3 ផ្នែកនៃការនិយាយ IELTS និងអ្វីដែលត្រូវដឺង

Two IDP students discussing IELTS speaking test

ប្រធានបទគ្របដណ្តប់

  • Published: 18 April 2024

ផ្នែកទាំង ៣ក្នុងតេស្តនិយាយ IELTS ហើយតើអ្នកគួរផ្តោតលើអ្វីខ្លះ

Paragraph Image

អ្នករាល់គ្នាដឹងហើយថា វាពិតជាសំខាន់ក្នុងការអភិវឌ្ឍន៍ជំនាញរបស់ខ្លួនដោយធ្វើយ៉ាងណាឲ្យទទួលបានពិន្ទុល្អក្នុងការប្រលង IELTS ។ មូលហេតុចំបងក្នុងការធ្វើបែបនេះ គឺដោយសារតែតេស្តនេះគឺទទួលស្គាល់ជាសាកល និងដើម្បីឈានចូលវគ្គ ឬសាកលវិទ្យាល័យក្នុងក្តីស្រមៃរបស់ពួកគេ។

បើទោះបីជាតេស្តជំនាញនិយាយមានលក្ខណៈសាមញ្ញ ប៉ុន្តែបេក្ខជនប្រលងគួរតែដឹងពីទម្រង់តេស្តឲ្យបានច្បាស់លាស់ដើម្បីត្រៀមខ្លួនឲ្យមានប្រសិទ្ធភាព។

អត្ថបទនេះនឹងប្រាប់អ្នកពីផ្នែកទាំង ៣របស់តេស្ត IELTS លើជំនាញនិយាយ និងទម្រង់នៃតេស្ត ព្រមទាំងកន្លឹះធ្វើយ៉ាងនាឲ្យអ្នកទទួលបានពិន្ទុកាន់តែប្រសើរក្នុងផ្នែកនីមួយៗ។

ផ្នែក ១៖ សំនួរអំពីបេក្ខជនប្រលង (៤ ទៅ ៥ នាទី)

ដូចការសន្ទនាទូទៅដែរ មេប្រយោគនឹងសួរអ្នកសំនួរសាមញ្ញៗអំពីអ្នក សម្រាប់ជាការចាប់ផ្តើម។ សំនួរទាំងនោះរួមមានពីចំណាប់អារម្មណ៍របស់អ្នក គ្រួសារ និងប្រវត្តិខ្លះអំពីអ្នក។ ការធ្វើបែបនេះវានឹងជួយអ្នក ក្នុងការឆ្លើយឲ្យបានត្រឹមត្រូវទៅតាមពេលវេលាមួយដែលសមស្រប និងធ្វើឲ្យអ្នកមិនមានអារម្មណ៍ភ័យខ្លាចជាមួយនឹងអ្នកសួរសំនួរ។

ក្នុងនោះ មេប្រយោគក៏អាចវាស់ស្ទង់សមត្ថភាពរបស់អ្នក ហើយធ្វើការសម្រេចចិត្តថាគួរសួរសំនួរបែបណាបន្តទៀត។ ផ្នែកទីមួយនៃតេស្ត មេប្រយោគតេស្តសមត្ថភាពអ្នកនឹងផ្តោតលើភាពរលូននៃការឆ្លើយរបស់អ្នក និងពាក្យពេចន៍ដែលអ្នកបានប្រើដែលពាក់ពាន់នឹងប្រធានបទ។

ដើម្បីទទួលបានពិន្ទុល្អក្នុងផ្នែកនេះ អ្នកគួរតែឆ្លើយនូវអ្វីដែលអ្នកដឹង និងអំពីខ្លួនឯង ដូចជាពីសកម្មភាពប្រចាំថ្ងៃរបស់អ្នក ចំណាប់អារម្មណ៍នានា និងជីវិតប្រចាំថ្ងៃរបស់អ្នក។

ផ្នែក ២៖ ការឆ្លើយសំនួរអំពីប្រធានបទនាមួយដែលមានរយៈពេល ២ នាទី (៣ ទៅ ៤ នាទី)

