សូមអរគុណលោកអ្នកដែលបានជ្រើសរើសស្ថាប័ន IDP អោយជួយអ្នកសម្រេចគោលដៅក្លាយជានិស្សិតអន្តរជាតិនៅប្រទេសអូស្រ្តាលី កាណាដា ចក្រភពអង់គ្លេស អៀរឡង់ សហរដ្ឋអាមេរិក និងណូវែលហ្សេឡង់។ ស្ថាប័ន IDP Education Limited (ACN 117 676 463) ឬហៅកាត់ថា ("IDP") ផ្តល់ជូននៅសេវា និងគុណប្រយោជន៍ផ្សេងៗជាច្រើនទៀត។ ពួកយើងក៏សហការជាមួយអ្នកផ្គត់ផ្គង់ជាច្រើនទៀតដើម្បីជាជំនួយដល់អ្នកដើម្បីជោគជ័យក្នុងការសិក្សានៅប្រទេសដែលអ្នកពេញចិត្ត។
មុននឹងដំណើរការ ពួកយើងត្រូវការណែនាំក្នុងជាមួយនឹងព័ត៌មានសំខាន់ខ្លះៗ និងត្រូវប្រាកដថាអ្នកទទួលយល់ព្រមជាមួយព័ត៌មានទាំងនោះ។ ប្រសិនបើមានតម្រូវការក្នុងការបកស្រាយបន្ថែមទៅលើចំនុចណាមួយ សូមធ្វើការទំនាក់ទំនងទៅកាន់ អ្នកជំនាញប្រឹក្សាពីការសិក្សានៅបរទេសរបស់ស្ថាប័ន IDP ឬទាក់ទងទៅកាន់ការិយាល័យIDPដែលនៅជិតលោកអ្នកបំផុតតាមរយៈ IDP.com។
ខ្ញុំយល់ស្របៈ
អត្ថប្រយោជន៍ខ្លះត្រូវបានរៀបចំឡើងអោយស្ថាប័ន IDP ប៉ុន្តែត្រូវបានផ្តល់អោយពីអ្នកផ្គត់ផ្គង់ផ្សេង។
ខ្ញុំអាចតម្រូវអោយចុះហត្ថលេខាទៅលើឯកសារមួយចំនួនជាមួយអ្នកផ្គត់ផ្គង់សេវាផ្សេងៗទាំងនោះ។
ខ្ញុំត្រូវអានរាល់លក្ខខណ្ឌផ្សេងៗពីសេវា ឬផលិតផលទាំងនោះ និងត្រូវតែយល់ស្របចំពោះលក្ខខណ្ឌទាំងនោះ។
ស្ថាប័ន IDP ផ្តល់ការយកចិត្តទុកដាក់ទៅលើការជ្រើសរើសអ្នកផ្គត់ផ្គង់ជាដៃគូរដែលត្រឹមត្រូវសម្រាប់អ្នក និងស្វាគមន៍ទៅកាន់ការវាយតម្លៃទៅលើគុណភាពសេវាកម្មផ្សេងៗ។ ស្ថាប័ន IDP មិនអាចផ្តល់ជូននៅការធានាផ្សេងៗ និងមិនទទួលខុសត្រូវទៅលើសេវាកម្ម ឬអត្ថប្រយោជន៍របស់សេវាកម្មនោះទេ។
ស្ថាប័ន IDP អាចធ្វើការទំនាក់ទំនងមកខ្ញុំអំពីការទិញសេវាបន្ថែមសម្រាប់សិស្ស និស្សិតនានាដែលចាំបាច់សម្រាប់ខ្ញុំ។
ស្ថាប័ន IDP នឹងផ្តល់ជាយោបល់មកកាន់ខ្ញុំអំពីថ្លៃសេវាដែលត្រូវបង់ និងជួយទៅលើការទូទាត់ថ្លៃសេវា។
ស្ថាប័ន IDP នឹងជួយទៅលើការស្នើរសុំប្រាក់ពីអ្នកផ្គត់ផ្គង់ដោយផ្អែកទៅលើលក្ខខណ្ឌរបស់អ្នកផ្គត់ផ្គង់ ប៉ុន្តែ ស្ថាប័នIDPមិនអាចទទួលខុសត្រូវទៅលើទទួលបានប្រាក់តែម្តងនោះទេ។ ការស្នើរសុំប្រាក់ត្រលប់មកវិញនឹងត្រូវផ្តល់អោយពីស្ថាប័នIDP ប្រសិនបើមានការតម្រូវចាំបាច់ដែលមានចែងក្នុងច្បាប់។
ខ្ញុំទទួលខុសត្រូវទៅលើការទទួលយកសេវាកម្មដែលបានផ្តល់មកខ្ញុំដោយស្ថាប័ន IDP។ ខ្ញុំតម្រូវអោយអានព័ត៌មានផ្សេងៗដែលផ្តល់អោយដោយស្ថាប័ន IDP ឬអ្នកផ្គត់ផ្គង់សេវានានា ដែលនឹងរាប់បញ្ចូលទាំងព័ត៌មានលំអិតទាក់ទងនឹងដំណើរការនៃសេវាកម្ម និងតម្រូវការ ឬ ការកំណត់សំខាន់ៗផ្សេងៗ (ឧទាហរណ៍ រយៈពេលផុតកំណត់នៃសេវាកម្ម)។
