gastown និងច្រើនទៀត។
ប្រសិនបើអ្នកស្វែងរកកន្លែងថតរូប នោះអ្នកនឹងរកឃើញច្រើននៅ Gastown!
២. ចូលទៅទស្សនាអាងចិញ្ចឹមត្រី Vancouver Aquarium
មិនថាអ្នកអាយុប៉ុន្មានទេ អ្នកនៅតែអាចទៅទស្សនាអាងចិញ្ចឹមត្រីបាន។ នៅអាងចិញ្ចឹមត្រី Vancouver Aquarium អ្នកទស្សនាអាចចូលទៅជិតសត្វសមុទ្រ ហើយស្វែងយល់បន្ថែមអំពីពួកវាតាមរយៈបទពិសោធន៍ដ៏អស្ចារ្យ។
អ្វីដែលធ្វើឱ្យកន្លែងនេះលេចធ្លោជាងកន្លែងដទៃ គឺដោយសារវាជាមជ្ឈមណ្ឌលសម្រាប់ការស្រាវជ្រាវក្នុងសមុទ្រ ការអប់រំអំពីមហាសមុទ្រ ការអភិរក្ស និងការស្តារឡើងវិញនូវសត្វសមុទ្រ។ តំបន់នីមួយៗបែងចែកទៅតាមជម្រកសត្វសមុទ្រ វាអនុញ្ញាតឱ្យអ្នកទស្សនាស្វែងយល់អំពីប្រភេទសត្វផ្សេងៗនៅក្នុងបរិយាកាសធម្មជាតិរបស់ពួកវា។
ចង់ស្វែងយល់បន្ថែមអំពីសត្វទាំងនេះមែនទេ? សូមចូលរួមជាមួយក្រុមទេសចរណ៍!
៣. ឡើងភ្នំ Grouse Mountain
ចង់ចេញពីទីក្រុង ហើយឡើងភ្នំមែនទេ? អញ្ចឹង Grouse កំពុងរង់ចាំអ្នក។ មិនដូចកន្លែងឡើងភ្នំផ្សេងៗនៅកាណាដា ផ្លូវឡើងទៅកំពូលភ្នំ Vancouver ត្រឹមតែ ២.៩ គីឡូម៉ែត្រប៉ុណ្ណោះដែលអាចឡើងដល់ក្នុងរយៈពេលតិចជាងពីរម៉ោង។
ប៉ុន្តែមានហេតុផលមួយដែលភ្នំនេះត្រូវបានគេដាក់ឈ្មោះថា 'Mother Nature's StairMaster'— គ្រាន់តែចំណោតភ្នំក៏ធ្វើអោយអ្នកភ្ញាក់ផ្អើលដែរ ដូច្នេះត្រូវកំដៅសាច់ដុំ និងដកដង្ហើមឲ្យបានច្រើនមុនពេលឡើងភ្នំ!
ប្រសិនបើអ្នកមិនចូលចិត្តឡើងភ្នំ មិនមានន័យថាអ្នកមិនគួរឡើងភ្នំ Grouse នោះទេ។ ជិះ Skyride និងរីករាយជាមួយសកម្មភាពនៅលើភ្នំពីការជិះស្គីលើទឹកកក ក៏ដូចជាញ៉ាំអាហារផងដែរ។
៤. ទស្សនាផ្សារ Pacific Arts Market
អ្នកប្រហែលជាដឹងហើយថា ផ្សារសិល្បៈគឺជាផ្នែកដ៏ធំមួយនៃវប្បធម៌កាណាដា។ នៅទីក្រុង Vancouver ផ្សារ Pacific Arts Market ធំជាងគេ។ មិនដូចផ្សារល្បីៗផ្សេងទៀតនៅកាណាដាដែលលក់ផលិតផលថ្មីៗ និងទំនិញសិល្បៈទេ អ្នកនឹងឃើញមានអ្វីៗគ្រប់យ៉ាងចាប់ពី គំនូរ សេរ៉ាមិច រូបថត គ្រឿងឈើ ស្បែក គ្រឿងស្មូន និងសិល្បៈពីគ្រប់មជ្ឈដ្ឋាននៅទីនេះ។
ផ្សារ Pacific Arts Market លើកតំកើនសិល្បៈក្នុងស្រុកដោយផ្តល់នូវពេលវេលា និងទីកន្លែងសម្រាប់បង្ហាញស្នាដៃរបស់ពួកគេទៅកាន់មហាជន។ រាល់ពេលដែលអ្នកទិញ វិចិត្រករនឹងទទួលបានប្រាក់ផ្ទាល់ដែលជារឿងដែលត្រឹមត្រូវ។
កុំភ្លេចពិនិត្យមើលការជួបជុំប្រចាំខែ ដើម្បីរីករាយជាមួយការប្រគុំតន្ត្រីផ្ទាល់ ការជួបជុំសិល្បករ អាហារសម្រន់ដោយឥតគិតថ្លៃ និងសកម្មភាពដ៏គួរឱ្យរំភើបផ្សេងទៀត!