ផ្នែកទី២នៃតេស្តនិយាយនេះ គឺនឹងវាយតម្លៃទៅលើសមត្ថភាពរបស់អ្នកក្នុងការនិយាយ ឬបកស្រាយប្រធានបទណាមួយ ដោយប្រើប្រាស់វេយ្យាករណ៍ និងពាក្យពេចន៍ដែលត្រឹមត្រូវ។ បេក្ខជនប្រលងនឹងទទួលបានកាតដែលមានប្រធានបទមួយសម្រាប់ធ្វើការបកស្រាយ ឬនិយាយ ពេលនោះមេប្រយោគនឹងចាំស្តាប់ថាអ្នកអាចប្រើប្រាស់ភាសាអង់គ្លេសបានកម្រិតណា។

ប្រធានបទរួមមានអំពី សៀវភៅដែលអ្នកបានអាន អ្នកដឹកនាំជាស្ត្រីដែលអ្នកស្រឡាញ់គាំទ្រ ឬសមាជិកគ្រួសារដែលមានឥទ្ធិពលលើអ្នក ហើយវាក៏អាចជាប្រធានបទអំពីការពិពណ៌នាអំពីរូបភាពណាដែលអ្នកស្រឡាញ់។ អ្នកនឹងមានពេល ១នាទីដើម្បីត្រៀមចម្លើយ និងខ្លួនមុននឹងធ្វើការនិយាយរយៈពេល ២នាទី។ បន្ទាប់មកអ្នកតេស្តសមត្ថភាពអ្នកនឹងសួរសំនួរខ្លះទៅកាន់អ្នកដែលពាក់ពាន់នឹងប្រធានបទដែលអ្នកបកស្រាយ។

សម្រាប់ផ្នែកទី ២នេះ អ្នកនឹងត្រូវបានវាយតម្លៃលើសមត្ថភាពក្នុងការឆ្លើយតប ឬពិពណ៌នាដោយមិនមានការសួរនាំពីមេប្រយោគ ដោយអ្នកគ្រាន់តែទទួលបានកាតសំនួរហើយអ្នកត្រូវធ្វើយ៉ាងណា និយាយពីប្រធានបទនោះដោយខ្លួនឯង។

ចូរអនុវត្តឲ្យបានច្រើន និងជ្រើសប្រធានបទផ្សេង រៀនរៀបចំគំនិតរបស់អ្នក និងធ្វើការពិពណ៌នាហាក់បីដូចជាអ្នកកំពុងនៅក្នុងការប្រលង។

ផ្នែក ៣៖ ការឆ្លើយសំនួរទូទៅ ដែលទាក់ទងនឹងប្រធានបទផ្នែកទី ២ នាទី (៤ ទៅ ៥ នាទី)

ផ្នែកចុងក្រោយគេបង្អស់ ទី៣នេះនឹងតេស្តសមត្ថភាពអ្នកលើការឆ្លើយតបសំនួរដែលទាក់ទងនឹងផ្នែកទី២ខាងលើ។

ផ្នែកនេះ ជាវគ្គដែលមេប្រយោគនឹងផ្តោតលើសមត្ថភាពរបស់អ្នកក្នុងការឆ្លើយតបដោយមានការយល់ដឹងច្បាស់ពីប្រធានបទ ការវិភាគត្រឹមត្រូវ និងបញ្ចាក់បន្ថែមលើគំនិតរបស់អ្នក។

យ៉ាងណាមិញ ពេលខ្លះមេប្រយោគនឹងបញ្ឈប់អ្នក ឬសួរនាំអ្នកពីព្រោះដើម្បីធ្វើយ៉ាងណាឲ្យពួកគាត់ដឹងច្បាស់ពីសមត្ថភាពអ្នកក្នុងការឆ្លើយឲ្យបានកាន់តែស៊ីជម្រៅក្នុងប្រធានបទ។

