ជំហានងាយៗទាំងបួនពីការសិក្សាទៅនៅបរទេសជាមួយ IDP Education

ទោះបីការសម្រេចចិត្តទៅសិក្សានៅក្រៅប្រទេសគឺជារឿងមួយដែលគួរឱ្យរំភើប វាក៏មានកត្តាមួយចំនួនដែលយើងត្រូវពិចារណា។ IDP Education គឺនៅចាំផ្តល់ការណែនាំ និងការគាំទ្រជានិច្ចនៅពេលអ្នកស្វែងរកឱកាសសិក្សានៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អូស្ត្រាលី កាណាដា និងណូវែលហ្សេឡង់។ ការណែនាំទាំង ៤ ជំហ៊ាននេះគូសបង្ហាញពីជំហ៊ានសំខាន់ៗដែលត្រូវអនុវត្តដើម្បីចាប់ផ្តើមការសិក្សារបស់អ្នកនៅឯបរទេស។

ជំហានទី 1: តើអ្នកចង់សិក្សាអ្វី?

គិតអំពីអ្វីដែលអ្នកចង់សិក្សានៅសាកលវិទ្យាល័យ ឬមហាវិទ្យាល័យ និងប្រទេសដែលសមស្របនឹងរបៀបរស់នៅ និងថវិការបស់អ្នក។

ជំហានទី 2: ជួបជាមួយអ្នកប្រឹក្សាយោបលពីការសិក្សានៅបរទេស

អ្នកជំនាញផ្តល់ប្រឹក្សាពីការសិក្សានៅបរទេសរបស់យើងនឹងជួយអ្នកស្វែងរកទិសដៅ ដែលសមស្របសម្រាប់អ្នកដោយផ្អែកលើកំរិតការសិក្សា បទពិសោធការងារ វគ្គសិក្សា និងការចំណាយដែលដែលសមស្របសម្រាប់អ្នក។

ជំហានទី 3: ជំនួយក្នុងការដាក់ពាក្យសុំទៅសិក្សារបស់អ្នក

អ្នកផ្តល់ប្រឹក្សា IDP របស់អ្នកនឹងផ្តល់ជំនួយក្នុងការដាក់ពាក្យសុំវគ្គសិក្សារបស់អ្នក។ យើងក៏អាចធ្វើឱ្យប្រាកដថាអ្នកអាចចូលមើលព័ត៌មានទិដ្ឋាការថ្មីបំផុតពីប្រភពជាផ្លូវការ។ ដើម្បីកាត់បន្ថយការរំខានយើងក៏អាចជួយក្នុងការបកប្រែ និងបញ្ជូនឯកសាររបស់អ្នកបានដែរ។

ជំហានទី 4: រៀបចំអីវ៉ាន់ និងត្រៀមលក្ខណៈដើម្បីចេញដំណើរ!

IDP Education រៀបចំបទបង្ហាញផ្តល់ព័ត៌មានមុនការចេញដំណើរទៅក្រៅប្រទេស ដើម្បីជួយអ្នកត្រៀមលក្ខណៈដើម្បីមកដល់ប្រទេសថ្មីរបស់អ្នក។