៥. ទស្សនាការប្រកួតវាយកូនបាល់នៅ Rogers Arena
ដូចគ្នានឹងកីឡាវាយកូនបាល់ដែរ កីឡានេះគឺជាកីឡាមួយដែលពេញនិយម និងល្បីល្បាញនៅកាណាដា។ មិនថាអ្នកជាអ្នកគាំទ្រកីឡាវាយកូនគោល ឬគ្រាន់តែចង់ដឹងពីវានោះទេ អ្នកមិនគួរខកខានឱកាសក្នុងការទស្សនាការប្រកួតនៅ "Cathedral of Hockey" នៅមជ្ឈមណ្ឌល Rogers Arena នោះទេ។
ដោយសារមជ្ឈមណ្ឌលកីឡា និងកម្សាន្តលំដាប់កំពូលនេះ មានទីតាំងនៅកណ្តាលទីក្រុង Vancouver អ្នកគង់តែទៅដល់ ពេលដើរលេងក្នុងទីក្រុង។
សម្រាប់អ្នកដែលចង់ទទួលបានបទពិសោធន៍កាន់តែអស្ចារ្យ អ្នកអាចចុះឈ្មោះជាមួយក្រុមដំណើរកម្សាន្ដ ដើម្បីចូលទៅមើលរបៀបគ្រប់គ្រងមជ្ឈមណ្ឌលដ៏មានកិត្យានុភាពរបស់អាមេរិកខាងជើង។
៦. ជិះទូកកាយ៉ាក់នៅ Deep Cove
ទីក្រុង Vancouver គឺជាការបញ្ចូលគ្នាយ៉ាងល្អរវាងជីវិតក្នុងទីក្រុង និងនៅខាងក្រៅ។ អ្នកកំពុងដើរតាមផ្លូវនៅ Gastown បន្ទាប់មកស្រាប់តែ ជិះទូកកាយ៉ាក់នៅ Deep Cove។
នៅតំបន់មាត់សមុទ្រដ៏ស្រស់បំព្រងនេះ អ្នកទេសចរណ៍អាចសាកល្បងសកម្មភាពផ្សេងៗ រួមមានការជិះទូក និងជិះទូកកាយ៉ាក។ ជាមួយនឹងទិដ្ឋភាពដ៏ស្រស់ស្អាតនៅភាគខាងត្បូងកាណាដា វាគឺជាកន្លែងដ៏ល្អឥតខ្ចោះដើម្បីចេញពីទីក្រុងដ៏អ៊ូអរ។
នៅពេលអ្នកជិះទូករួចហើយ កុំភ្លេចភ្លក់នំដូណាត់ទឹកឃ្មុំដ៏ល្បីនៅលើពិភពលោក មុនពេលចាកចេញពី Deep Cove!
៧. ជិះខ្សែកាប Sea To Sky Gondola
តើមានវិធីអ្វីល្អ ដើម្បីបានស្គាល់ភ្នំនៅកាណាដា ជាងជិះខ្សែកាប Sea to Sky Gondola ទៀត? ការជិះរយៈពេល១០ នាទីនេះ នឹងនាំអ្នកពីជើងភ្នំទៅដល់កំពូលភ្នំ ហើយផ្ដល់នូវទិដ្ឋភាពដ៏អស្ចារ្យបំផុតនៃទីក្រុង Vancouver នៅកម្ពស់ ២,៩០០ ហ្វីតពីលើនីវ៉ូទឹកសមុទ្រ។
មិនថាឡើងទៅមើលទឹកកកនៅរដូវរងា ឬរុក្ខជាតិខៀវស្រងាត់នៅរដូវក្តៅនោះទេ គ្រប់រដូវនឹងនាំមកនូវបទពិសោធន៍ថ្មីៗសម្រាប់ភ្ញៀវទេសចរណ៍។
នៅពេលដែលអ្នកឡើងដល់កំពូលភ្នំ ដល់ពេលរីករាយកម្សាន្តជាមួយនឹងសកម្មភាពជាច្រើន រួមមានការជិះស្គីទឹកកក និងការផ្សងព្រេង Squamish Via Ferrata ។
ត្រៀមខ្លួនដើម្បីចាប់ផ្តើមដំណើរផ្សងព្រេងទៅសិក្សានៅកាណាដាហើយឬនៅ?
ខណៈពេលដែលការទៅកាន់ប្រទេសថ្មី និងចាប់ផ្តើមជីវិតថ្មីប្រហែលជាលំបាក ប៉ុន្តែមិនមានន័យថាអ្នកត្រូវធ្វើវាតែម្នាក់ឯងនោះទេ។
នៅ IDP ក្រុមអ្នកប្រឹក្សាផ្នែកអប់រំរបស់យើងនៅទីនេះ ដើម្បីណែនាំអ្នកអំពីដំណើរការដាក់ពាក្យសិក្សានៅបរទេស ការស្នាក់នៅក្នុងគោលដៅសិក្សា និងអ្វីៗផ្សេងទៀត។
ចាប់ផ្តើមដោយកក់វគ្គប្រឹក្សាដោយឥតគិតថ្លៃនៅថ្ងៃនេះ! ចង់ពិភាក្សាជាមួយយើងតាមរយៈអ៊ីនធឺណែតមែនទេ? គ្រាន់តែបំពេញទម្រង់បែបបទនេះ ហើយយើងនឹងរៀបចំជូន។
គណនីមួយសម្រាប់តម្រូវការការសិក្សានៅបរទេសរបស់អ្នកទាំងអស់។
បង្កើតកម្រងព័ត៌មានរបស់អ្នក និងដោះសោមុខងារជាច្រើនរួមទាំងការណែនាំផ្ទាល់ខ្លួន កម្មវិធីដែលតាមដានបានលឿន និងច្រើនទៀត។