អ្នកនឹងមិនមានពេលវេលាច្រើនក្នុងការគិត មុនឆ្លើយសំនួរនោះទេ។ បើទោះបីសំនួរទាក់ទងនឹងប្រធានបទក្នុងផ្នែកទី ២ក៏ដោយ អ្នកត្រូវដឹងថាអ្នកគួរជៀសវាងការផ្តល់ចម្លើយដដែលៗ ទៅតាមលទ្ធភាពដែលអាចធ្វើបាន។ គោលបំណងធំនោះគឺ ការដែលអាចពន្លាត ឬបញ្ចាក់បង្ហាញបន្ថែមទៅលើគំនិតរបស់អ្នកដោយផ្អែកលើទស្សនៈទូទៅ ជៀសជាងមតិផ្ទាល់ខ្លួន។

គន្លឺះទាំង ៤ជំហាននេះនឹងជួយអ្នកត្រៀមខ្លួនឲ្យបានកាន់តែប្រសើរសម្រាប់ផ្នែកទី ៣នេះ

ជំហានទី ១ ឆ្លើយត្រង់ៗ ឬចំចំណុចទាក់ទងនឹងសំនួរ
ជំហានទី ២ ពន្យល់ដោយប្រើប្រាស់ហេតុផល
ជំហានទី ៣ ផ្តល់ឧទាហរណ៍ដើម្បីគាំទ្រចម្លើយអ្នក
ជំហានទី ៤ ផ្តល់នូវជម្រើស ឬជាលទ្ធផល

យុទ្ធសាស្ត្រទាំងនេះ នឹងជួយអ្នកក្នុងការឆ្លើយសំនួរផ្សេង មិនថាវាជាសំនួរបែបណានោះទេ។

ចូរអនុវត្ថបន្ថែម ដូចជាការពិភាក្សា ឬធ្វើជាការជជែកវែកញែកតូចមួយជាមួយនឹងមិត្តភ័ក្រ ឬគ្រួសាររបស់អ្នក លើប្រធានបទដែលនឹងអាចមានក្នុងពេលប្រលងដូចជា ទាក់ទងនឹងការអប់រំ នសង្គម និងធម្មជាតិ។ នេះជាអ្វីដែលអ្នកអាចធ្វើបានសម្រាប់ត្រៀមខ្លួនក្នុងការប្រលង!

ធ្វើឲ្យល្អបំផុត សម្រាប់តេស្តនិយាយក្នុង IELTS

ក្រោយអ្នកបានដឹងលម្អិតពីតេស្តនិយាយរួចហើយ ដល់ពេលវេលាដែលអ្នកគួរតែត្រៀមខ្លួន និងធ្វើយ៉ាងណាទទួលបានលទ្ធផលកាន់តែប្រសើរ។

ប្រសិនបើអ្នកកំពុងស្វែងរកជំនួយបន្ថែមក្នុងការជួយអ្នកត្រៀមប្រលង IELTS កុំមើលឯណាឆ្ងាយក្រៅពី IDP។

គោលបំណងរបស់យើងគឺនៅទីនេះជួយអ្នក ចាប់តាំងពីការត្រៀមប្រលងដោយមានឯកសារតេស្ត IELTS ដែលមានសម្រាប់អ្នក រហូតដល់ការកំណត់ថ្ងៃប្រលង។

អ្វីដែលអ្នកគួរធ្វើគឺគ្រាន់តែទាញយក IDP app ដើម្បីទទួលបានអត្ថប្រយោជន៍ទាំងនេះ។

ធ្វើការកំណត់ថ្ងៃប្រលងរបស់អ្នកជាមួយពួកយើងក្នុងថ្ងៃនេះ!

គណនីមួយសម្រាប់តម្រូវការការសិក្សានៅបរទេសរបស់អ្នកទាំងអស់។

បង្កើតកម្រងព័ត៌មានរបស់អ្នក និងដោះសោមុខងារជាច្រើនរួមទាំងការណែនាំផ្ទាល់ខ្លួន កម្មវិធីដែលតាមដានបានលឿន និងច្រើនទៀត។

អត្ថបទដែលពាក់ព័ន្ធ

Search for articles

Dive into our extensive collection of articles by using our comprehensive topic search tool.

Select a category