ស្ថាប័ន IDP នឹងផ្តល់អោយនៅសេវាកម្មដែលស្របទៅតាមច្បាប់ដែលបានកំណត់ រួមទាំងច្បាប់ Australian Consumer Law (ACL)។ ប៉ុន្តែ ស្ថាប័ន IDP មិនផ្តល់ជូននៅការធានាក្រៅពីចំនុចដែលបានចែងក្នុង ACL។ ចំពោះវិសាលភាពដែលបានអនុញ្ញាតពីច្បាប់ ស្ថាប័ន IDP នឹងកំណត់ការទទួលខុសត្រួវទៅលើសេវាកម្ម ឬតម្លៃសម្រាប់សេវាកម្ម និងផលប្រយោជន៍ផ្សេងៗ។
នៅពេលដែលសេវាកម្មផ្តល់ជូនដោយអ្នកផ្គត់ផ្គង់ផ្សេងៗ ស្ថាប័ន IDP មិនអាចធ្វើជាតំណាង អ្នកធានា ទៅលើគុណភាព តម្លាភាព ភាពគួរអោយទុកចិត្ត រូបិយប័ណ្ឌ និងរូបភាពនៃសេវាកម្មទាំងមូលដែលបានផ្តល់អោយអ្នកនោះទេ។ ស្ថាប័ន IDP មិនអាចទទួលខុសត្រូវទៅលើការខូចខាត ឬបាត់បង់ដែលកើតឡើងទៅលើរូបអ្នកពីសេវាកម្មដែលអ្នកទទួលបានពីអ្នកផ្គត់ផ្គង់ខាងក្រៅនោះទេ។
ព័ត៌មានទាំងអស់ដែលខ្ញុំបានផ្តល់អោយស្ថាប័ន IDP ឬទៅកាន់អ្នកផ្គត់ផ្គង់សេវាកម្មនានាគឺពិតជាត្រឹមត្រូវ និងពិតប្រាកដ។ ផ្តល់អោយនូវព័ត៌មានមិនពិត ឬក្លែងបន្លំនឹងអាចនាំមកនូវការផ្តាច់ការផ្គង់ផ្គង់នៃសេវាកម្មនានា និងក៏អាចក្លាយជាក្តីអន្តរាយដល់លទ្ធផលនៃសេវាកម្មទាំងមូល។
ស្ថាប័ន IDP អាចនឹងទទួលបានកម្រៃជើងសារពីអ្នកផ្គត់ផ្គង់នៅពេលដែលខ្ញុំចុះកុងត្រាទទួលយកសេវា និងផលិតផល។
ខ្ញុំមានកាតព្វកិច្ចអនុវត្តតាមច្បាប់ដែលអាចអនុវត្តបានទាំងអស់ក្នុងទិសដៅសិក្សានិងរាល់ល័ក្ខខ័ណ្ឌនៃសេវាកម្ម។
IDP គឺជាក្រុមហ៊ុនអូស្រ្តាលីហើយសេវាកម្មនឹងត្រូវផ្តល់ជូនស្របតាមច្បាប់ជាធរមាន។ ជម្លោះណាមួយនឹងត្រូវបានកំណត់ផ្តាច់មុខនៅក្នុងទីក្រុងមែលប៊នប្រទេសអូស្ត្រាលីក្រោមច្បាប់របស់អូស្ត្រាលី។
ព័ត៌មានផ្ទាល់ខ្លួននិងព័ត៌មានរសើបរបស់ខ្ញុំ (ត្រូវបានកំណត់នៅក្នុងគោលការណ៍ឯកជនភាព) ដែលត្រូវបានប្រមូលរក្សាទុកប្រើប្រាស់និងផ្សព្វផ្សាយស្របតាមគោលការណ៍IDP’s Privacy Policy របស់ស្ថាប័ន IDP
អនីតិជន (សេចក្តីប្រកាសនេះអនុវត្តបានលុះត្រាតែសិស្សមានអាយុក្រោម ១៨ ឆ្នាំ)
អាណាព្យាបាលនៅក្រៅប្រទេស៖ ខ្ញុំយល់ថាអាណាព្យាបាលត្រូវតែទទួលបានដើម្បីទៅសិក្សានៅប្រទេសអូស្ត្រាលី ហើយអាចនឹងត្រូវគេតម្រូវអោយមានសម្រាប់ការទៅសិក្សានៅទិសដៅសិក្សាដទៃទៀត។ ខ្ញុំយល់ស្របថាអ្នកផ្តល់សេវាខាងក្រៅធ្វើប្រតិបត្តិទៅលើសេវាអាណាព្យាបាលហើយស្ថាប័ន IDP គ្មានការទទួលខុសត្រូវអ្វីផ្សេង ក្រៅពីការបញ្ជូនខ្ញុំទៅសេវាកម្មនោះទេ។
ការយល់ព្រមពីអាណាព្យាបាល / អាណាព្យាបាល៖ ខ្ញុំយល់ថាការយល់ព្រមបន្ថែមទៀតអាចត្រូវបានទាមទារពីឪពុកម្តាយ / អាណាព្យាបាលរបស់ខ្ញុំសម្រាប់សេវាកម្មនេះ។ ខ្ញុំទទួលស្គាល់ថាសេវាកម្មអាចនឹងមិនត្រូវបានផ្តល់ជូន ប្រសិនបើមានការយល់ព្រមដែលពាក់ព័ន្ធមិនអាចទទួលបាន។
កាលបរិច្ឆេទសម្រាប់លក្ខខណ្ឌនេះ លក្ខខណ្ឌនេះត្រូវបានចេញជាផ្លូវការនៅថ្ងៃ 19 តុលា 2020